Starlink

Amazon គ្រោងចាយលុយ ៩ពាន់លានដុល្លារ ទិញក្រុមហ៊ុនផ្កាយរណប Globalstar ដើម្បីប្រជែងជាមួយ Starlink
ក្រុមហ៊ុន Amazon កំពុងស្ថិតក្នុងការចរចាទិញយកក្រុមហ៊ុនទូរគមនាគមន៍ផ្កាយរណប Globalstar ខណៈពេលដែលក្រុមហ៊ុនរបស់មហាសេដ្ឋី Jeff Bezos កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតអាជីវកម្មអ៊ីនធើណិតតាមរយៈផ្កាយរណបគន្លងទាប ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Starlink របស់ SpaceX។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Financial Times។

ជុំវិញព័ត៌មាននៃការទិញលក់នេះ បានធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Globalstar កើនឡើង ២៤% ដល់តម្លៃ ៨៥ដុល្លារ/មួយហ៊ុនភ្លាមៗ ខណៈបានបង្កើនតម្លៃមូលធនទីផ្សារសរុបរបស់ក្រុមហ៊ុនឲ្យហក់ឡើងដល់ ៨,៨១ពាន់លានដុល្លារ គិតត្រឹមការបិទការជួញដូរចុងក្រោយ។

គួរឲ្យដឹងថា ក្រុមហ៊ុន Globalstar ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Covington រដ្ឋ Louisiana ត្រូវបានគេស្គាល់ដោយសារផ្កាយរណបទំនាក់ទំនងគន្លងទាបរបស់ខ្លួន និងផ្តល់ជូននូវសេវាកម្មសំឡេង ទិន្នន័យ និងតាមដានទ្រព្យសម្បត្តិនៅទូទាំងទីផ្សារសហគ្រាស រដ្ឋាភិបាល និងអ្នកប្រើប្រាស់។

ជម្រាបជូនថា ការចរចារវាងក្រុមហ៊ុន Amazon និង Globalstar នៅតែមានភាពស្មុគស្មាញខ្លាំងសម្រាប់កិច្ចព្រមព្រៀងមួយ ដោយសារតែភាពជាម្ចាស់ភាគហ៊ុន ២០% របស់ក្រុមហ៊ុន Apple នៅក្នុង Globalstar ដែលតម្រូវឲ្យមានការចរចាបន្ថែមទៀតរវាង Amazon និង Apple៕​

The post Amazon គ្រោងចាយលុយ ៩ពាន់លានដុល្លារ ទិញក្រុមហ៊ុនផ្កាយរណប Globalstar ដើម្បីប្រជែងជាមួយ Starlink appeared first on .

អ៊ីរ៉ង់ ចាត់ទុកប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk ជាគោលដៅវាយប្រហារស្របច្បាប់
អ៊ីរ៉ង់បានព្រមានថា ប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink របស់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk ត្រូវបានចាត់ទុកថាជាគោលដៅវាយប្រហារដោយស្របច្បាប់ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា សេវាកម្ម Starlink បច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅក្នុងប្រទេសក្នុងតំបន់ជាច្រើន រួមទាំងបារ៉ែន គុយវ៉ែត និងអារ៉ាប់រួម។ មន្ត្រីអ៊ីរ៉ង់បានពិពណ៌នាអំពីវត្តមានរបស់បណ្តាញអ៊ីនធឺណិតនេះ នៅក្នុងតំបន់ថាជាការគំរាមកំហែងសន្តិសុខដែលអាចកើតមាន ជាពិសេសនៅក្នុងស្ថានភាពសង្គ្រាម។

ក្នុងពេលជាមួយគ្នានេះ អ៊ីរ៉ង់បានរឹតត្បិត ឬបានកាត់ផ្តាច់ការចូលប្រើប្រាស់សេវាអ៊ីនធឺណិតសកលរបស់ពលរដ្ឋខ្លួនទាំងស្រុង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក។ អ្នកសង្កេតការណ៍អ៊ីរ៉ង់ម្នាក់ បាននិយាយថា ចលនានេះមានគោលបំណងគ្រប់គ្រងលំហូរព័ត៌មាន និងកំណត់ការរីករាលដាលនៃព័ត៌មាន និងរូបភាពទាក់ទងនឹងការអភិវឌ្ឍយោធាក្នុងស្រុក។

ជម្រាបជូនថា ស្ថាប័នសន្តិសុខអ៊ីរ៉ង់ រួមទាំងក្រសួងមហាផ្ទៃ ក៏បានប្រកាសផងដែរថា ការប្រើប្រាស់ Starlink ដោយជនស៊ីវិល គឺជារឿងខុសច្បាប់។ អាជ្ញាធរបានព្រមានថា អ្នកប្រើប្រាស់សេវាអ៊ីនធឺណិតផ្កាយរណបរបស់អាមេរិនេះ អាចប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ រួមទាំងការជាប់ពន្ធនាគារផងដែរ៕​

The post អ៊ីរ៉ង់ ចាត់ទុកប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk ជាគោលដៅវាយប្រហារស្របច្បាប់ appeared first on .

ទីបំផុតវៀតណាម ផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk
ប្រទេសវៀតណាម បានផ្តល់ជូនអាជ្ញាប័ណ្ណជាផ្លូវការហើយ សម្រាប់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដើម្បីដាក់ឲ្យដំណើរការសេវាកម្មអ៊ីនធើណិតតាមផ្កាយរណប Starlink ដោយអនុញ្ញាតឲ្យមានការតភ្ជាប់រហូតដល់ ៦០០ ០០០ នៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានផ្តល់អាជ្ញាប័ណ្ណទូរគមនាគមន៍ដល់ក្រុមហ៊ុន Starlink Service Vietnam ដែលអនុញ្ញាតឲ្យគ្របដណ្តប់ទាំងផ្កាយរណបថេរ និងចល័ត សម្រាប់ការផ្តល់សេវាកម្មអ៊ីនធើណិត នៅក្នុងប្រទេស។

យ៉ាងណាមិញ​ ជុំវិញការអនុម័តនេះអនុញ្ញាតឱ្យ Starlink សាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងទទួលព័ត៌មានស្របច្បាប់នៅក្នុងប្រទេសវៀតណាម ដោយមិនជ្រៀតជ្រែកជាមួយប្រព័ន្ធទំនាក់ទំនងឥតខ្សែដែលមានស្រាប់ផ្សេងទៀត។ នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងស្រុកត្រូវបានជូនដំណឹងឱ្យសម្របសម្រួលការត្រួតពិនិត្យស្របតាមបទប្បញ្ញត្តិជាតិ។

ប៉ុន្តែទោះជាយ៉ាតណាក៏ដោយ ក្រុមហ៊ុន Starlink មិនទាន់បានប្រកាសពីកាលបរិច្ឆេទដាក់ឱ្យដំណើរការជាផ្លូវការ នៅឡើយនោះទេ។

ជម្រាបជូនថា Starlink គឺជាផ្នែកមួយនៃផែនការទូលំទូលាយរបស់ SpaceX ដើម្បីផ្តល់ការគ្របដណ្តប់អ៊ីនធឺណិតល្បឿនលឿនទូទាំងពិភពលោកតាមរយៈបណ្តាញផ្កាយរណបគន្លងផែនកម្រិតដីទាបដ៏ធំទូលាយ។ នៅចុងឆ្នាំ២០២៥ SpaceX បានបាញ់បង្ហោះផ្កាយរណបជាង ១០ ០០០ គ្រឿង ទោះបីជាមានខ្លះនៅមិនទាន់ដំណើរការក៏ដោយ។ ក្រុមហ៊ុននេះ កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស និងដែនដីចំនួន ១២៥ និងបម្រើដល់អតិថិជនប្រហែល ៥ លាននាក់នៅទូទាំងពិភពលោក៕​

The post ទីបំផុតវៀតណាម ផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk appeared first on .

ប្រមុខការទូតប៉ូឡូញ ប៉ះពាក្យសម្តីជាមួយមហាសេដ្ឋី Elon Musk ជុំវិញបញ្ហា Starlink នៅអ៊ុយក្រែន
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ កាលពីពេលថ្មីៗនេះ បានប៉ះទង្គិចពាក្យសម្តីជាមួយមហាសេដ្ឋីមានដាច់គេលើលោក Elon Musk លើបញ្ហាដែលរុស្ស៊ី បំពាក់យន្តហោះគ្មានមនុស្សបើករបស់ខ្លួនជាមួយឧបករណ៍បញ្ជូនអ៊ីនធឺណិតតាមផ្កាយរណប Starlink ដែលប្រើប្រាស់ក្នុងការវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

លោក Radoslaw Sikorski ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ូឡូញ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃទី២៨ ខែមករាថា ៖” Elon Musk ហេតុអ្វីបានជាអ្នកមិនបញ្ឈប់រុស្ស៊ីពីការប្រើប្រាស់ប្រព័ន្ធ Starlink ដើម្បីវាយប្រហារទីក្រុងអ៊ុយក្រែន? ការរកលុយពីសកម្មភាពបែបនេះនឹងធ្វើឲ្យខូចម៉ាកយីហោរបស់អ្នក”។

មិនតែប៉ុណ្ណោះ លោក Sikorski ក៏បានចែករំលែកការវាយតម្លៃរបស់វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានបញ្ជាក់ថា រុស្ស៊ីកំពុងបង្កើនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកអត្តឃាត BM-35 ដែលបំពាក់ដោយឧបករណ៍បញ្ជូនអ៊ីនធឺណិត Starlink និងមានសមត្ថភាពហោះបានចម្ងាយរហូតដល់ ៥០០ គីឡូម៉ែត្រ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មហាសេដ្ឋី Elon Musk បានឆ្លើយតបជុំវិញបញ្ហានេះវិញថា៖ “មានតែមនុស្សឆោតល្ងង់ប៉ុណ្ណោះ ដែលមិនដឹងថា Starlink គឺជាឆ្អឹងខ្នងនៃប្រព័ន្ធទំនាក់ទំនងរបស់យោធាអ៊ុយក្រែន”។

យ៉ាងណាមិញនេះមិនមែនជាលើកទីមួយទេដែល Elon Musk និងមេដឹកនាំប៉ូឡូញបានប៉ះទង្គិចគ្នាលើតួនាទីរបស់ Starlink នៅអ៊ុយក្រែន។

ជម្រាបជូនថា កាលពីខែតុលា ឆ្នាំ២០២៥ លោក Musk ធ្លាប់បាននិយាយថា កងទ័ពយោធាអ៊ុយក្រែនទាំងមូលនឹងដួលរលំជាក់ជាមិនខាន ប្រសិនបើពួកគេបាត់បង់សិទ្ធិចូលប្រើសេវាកម្ម Starlink របស់លោកនោះ៕​

The post ប្រមុខការទូតប៉ូឡូញ ប៉ះពាក្យសម្តីជាមួយមហាសេដ្ឋី Elon Musk ជុំវិញបញ្ហា Starlink នៅអ៊ុយក្រែន appeared first on .

Elon Musk ផ្តល់ជូនអ៊ីនធឺណិត Starlink ដោយឥតគិតថ្លៃ នៅក្នុងប្រទេសវេណេស៊ុយអេឡា
មហាសេដ្ឋី Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Starlink បានប្រកាសថា លោកនឹងផ្តល់ជូនអ៊ីនធឺណិតដោយឥតគិតថ្លៃ នៅក្នុងប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកយុទ្ធនាការវាយប្រហារតាមអាកាស ដែលបណ្តាលឲ្យមានការចាប់ខ្លួនប្រធានាធិបតី Maduro និងភរិយារបស់លោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fox News។

ក្រុមហ៊ុន Starlink បានប្រកាសកាលពីថ្ងៃទី៤ ខែមករាថា ខ្លួននឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃនៅក្នុងប្រទេសវេណេស៊ុយអេឡារហូតដល់ថ្ងៃទី៣ ខែកុម្ភៈ ដើម្បីរក្សាការតភ្ជាប់អ៊ីនធឺណិតនៅក្នុងប្រទេស បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានធ្វើប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro នៅព្រឹកព្រលឹមថ្ងៃទី៣ ខែមករាកន្លងទៅ។

ជាមួយគ្នានេះ លោក Elon Musk ក៏បានចែករំលែកការប្រកាសរបស់ Starlink នៅលើ X ឡើងវិញ ជាមួយនឹងចំណងជើងថា “គាំទ្រប្រជាជនវេណេស៊ុយអេឡា” អមដោយរូបតំណាងទង់ជាតិវេណេស៊ុយអេឡា ផងដែរ។

គួរឲ្យដឹងថា អតិថិជនដែលកំពុងប្រើប្រាស់សេវាកម្ម Starlink នៅក្នុងប្រទេសនេះ ពុំចាំបាច់ត្រូវបំពេញតាមលក្ខខណ្ឌអ្វីផ្សេងទៀតនោះឡើយ ដោយការផ្តល់ជូនឥតគិតថ្លៃនេះ នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិទៅក្នុងគណនីរបស់ពួកគេ។ សម្រាប់អតិថិជនដែលបានផ្អាកសេវាកម្មរបស់ពួកគេជាបណ្តោះអាសន្ន ឬមិនបានទូទាត់ ការផ្តល់ជូននេះក៏នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិផងដែរ ដែលអនុញ្ញាតឲ្យមានការប្រើប្រាស់ នៅក្នុងរយៈពេលដូចដែលបានរៀបរាប់ខាងលើ។

ជម្រាបជូនថា ក្រុមហ៊ុន Starlink ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអវកាសខ្នាតយក្ស SpaceX ផ្តល់សេវាអ៊ីនធឺណិតតាមរយៈផ្កាយរណបគន្លងទាប ហើយតម្រូវឱ្យអ្នកប្រើប្រាស់ទិញឧបករណ៍ដាច់ដោយឡែកដើម្បីភ្ជាប់ទៅសេវាកម្មនេះ។ យ៉ាងណាមិញ​សម្រាប់ប្រទេសវេណេស៊ុយអេឡា ក្រុមហ៊ុន Starlink គ្រោងនឹងចុះបញ្ជីអាជីវកម្មរបស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខនេះ បើទោះបីជាសេវាកម្មកំពុងមានអ្នកប្រើប្រាស់រួចហើយក៏ដោយ៕​

The post Elon Musk ផ្តល់ជូនអ៊ីនធឺណិត Starlink ដោយឥតគិតថ្លៃ នៅក្នុងប្រទេសវេណេស៊ុយអេឡា appeared first on .

សភាអាមេរិក ចាប់ផ្តើមបើកការស៊ើបអង្កេតលើក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk
គណៈកម្មាការសភាអាមេរិក ត្រូវបានគេរាយការណ៍ថាកំពុងបើកការស៊ើបអង្កេតលើការចោទប្រកាន់ថា ក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk បានផ្តល់សេវាកម្មអ៊ីនធើណិតតាមផ្កាយរណប ដល់មជ្ឈមណ្ឌលបោកប្រាស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយពីសារពត៌មាន Reuters។

គណៈកម្មាការសេដ្ឋកិច្ចចម្រុះរបស់សភាអាមេរិក ដែលជាស្ថាប័នដ៏មានឥទ្ធិពលមួយដែលបង្កើតឡើងដោយសមាជិកសភា និងព្រឹទ្ធសភា បានបញ្ជាក់កាលពីថ្ងៃទី១៣ ខែតុលាថា ការស៊ើបអង្កេតរបស់ខ្លួនទៅលើក្រុមហ៊ុនផ្កាយរណប Starlink គឺជាប់ពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលក្លែងបន្លំក្នុងប្រតេសមីយ៉ាន់ម៉ា ដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា។

យ៉ាងណាមិញ ព្រឹទ្ធសមាជិក លោក Maggie Hassan ដែលជាសមាជិកកំពូលរបស់គណៈកម្មាធិការនេះ ធ្លាប់បានអំពាវនាវឱ្យ លោក Musk ធ្វើសកម្មភាពមួយចំនួនរួចមកហើយ បន្ទាប់ពីទទួលបានការព្រមានពីអ្នកនយោបាយអាមេរិកមួយចំនួន និងពីប្រទេសថៃ ដែលមានព្រំដែនជាប់ទៅនឹងប្រទេសមីយ៉ាន់ម៉ា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនមេរបស់ Starlink មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយលើព័ត៌មាននេះ នៅឡើយទេ។

ជម្រាបជូនថា មីយ៉ាន់ម៉ា គឺជាបណ្តុំនៃមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតជាច្រើន ដោយក្រុមជួញដូរភាគច្រើនដំណើរការដោយក្រុមឧក្រិដ្ឋកម្មដែលរៀបចំដោយចិន ហើយពួកគេប្រមូលប្រាក់បានរាប់ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ អនុរដ្ឋលេខាធិការរតនាគារអាមេរិក លោក John K. Hurley បាននិយាយថា ប្រជាជនអាមេរិក បានខាតបង់អស់ច្រើនជាង ១០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ចំពោះការលួចបន្លំតាមអ៊ីនធឺណិតពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកើនឡើង ៦៦% ធៀបនឹងឆ្នាំ២០២៣៕​

The post សភាអាមេរិក ចាប់ផ្តើមបើកការស៊ើបអង្កេតលើក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk appeared first on .

ខេត្តធំមួយរបស់កាណាដា សម្រេចលុបចោលកិច្ចសន្យាតម្លៃជិត ៧០លានដុល្លារ ជាមួយក្រុមហ៊ុន Elon Musk
ខេត្ត Ontario របស់ប្រទេសកាណាដា បានប្រកាសលុបចោលកិច្ចសន្យាតម្លៃ ១០០លានដុល្លារកាណាដា (៦៨,១លានដុល្លារ) ជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតតាមរយ:ផ្កាយរណប Starlink របស់ Elon Musk ក្នុងគោលបំណងកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនអាមេរិក ដើម្បីសងសឹកទៅនឹងវិធានការពន្ធគយរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោក Stephen Lecce រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែរបស់ខេត្ត Ontario បានបញ្ជាក់ពីការលុបចោលកិច្ចសន្យាសម្រាប់ការផ្តល់សេវាអ៊ីនធើណិតរបស់ក្រុមហ៊ុនខ្នាតយក្សអាមរិកនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ​ប៉ុន្តែមិនបានបញ្ជាក់ឲ្យដឹងថាការបញ្ចប់កិច្ចសន្យានេះ នឹងត្រូវចំណាយអស់ទឹកប្រាក់ប៉ុន្មាននោះឡើយ។

គួរឲ្យដឹងថា ដោយស្ថិតនៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលខេត្ត Ontario បានចុះហត្ថលេខា កាលពីខែវិច្ឆិកា ឆ្នាំមុន គឺដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន Starlink ផ្តល់ជូនការចែកចាយសេវាអ៊ីនធើណិតល្បឿនលឿនរបស់ខ្លួន ទៅកាន់ផ្ទះ និងអាជីវកម្មសរុបប្រមាណ ១ ៥០០០ នៅក្នុងតំបន់នេះ។

កាលពីខែកុម្ភៈ នាយករដ្ឋមន្ត្រី Ontario លោក Doug Ford បានគំរាមបញ្ចប់កិច្ចព្រមព្រៀងជាមួយ Starlink ម្តងរួចមកហើយ ដើម្បីជាការឆ្លើយតបទៅនឹងប្រធានាធិបតីអាមេរិក លោក ត្រាំ ដែលបានដាក់ពន្ធគយខ្ពស់លើទំនិញកាណាដា។ ក្រោយមក លោកក៏បានពន្យារពេលការលុបចោលនេះវិញ បន្ទាប់ពីលោក ត្រាំ បានយល់ព្រមលើការផ្អាកយកពន្ធរយៈពេល ៣០ ថ្ងៃ។

ជម្រាបជូនផងដែរថា ប្រទេសកាណាដា និងសហរដ្ឋអាមេរិក កំពុងធ្វើការលើការចរចាពាណិជ្ជកម្មដ៏សំខាន់មួយ នៅត្រឹមថ្ងៃទី១ ខែសីហា ដែលជាកាលបរិច្ឆេទដែលលោក ត្រាំ កំពុងគម្រាមដាក់ពន្ធ ៣៥% លើទំនិញកាណាដាទាំងអស់៕​

The post ខេត្តធំមួយរបស់កាណាដា សម្រេចលុបចោលកិច្ចសន្យាតម្លៃជិត ៧០លានដុល្លារ ជាមួយក្រុមហ៊ុន Elon Musk appeared first on .

ទីបំផុត ក្រុមហ៊ុនមួយរបស់មហាសេដ្ឋី Elon Musk ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មនៅឥណ្ឌា​
និយតករអវកាសរបស់ប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃទី៩ ខែកក្កដាថា ខ្លួនបានសម្រេចផ្តល់អាជ្ញាប័ណ្ណទៅកាន់ក្រុមហ៊ុន Starlink របស់មហាសេដ្ឋី​ Elon Musk ដើម្បីចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុនផ្តល់សេវាកម្មអ៉ីនធើណិតតាមរយ:ផ្តាយរណប ដែលដឹកនាំដោយលោក Elon Musk បានរង់ចាំតាំងពីឆ្នាំ២០២២ មក សម្រាប់អាជ្ញាប័ណ្ណ ដើម្បីធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសឥណ្ឌា។ កាលពីខែមុន ក្រុមហ៊ុនអាមេរិក បានទទួលអាជ្ញាប័ណ្ណដ៏សំខាន់មួយពីក្រសួងទូរគមនាគន៍របស់ប្រទេសឥណ្ឌា ក្នុងការបាញ់បង្ហោះបណ្តាញផ្តាយរណបរបស់ខ្លួន ប៉ុន្តែត្រូវរង់ចាំការផ្តល់អាជ្ញាប័ណ្ណមួយបន្ថែមទៀត ពីនិយតករអវកាសរបស់ឥណ្ឌា ដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនបាន។

យោងតាមមជ្ឈមណ្ឌលផ្តល់សិទ្ធិ និងផ្សព្វផ្សាយអវកាសជាតិ (IN-SPACe)​ បាននិយាយថា អាជ្ញាប័ណ្ណដែលក្រុមហ៊ុន Starlink ទទួលបានពីនិយតករអវកាសរបស់ឥណ្ឌានេះ​ គឺមានសុពលភាពរយ:ពេល ៥ឆ្នាំ។

ជម្រាបជូនផងដែរថា Starlink នឹងក្លាយជាក្រុមហ៊ុនទី៣ ដែលទទួលបានការយល់ព្រមពិរដ្ឋាភិបាលប្រទេសឥណ្ឌា​ ក្នុងការចូលទៅកាន់ទីលំហ ដោយប្រទេសនេះពីមុន បានយល់ព្រមលើកម្មវិធី​ Eutelsat របស់ OneWeb និង Reliance Jio ដើម្បីផ្តល់សេវាកម្ម នៅក្នុងប្រទេស៕​

The post ទីបំផុត ក្រុមហ៊ុនមួយរបស់មហាសេដ្ឋី Elon Musk ទទួលបានអាជ្ញាប័ណ្ណអាជីវកម្មនៅឥណ្ឌា​ appeared first on .

លោក ត្រាំ ថានឹងមិនផ្តាច់សេវាកម្ម Starlink នៅសេតវិមានឡើយ ទោះមានជម្លោះជាមួយ Elon Musk
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រា បាននិយាយកាលពីថ្ងៃទី៩ ខែមិថុនាថា លោកមិនមានគម្រោងក្នុងការផ្តាច់សេវាកម្ម Starlink នៅសេតវិមាននោះឡើយ ប៉ុន្តែអាចនឹងឈប់ប្រើរថយន្តរបស់ Tesla បន្ទាប់ពីមានការប្រកាសកាលពីចុងសប្តាហ៍មុនថា ទំនាក់ទំនងស្អិតរមួតរវាងលោក ជាមួយមហាសេដ្ឋី Elon Musk ត្រូវបញ្ចប់ហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន ពាក់ព័ន្ធទៅនឹងសេវាកម្មអ៊ីនធឺណិតល្បឿនលឿន Starlink ដែលកំពុងប្រើប្រាស់នៅក្នុងសេតវិមាន​ថា ៖” ខ្ញុំប្រហែលជាអាចប្រែចិត្តជាមួយ Tesla បន្តិច ប៉ុន្តែខ្ញុំមិនគិតថានឹងធ្វើបែបនោះជាមួយ Starlink នោះទេ។ វាជាសេវាកម្មអ៊ីនធឺណិតដ៏ល្អ”។

គួរឲ្យដឹងផងដែរថា Starlink គឺជាសេវាកម្មផ្តល់អ៊ីនធឺណិតតាមរយ:ផ្កាយរណប ស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន​អវកាស​ SpaceX របស់មហាសេដ្ឋី Elon Musk។

កាលពីសប្តាហ៍មុន ជម្លោះដ៏ក្តៅគគុករវាងប្រធានាធិបតអាមេរិក និងលោក ត្រាំ បានកើតឡើង បន្ទាប់ពីថៅកែក្រុមហ៊ុន Tesla បានចេញមុខរិះគន់ធ្ងន់ៗទៅលើផែនការចំណាយដ៏ច្រើនរបស់រដ្ឋបាលលោក ត្រាំ។ ក្រោយមកសង្គ្រាមពាក្យសម្តីរវាងអតីតសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធទាំងពីរបានផ្ទុះឡើង តាមរយ:ការបង្ហោះសារវាយប្រហារគ្នាទៅវិញទៅមក នៅលើបណ្តាញសង្គម។

ជម្រាបជូនផងដែរថា លោក​ ត្រាំ បាននិយាយថា រថយន្ត Tesla Model S ​ពណ៌ក្រហម​ដែលលោកបានទិញពីមហាសេដ្ឋី Elon Musk កាលពីខែមីនា នោះ លោកគ្រោងនឹងលក់វាចេញវិញ បន្ទាប់ពីមានជម្លោះជាសាធារណៈបានផ្ទុះឡើងរវាងបុគ្គលដ៏មានឥទ្ធិពលទាំងពីររូបនេះ៕

The post លោក ត្រាំ ថានឹងមិនផ្តាច់សេវាកម្ម Starlink នៅសេតវិមានឡើយ ទោះមានជម្លោះជាមួយ Elon Musk appeared first on .

Amazon បាញ់បង្ហោះផ្តាយរណបអ៊ីនធើណិតដំបូងបំផុតរបស់ខ្លួន ដើម្បីប្រជែង Starlink របស់ Elon Musk
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Amazon បានចាប់ផ្តើមបាញ់បង្ហោះផ្កាយរណបអ៊ីនធើណិតដំបូងបំផុតរបស់ខ្លួនឈ្មោះថា Kuiper ចំនួន ២៧ គ្រឿង ទៅកាន់ទីអវកាស ពីរដ្ឋ Florida ដោយត្រូវបានគេចាត់ទុកថាជាជំហានថ្មីចុងក្រោយមួយក្នុងការដាក់ពង្រាយបណ្តាញសេវាអ៊ីនធើណិតពីលំហអាកាស ដើម្បីប្រកួតប្រជែងទៅនឹងផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ផ្កាយរណបដំបូង ក្នុងចំណោមផ្កាយរណប ៣ ២៣៦​ គ្រឿងផ្សេងទៀត ដែលក្រុមហ៊ុន Amazon គ្រោងនឹងបញ្ជូនទៅកាន់គន្លងផែនដីកម្រិតទាប ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១០ពាន់លានដុល្លារ ដែលត្រូវបានប្រកាសចេញដំបូងតាំងតែពីឆ្នាំ២០១៩ នោះ គឺដើម្បីបញ្ជូនសេវាអ៊ីនធឺណិតតាមរយ:ផ្កាយរណប នៅទូទាំងពិភពលោកសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុនអាជីវកម្ម និងរដ្ឋាភិបាល ជាដើម។

គួរឲ្យដឹងផងដែរថា ផ្កាយរណបចំនួន ២៧ គ្រឿងដំបូងនេះ ត្រូវបានបំពាក់លើក្បាលគ្រាប់រ៉ុក្កែត Atlas V ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Boeing និង Lockheed Martin United Launch Alliance ដែលត្រូវបានបាញ់បង្ហោះ ទៅក្នុងលំហដោយជោគជ័យ នៅម៉ោង ៧យប់ (ម៉ោងក្នុងតំបន់) ពីកន្លែងបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុននៅឯស្ថានីយ៍កងកម្លាំងអវកាស Cape Canaveral ។

ជម្រាបជូនផងដែរថា ផ្ការណប Kuiper នេះ ត្រូវបានចាត់ទុកថាជាការបណ្តាក់ទុនដ៏ធំបំផុតមួយរបស់ Amazon ដែលកំពុងដំណើរការ ហើយត្រូវបានចាត់ទុកថានឹងក្លាយជាដៃគូប្រជែងដ៏ធំរបស់ Starlink ក៏ដូចជាផ្តល់សេវាកម្មទូរគមនាគមន៍សកលដូចជា AT&T និង T-Mobile ជាដើម។ ក្រុមហ៊ុន Amazon បានកំណត់ទីតាំងសេវាកម្មនេះថាជាអត្ថប្រយោជន៍ដ៏ធំបំផុតសម្រាប់តំបន់ជនបទដាច់ស្រយាល៕

The post Amazon បាញ់បង្ហោះផ្តាយរណបអ៊ីនធើណិតដំបូងបំផុតរបស់ខ្លួន ដើម្បីប្រជែង Starlink របស់ Elon Musk appeared first on .