Qu Naijie

មហាសេដ្ឋីចិនម្នាក់ត្រូវបានចាប់ខ្លួន ក្រោយជាប់ចោទពីបទកិបកេងថវិការដ្ឋ ៣៣,៥លានដុល្លារ
ស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Haichang Group មហាសេដ្ឋីចិន Qu Naijie កំពុងឡើងតុលាការ តវ៉ាក្ដីនៅប្រទេសបារាំងពីបទចោទប្រកាន់ថា លោកបានកិបកេងមូលនិធិរដ្ឋាភិបាលចិន ប្រមាណ ២៦៨លានយ៉ន់ ឬប្រហែល ៣៣,៥លានដុល្លារ។

BORDEAUX LE 19 JUILLET 2013 . MONSIEUR QU ( PRONONCE TSU ) PDG DU GROUPE CHINOIS HAICHANG .

យោងតាមការចុះផ្សាយពីសារព័ត៌មាន Vinojoy បានបង្ហាញថា មហាសេដ្ឋីចិនរូបនេះ ត្រូវបានអាជ្ញាធរបារាំងតាមចាប់ខ្លួន ក្រោយរដ្ឋាភិបាលចិនដាក់ក្រុមហ៊ុនរបស់លោកក្នុងបញ្ជីខ្មៅ បន្ទាប់ពីចោទថា បានលួចកិបកេងថវិការដ្ឋ យកទៅទិញផ្ទះ ២៥កន្លែងនៅទីក្រុង Bordeaux ប្រទេសបារាំង កាលពីឆ្នាំ២០១៤។

បន្ទាប់ពីបើកការស៊ើបអង្កេតអស់រយៈពេលជាយូរ អាជ្ញាធរបារាំងរកបានតម្រុយខ្លះ និងដកហូត​ផ្ទះ ១០ខ្នង ដែលកាន់កាប់ដោយ Haichang Group កាលពីឆ្នាំ២០១៨ ក្រោមការសង្ស័យថា​ជា​ការលាងលុយ និងគេចពន្ធ។

សូមជម្រាបដែរថា មហាសេដ្ឋីចិនរូបនេះត្រូវបានគេស្គាល់ថា ជាអ្នកចូលចិត្តប្រមូលទិញស្រាប្រណីតៗ ខណៈទីក្រុង Bordeaux ដែលជាកន្លែងផលិតស្រា​ល្បីលំដាប់ពិភពលោក គឺជាឋានសួគ៌របស់មហាសេដ្ឋីម្នាក់នេះ។

ចំណង់ចំណូលចិត្តរបស់បុរសវ័យ ៦៣ឆ្នាំ បានធ្វើឲ្យលោកជះលុយរាប់លានដុល្លារ ទិញផ្ទះ និងចម្ការទំពាំងបាយជូរនៅ Bordeaux រាប់សិបកន្លែង ពីឆ្នាំ២០១០ ដល់២០១៣ ប៉ុន្តែនៅឆ្នាំ២០១៦ លោកត្រូវបានចោទប្រកាន់ពីបទស៊ីសំណូកសូកប៉ាន់ ដែលបណ្ដាលឲ្យ​លោកផ្អាកចេញមុខនៅតាមទីសាធារណៈអស់រយៈពេលជាយូរ៕

The post មហាសេដ្ឋីចិនម្នាក់ត្រូវបានចាប់ខ្លួន ក្រោយជាប់ចោទពីបទកិបកេងថវិការដ្ឋ ៣៣,៥លានដុល្លារ appeared first on .