Sunac China

វិស័យអចលនទ្រព្យចិន ហាក់មានធូស្បើយបន្តិច ក្រោយក្រុមហ៊ុនធំៗ២ ឈានដល់ការព្រមព្រៀងជាមួយម្ចាស់បំណុល
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យខ្នាតយក្សរបស់ចិនចំនួន ២ គឺ Country Garden និង Sunac ថ្មីៗនេះ ហាក់បាននាំមកនូវភាពធូស្បើយបន្តិចដល់វិស័យអចលនទ្រព្យ នៅក្នុងប្រទេស បន្ទាប់ពីបានឈានដល់ការចុះកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ភាគហ៊ុននៅក្នុងក្រុមហ៊ុន Sunac China Holdings បានកើនឡើងដល់ទៅ ១៤% នៅថ្ងៃអង្គារទី១៩ ខែកញ្ញានេះ បន្ទាប់ពីម្ចាស់បំណុលនៅក្រៅប្រទេស បានអនុម័តទៅលើផែនការរៀបចំរចនាសម្ព័នបំណុលចំនួន ៩ពាន់លានដុល្លាររបស់ខ្លួន ដែលនេះហាក់ជាការបើកភ្លើងខៀវ ដល់ការបន្ធូរបន្ថយបន្ទុកបំណុល សម្រាប់ក្រុមហ៊ុនអភិវឌ្ឍចិនដ៏ធំមួយនេះ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Country Garden ដែលរងវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ក៏ទទួលបានការយល់ព្រមពីម្ចាស់បំណុល ដើម្បីបន្តពន្យារពេលនៃការសងត្រលប់ទៅវិញ សម្រាប់បំណុលក្រៅប្រទេសរបស់ខ្លួនផងដែរ ។

ជុំវិញការ​វិវត្តន៍​ចុងក្រោយនេះ បានកើតឡើងចំពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារវិស័យអចលនទ្រព្យ ដែលមានប្រហែលមួយភាគបួននៃទំហំសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ជាមួយនឹងវិធានការគាំទ្រជាច្រើន ដែលត្រូវបានដាក់ចេញ ក្នុងរយ:ពេលប៉ុនា្មនសប្តាហ៍ចុងក្រោយនេះ ។

ដោយឡែក លោក Gary Ng សេដ្ឋវិទូជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន Natixis Corporate and Investment បាននិយាយថា ៖ ” ខ្ញុំនឹងចាត់ទុកផែនការទាំងនេះជារឿងវិជ្ជមាន ព្រោះថាយើងមិនបានឃើញការរីកចម្រើនច្រើននោះឡើយ នៅលើទីផ្សារក្រៅប្រទេស ដូច្នេះវាបានបង្ហាញថា យ៉ាងហោចណាស់ក្រុមហ៊ុនអភិវឌ្ឍចិនមួយចំនួន កំពុងព្យាយាមសម្រេចកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុល ” ។

លើសពីនេះ លោក Gary បានបន្ថែមទៀតថា ប្រសិនបើផែនការនេះអាចត្រូវបានអនុវត្តបានល្អ ហើយការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន អាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់នោះ វិនិយោគិន អាចនឹងទទួលបានផលចំណេញអ្វីមួយត្រលប់មកវិញ ជាក់ជាមិនខាន ៕

The post វិស័យអចលនទ្រព្យចិន ហាក់មានធូស្បើយបន្តិច ក្រោយក្រុមហ៊ុនធំៗ២ ឈានដល់ការព្រមព្រៀងជាមួយម្ចាស់បំណុល appeared first on .

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Sunac ប្រកាសពីការខាតបង់ ក្នុងរយ:ពេល ២ ឆ្នាំជាប់គ្នា
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំបំផុតលំដាប់ទី៣ របស់ចិន Sunac China Holdings Ltd កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានធ្វើការព្រមានអំពីការខាតបង់ដ៏ធំ ក្នុងរយ:ពេលពីឆ្នាំជាប់ៗគ្នា ដោយសារតែវិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ចិន នៅតែបន្តដាក់សម្ពាធទៅលើតម្រូវការផ្ទះថ្មី និងប្រាក់ចំណូលក្រុមហ៊ុនរបស់ខ្លួន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ក្រុមហ៊ុន Sunac បានបង្ហាញការព្យាករថា ការខាតបង់របស់ខ្លួន នៅក្នុងឆ្នាំ ២០២២ អាចនឹងស្ថិតនៅក្នុងរង្វង់ ២៧ពាន់លានយ៉ន់ ទៅ ២៨ពាន់លានយ៉ន់ ឬប្រហែល ៣,៩ពាន់លានដុល្លារ ទៅ ៤ពាន់លានដុល្លារ ខណ:កាលពីឆ្នាំ ២០២១ ពួកគេបានកត់ត្រាអំពីការខាតបង់ចំនួនទឹកប្រាក់ ៣៨,២៦ពាន់យ៉ន់ (៥,៥៨ពាន់លានដុល្លារ) រួចមកហើយ។

គួរឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យនៅក្នុងប្រទេសចិន ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជួបប្រទះនូវភាពលំបាកយ៉ាងខ្លាំង ក្នុងលក់ផ្ទះថ្មីៗ ឬការលក់នៅក្នុងតម្លៃទាបជាងការរំពឹងទុក ដោយសារតែច្បាប់ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យវិស័យនេះ កាន់តែធ្លាក់ចូលទៅក្នុងបញ្ហាធ្ងន់ធ្ងរ ។

ជម្រាបជូនផងដែរថា កាលពីថ្ងៃពុធកន្លងទៅ ក្រុមហ៊ុន China Evergrande Group ក៏បានបង្ហាញពីអំពីផែនការ សម្រាប់ការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៃបំណុលនៅក្រៅប្រទេសចំនួន ២២​,៧ពាន់លានដុល្លាររបស់ខ្លួនផងដែរ ដែលនេះអាចនឹងក្លាយជាគំរូមួយសម្រាប់ក្រុមហ៊ុនគូប្រជែង ដែលកំពុងជួបវិបត្តិបំណុលនេះដូចគ្នា ក្នុងការស្រោចស្រង់វិស័យអចលនទ្រព្យ ដែលកំពុងមានភាព​រង្គោះ​រង្គើ​​ ៕

The post ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សចិន Sunac ប្រកាសពីការខាតបង់ ក្នុងរយ:ពេល ២ ឆ្នាំជាប់គ្នា appeared first on .

ក្រុមហ៊ុន Sunac China ដាក់សំណើថ្មី រៀបចំរចនាសម្ព័ន្ធដោះស្រាយបំណុលឡើងវិញ
ក្រុមហ៊ុន Sunac China គឺ​ជា​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ខ្នាតយក្ស​មួយ​នៅ​ប្រទេសចិន ដែល​កំពុង​ធ្លាក់​ខ្លួន​ចូល​ក្នុង​វិបត្តិ​បំណុល​វ័ណ្ឌក​ដូចជា China Evergrande ដែរ ហើយកាលពីខែមុន​ពួកគេ​ក៏​បាន​ស្នើ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើងវិញ​ផងដែរ។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យដឹងថា ក្រុមហ៊ុន​នេះ​ជាប់បំណុល​បរទេស​ប្រមាណ​១១ ពាន់​លាន​ដុល្លារ ហើយ​ Sunac បានស្នើ​ម្ចាស់បំណុល​ទាំងនោះ​ឲ្យ​បំប្លែងបំណុល ៣ ទៅ ៤ ពាន់​លាន​ដុល្លារ ទៅជា​ចំនួនភាគហ៊ុន ឬឧបករណ៍​ទាក់ទង​នឹង​ភាគហ៊ុន​ក្រុមហ៊ុន​វិញ។

បន្ថែម​ពីនោះ បំណុលបរទេសដែល​នៅ​សេសសល់​នឹង​បំប្លែង​ទៅជា​ប្រាក់​ដុល្លារ​អាមេរិក​ថ្មី ស្របពេលម្ចាស់ប័ណ្ណបំណុលដែលគ្រប់គ្រងច្រើនជាង ៣០ ភាគរយនៃបំណុលដែលមានស្រាប់ បានបង្កើតក្រុមអាដហុកមួយ ដើម្បីចរចាសងបំណុលក្នុងអំឡុងពេលដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ៕

The post ក្រុមហ៊ុន Sunac China ដាក់សំណើថ្មី រៀបចំរចនាសម្ព័ន្ធដោះស្រាយបំណុលឡើងវិញ appeared first on .

ក្រុមហ៊ុនអចលនទ្រព្យ Sunac ទទួលបានប្រាក់កម្ចីជិត ១,៧ ពាន់លានដុល្លារ ពីធនាគារចិន
ថ្មីៗនេះ ក្រុមហ៊ុនអភិវឌ្ឍអចនលទ្រព្យខ្នាតយក្ស Sunac China ទទួលបានប្រាក់កម្ចីជាង ១២ ពាន់លានយ៉ន់ ឬប្រមាណ ១,៦៩ ពាន់លានដុល្លារ ពីធនាគារចិនមួយចំនួន រួមទាំងបណ្តាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសមកម្មផ្សេងទៀតផងដែរ ដើម្បីបញ្ចប់គម្រោងសាងសង់ ដែលកំពុងមានភាពជាប់គាំង។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Reuters ។

ក្រុមហ៊ុនអចលនទ្រព្យ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ បាននិងកំពុងតស៊ូយ៉ាងខ្លាំង ដើម្បីស្វែងរកលទ្ធភាពក្នុងការទូទាត់សងម្ចាស់បំណុលរបស់ខ្លួន ហើយក៏កំពុងស្ថិតនៅក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញផងដែរ ទាំងម្ចាស់បំណុលក្នុងស្រុក និងនៅក្រៅប្រទេស ។

ជុំវិញស្ថានភាពបែបនេះហើយ ទើបរដ្ឋាភិបាលទីក្រុងប៉េកាំង ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានដាក់ចេញនូវវិធានជួយសង្គ្រោះជាច្រើន ដើម្បីដោះស្រាយលើវិបត្តិសាច់ប្រាក់ ដែលបានកើតឡើងទៅលើវិស័យអចលនទ្រព្យ បន្ទាប់ពីវាបានបង្កឱ្យសេដ្ឋកិច្ចរបស់ចិនទាំងមូល ធ្លាក់ចូលទៅក្នុងបញ្ហាដូចគ្នា។

ហើយយ៉ាងណាមិញ ក្រុមហ៊ុន China Huarong Asset Management រួមទាំងធនាគារចិនចំនួន ៦ ផ្សេងទៀត ដែលដឹកនាំដោយ Shanghai Pudong Development Bank និងក្រុមហ៊ុន CITIC Trust ផងដែរ បានធ្វើការផ្តល់ហិរញ្ញប្បទានជាពិសេស ជូនដល់ក្រុមហ៊ុន Sunac ដើម្បីប្រើសម្រាប់បន្តអភិវឌ្ឍ សាងសង់ និងប្រតិបត្តិការ សម្រាប់គម្រោង Shanghai Dongjiadu របស់ពួកគេ ។

មិនតែប៉ុណ្ណោះ បើយោងតាមអ្នកវិភាគ បានបង្ហាញទៀតថា នេះគឺជាការជួយសង្គ្រោះដ៏សំខាន់មួយ ក្នុងការបញ្ចប់គម្រោង Dongjiadu របស់ក្រុមហ៊ុន Sunac ដែលមានទីតាំងនៅចំកណ្តាលសង្កាត់ Huangpu ទីក្រុងសៀងហៃ ដោយក្នុងគម្រោងនោះ មានផ្តល់ជូនដូចជា លំនៅឋាន និងកន្លែងពាណិជ្ជកម្ម ហើយវាត្រូវការទឹកប្រាក់វិនិយោគសរុបប្រមាណ ៥០ ពាន់លានយ៉នឯណោះ៕

The post ក្រុមហ៊ុនអចលនទ្រព្យ Sunac ទទួលបានប្រាក់កម្ចីជិត ១,៧ ពាន់លានដុល្លារ ពីធនាគារចិន appeared first on .

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចិន Sunac ស្នើសុំពន្យាពេលទូទាត់បំណុល ជាលើកទី ៣
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី ៣ របស់ចិន Sunac China កំពុងស្វែងរកការពន្យាពេល ក្នុងការទូទាត់សងសងបំណុលចំនួន ៤ ពាន់លានយ៉ន់ (ប្រហែលជាង ៥៥៨ លានដុល្លារ) ជាលើកទី ៣ ជាមួយនឹងការលើកពេលកំណត់រយ:ពេល ៦ ខែបន្ថែមទៀត ។

ប្រភពបានទម្លាយឱ្យដឹងនៅថ្ងៃអង្គារកន្លងទៅថា ក្រុមហ៊ុន Sunac មិនបានបង់មូលបត្របំណុល ដែលនឹងដល់ពេលកំណត់នៅឆ្នាំនេះ ចំនួនពីរលើករួចមកហើយ ខណ:ការទូទាត់លើកចុងក្រោយ ដែលនឹងត្រូវផុតកំណត់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ ត្រូវបានក្រុមហ៊ុន ស្នើសុំពន្យាពេល រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ ជំនួសវិញ ។

ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងមួយនេះ កំពុងតស៊ូជាមួយនឹងវិបត្តិយ៉ាងខ្លាំង ដើម្បីសងបំណុលទៅកាន់ម្ចាស់បំណុលរបស់ខ្លួន ស្របពេលពួកគេកំពុងស្ថិតនៅក្រោមការរៀបចំរចនាសម្ព័ន្ធបំណុលនៅក្រៅប្រទេសឡើងវិញ បន្ទាប់ពីបានលុបចោលនូវសញ្ញាប័ណ្ណប្រាក់ដុល្លារមួយចំនួនរួចមកហើយ នៅឆ្នាំនេះ ។

ជាមួយនឹងវិបត្តិសាច់ប្រាក់ដ៏ធ្ងន់ធ្ងរនេះ ក្រុមហ៊ុន Sunac China បានស្វែងរកការស្នើសុំពន្យាពេលសងបំណុលម្តងហើយម្តងទៀត និងសម្រុកលក់ចេញទ្រព្យសកម្មរបស់ខ្លួន ដើម្បីដោះទាស់មួយគ្រា បន្ទាប់ពីការលក់របស់ខ្លួន បានធ្លាក់ចុះខ្លាំង ដោយសារតែវិបត្តិកូវីដ-១៩ និងមិនអាចបន្តខ្ចីប្រាក់ពីធនាគារបន្ថែមទៀតបាន ៕

The post ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សចិន Sunac  ស្នើសុំពន្យាពេលទូទាត់បំណុល ជាលើកទី ៣ appeared first on .