Small Business

ក្មេងៗ​ណា​ចង់​ចេញ​រកស៊ី Facebook ត្រៀម​​ជួយ​លុយ​​ជាង ១០០ លាន​ដុល្លារ ​ស្នើ​សុំជួយ​បាន​គ្រប់​ពេល
កាលពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Facebook បាន​ប្រកាស​គម្រោង​ដ៏​អស្ចារ្យ​មួយ​ដោយប្រើ​​កញ្ចប់​ថវិកា​ប្រមាណ ១០០ លាន​ដុល្លារ ដើម្បី​ជួយ​ដល់​អាជីវកម្ម​ខាត​តូច ដែល​គ្រប់គ្រង​ដោយ​សហគ្រិន​ក្មេងៗ និង​ស្ត្រី​។

គោល​បំណង​នៃ​គម្រោង​មួយ​នេះ គឺ​ដើម្បី​រក្សា ក៏​ដូចជា​លើក​ទឹកចិត្ត​ដល់​អ្នក​ចង់​ចាប់ផ្ដើម​អាជីវកម្ម​ពី​ខ្នាត​តូច តែ​ជួប​បញ្ហា​ដូចជា អតិថិជន​មិន​អាច​សង​ថ្លៃ​ទំនិញ​ទាន់​ពេល បណ្ដាល​ឲ្យ​ម្ចាស់​អាជីវកម្ម​មាន​ភាព​រាំងស្ទះ​ដល់​ការ​បង្វិល​លុយ​ជា​ដើម។

ដូច្នេះ​ហើយ Facebook បាន​ប្រកាស​​នឹង​ជួយ​សម្រួល​បញ្ហា​មួយ​នេះ ដោយ​ម្ចាស់​អាជីវកម្ម​អាច​ដាក់​សំណើ​ ដោយ​មាន​វិក្កយបត្រ​បំណុល​ពី​អតិថិជន ទៅ​កាន់​​ Facebook ក្នុង​ចំនួន​យ៉ាង​តិច ១ ០០០ ដុល្លារ ហើយ​ប្រសិន​បើ​សំណើ​នោះ​ត្រូវ​បាន​យល់ព្រម ​ Facebook នឹង​ធ្វើការ​ទិញ​យក​វិក្កយបត្រ​បំណុល​នោះ និង​ប្រគល់​ប្រាក់​ជូន​​ម្ចាស់​អាជីវកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ។

ដោយឡែក​ម្ចាស់​បំណុល​នៅ​ក្នុង​វិក្កយបត្រ​អាច​ធ្វើការ​សងបង្វិល​​ប្រាក់​ទៅ​ក្រុមហ៊ុន Facebook តាម​រយៈ​មធ្យោបាយ​ផ្សេងៗ។

បច្ចុប្បន្ន Facebook កំពុង​ធ្វើការ​យ៉ាង​សស្រាក់​សស្រាំ​ ដើម្បី​ពង្រីក​គម្រោង​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ ខណៈ​ពួកគេ​រំពឹង​ថា​ ថវិកា​ប្រមាណ​១០០ លាន​ដុល្លារ​នោះ នឹង​អាច​ជួយ​សម្រួល​ដល់​អាជីវកម្ម​ខ្នាត​តូច​ប្រមាណ ៣០ ០០០ កន្លែង​។

កន្លងមក​ដោយសារ​មាន​ការគាំទ្រថវិកាពី Facebook បាន​ជួយ​ដោះស្រាយ​ការ​លំបាក​របស់​សហគ្រិនខ្នាត​តូច​មួយ​ចំនួន​។ ជាក់ស្ដែង ដូចជាសហ​ស្ថាបនិក The Wright Stuff Chics ដែល​លក់​សម្ភារៈ​សម្រាប់​គ្រូៗ​ កាលពី​ដើម​ឆ្នាំ ២០២១ អាជីវកម្ម​របស់​អ្នកស្រី​សឹង​​តែ​ទៅមុខ​មិន​រួច ដោយសារ​អតិថិជន​មិន​អាច​សង​ប្រាក់​ទាន់​ពេល។ តែ​ដោយសារ​បាន​ចូលរួម​ជាមួយ​កម្មវិធី​របស់​ Facebook ទើប​អ្នកស្រី​អាច​បន្ត​ដំណើរ​អាជីវកម្ម​បាន​ទៀត ព្រោះ Facebook បាន​ជួយ​ទិញ​វិក្កយបត្រ​បំណុល​ដែល​គិត​ជា​សាច់ប្រាក់​ប្រមាណ ១០ ០០០ ដុល្លារ​ និង​ទូទាត់​ត្រឹម​រយៈ​ពេល ២-៣ ថ្ងៃ​ប៉ុណ្ណោះ៕

ប្រភព: cnbc

The post ក្មេងៗ​ណា​ចង់​ចេញ​រកស៊ី Facebook ត្រៀម​​ជួយ​លុយ​​ជាង ១០០ លាន​ដុល្លារ ​ស្នើ​សុំជួយ​បាន​គ្រប់​ពេល appeared first on .