South Bridge International

តើម្ចាស់សាលាអន្តរជាតិ South Bridge ល្បីថាបង់​ថ្លៃ​សិក្សា​រាប់​ពាន់​ ឬ​ម៉ឺន​ដុល្លារ​​ ក្នុង​១​ឆ្នាំៗ ជានរណា?
South Bridge International School Cambodia (SISC) គឺជាសាលាអន្ដរជាតិថ្មីមួយ ដែលផ្ដល់ការអប់រំកម្រិត​ស្តង់ដារ​អន្តរជាតិលើកម្មវិធីសិក្សាពីរភាសា (Bi- lingual Programme) ព្រមទាំង​ផ្ដោតសំខាន់ទៅលើគុណភាពជាចំបង ត្រូវបានបង្កើតឡើងដោយពាណ​ិជ្ជករល្បីឈ្មោះពីររូបនៅស្រុកខ្មែរ។

សាលា​អន្តរជាតិ South Bridge ​គឺជាសាលាសម្រាប់សិស្សានុស្សិស្សភាគច្រើនកូនអ្នកមាន កូនបរទេស កូនមន្រ្តីទូតនៅរាជធានីភ្នំពេញ ដោយការបង់​ថ្លៃ​សិក្សា​មានតម្លៃ​រាប់​ពាន់​ ឬ​ម៉ឺន​ដុល្លារ​​ ក្នុង​១​ឆ្នាំៗ។ សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​នៅ​សាលាអន្តរជាតិមួយនេះ ​ក៏​អាច​ទៅ​សិក្សា​នៅ​សកលវិទ្យាល័យ​ឯ​បរទេស​បានផងទៀត។

សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើពាណិជ្ជកររូបណាខ្លះចូលរួមបង្កើតសាលាអន្តរជាតិ South Bridge International School លំដាប់ពិភពលោកនៅប្រទេសកម្ពុជា?

សាលាអន្តរជាតិ South Bridge ត្រូវបានបើកដំណើរការជា​ផ្លូវការនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ស្ថិតនៅ​បុរី​ប៉េងហួត បឹងស្នោរ ខណ្ឌ​ច្បារអំពៅ។ សាលា​នេះ​គឺ​ជា​ការវិនិយោគរួម​គ្នា​រវាងអ្នក​ឧញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​លោកឧញ៉ា ថៃ ជាហួត ម្ចាស់​ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប។

South Bridge International School ត្រូវ​បាន​វិនិយោគ​សាងសង់សាលាក្នុងតម្លៃប្រមាណ ​១២​លាន​ដុល្លារ​អាមេរិក ចំនួននេះ​ដោយ​មិន​ទាន់​គិត​បញ្ចូល​តម្លៃ​បរិក្ខារ​បំពាក់​ផ្សេងៗ និង​តម្លៃ​ដី​ដែល​មាន​ទំហំ​ជាង​៤​ហិកតានៅក្នុងបុរី ប៉េង ហួត ដែលមានស្រាប់​។

ការបង្កើត​សាលាអន្តរជាតិ South Bridge នេះឡើងជាសញ្ញាវិជ្ជមានមួយដើម្បីផ្ដល់ឱកាសឲ្យផ្នែកឯកជន ចូលរួមផ្ដល់សេវា​ប្រកបដោយគុណភាព ខណៈដែលក្រសួងអប់រំយុវជន និងកីឡា ក៏មានគោលដៅរួចមកហើយក្នុងការពង្រឹង​គុណភាពអប់រំ និង​​អភិវឌ្ឍ​មូលធន​មនុស្ស​​។ South Bridge International School ទទួល​សិស្ស​ចូលរៀនចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​រហូតដល់​ថ្នាក់​វិទ្យាល័យ​ ជាមួយនឹង​បរិក្ខា​រទំនើបៗ ​និង​គ្រូ​ក្នុង​ស្រុក​ និង​ពី​បរទេស​ដែលមាន​សមត្ថភាព​ខ្ពស់​ និង​បទពិសោធ​ជាច្រើន​ឆ្នាំក្នុង​វិស័យ​អប់រំ។

លោក Ray Mondyager អគ្គនាយក​ក្រុមហ៊ុន South Bridge International School limited បានអោយ​ដឹង​ថា សាលា​របស់​យើង​មានបទពិសោធន៍ អប់រំ​និង​មាន​សាខា​នៅ​ប្រទេស​ជា​ច្រើន ហើយ​យើង​ក៏​រីករាយ​ក្នុង​ការ​មក​វិនិយោគ​វិស័យ​អប់រំ​នៅ​កម្ពុជា។ សាលា​របស់​យើង​មាន​គ្រូ​ជនជាតិ​ខ្មែរ និង​គ្រូ​ជនជាតិ​បរទេស​ដើម្បី​បណ្ដុះបណ្ដាល និង​បង្រៀន​សិស្ស​ប្រកប​គុណភាព​ខ្ពស់ ។

សាលាអន្ដរជាតិ South Bridge ផ្ដោតលើកម្មវិធីសិក្សាដែលទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ ដែលបានទទួល​អាជ្ញាប័ណ្ណពី​ចក្រភពអង់គ្លេស។ កម្មវិធីសិក្សានេះត្រូវបានរៀបចំឡើងដោយធានាឲ្យបាននូវការសិក្សា យ៉ាងម៉ត់ចត់ ក្នុងគោលបំណង​ចូលរួមអភិវឌ្ឍសិស្សានុសិស្ស ដើម្បីក្លាយទៅជាបុគ្គលដែលប្រកបដោយសម្បជញ្ញៈ បុគ្គលដែលចេះដោះស្រាយ​បញ្ហាបានព្រមជាមួយនឹងស្ដង់ដារនៃវិជ្ជាជីវៈ ហើយនឹងក្លាយជាអនាគតអ្នកដឹកនាំតាមជំនាញដែលពួកគេជ្រើសរើស៕

The post តើម្ចាស់សាលាអន្តរជាតិ South Bridge ល្បីថាបង់​ថ្លៃ​សិក្សា​រាប់​ពាន់​ ឬ​ម៉ឺន​ដុល្លារ​​ ក្នុង​១​ឆ្នាំៗ ជានរណា? appeared first on .