Shimao Group

ប្រាក់ចំណេញក្រុមហ៊ុនអចលនទ្រព្យចិនមួយ ថយចុះ ៩៩% ខាតលុយជាង ៣ពាន់លានដុល្លារ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចិនមួយ គឺក្រុមហ៊ុន Shimao បានប្រកាសពីការខាតបង់ធំបំផុតមិនធ្លាប់មាន ប្រមាណ ២២,៧ពាន់លានយ៉ន់ ឬប្រហែល ៣,២ពាន់លានដុល្លារ ក្រោយប្រាក់ចំណេញនាឆមាសទីមួយ មានការថយចុះ ៩៩%។

យោងតាមការចុះផ្សាយពីសារព័ត៌មាន SCMP បានបង្ហាញថា ប្រាក់ចំណេញប្រចាំឆមាសទីមួយ របស់ក្រុមហ៊ុន Shimao ទទួលបានត្រឹម ១៥លានយ៉ន់ប៉ុណ្ណោះ ខណៈចំនួនមួយនេះ គឺតិចជាងឆ្នាំមុនរហូតដល់ ៩៩% ពោលធ្លាប់ទទួលបានជាង ៣ពាន់លានយ៉ន់ កាលពីឆ្នាំ២០២៣។

បន្ថែមពីនោះ ប្រាក់ចំណូលដែលកាត់កងការចាយវាយផ្សេងៗ របស់ក្រុមហ៊ុនចិននេះ ក៏មានការធ្លាក់ចុះខ្លាំង ក្នុងរយៈពេលដូចគ្នានោះផងដែរ ដោយវាបានថយចុះពី ១០,៣% មកនៅត្រឹម ០,១% ប៉ុណ្ណោះ ស្របពេលការចាយវាយលើការជួលដី និងការសាងសង់ បែរជាកើនឡើងខ្លាំងទៅវិញ។

សូមជម្រាបដែរថា ដោយសារស្ថានភាពទីផ្សារអចលនទ្រព្យនៅចិន កំពុងស្ថិតនៅក្នុងសភាពលំបាកលំបិននៅឡើយ ដូច្នេះហើយក្រុមហ៊ុនធំៗ ដែលកំពុងរកស៊ីលើវិស័យមួយនេះ តែងតែជួបប្រទះនូវព្យុះភ្លៀងឥតឈប់ឈរ ខណៈរដ្ឋាភិបាលក៏កំពុងខ្នះខ្នែង ស្វែងរកដំណោះស្រាយជុំវិញបញ្ហានេះផងដែរ៕

The post ប្រាក់ចំណេញក្រុមហ៊ុនអចលនទ្រព្យចិនមួយ ថយចុះ ៩៩% ខាតលុយជាង ៣ពាន់លានដុល្លារ appeared first on .

សវនាការកាត់ក្តីរំលាយក្រុមហ៊ុនអលចនទ្រព្យខ្នាតយក្សចិន Shimao ត្រូ​វ​ពន្យារ​ដល់ចុងខែក្រោយ
យោងតាមឯកសារផ្លូវការមួយបានបង្ហាញឲ្យដឹងថា ករណីស្នើសុំឲ្យមានការរំលាយទៅលើក្រុមហ៊ុន Shimao Group ត្រូវបានពន្យារពេលដល់ថ្ងៃទី៣១ ខែកក្កដា ខណៈក្រុមអភិវឌ្ឍអចលនទ្រព្យរបស់ចិនមួយនេះ កំពុងព្យាយាមពន្យារពេលម្តងទៀតសម្រាប់ម្ចាស់បំណុលទាក់ទងនឹងផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការពន្យារពេលចំពោះការកាត់ក្តីនេះ ត្រូវបានធ្វើឡើងដោយតុលាការហុងកុង បន្ទាប់ពីទទួលបានពាក្យស្នើសុំពីភាគីទាំងសងខាង គឺក្រុមហ៊ុន Shimao និងក្រុមហ៊ុនផ្តល់ប្រាក់កម្ចីរបស់រដ្ឋ China Construction Bank (Asia) ដែលជាអ្នកដាក់ញត្តិស្នើសុំឲ្យមានការរំលាយនេះ។

តុលារការហុងកុង ក៏បានបន្ថែមឲ្យដឹងទៀតថា ក្រុមហ៊ុន Shimao និងទីប្រឹក្សារបស់ខ្លួន កំពុងជំរុញយ៉ាងសកម្មក្នុងការពិភាក្សាជាមួយម្ចាស់បំណុល ទាក់ទងនឹងសំណើររៀបចំរចនាសម្ព័ន្ធបំណុលនៅក្រៅប្រទេសរបស់ខ្លួនឡើងវិញ។ ក្រុមហ៊ុន ក៏បានសុំពន្យារពេលបន្ថែមទៀតនូវថ្ងៃផុតកំណត់សម្រាប់ការសងប្រាក់ដើម ឬថ្លៃសេវាដែលត្រូវបង់ទៅឲ្យម្ចាស់បំណុល ដើម្បីជាការលើកទឹកចិត្ត ក្នុងការគាំទ្រដល់ការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ រហូតដល់ថ្ងៃទី៣១ ខែកក្កដាជំនួសវិញ។

ទន្ទឹមនឹងនេះ សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Shimao បានធ្វើឲ្យមានលក្ខខណ្ឌដ៏ល្អ​ប្រសើរ​ជាច្រើននៅក្នុងផែនការរៀបចំរចនាសម្ព័ន្ធបំណុលក្រៅប្រទេសចំនួន ១១,៥ពាន់លានដុល្លាររបស់ខ្លួន ដើម្បីទទួលបានការគាំទ្រពីម្ចាស់បំណុល ខណៈពេលដែលខ្លួនកំពុងព្យាយាមទប់ទល់នឹងញត្តិស្នើសុំឲ្យមានការរំលាយក្រុមហ៊ុនចោល។

ជម្រាបជូនថា ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានស្ថិតក្នុងចំណោមក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យចិនផ្សេងទៀត ដែលបានខកខានក្នុងការទូទាត់បំណុលក្រៅប្រទេស ក្រោយវិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរបំផុតមួយ ចាប់តាំងពីឆ្នាំ២០២១ មក៕

The post សវនាការកាត់ក្តីរំលាយក្រុមហ៊ុនអលចនទ្រព្យខ្នាតយក្សចិន Shimao ត្រូ​វ​ពន្យារ​ដល់ចុងខែក្រោយ appeared first on .

ក្រុមហ៊ុនអចលនទ្រព្យចិន Shimao រងការប្តឹងឲ្យរំលាយចោល ក្រោយខកខានសងបំណុលជាង ២០០លានដុល្លារ
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលំដាប់កំពូលរបស់ចិន Shimao Group នៅថ្ងៃចន្ទ ទី៨ ខែមេសានេះ ត្រូវបានធនាគារ China Construction Bank (Asia) ដាក់ញត្តិដើម្បីឲ្យមានការរំលាយចោល បន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យមួយនេះ បានខកខានក្នុងការសងបំណុលចំនួន ១ ៥៧៩លានដុល្លារហុងកុង ឬស្មើនឹងប្រមាណ ២០១លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Shimao បាននិយាយនៅក្នុងឯកសារមួយដែលផ្ញើទៅកាន់ទីផ្សារហ៊ុនហុងកុងថា ខ្លួននឹងធ្វើការប្រឆាំងដាច់ខាតទៅនឹងការដាក់ពាក្យបណ្តឹងនេះ ហើយបន្តជាមួយនឹងផែនការដែលបានស្នើឡើងរបស់ខ្លួន ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលនៅក្រៅប្រទេស ដែលមានប្រហែល ១១,៧ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ចំពោះញត្តិនៃស្នើឲ្យមានការរំលាយចោលនេះ គឺត្រូវបានកើតឡើងបន្ទាប់ពីសកម្មភាពស្រដៀងគ្នានេះត្រូវបានធ្វើឡើងដោយម្ចាស់បំណុល ទៅលើក្រុមហ៊ុនអចលនទ្រព្យកំពូលៗផ្សេងទៀត ដូចជា China Evergrande Group និង Country Garden ផងដែរ។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរបំផុតមួយ ចាប់តាំងពីឆ្នាំ២០២១ មក បន្ទាប់ពីមានការបង្ក្រាបទ្រង់ទ្រាយធំ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍចលនទ្រព្យដែលមានបំណុលច្រើន​លើសលប់​ ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានស្ថិតក្នុងចំណោមក្រុមអ្នកអភិវឌ្ឍអចលនទ្រព្យចិនផ្សេងទៀត ដែលបានខកខានក្នុងការទូទាត់បំណុលក្រៅប្រទេស ដែលមានចំនួនរហូតដល់ទៅ ១១,៧ពាន់លានដុល្លារ៕

The post ក្រុមហ៊ុនអចលនទ្រព្យចិន Shimao រងការប្តឹងឲ្យរំលាយចោល ក្រោយខកខានសងបំណុលជាង ២០០លានដុល្លារ appeared first on .

ក្រុមហ៊ុនអចលនទ្រព្យចិន Shimao គ្រោងដាក់លក់សណ្ឋាគារមួយ ក្នុងតម្លៃជាង ៨០០លានដុល្លារ
យោងតាមទីភ្នាក់ងារផ្នែកលក់ JLL នៅថ្ងៃចន្ទនេះ បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលំដាប់កំពូលមួយរបស់ចិន គឺ Shimao Group ថ្មីៗនេះ កំពុងស្វែងរកលទ្ធភាព ក្នុងការលក់ចេញសណ្ឋាគារមួយរបស់ខ្លួន នៅទីក្រុងហុងកុង ក្នុងតម្លៃ ៦,៥ពាន់លានដុល្លារហុងកុង (៨២៨លានដុល្លារ) ដើម្បីដោះស្រាយបំណុល។

បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឱ្យដឹងទៀតថា​ ក្រុមហ៊ុន​ Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃមួយនេះ កំពុងតែស្ថិតនៅក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ​ ក្នុងការសងបំណុលក្រៅប្រទេសចំនួន ១១,៨ពាន់លានដុល្លាររបស់ពួកគេ ដែលបានខកខានតាំងពីឆ្នាំមុន ។

យ៉ាងណាមិញ ជុំវិញផែនការខាងលើនេះ បានធ្វើឱ្យក្រុម Shimao សម្រេចចិត្តថានឹងដាក់លក់សណ្ឋាគាររបស់ខ្លួនមួយ ឈ្មោះថា Sheraton & Four Points by Sheraton Tung Chung Hotel ដែលត្រូវបានចាត់ទុកថាជាសណ្ឋាគារធំលំដាប់ទីពីរ នៅក្នុងទីក្រុងហុងកុង និងបានបើកដំណើរការ ចាប់ពីចុងឆ្នាំ ២០២០ មក។

ដោយឡែក ប្រធានភ្នាក់ងារលក់ JLL លោក Oscar Chan បាននិយាយថា អត្រាភ្ញៀវចូលមកស្នាក់នៅក្នុងសណ្ឋាគារនេះ បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចលុបចោលច្បាប់រឹតបន្តឹងការធ្វើដំណើរ កាលពីចុងឆ្នាំមុន ដែលជាហេតុធ្វើឱ្យក្រុមហ៊ុន Shimao រំពឹងថាអាចទទួលបានតម្លៃខ្ពស់ ពីការលក់ចេញសណ្ឋាគាររបស់ខ្លួនមួយនេះ ខណ:ក្រុមអ្នកវិនិយោគក្នុងស្រុកជាច្រើន រួមទាំងក្រុមហ៊ុនអចលនទ្រព្យធំៗ និងមូលនិធិបរទេស សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ ក្នុងការទិញយក ៕

The post ក្រុមហ៊ុនអចលនទ្រព្យចិន Shimao គ្រោងដាក់លក់សណ្ឋាគារមួយ ក្នុងតម្លៃជាង ៨០០លានដុល្លារ appeared first on .

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Shimao ស្នើផែនការរៀបចំបំណុលឡើងវិញ ជាង ១១ ពាន់លានដុល្លារ
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ប្រទេសចិន Shimao Group ថ្មីៗនេះ បានស្នើផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ក្រោយលក្ខខណ្ឌពីរប្រភេទ សម្រាប់ម្ចាស់បំណុលនៅខាងក្រៅប្រទេស ដើម្បីសងបំណុលចំនួន ១១,៨ ពាន់លានដុល្លារ ក្នុងរយ:ពេលចន្លោះពី ៣ ទៅ ៨ ឆ្នាំ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ក្រុមហ៊ុន Shimao ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានខកខានកាតព្វកិច្ចក្នុងការសងបំណុលក្រៅប្រទេសកាលពីខែមុន តែឥឡូវនេះ ពួកគេបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនដ៏ធំដំបូងគេ ដែលចាប់ផ្តើមចរចាលើលក្ខខណ្ឌ ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ជាមួយម្ចាស់បំណុលក្រៅប្រទេស ។

គួរឱ្យដឹងថា Shimao ជាក្រុមហ៊ុនអចលនទ្រព្យធំជាងគេរបស់ចិន ទីប្រាំមួយ ដែលចេញប័ណ្ណបំណុលក្រៅប្រទេសច្រើនជាងគេ តែទោះជាយ៉ាងណាក៏ដោយ ផែនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញរបស់ Shimao នេះ នឹងមិនរាប់បញ្ចូលបំណុលក្រៅប្រទេស ចំនួន ២,៣ ពាន់លានដុល្លារ រួមទាំងប្រាក់កម្ចីគម្រោងបរទេស និងប្រាក់កម្ចី ដែលគាំទ្រដោយស្ថាប័នហិរញ្ញវត្ថុ នៅចិនដីគោកឡើយ ។

យោងតាមប្រភពមួយ បានឱ្យដឹងថា ការមិនសប្បាយចិត្តចំពោះសំណើនេះ ម្ចាស់បំណុលនៅក្រៅប្រទេស គ្រោងនឹងស្នើសុំឱ្យក្រុមហ៊ុន Shimao ធ្វើការសងបំណុលដល់ម្ចាស់បំណុលបរទេសទាំងអស់ដោយស្មើភាពគ្នា ។

តែទោះជាយ៉ាងណាក៏ដោយ តាមរយ:លក្ខខណ្ឌនៃការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ចំនួន ១១,៨ ពាន់លានដុល្លារ ដែលក្រុមហ៊ុន Shimao បានស្នើឡើងនោះ នឹងត្រូវទូទាត់សងទៅលើបំណុលប្រភេទ A ដែលមានទឹកប្រាក់ចំនួន ៤,៦៥ ពាន់លានដុល្លារ នៃប្រាក់កម្ចីរួម និងប្រាក់កម្ចីទ្វេភាគី ដែលត្រូវបានធានា ក្រោមកាលវិភាគក្នុងការបង់រំលស់ ចន្លោះពេល ៣៦ ទៅ ៧២ ខែ ។

សម្រាប់បំណុលប្រភេទ B ដែលមានចំនួនសរុប ៧,១៣ ពាន់លានដុល្លារ ដែលសុទ្ធសឹងជាមូលបត្របំណុលសាធារណ: និងឯកជន រួមទាំងប្រាក់កម្ចីទ្វេភាគី ដែលមិនមានការធានា ក៏នឹងត្រូវសងវិញជាក្រដាសប្រាក់ថ្មីចំនួន ៦ ដែលមានតម្លៃចន្លោះពី ៦% ទៅ ២៣% សម្រាប់ការទាមទរ ដែលមានកាលកំណត់ចន្លោះពី ៣៩ ទៅ ៩៣ ខែ ៕

The post ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Shimao ស្នើផែនការរៀបចំបំណុលឡើងវិញ ជាង ១១ ពាន់លានដុល្លារ appeared first on .