Temasek

ក្រុមហ៊ុនរដ្ឋសិង្ហបុរី Temasek គ្រោងបោះទុនវិនិយោគ ៣០ពាន់លានដុល្លារបន្ថែម នៅសហរដ្ឋអាមេរិក
ក្រុមហ៊ុន Temasek របស់រដ្ឋាភិបាលសិង្ហបុរី គ្រោងនឹងបោះទុនរហូត ៣០ពាន់លានដុល្លារ បន្ថែម ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីវិនិយោគនៅក្នុងវិស័យសំខាន់ៗដូចជា សេវាថែទាំសុខភាព សេវាហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការសម្រេចចិត្តវិនិយោគនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន​ Temasek មើលឃើញថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានកើនឡើងលឿនជាងការរំពឹងទុក នៅក្នុងត្រីមាសទី២ ខណ:ពេលដែលក្រុមហ៊ុន ក៏បានចាប់អារម្មណ៍ជាពិសេស លើផ្នែកដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត ដូចជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ ឧបករណ៍អេឡិចត្រូនិក និងកន្លែងផ្ទុកថ្ម ដែលកំពុងរីកចម្រើនខ្លាំង ផងដែរ។

ផ្ទុយទៅវិញ សម្រាប់ប្រទេសចិនវិញ បានរាយការណ៍ពីកំណើនខ្សោយជាងការរំពឹងទុក កាលពីដើមខែនេះ ហើយបានធ្វើឲ្យទីផ្សារមានភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងកាត់បន្ថយអត្រាការប្រាក់រយៈពេលខ្លី និងរយៈពេលវែង ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចរបស់ខ្លួន ដែលជាហេតុធ្វើឲ្យក្រុមហ៊ុន Temasek កំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រទេសចិន ចំពេលមានភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំង ផងដែរ។

គួរឲ្យដឹងផងដែរថា ប្រហែល ២២% ឬ ៦៣ពាន់លានដុល្លារ នៃការវិនិយោគសរុបរបស់ក្រុមហ៊ុន Temasek គឺស្ថិតនៅទឹកដីអាមេរិក និង ១៩% នៅក្នុងប្រទេសចិន។ ទំហំនៃការវិនិយោគរបស់ Temasek ទៅកាន់ទ្វីបអាមេរិក បានវ៉ាដាច់ប្រទេសចិន គិតក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយនេះ ហើយក៏ជាលើកដំបូងផងដែរ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ។

The post ក្រុមហ៊ុនរដ្ឋសិង្ហបុរី Temasek គ្រោងបោះទុនវិនិយោគ ៣០ពាន់លានដុល្លារបន្ថែម នៅសហរដ្ឋអាមេរិក appeared first on .

Temasek គ្រោងចាយលុយ ១០០លានដុល្លារ ទិញភាគហ៊ុន ២០% ក្នុងក្រុមហ៊ុន​គ្រឿង​អលង្ការ​ឥណ្ឌា BlueStone
ថ្មីៗនេះ ក្រុមហ៊ុនវិនិយោគគ្រប់គ្រងដោយរដ្ឋសិង្ហបុរី Temasek Holdings កំពុងធ្វើការពិចារណាវិនិយោគទឹកប្រាក់ចំនួន ១០០លានដុល្លារ នៅក្នុងក្រុមហ៊ុនគ្រឿងអលង្ការឥណ្ឌា BlueStone សម្រាប់ការទិញយកភាគហ៊ុនប្រហែល ២០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

មិនតែប៉ុណ្ណោះ ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ការវិនិយោគនេះ នឹងផ្តល់តម្លៃដល់ក្រុមហ៊ុន BlueStone ដែលមានមូលដ្ឋាននៅទីក្រុង Bengaluru បន្ថែមទៀត បន្ទាប់ពីពួកគេក៏ទទួលបានការគាំទ្រដោយក្រុមហ៊ុនខ្នាតយក្សពីរផ្សេងទៀត ដូចជា Accel និងក្រុមហ៊ុនឧស្សាហកម្មឥណ្ឌា Ratan Tata ផងដែរ។

លើសពីនេះ នៅពេលកិច្ចព្រមព្រៀងដ៏មានសក្តានុពលជាមួយ Temasek ត្រូវបានបញ្ចប់ វាត្រូវបានគេរំពឹងថានឹងអាចជួយជំរុញដល់ផែនការរបស់ BlueStone ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅឥណ្ឌា ខណ:ប្រទេសនេះ ត្រូវបានចាត់ទុកថាជាអ្នកប្រើប្រាស់គ្រឿងអលង្ការធំជាងគេបំផុតទី ២ របស់ពិភពលោក បន្ទាប់ពីចិន និងកំពុងមានតម្រូវការកើនឡើងខ្លាំង ក្រោយជំងឺកូវីដ-១៩ មានភាព​ធូរ​ស្រាល ។

គួរឱ្យដឹងថា BlueStone ធ្លាប់បានបង្ហាញពីផែនការធំរបស់ខ្លួន ក្នុងការបើកហាងថ្មីៗចំនួន ៣០០ បន្ថែម នៅឆ្នាំ ២០២៤ ខណ:ពេលបច្ចុប្បន្ន ក្រុមហ៊ុនអលង្ការនេះ មានហាងជាង ១៥០ រួចទៅហើយ ៕

The post Temasek គ្រោងចាយលុយ ១០០លានដុល្លារ ទិញភាគហ៊ុន ២០% ក្នុងក្រុមហ៊ុន​គ្រឿង​អលង្ការ​ឥណ្ឌា BlueStone appeared first on .