Shigeru Ishiba

លោក Shigeru Ishiba ប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីជប៉ុន
នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានប្រកាសលាលែងចេញពីតំណេងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច ដោយនេះមានន័យថា លោកក៏នឹងលាលែងចេញពីតំណែងជាមេដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Ishiba បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែកញ្ញាថា ៖”​ខ្ញុំបានសម្រេចចិត្តរួចហើយថានឹងចុះចេញពីតំណែងជាប្រធានបក្ស”។ លោកក៏បានសង្កត់ធ្ងន់ទៀត លោកបានណែនាំឲ្យគណបក្ស LDP ដែលកំពុងកាន់អំណាចរៀបចំការបោះឆ្នោតជាបន្ទាន់ ដើម្បីជ្រើសរើសមេដឹកនាំថ្មី ដោយបន្ថែមថា លោកនឹងបន្តអនុវត្តភារកិច្ចរបស់លោក រហូតដល់រកអ្នកជំនួសតំណែងថ្មីបាន។

គួរឲ្យដឹងផងដែរថា ជុំវិញការលាលែងចេញពីតំណែងនេះ​ ត្រូវបានកើតឡើងតិចជាងមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីលោក Ishiba បានក្លាយជាប្រធានបក្ស LDP និងជានាយករដ្ឋមន្ត្រីជប៉ុន។ ប៉ុន្តែជាបន្តបន្ទាប់ បក្ស LDP បានបាត់បង់សម្លេងភាគច្រើននៅក្នុងសភាទាំងពីរ ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង។

ជម្រាបជូនថា យោងតាមកាសែត NHK របស់ប្រទេសជប៉ុនបាននិយាយថា នាយករដ្ឋមន្ត្រី លោក Ishiba បានសម្រេចចិត្តចុះចេញពីតំណែង ដើម្បីជៀសវាងការបែកបាក់គ្នានៅក្នុងបក្ស LDP ខណៈពេលដែលកាសែត Asahi Shimbun Daily វិញបាននិយាយថា លោកមិនអាចទប់ទល់នឹងសម្ពាធកាន់តែខ្លាំង ជុំវិញការជំរុញឲ្យមានការលាលែងចេញពីតំណែង៕​

The post លោក Shigeru Ishiba ប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រីជប៉ុន appeared first on .

នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសប្តេជ្ញាជួយជ្រោមជ្រែងអាជីវកម្មដែលរងគ្រោះដោយពន្ធគយអាមេរិក
នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បាននិយាយកាលពីថ្ងៃទី១ ខែមេសាថា ប្រទេសជប៉ុន នឹងបង្កើត “មជ្ឈមណ្ឌលពិគ្រោះយោបល់” ប្រហែល ១ ០០០ កន្លែង សម្រាប់អាជីវកម្មដែលរងគ្រោះដោយសារវិធានការពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជប៉ុន ត្រូវបានចាត់ទុកថាជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច និយុទ្ធសាស្រ្តដ៏ជិតស្និទបំផុតមួយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោយសារតែមានក្រុមហ៊ុនវិនិយោគធំជាងគេនៅសហរដ្ឋអាមេរិក ជាពិសេសទាក់ទងទៅនឹងវិស័យរថយន្ត។

ហើយយ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាវិធានការពន្ធគយ ២៥% ដែលប្រកាសដាក់ចេញនៅថ្ងៃពុធនេះ នឹងត្រូវធ្វើឡើងសម្រាប់គ្រប់រថយន្តទាំងអស់ ដែលមិនត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក។

ជុំវិញការដាក់ចេញវិធានការពន្ធគយជាបន្តបន្ទាប់របស់សហដ្ឋអាមេរិកនេះ លោក Ishiba ត្រូវបានគេយល់ឃើញថា បានបោះពាក្យសម្បត្តិយ៉ាងម៉ឺងម៉ាត់មួយ កាលពីថ្ងៃអង្គារ ចំពោះការដាក់ចេញពន្ធគយសងសឹក ដើម្បីជាការឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកវិញ ហើយលោកក៏បាននិយាយទៀតផងដែរថា នឹងមានការពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រុមចម្រុះ ដែលកំពុងកាន់អំណាច។

គួរឲ្យដឹងផងដែរថា សម្រាប់ពេលនេះ ក្រៅតែពីការបើកវេទិកាពិគ្រោះយោបល់ចំនួន ១០០០ កន្លែង លោក Ishiba បាននិយាយថា ៖”យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីជួយអាជីវកម្មខ្នាតតូច និងមធ្យមក្នុងការទទួលបានមូលនិធិ បន្ទាប់ពីមានការដាក់ចេញវិធានការពន្ធគយរបស់សហរដ្ឋអាមេរិក”។

មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីជប៉ុន ប្រាប់សន្និសីទសារព័ត៌មានមួយថា ៖”ប្រទេសជប៉ុនគឺជាអ្នកវិនិយោគដ៏ធំបំផុតសម្រាប់សហរដ្ឋអាមេរិក។ ជាមួយនឹងគំនិតនេះ យើងនឹងបន្តអំពាវនាវឲ្យកាន់តែខ្លាំង ដើម្បីឲ្យមានការលើកលែងសម្រាប់ប្រទេសជប៉ុន។ ប្រសិនបើចាំបាច់ ខ្ញុំនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដោយខ្លួនឯងផ្ទាល់”៕

The post នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសប្តេជ្ញាជួយជ្រោមជ្រែងអាជីវកម្មដែលរងគ្រោះដោយពន្ធគយអាមេរិក appeared first on .

នាយករដ្ឋមន្ត្រីថ្មីជប៉ុន គ្រោងរៀបចំការបោះឆ្នោតសកលមួយ ក្រោយរំលាយសភារួច
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបាននិយាយនៅថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះថា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោក Shigeru Ishiba នឹងរៀបចំបោះឆ្នោតសកលមុនអាណត្តិ នៅចុងខែតុលាខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

លោក Ishiba ​វ័យ ៦៧ឆ្នាំ បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច កាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថានឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារ។

ទន្ទឹមនឹងនេះ បើតាមទូរទស្សន៍សាធារណៈ NHK រួមទាំងកាសែតជាតិសំខាន់ៗ បានឲ្យដឹងទៀតថា លោក Ishiba កំពុងបញ្ចប់ផែនការរំលាយសភានៅថ្ងៃទី៩ ខែតុលា ខាងមុខ មុនការបោះឆ្នោតសកលមួយ នឹង​ត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា។

គួរឲ្យដឹងថាកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Ishiba បានបង្ហើបថា លោកចង់រៀបការចំបោះឆ្នោតសកលមួយ ដើម្បីពង្រឹងអាណត្តិរបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើបាន ប៉ុន្តែទោះជាយ៉ាងណាលោកមិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់នោះឡើយ។

ជម្រាបថា អតីតរដ្ឋមន្ត្រីការពារជាតិរូបនេះ បានជំនួសតំណែងលោក Fumio Kishida ក្នុងនាមជាមេដឹកនាំបក្ស LDP ដែលបានប្រកាសដើរចេញពីតំណែង ក្រោយទទួលរងការរិះគន់ជាច្រើន ​បន្ទាប់​ពី​មាន​រឿង​អាស្រូវពុករលួយនៅក្នុងបក្ស៕

The post នាយករដ្ឋមន្ត្រីថ្មីជប៉ុន គ្រោងរៀបចំការបោះឆ្នោតសកលមួយ ក្រោយរំលាយសភារួច appeared first on .

លោក Shigeru Ishiba មានប្រវត្តិធ្លាប់ជារដ្ឋមន្ត្រីដល់ទៅ២ក្រសួង មុនពេលក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន
ក្រោយពីលោក Fumio Kishida ប្រកាសក្តែងៗសម្រេចដើរចេញពីតួនាទីជានាយករដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែកញ្ញានេះ លោក Shigeru Ishiba អតីតរដ្ឋមន្ត្រីការពារជាតិ ត្រូវបានបក្សកាន់អំណាច សម្រេចបោះឆ្នោតតែងតាំងលោកជាប្រធានបក្សថ្មី និងក៏ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន។

ទន្ទឹមនឹងនោះ បើក្រឡេកមកមើលពីប្រវត្តិត្រួសៗរបស់នាយករដ្ឋមន្ត្រីថ្មីរូបនេះវិញក៏មិនធម្មតា ខណៈឯការសិក្សារៀនសូត្រក៏មិនចាញ់អតីតនាយករដ្ឋមន្ត្រីជប៉ុនមុនៗដូចគ្នា។

ផ្អែកតាមគេហទំព័រ Wikipedia លោក Shigeru Ishiba បច្ចុប្បន្នមានវ័យ ៦៧ឆ្នាំ (កើតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៥៧)គឺជាអ្នកនយោបាយចាស់វស្សា ដែលបម្រើការជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) នាពេលបច្ចុប្បន្ន។ បុរសរូបនេះក៏ជាសមាជិកសភាតំណាងរាស្ត្រ តាំងពីឆ្នាំ១៩៨៦ ហើយបានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាតិពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ ព្រមទាំងធ្លាប់ជាអគ្គលេខាធិការរបស់បក្ស LDP ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ផងដែរ។

ងាកមកចាប់អារម្មណ៍នឹងប្រវត្តិការសិក្សា លោក Shigeru Ishiba ធ្លាប់បានបញ្ចប់ការសិក្សានៅកម្រិតអនុវិទ្យាល័យ Tottori University ហើយបន្តការសិក្សានៅវិទ្យាល័យ Keio Senior High School រួចបន្តដល់សាកលវិទ្យាល័យ Keio University ក្នុងទីក្រុងតូក្យូ ដោយជ្រើសរើសយកជំនាញច្បាប់។

សូមជម្រាបជូនថា លោក Shigeru Ishiba កើតនៅក្នុងគ្រួសារជាអ្នកនយោបាយ ដែលមានឳពុកឈ្មោះ Jiro Ishiba ធ្លាប់ជាអតីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានម្តាយជាគ្រូបង្រៀន៕

The post លោក Shigeru Ishiba មានប្រវត្តិធ្លាប់ជារដ្ឋមន្ត្រីដល់ទៅ២ក្រសួង មុនពេលក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន appeared first on .

ជប៉ុន ជ្រើសរើសអតីតរដ្ឋមន្ត្រីការពារជាតិម្នាក់ ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី
គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ បានសម្រេចជ្រើសរើសអតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ជំនួសលោក Fumio Kishida។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

នៅក្នុងការបោះឆ្នោតទល់មុខគ្នា ក្នុងចំណោមបេក្ខភាពចំនួន ៨រូបផ្សេងទៀត អ្នកនយោបាយជើងចាស់រូបនេះ បានយកឈ្នះលើសំឡេងគាំទ្រភាគច្រើន ជាពិសេសលើលោកស្រី Sanae Takaichi ដែលត្រូវបានចាត់ទុកថាជាបេក្ខភាពស្ត្រីដ៏លេចធ្លោ និងដ៏កម្រនៅក្នុងនយោបាយប្រទេសជប៉ុន។

គួរឲ្យដឹងថាការ​បោះឆ្នោតជ្រើសតាំងថ្មី​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុង​ខែ​សីហា​ថា​លោក​នឹង​មិន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឡើង​វិញ​ទេ បន្ទាប់ពីមានរឿងអាស្រូវបែកធ្លាយជាច្រើនពាក់ព័ន្ធទៅនឹងអំពើពុករលួយ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP)។

ជម្រាបជូនថា LDP ជាបក្សកាន់អំណាចស្ទើតែគ្រប់អាណត្តិនៅក្នុងប្រទេសជប៉ុន និងមានសំឡេងភាគច្រើននៅក្នុងសភា ដូច្នេះហើយទើបមេដឹកនាំគណបក្ស LDP ដែលជាប់ឆ្នោត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មីដោយស្វ័យប្រវត្តិ៕

The post ជប៉ុន ជ្រើសរើសអតីតរដ្ឋមន្ត្រីការពារជាតិម្នាក់ ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី appeared first on .