Tayyip Erdogan

ប្រធានាធិបតីតួកគី៖ លោក Netanyahu នឹងក្លាយជាឧក្រិដ្ឋជននៃសង្គ្រាមជាមិនខាន
កាលពីថ្ងសទី០៤ ខែធ្នូ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងត្រូវកាត់ទោសជាឧក្រិដ្ឋជននៃសង្គ្រាម ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់កាហ្សា។

យោងតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មាន Reuters បានរាយការណ៍ថា កន្លងមកតួកគី តែងតែបង្ហាញការគាំទ្រ ដល់ការដោះស្រាយគ្នាបែបសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែក្រោយផ្ទុះសង្គ្រាម តួកគីបានរិះគន់យ៉ាងខ្លាំង ចំពោះអ៊ីស្រាអែល ជុំវិញការវាយបក ដែលសម្លាប់មនុស្សច្រើនជាង ១៥ ៥០០នាក់។

“លើសពីឧក្រិដ្ឋជនសង្គ្រាម លោក Netanyahu ដែលកំពុងក្លាយជាឃាតករនៅតំបន់កាហ្សា នឹងទទួលការកាត់ទោស ដូចជាលោក Milosevic អញ្ចឹង”។ លោក Erdogan ចង់សំដៅទៅ​អតីតប្រធានាធិបតីប្រទេសយូហ្គោស្លាវី លោក ​Slobodan Milosevic ដែលត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅសាលាក្តីនៃទីក្រុងឡាអេ។

បន្ថែមពីនោះ ប្រធានាធិបតីនៃប្រទេសតួកគី ក៏បានថ្កោលទោសចំពោះការគាំទ្ររបស់លោកខាងលិច សម្រាប់ប្រទេសអ៊ីស្រាអែល ដោយលោកអះអាងថា ជាការគាំទ្រអំពើឃោរឃៅ និងជាការគាំទ្រគ្មានការគិតពិចារណាល្អិតល្អន់ឡើយ៕

The post ប្រធានាធិបតីតួកគី៖ លោក Netanyahu នឹងក្លាយជាឧក្រិដ្ឋជននៃសង្គ្រាមជាមិនខាន appeared first on .

ប្រធានាធិបតីតួកគី ចាត់ទុកអ៊ីស្រាអែលជារដ្ឋភេរវកម្ម
ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃទី ១៥ ខែវិច្ឆិកាថា អ៊ីស្រាអែល គឺជារដ្ឋភេរវកម្ម ដោយបានបង្កសង្គ្រាម និងល្មើសច្បាប់អន្តរជាតិនៅតំបន់ហ្គាហ្សា ខណៈមេដឹកនាំតួកគី ថែមទាំងបានថ្កោលទោសយ៉ាងខ្លាំងដល់មហាអំណាចលោកខាងលិច ដែលគាំទ្រចំពោះទង្វើរបស់អ៊ីស្រាអែល។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ពីរថ្ងៃមុនដំណើរទស្សនកិច្ចទៅកាន់​ប្រទេសអាល្លឺម៉ង់ ដើម្បីជួបជាមួយអធិការបតី លោក Olaf Scholz មេដឹកនាំតួកគីនិយាយថា ការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល លើក្រុមសកម្មប្រយុទ្ធហាម៉ាស របស់ប៉ាឡេស្ទីន គឺជាទង្វើព្រៃផ្សៃបំផុតនៅក្នុងប្រវត្តិសាស្ត្រ​មនុស្សជាតិ ហើយលោកខាងលិចបែរជាបន្តការគាំទ្រពេញទំហឹង ចំពោះរឿងមួយនេះ។

បន្ថែមពីនោះ លោក Erdogan បានអំពាវនាវឱ្យមេដឹកនាំអ៊ីស្រាអែល ត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម នៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ហើយបានលើកឡើងម្តងទៀតនូវទស្សនៈរបស់លោក និងជំហររបស់ប្រទេសទួរគីថា ហាម៉ាសមិនមែនជាអង្គការភេរវករទេ ប៉ុន្តែជាគណបក្សនយោបាយ ដែលបានឈ្នះការបោះឆ្នោតកន្លងមក។

សូមជម្រាបបន្ថែមថា គិតមកទល់បច្ចុប្បន្ន តួកគីបានបញ្ជូនកញ្ចប់ជំនួយប្រមាណ ៦៦៦តោន ដែលរួមមានជំនួយមនុស្សធម៌ ឱសថ គ្រឿងបរិក្ខារពេទ្យ និងក្រុមគ្រូពេទ្យ ទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីជួយដល់ប្រជាជនហ្គាហ្សា ដែលបានភៀសខ្លួនទៅទីនោះ៕

The post ប្រធានាធិបតីតួកគី ចាត់ទុកអ៊ីស្រាអែលជារដ្ឋភេរវកម្ម appeared first on .

Wang Yi បំពេញទស្សនកិច្ចទៅកាន់ប្រទេសតួកគីជាលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិនថ្មី
លោក Wang Yi ទើបនឹងទទួលបាន​តំណែងជារដ្ឋមន្ត្រីការបរទេសចិនថ្មី បន្តតំណែងពី​លោក Qin Gang ដែលបាត់មុខពីទីសាធារណៈ​រយៈពេលជាង ១ខែ ខណៈថ្មីៗនេះ​លោកក៏បាន​បំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគីផងដែរ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CGTN បានបង្ហាញថា ក្នុងដំណើរទស្សនកិច្ចទៅកាន់​ទីក្រុង Ankara រដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាជាមួយ​នឹងប្រធានាធិបតី Recep Tayyip Erdogan ផងដែរ។

ប្រភពដដែលបន្ថែមថា ភាគីទាំងសងខាងបានជជែកគ្នាពី​ការ​អភិវឌ្ឍន៍ និងការពង្រឹងទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេសចិន និងតួកគី ខណៈលោក Wang បាន​ប្រាប់ទៅកាន់ប្រធានាធិបតីថា ចិន នឹងធ្វើការជាមួយតួកគី ដោយផ្ដោតសំខាន់លើការរក្សា និងធ្វើឲ្យស៊ីជម្រៅ លើការជឿទុកចិត្តគ្នាផ្នែកនយោបាយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រចិន-តួកគីដល់កម្រិតថ្មីមួយ។

ដោយឡែក លោក Erdogan ក៏បានឆ្លើយតបថា តួកគី និងចិនគឺជាប្រទេស​ដែលមានឥទ្ធិពល​បំផុត​លើលោក ខណៈសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសទាំង ២ នឹងជួយ​ដល់​សេដ្ឋកិច្ចសកលលោក៕

The post Wang Yi បំពេញទស្សនកិច្ចទៅកាន់ប្រទេសតួកគីជាលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិនថ្មី appeared first on .

ប្រធានាធិបតី Erdogan បង្ហើបថា ពូទីនអាចនឹងបំពេញទស្សនកិច្ចនៅតួកគីចុងខែមេសា
ប្រធានាធិបតី Tayyip Erdogan បាននិយាយកាលពីពេលថ្មីៗនេះថា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសតួកគីនាថ្ងៃទី ២៧ មេសា ចូលរួមពិធីសម្ពោធ​រោងចក្រថាមពលនុយក្លេអ៊ែរ​តំបូង​របស់ពួកគេ ដែលសាងសង់​ដោយក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom។

“ប្រហែលជាមានភាគរយខ្ពស់ដែលលោកពូទីន នឹងមកចូលរួមផ្ទាល់នៅថ្ងៃទី ២៧ មេសា ឬពួកយើង​អាច​នឹងអបអរសាទរ​តាមរយៈ​វីដេអូអនឡាញ”។ នេះបើតាមសម្ដី​របស់​ប្រធានាធិបតី​តួកគីបាន​និយាយទៅកាន់ ATV។

តួកគី នឹងចាប់ផ្ដើមចាក់ប្រេងនុយក្លេអ៊ែរទៅក្នុងរោងចក្រថាមពលនៅ Akkuyu និងដាក់ឈ្មោះ​វា​ជា​រោងចក្រថាមពលនុយក្លេអ៊ែរ​ជាផ្លូវការ​នៅថ្ងៃទី ២៧ មេសា។ នេះបើតាមការចុះផ្សាយពី Reuters។​

យ៉ាងណា វិមានក្រឹមឡាំងបានច្រានចោលព័ត៌មានជុំវិញ​ដំណើរទស្សនកិច្ចរបស់ពូទីន ទៅកាន់តួកគីកាលពីថ្ងៃច័ន្ទ ប៉ុន្តែធ្លាប់និយាយកាលពីថ្ងៃសៅរ៍ថា លោក Putin និង Erdogan បានពិភាក្សាគ្នាក្នុងអំឡុងនិយាយទូរស័ព្ទ អំពីការអនុវត្តជោគជ័យនៃគម្រោងយុទ្ធសាស្ត្ររួម ក្នុងវិស័យថាមពល រួមទាំងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Akkuyu ផងដែរ៕

The post ប្រធានាធិបតី Erdogan បង្ហើបថា ពូទីនអាចនឹងបំពេញទស្សនកិច្ចនៅតួកគីចុងខែមេសា appeared first on .

ប្រធានាធិបតីតួកគី៖ ការបោះឆ្នោតជ្រើសប្រធានាធិបតីថ្មី នឹងធ្វើឡើងមុនកាលកំណត់មួយខែ
ប្រធានាធិបតី Tayyip Erdogan បាន​ប្រកាសថា ប្រទេសតួកគីនឹងរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មី នៅថ្ងៃទី ១៤ ឧសភា ២០២៣ ដែលនេះគឺធ្វើឡើងមុនកាលកំណត់​រយៈពេល ១ ខែ។ នេះបើតាម​ការ​ចុះផ្សាយពី CNA។

ការិយាល័យប្រធានាធិបតី​បាន​បញ្ចេញ​វីដេអូ​មួយ​កាលពីថ្ងៃអាទិត្យ ដែលបង្ហាញ​ពី​ការ​ប្រកាស​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ដោយផ្ទាល់​របស់​ប្រធានាធិបតី អំឡុងពេល​ឃោសនា​រកសន្លឹកឆ្នោត​ពី​អ្នកគាំទ្រ​ជំនាន់ក្រោយ នៅភាគពាយ័ព្យ​នៃទីក្រុង Bursa។

“​ខ្ញុំពិតជា​មាន​សេចក្ដី​សោមនស្ស​ចំពោះ​ព្រះ ដែល​អាច​ឲ្យពួកយើង​រួមដំណើរ​លើ​ផ្លូវតែមួយ ជាមួយអ្នកជំនាន់​ក្រោយ សម្រាប់​ការ​បោះឆ្នោត​ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៤ ឧសភា​ខាងមុខ”។ នេះ​បើ​តាម​សម្ដី​របស់​លោក Erdogan បាន​និយាយ។

សូមជម្រាបដែរថា កាលបរិច្ឆេទ​បោះឆ្នោត​ដំបូង​នឹងធ្វើឡើងនៅថ្ងៃទី ១៨ មិថុនា ប៉ុន្តែ​ប្រធានាធិបតី Erdogan ធ្លាប់​បាន​បង្ហើបថា អាច​នឹង​ពន្លឿន​កាលបរិច្ឆេទ​នៅក្នុង​កាលៈទេសៈ​ណាមួយ ស្របពេល​មាន​ការ​ព្យាករ​ថា ការបោះឆ្នោត​សារនេះ​អាច​នឹងធ្វើ​ឲ្យ​រង្គោះរង្គើ​កៅអីប្រធានាធិបតី​របស់​លោក Erdogan ទៀតផង៕

The post ប្រធានាធិបតីតួកគី៖ ការបោះឆ្នោតជ្រើសប្រធានាធិបតីថ្មី នឹងធ្វើឡើងមុនកាលកំណត់មួយខែ appeared first on .