Selfridges

ក្រុមហ៊ុនខ្នាតយក្សថៃ Central Group ក្លាយជាម្ចាស់គ្រប់គ្រងហាងលក់ទំនិញប្រណីត Selfridges នៅអង់គ្លេស
កាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ក្រុមហ៊ុនគ្រប់គ្រងហាងលក់ទំនិញធំបំផុតរបស់ប្រទេសថៃ Central Group បានក្លាយជាអ្នកកាន់កាប់ផ្តាច់មុខ ទៅលើហាងលក់ទំនិញប្រណីត Selfridges នៅក្នុងប្រទេសអង់គ្លេស បន្ទាប់ពីដៃគូវិនិយោគរបស់ខ្លួន កំពុងប្រឈមមុខនឹងការបោះបង់សិទ្ធិគ្រប់គ្រង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅពេលដែលសហម្ចាស់ Selfridges គឺក្រុមហ៊ុនរបស់អូទ្រីស Signa Group ដែលកាន់កាប់ដោយមហាសេដ្ឋី Rene Benko កំពុងប្រឈមមុខជាមួយនឹងវិបត្តិអចលនទ្រព្យនៅអឺរ៉ុប។

ជុំវិញបញ្ហានេះ លោក Benko នៅក្នុងខែនេះ បានសម្រេចចិត្តបោះបង់សិទ្ធិគ្រប់គ្រងរបស់ក្រុមហ៊ុន Signa ទៅឱ្យអ្នកជំនាញដើម្បីធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលនេះមានន័យថាក្រុមហ៊ុន Central Group ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីថៃ គឺក្រុមគ្រួសារ Chirativat នឹងជាអ្នកកាន់កាប់ហាង Selfridges ជំនួសវិញ។

គួរឱ្យដឹងថា ក្រុមហ៊ុនCentral Group និងក្រុមហ៊ុនអចលនទ្រព្យ Signa Group របស់លោក Benko បានទិញយកហាង Selfridges ក្នុងឆ្នាំ២០២១ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ៥ពាន់លានដុល្លារ។

ជម្រាបជូនថា Selfridges ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩០៨ ដោយលោក Harry Gordon Selfridge ហើយត្រូវបានគេស្គាល់ថាជាហាងលក់ទំនិញប្រណីតបំផុត នៅ Oxford Street ក្នុងទីក្រុងឡុងដ៍៕

The post ក្រុមហ៊ុនខ្នាតយក្សថៃ Central Group ក្លាយជាម្ចាស់គ្រប់គ្រងហាងលក់ទំនិញប្រណីត Selfridges នៅអង់គ្លេស appeared first on .

ក្រុមហ៊ុនរបស់មហាសេដ្ឋីថៃម្នាក់ ទិញយកហាងប្រណីត Selfridges ក្នុងតម្លៃជាង ៥ ពាន់លានដុល្លារ
ហាងលក់ទំនិញធំជាងគេរបស់ថៃ Central Group បានព្រមព្រៀងទិញយកហាងទំនិញប្រណីត Selfridges ដ៏ល្បីល្បាញនៅចក្រភពអង់គ្លេស ក្នុងតម្លៃប្រមាណ ៤ ពាន់លានផោន ឬប្រហែលជាង ៥ ពាន់លានដុល្លារ ។

ជាក់ស្តែង នេះបើតាមការឲ្យដឹងពីប្រភពព័ត៌មាន Rerters ដែលបាននិយាយទៀតថា ការប្រកាសជាផ្លូវការនៃកិច្ចព្រមព្រៀងដ៏ធំនេះ  ប្រហែលជាត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី ២៣ ធ្នូម្សិលមិញ។

គួរឲ្យដឹងផងដែរថា ម្ចាស់ហាង Selfridges បច្ចុប្បន្ន ដែលជាក្រុមគ្រួសារអ្នកជំនួញ Weston ជនជាតិកាណាដា គឺបានព្រមព្រៀងលក្ខខណ្ឌនានា ជាមួយ Central កាលពីចុងខែវិច្ឆិកាមកម្លេះ។ យ៉ាងណានេះបើតាមរបាយការណ៍នៅក្នុងកាសែត The Times ដែលបានចុះផ្សាយ នៅថ្ងៃទី ២ ធ្នូកន្លងទៅ។

មិនតែប៉ុណ្ណោះ ប្រភពខាងលើបានបន្ថែមទៀតថា Central Retail Corp Pcl ដែលជាបុត្រសម្ព័ន្ធរបស់ Central Group នឹងមានសិទ្ធចូលកាន់ភាគហ៊ុនមួយផ្នែក ក្នុងក្រុមហ៊ុនហាង Selftridges ប៉ុន្តែកំពុងតែស្ថិតនៅក្នុងការពិចារណានៅឡើយ ។

ប៉ុន្តែទាំង Central Group និង Selfridges មិនទាន់បានធ្វើការឆ្លើយតប ចំពោះសំណើសុំឲ្យបញ្ជាក់បន្ថែមជុំវិញកិច្ចព្រមព្រៀងនេះ ពីសំណាក់សារព័ត៌មាន Reuters នៅឡើយនោះទេ ។

បញ្ជាក់ផងដែរថា Central Group ដែលជាកម្មសិទ្ធិរបស់គ្រួសារមហាសេដ្ឋី Chirathivat មានវត្តមាននៅក្នុងទ្វីបអឺរ៉ុបតាំងពីឆ្នាំ ២០១១ មក ខណ:កាលពីឆ្នាំមុន ខ្លួនបានទិញយកហាងទំនិញប្រណីតរបស់ប្រទេសស្វីស Globus និងអចលនទ្រព្យផ្សេងទៀត ក្នុងការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន Signa របស់ប្រទេសអូទ្រីស នៅក្នុងតម្លៃ ១ ពាន់លានដុល្លារ ៕

លើសពីនេះ ក្រុមហ៊ុនខាងលើ ក៏កាន់កាប់ហាង La Rinascente របស់អ៊ីតាលី , ហាង Illum របស់ដាណឺម៉ាក និង KaDewe ក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ស្របពេលនៅអាស៊ី Central Group បានបើកដំណើរការហាងរបស់ខ្លួនជាច្រើនកន្លែង នៅប្រទេសវៀតណាម ៕

ប្រភព: Bangkok Post

The post ក្រុមហ៊ុនរបស់មហាសេដ្ឋីថៃម្នាក់ ទិញយកហាងប្រណីត Selfridges ក្នុងតម្លៃជាង ៥ ពាន់លានដុល្លារ appeared first on .