Ray-Ban

ក្រុមហ៊ុនវែនតាខ្នាតយក្សមួយ ប្រកាសចាប់ដៃគូយូរអង្វែងជាមួយក្រុមហ៊ុន Meta
ក្រុមហ៊ុនផលិតវែនតា EssilorLuxottica បានប្រកាសនាថ្ងៃទី១៧ ខែកញ្ញានេះថា ពួកគេនឹងបន្តភាពជាដៃគូសហការយូរអង្វែង ជាមួយក្រុមហ៊ុន Meta Platforms ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តឲ្យកាន់តែពិសេសថែមទៀត។

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ក្រុមហ៊ុនទាំង ២នេះ បានចុះកិច្ចព្រមព្រៀងជាដៃគូសហការ តាំងពីឆ្នាំ២០១៩ និងបានបង្កើតវែនតាឆ្លាតវៃ ២ជំនាន់រួចមកហើយ។

វែនតាឆ្លាតវៃជំនាន់ទីមួយរបស់ក្រុមហ៊ុនទាំង២ រងការប៉ះទង្គិច និងរិះគន់ជាខ្លាំង ក៏ប៉ុន្តែឆ្លងកាត់ការធ្វើកំណែអាប់ដែតថ្មី វែនតាជំនាន់ទី២ ដែលបានចេញលក់ចុងឆ្នាំ២០២៣ ទទួលបានការបញ្ជាទិញរាប់ពាន់ដើម និងទទួលបានការកោតសរសើរខ្លាំងផងដែរ។

គួររំលឹកដែរថា វែនតាឆ្លាតវៃដែលផលិតដោយក្រុមហ៊ុនទាំង២ នេះ អនុញ្ញាតឲ្យអតិថិជនអាចលើកទូរស័ព្ទ ស្ដាប់ចម្រៀង និងផ្ដិតយករូបភាពដោយផ្ទាល់ តាមការបញ្ជាលើដងវែនតាតែម្ដង៕

The post ក្រុមហ៊ុនវែនតាខ្នាតយក្សមួយ ប្រកាសចាប់ដៃគូយូរអង្វែងជាមួយក្រុមហ៊ុន Meta appeared first on .

ក្រុមហ៊ុនមហាសេដ្ឋី Mark Zuckerberg គ្រោងទិញភាគហ៊ុន ៥% ពីក្រុមហ៊ុនវែនតាខ្នាតយក្សមួយ
ក្រុមហ៊ុន Meta Platforms របស់មហាសេដ្ឋី Mark Zuckerberg កំពុងស្ថិតនៅក្នុងការចរចា ទិញយកភាគហ៊ុនចំនួន ៥% ពីក្រុមហ៊ុន EssilorLuxottica ដែលជាអ្នកផលិតវែនតា Ray-Ban ដែលល្បីល្បាញទូទាំងសកលលោក។

យោងតាមការចុះផ្សាយពីគេហទំព័រ WSJ បានបង្ហាញថា បើទោះជាក្រុមហ៊ុន Meta មិនបានបង្ហើបពីទំហំចំណាយ សម្រាប់ការទិញយកភាគហ៊ុននេះក្ដី តែភាគហ៊ុន ៥% នោះ គឺអាចមានតម្លៃប្រហែល ៤,៧ពាន់លានដុល្លារ បើសង្កេតតាមតម្លៃក្រុមហ៊ុនវែនតាមួយនេះ។

គួររំលឹកបន្តិចថា កន្លងមកក្រុមហ៊ុនទាំង ២នេះ ក៏ធ្លាប់ចាប់ដៃគូ បង្កើតនូវវែនតាឆ្លាតវៃ ដែលមានឈ្មោះថា Ray-Ban Meta ដែលបំពាក់នូវបច្ចេកវិទ្យា Meta AI នៅក្នុងឆ្នាំ២០២១ ហើយវាក៏ជាផលិតផលសំខាន់មួយ របស់ក្រុមហ៊ុនមហាសេដ្ឋីអាមេរិក Mark Zuckerberg ផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន កំពុងព្យាយាមអភិវឌ្ឍបច្ចេកវិទ្យាទំនើប ដែលអាចផ្សារភ្ជាប់រវាងពិភពសិប្បនិមិត្ត និងការពិត តួយ៉ាងដូចជាក្រុមហ៊ុន Apple បានបង្កើតឧបករណ៍ Apple Vision ខណៈក្រុមហ៊ុន Meta វិញ កំពុងសំងំអាប់ដែតបច្ចេកវិទ្យា Virtual Reality របស់ខ្លួន ឲ្យកាន់តែទំនើប៕

The post ក្រុមហ៊ុនមហាសេដ្ឋី Mark Zuckerberg គ្រោងទិញភាគហ៊ុន ៥% ពីក្រុមហ៊ុនវែនតាខ្នាតយក្សមួយ appeared first on .

ម្ចាស់​ក្រុមហ៊ុន​វ៉ែនតា Ray-Ban ទទួល​មរណភាព​នៅ​អាយុ ៨៧ ឆ្នាំ មាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា
មហាសេដ្ឋី Leonard Del Vecchio បាន​ទទួល​មរណភាព​នៅ​អាយុ ៨៧ ឆ្នាំ ក្រោយ​បាន​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ San Raffaele នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី​កាលពី​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។ នេះ​បើ​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​អង្គភាព​សារព័ត៌មាន AGI របស់​អ៊ីតាលី។

ដោយឡែក យោង​តាម​ឯកសារ​ដែល​ចុះផ្សាយ​ដោយ Forbes ក៏​បាន​អះអាង​ទៀត​ថា ម្ចាស់​ក្រុមហ៊ុន Ray-Ban ខាងលើ​ គឺ​ជា​មហាសេដ្ឋី​មាន​បំផុត​ទី ២ ប្រចាំ​អ៊ីតាលី ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ២៧,៣ ពាន់​លាន​ដុល្លារ។

ក្រឡេក​ទៅ​មើល​ប្រវត្តិ​តស៊ូ​របស់​មហាសេដ្ឋី​ខាងលើ​វិញ គឺ​ពិត​ជា​គួរ​ឲ្យ​កោតសរសើរ​មែនទែន ពោល​បាន​កើត​នៅ​ថ្ងៃទី ២២ ឧសភា ១៩៣៥ ក្នុង​ត្រកូល​ក្រីក្រ ហើយ​កើត​បាន​តែ​ ៥​ខែ ឪពុក​បាន​ចែកឋាន​ចោល ហើយ​លោក​បាន​ធំធាត់​នៅ​មណ្ឌល​កុមារ​កំព្រា។ ​

បុរស​ម្នាក់​នេះ​ចាប់ផ្ដើម​ចេញ​រក​ការងារ​ធ្វើ​តាំងពី​អាយុ ១៤ ឆ្នាំ និង​មាន​ក្ដីស្រមៃ​ចង់​ក្លាយ​ជា​សិប្បករ​ជំនាញ​ម្នាក់​ គ្រាន់​នឹង​ចិញ្ចឹម​ក្រពះ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​មិនមែន​ត្រឹម​តែ​ក្លាយ​ជា​សិប្បករ​ម្នាក់​ឡើយ ថែម​ទាំងជា​អ្នកជំនួញ​ដ៏​មាន​អំណាច​ថែមទៀត។ នេះបើតាម​ការ​ចុះផ្សាយពី MoneyControl។

មុន​នឹង​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល Leonardo ធ្លាប់​ធ្វើការងារ​ទទួល​បាន​កម្រៃ​ទាប​បំផុត ពោល​ប្រមាណ ១៥ អឺរ៉ូ​សេន​ប៉ុណ្ណោះ សម្រាប់​រយៈពេល​ជាង ១០ ​ថ្ងៃ។ មិន​តែ​ប៉ុណ្ណោះ​លោក​ធ្លាប់​មាន​ឧបទ្ទវហេតុ​នៅ​កន្លែង​ធ្វើការ ​ដោយ​មាន​កំហុស​បច្ចេកទេស​បណ្ដាល​ឲ្យ​បាត់បង់​ម្រាម​ចង្អុលដៃ​ផង​ដែរ។

រហូត​នៅ​ឆ្នាំ ១៩៦១ លោក Leonardo បាន​ផ្លាស់ទី​ទៅ​កាន់​ទីក្រុង Agordo ដែល​ជា​សំបុក​​នៃ​ក្រុមហ៊ុន​ផលិត​វ៉ែនតា​អ៊ីតាលី ហើយ​បាន​បោះ​ទីតាំង​ក្រុមហ៊ុន​ Luxottica ក្នុង​នាម​ជា​ក្រុមហ៊ុន​ដៃគូ​អាជីវកម្ម​មាន​ដែន​កំណត់។

៦​ឆ្នាំក្រោយ​ការ​បើក​ក្រុមហ៊ុន លោក​ចាប់ផ្ដើម​លក់​វ៉ែនតា​ក្រោម​ម៉ាក​យីហោ Luxottica និង​នៅ​ឆ្នាំ ១៩៧១ លោក​ចាប់ផ្ដើម​ចុះកុងត្រា​ជាមួយ​ក្រុមហ៊ុន​ធំៗ។ នៅ​ឆ្នាំ ១៩៧៤ លោក​បាន​ទិញ​យក​ក្រុមហ៊ុន Scarrone ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​មួយ ហើយ​នៅ​ឆ្នាំ ១៩៨១ បាន​បើក​សាខា​អន្តរជាតិ​នៅ​ប្រទេស​អាល្លឺម៉ង់ និង​បាន​ចុះ​កុងត្រា​ជាមួយ​ Giorgio Armani នៅ​ឆ្នាំ ១៩៨៨។

រំលង​បាន ១១ ​ឆ្នាំ ពោល​នៅ​ឆ្នាំ ១៩៩៩ Luxottica បាន​ចុះកុងត្រា​ទិញ​យក​ក្រុមហ៊ុន Ray-Ban ដែល​ជា​ក្រុមហ៊ុន​វ៉ែនតា​ស៊ីវិល័យ​បង្កើត​នៅ​ឆ្នាំ ១៩៣៦ ក្នុង​តម្លៃ​ដល់​ទៅ ៦៤០ លាន​ដុល្លារ ហើយ​មក​ទល់​បច្ចុប្បន្ន Luxottica គឺ​ជា​ក្រុមហ៊ុន​ធំ​បំផុត​លើ​ពិភពលោក​នៃ​វិស័យ​ឧស្សាហកម្ម​វ៉ែនតា។

សូមជម្រាប​ដែរ​ថា ដំណឹង​មរណភាព​របស់​លោក​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន EssilorLuxottica កាលពី​ពេលថ្មីៗនេះ៕

The post ម្ចាស់​ក្រុមហ៊ុន​វ៉ែនតា Ray-Ban ទទួល​មរណភាព​នៅ​អាយុ ៨៧ ឆ្នាំ មាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា appeared first on .