SCGP

ក្រុមហ៊ុនវេចខ្ចប់ខ្នាតយក្សរបស់ថៃ SCGP គ្រោងពង្រីកអាជីវកម្មខ្លួនបន្ថែម នៅវៀតណាម
ថ្មីៗនេះ ក្រុមហ៊ុន SCG Packaging Plc (SCGP) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានប្រកាសថា ខ្លួនគ្រោងទិញយកភាគហ៊ុនចំនួន ៧០% នៅក្នុងក្រុមហ៊ុន Starprint Vietnam JSC (SPV) ក្នុងតម្លៃប្រមាណ ១,៥៣ពាន់លានបាត (៤៤,៥លានដុល្លារ) ដើម្បីពង្រីកអាជីវកម្មខ្លួនបន្ថែមទៀត នៅក្នុងប្រទេសវៀតណាម ។

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ការទិញយកភាគហ៊ុននេះ ត្រូវបានគេរំពឹងទុកថានឹងបញ្ចប់ទៅ នៅក្នុងត្រីមាសទី ៣ ​ក្នុងឆ្នាំនេះ ខណ:វានឹងជួយឱ្យក្រុមហ៊ុន SCGP ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត រួមបញ្ចូលទាំងការលក់ផលិតផល ដូចជាប្រអប់ក្រដាស ប្រអប់រឹង និងប្រអប់វេចខ្ចប់ផលិតផលប្រណីត ផងដែរ ។

លោក Wichan Jitpukdee នាយកប្រតិបត្តិក្រុមហ៊ុន SCGP បាននិយាយប្រាប់ឱ្យដឹងទៀតថា ក្រុមហ៊ុនរបស់លោក នឹងបន្តពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងទីផ្សារជាច្រើន ដែលមានឱកាសអាជីវកម្មអំណោយផល ខណ:វៀតណាម ត្រូវបានចាត់ទុកថាជាទីផ្សារដ៏មានសក្តានុពលខ្ពស់បំផុតមួយ ជាមួយនឹងការកើនឡើងតម្រូវការផលិតផលវេចខ្ចប់ខ្ពស់ ។

ជម្រាបជូនផងដែរថា SCGP ត្រូវបានគេរំពឹងថា នឹងមានការចំណាយថវិការវិនិយោគប្រហែល ១៨ពាន់លានបាត (៥២៤លានដុល្លារ) នៅក្នុងឆ្នាំ ២០២៣ នេះ ដោយក្នុងនោះ ៥០% នឹងត្រូវបែងចែកទៅកាន់គម្រោងរួមបញ្ចូលគ្នា និងភាពជាដៃគូ ខណ:ចំនួនសេសសល់ នឹងត្រូវគាំទ្រដល់គម្រោងអាជីវកម្ម និងថែទាំ ៕

The post ក្រុមហ៊ុនវេចខ្ចប់ខ្នាតយក្សរបស់ថៃ SCGP គ្រោងពង្រីកអាជីវកម្មខ្លួនបន្ថែម នៅវៀតណាម appeared first on .

ក្រុមខ្នាតយក្សថៃ SCGP ប្រកាសពីប្រាក់ចំណូលកើនឡើងជិត ៣ ពាន់លានដុល្លារ នៅក្នុង ៣ ត្រីមាសដំបូង
ក្រុមហ៊ុនវេចខ្ចប់ខ្នាតយក្សរបស់ប្រទេសថៃ SCG Packaging Plc (SCGP) បានធ្វើការប្រកាសអំពីប្រាក់ចំណូលប្រមាណ ១១២ ពាន់លានបាត (២,៩ ពាន់លានដុល្លារ) ក្នុងរយ:ពេល ៣ ត្រីមាសដំបូង នៃឆ្នាំ ២០២២ នេះ ពោលគឺបានកើនឡើង ២៦% បើធៀបទៅនឹងឆ្នាំមុន ។

ប៉ុន្តែទន្ទឹមនឹងការកើនឡើងនេះ ប្រាក់ចំណេញរបស់ក្រុម SCGP បានធ្លាក់ចុះ ១៣% មកនៅចំនួន ៥,៣ ពាន់លានបាត ដោយសារតែការកើនឡើងខ្ពស់នៃតម្លៃថាមពល និងវត្ថុធាតុដើម នៅគ្រប់ឧស្សាហកម្មទាំងអស់របស់ខ្លួន ។

លោក Wichan Jitpukdee នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SCGP បានសន្មតថាការកើនឡើងៃប្រាក់ចំណូលនេះ គឺរួមចំណែកយ៉ាងធំធេងពីការពង្រីកជាបន្តបន្ទាប់ នូវការរួមបញ្ចូលគ្នា និងយុទ្ធសាស្រ្តភាពជាដៃគូ ក៏ដូចជាការកែលម្អនូវតម្រូវការ សម្រាប់ការវេចខ្ចប់អាហារ និងភេសជ្ជ: បន្ទាប់ពីប្រទេសថៃ បានធ្វើការបន្ធូរបន្ថយវិធានការកូវីដ​-១៩ ។

គួរឱ្យដឹងផងដែរថា នៅក្នុងត្រីមាសទី ៣ តែមួយ ក្រុមហ៊ុន បានកត់ត្រាប្រាក់ចំណេញរបស់ខ្លួន ដល់ទៅ ១,៨ ពាន់លានបាត ដែលកើនឡើង ៣% បើធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ដោយសារតែការកែតម្រូវតម្លៃផលិតផល រួមទាំងតម្រូវការកើនឡើង សម្រាប់ការវេចខ្ចប់សេវាកម្មម្ហូបអាហារ ក៏ដូចជាការកើនឡើងនៃតម្រូវការម្ហូបអាហារ ភេសជ្ជៈ និងផលិតផលប្រើប្រាស់ទូទៅផ្សេងទៀត ទាំងនៅទីផ្សារក្នុងស្រុក និងក្រៅប្រទេសផងដែរ ៕

The post ក្រុមខ្នាតយក្សថៃ SCGP ប្រកាសពីប្រាក់ចំណូលកើនឡើងជិត ៣ ពាន់លានដុល្លារ នៅក្នុង ៣ ត្រីមាសដំបូង appeared first on .

ក្រុមហ៊ុន​យក្ស​ថៃ គ្រោង​ប្រើ​​​កញ្ចប់​លុយធំវិនិយោគ​​ក្រុមហ៊ុន​​ផ្នែក​សុខភាព​នៅ​ប្រទេស​អេស្ប៉ាញ
កាលពី​ពេល​ថ្មីៗនេះ ក្រុមហ៊ុនSCG Packaging PLC ហៅ​កាត់​ SCGP មាន​គម្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៣ ពាន់​លាន​បាត​បន្ថែម​ទៀត​សម្រាប់​ត្រីមាស​ទី ៤ ដែល​ជា​រយៈពេល​ចុងក្រោយ​នៃ​ឆ្នាំ ២០២១ ដើម្បី​វិនិយោគ​ទៅលើ​គម្រោង​ផ្សេងៗ​ថែមទៀត។

ទឹកប្រាក់​មួយ​ភាគ​ធំ នឹង​បោះទុន​ទៅ​កាន់​ក្រុមហ៊ុន Detlalab SL ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​សម្ភារៈ​វេជ្ជសាស្ត្រ និង​សម្ភារៈ​មន្ទីរ​ពិសោធន៍​នៅ​ប្រទេស​អេស្ប៉ាញ ខណៈ​កាលពី​ចុងខែ​មិថុនា SCGP បាន​ប្រកាស​ថា ពួកគេ​បាន​កាន់កាប់​ចំណែក​ភាគហ៊ុន​ដល់​ទៅ ៨៥% នៃ​ភាគហ៊ុន​សរុប​នៃ Deltalab SL។

គម្រោង​វិនិយោគ​ជាមួយ Deltalab នឹង​អនុញ្ញាត​ឲ្យ SCGP អាច​បោះ​ជំហាន​ពី​វិស័យ​វិច​ខ្ចប់​បែប​បច្ចេកវិទ្យា​ ទៅកាន់​វិស័យ​សុខាភិបាល និង​ផ្នែក​សុខភាព​វិញ​ម្ដង។

បើ​តាម​ការ​ឲ្យ​ដឹង​ពី Wichan Jitpukdee ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន SCGP បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​មាន​គម្រោង​វិនិយោគ​ទឹកប្រាក់ ២០ ពាន់​លាន​បាត​នៅ​ឆ្នាំ ២០២១ នេះ ពោល​ចាប់ពី​ខែមករា ដល់​កញ្ញា គឺ​ធ្លាប់​បាន​ចាយ​អស់ ១៧ ពាន់​លាន​បាត​រួច​មកហើយ។

បញ្ជាក់​ដែរ​ថា លោក Wichan បាន​អះអាង​ថា ប្រាក់​ចំណូល​ដែល​ក្រុមហ៊ុន​នឹង​ទទួល​បាន​មក​វិញ ពីការ​វិនិយោគ​មួយ​នេះ គឺ​អាច​លើស​ ១០០ ពាន់​លាន​បាត ដោយសារ​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ច្រក​ព្រំដែន និង​គម្រោង​ការ​បើក​ប្រទេស​ថៃ​ឡើង​វិញ៕

ប្រភព​: Bangkokpost

The post ក្រុមហ៊ុន​យក្ស​ថៃ គ្រោង​ប្រើ​​​កញ្ចប់​លុយធំវិនិយោគ​​ក្រុមហ៊ុន​​ផ្នែក​សុខភាព​នៅ​ប្រទេស​អេស្ប៉ាញ appeared first on .

ក្រុមហ៊ុន SCGP គ្រោងចាយលុយ ១១,៨ ពាន់លាតបាត ពង្រីកអាជីវកម្មផលិតក្រដាសវេចខ្ចប់ នៅក្រៅប្រទេស
ក្រុមហ៊ុន SCG Packaging Plc (SCGP) បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ អំពីគម្រោងវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១១,៨ ពាន់លានបាត ទៅលើអាជីវកម្មផលិតក្រដាសវេចខ្ចប់របស់ខ្លួន នៅក្នុងប្រទេសវៀតណាម ដោយរំពឹងថានឹងមានកំណើនតម្រូវការខ្ពស់ ។

ខណៈដែលរោងចក្រថ្មីមួយ នឹងត្រូវសាងសង់នៅក្នុងខេត្ត Vinh Phuc ភាគខាងជើងនៃប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមប្រតិបតិ្តការនៅដើមឆ្នាំ ២០២៤ ហើយរំពឹងថា អាចផលិតក្រដាសវេចខ្ចប់បានក្នុងចំនួន ៨៧០ ០០០ តោនក្នុងមួយឆ្នាំ ពោលគឺកើនឡើងពី ៥០០​ ០០០ តោន/ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន SCGP ផ្ទាល់។

សូមបញ្ជាក់ថា ការវិនិយោគដ៏ធំនេះ គឺស្ថិតនៅក្រោមស្លាកសញ្ញា Vina Kraft Paper ដែលជាការបណ្តាក់ទុករួមគ្នា រវាងក្រុមហ៊ុន SCG Packaging របស់ថៃ និងក្រុមហ៊ុនជប៉ុន Rengo Company  ខណ: SCGP កាន់ភាគហ៊ុនសរុប ៧០ ភាគរយ ។

លោក Wichan Jitpukdee នាយកប្រតិបត្តិក្រុមហ៊ុន SCGP បាននិយាយថា ៖ ” វៀតណាមមានការប្រើប្រាស់ក្នុងស្រុកយ៉ាងច្រើន និងជាមូលដ្ឋាននាំចេញដ៏សំខាន់ នៅក្នុងតំបន់ ដូច្នេះហើយវាជាការទាក់ទាញដ៏ធំមួយសម្រាប់ក្រុមហ៊ុនចម្រុះជាតិសាសន៍ ដើម្បីមកធ្វើការវិនិយោគនៅទីនោះ ” ។

មិនតែប៉ុណ្ណោះ លោក Wichan បានព្យាករណ៍ថា កំណើនតម្រូវការរបស់ប្រជាជនវៀតណាម អាចនឹងកើនឡើងពី ៦% ទៅ 7% ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៥ ៕

ប្រភព: Bangkok Post

The post ក្រុមហ៊ុន SCGP គ្រោងចាយលុយ ១១,៨ ពាន់លាតបាត  ពង្រីកអាជីវកម្មផលិតក្រដាសវេចខ្ចប់ នៅក្រៅប្រទេស appeared first on .