Quad

នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងបើកកិច្ចប្រជុំកំពូលចតុភាគីជាមួយសម្ព័ន្ធមិត្តនាខែក្រោយ
កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បាននិយាយថា នឹងមាន​កិច្ចប្រជុំ​កំពូលចតុភាគី ធ្វើឡើងនៅទីក្រុង Sydney ដោយមាន​ការចូលរួមពីមេដឹកនាំកំពូលៗមកពី​ប្រទេស​ដូចជា អូស្ត្រាលី សហរដ្ឋអាមេរិក ឥណ្ឌា និងជប៉ុន។ នេះបើតាមការចុះផ្សាយពី Kelo។

“ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានក្លាយជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ Quad Leaders’ Summit ធ្វើឡើងជាលើកដំបូងនៅប្រទេសអូស្ត្រាលី ក្នុងទីក្រុង Sydney។ កិច្ចប្រជុំមួយនេះ ប្តេជ្ញាគាំទ្រដល់ការបើកចំហ ស្ថិរភាព និងវិបុលភាពឥណ្ឌូប៉ាស៊ីហ្វិក ដែលគោរពអធិបតេយ្យភាព និងធានាសន្តិសុខ និងការរីកចម្រើនសម្រាប់ទាំងអស់គ្នា”។ នេះបើតាមសម្ដីមេដឹកនាំអូស្ត្រាលី​បាន​និយាយ។

បន្ថែមពីនោះ លោកក៏បានអះអាងថា មេដឹកនាំទាំងអស់នឹងជជែកគ្នា​ពីវិធីសាស្ត្រ ដែលប្រទេស​ទាំង ៤ អាចធ្វើការរួមគ្នា រាប់បញ្ចូលទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) និងវេទិកាកោះប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀបចំតំបន់។

គួររំលឹកដែរថា ឥណ្ឌា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី គឺជាសមាជិកនៃក្រុម Quad ដែលជាក្រុមក្រៅផ្លូវការ ដែលទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងជំរុញឱ្យធ្វើការជាកម្លាំងការពារដ៏មានសក្តានុពលប្រឆាំង នឹងការកើនឡើងនៃសកម្មភាពនយោបាយ ពាណិជ្ជកម្ម និងយោធារបស់ចិននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក៕

The post នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងបើកកិច្ចប្រជុំកំពូលចតុភាគីជាមួយសម្ព័ន្ធមិត្តនាខែក្រោយ appeared first on .