Tencent Holdings

អ្នកចាត់ការក្រុមហ៊ុនខ្នាតយក្ស Tencent ត្រូវបណ្តេញចេញពីការងារ ក្រោយបង្ហាញប្រាក់រង្វាន់លើអ៊ីនធើណិត
អ្នកចាត់ការទូទៅម្នាក់នៅក្នុងផ្អែក WeChat របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Tencent ត្រូវបានបណ្តេញចេញពីការងារដោយសារតែបានធ្វើឲ្យលេចធ្លាយព័ត៌មានលម្អិតនៃប្រាក់រង្វាន់ចុងឆ្នាំដែលមានតម្លៃរាប់លានយ៉ន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

យោងតាមសេចក្តីប្រកាសមួយពីនាយកដ្ឋានស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់ក្រុមហ៊ុន Tencent បានបង្ហាញថា អ្នកចាត់ការម្នាក់ដែលមាននាមត្រកូល Ye ធ្វើការនៅក្នុងផ្នែកស្នូលនៃកម្មវិធី WeChat ត្រូវបានបណ្តេញចេញ ដោយសារតែការលេចធ្លាយព័ត៌មានរសើបរបស់ក្រុមហ៊ុន និងបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរទាំងខាងផ្នែកខាងក្នុង និងខាងក្រៅក្រុមហ៊ុន។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ កាលពីថ្ងៃទី២៤ ខែកក្កដាថា លោក Ye ត្រូវបានដាក់ក្នុងបញ្ជីខ្មៅដោយសាជីវកម្ម ហើយនឹងមិនត្រូវជួលឲ្យមកធ្វើការឡើងវិញទៀតនោះឡើយទ បន្ទាប់ពីរូបលោកបានផ្សព្វផ្សាយរូបថតអេក្រង់ដែលបង្ហាញពីប្រាក់រង្វាន់ចុងឆ្នាំរបស់លោកចំនួន ៣,១៧លានយ៉ន់ (៤៧០ ០០០ដុល្លារ) រួមទាំងសាច់ប្រាក់សុទ្ធជាង ៨២០ ០០០យ៉ន់ និងភាគហ៊ុនមានតម្លៃជាង ២,៣៥លានយ៉ន់ផ្សេងទៀតផងដែរ។

លោក Ye ត្រូវបានទទួលស្គាល់ពីរដងថាជាបុគ្គលិកឆ្នើមរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២៥។ នេះជាមូលហេតុដែលរូបលោកទទួលបានប្រាក់រង្វាន់ខ្ពស់បែបនេះ។ ប្រព័ន្ធវាយតម្លៃការអនុវត្តការងាររបស់ក្រុមហ៊ុន Tencent ត្រូវបានបែងចែកជាបីកម្រិត៖ ល្អឥតខ្ចោះ ល្អ និងអន់។

គួរជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Tencent បានពង្រឹងវិន័យផ្ទៃក្នុងរបស់ខ្លួនយ៉ាងខ្លាំង។ បទប្បញ្ញត្តិរបស់ក្រុមហ៊ុន គឺហាមឃាត់បុគ្គលិកមិនឱ្យបង្ហាញព័ត៌មានរសើបរបស់ក្រុមហ៊ុន រួមទាំងអាថ៌កំបាំងពាណិជ្ជកម្ម ការទំនាក់ទំនងផ្ទៃក្នុង កូដប្រភពដែលមិនទាន់ចេញផ្សាយ និងកំណត់ត្រាបុគ្គលិកជាដើម៕

The post អ្នកចាត់ការក្រុមហ៊ុនខ្នាតយក្ស Tencent ត្រូវបណ្តេញចេញពីការងារ ក្រោយបង្ហាញប្រាក់រង្វាន់លើអ៊ីនធើណិត appeared first on .

សហស្ថាបនិកក្រុមហ៊ុនហ្គេមខ្នាតយក្ស Tencent ឡើងគ្រងតំណែងជាអ្នកមានដាច់គេនៅចិន
សហស្ថាបនិកក្រុមហ៊ុនហ្គេមលំដាប់កំពូល Tencent Holdings លោក Pony Ma បានត្រលប់មកគ្រងតំណែងជាអ្នកមានដាច់គេម្តងទៀត ​នៅក្នុងប្រទេសចិន ដោយវ៉ាដាច់មហាសេដ្ឋី​ទឹកសុទ្ធ​ លោក Zhong Shanshan ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៤៤ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

គួរឲ្យដឹងថា Zhong បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ ស្របពេលលោក Zhang Yiming ដែលជាស្ថាបនិកក្រុមហ៊ុន ByteDance ឡើងមកកាន់ចំណាត់ថ្នាក់លេខ២ ក្នុងនាមជាអ្នកមានបំផុត នៅក្នុងប្រទេសចិន។

ទ្រព្យសម្បត្តិរបស់លោក Ma បានកើនឡើងយ៉ាងខ្លាំង នាពេលថ្មីៗនេះ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tencent ហក់ឡើងខ្ពស់លើសក្រុមហ៊ុនគូប្រជែងផ្សេងទៀត ចំពេលទីផ្សារហ្គេមនៅក្នុងប្រទេសចិនមានកំពុងមានសន្ទុះខ្លាំង។

ជម្រាបជូនផងដែរថា ទ្រព្យសម្បត្តិរបស់លោក Ma នៅតែធ្លាក់ចុះប្រហែល ៤០% ពីកម្រិតកំពូលរបស់ខ្លួនដែលបានកត់ត្រាទុក នៅក្នុងខែមករា ឆ្នាំ២០២១ ។នេះបើយោងតាមសន្ទស្សន៍ទ្រព្យសម្បត្តិចេញផ្សាយដោយសារព័ត៌មាន Bloomberg ៕

The post សហស្ថាបនិកក្រុមហ៊ុនហ្គេមខ្នាតយក្ស Tencent ឡើងគ្រងតំណែងជាអ្នកមានដាច់គេនៅចិន appeared first on .

ការបង្ក្រាបវិស័យបច្ចេកវិទ្យានៅចិន ធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សខាតបង់ជាង ១ទ្រីលានដុល្លារ
ការបង្ក្រាប​វិស័យ​បច្ចេកវិទ្យា​របស់​រដ្ឋាភិបាល​ចិន​កាលពីជាង ២ឆ្នាំមុន បានធ្វើឲ្យ​ក្រុមហ៊ុន​ខ្នាតយក្សជាច្រើន​ដែលរកស៊ីលើវិស័យមួយនេះ ទទួល​រងផលប៉ះពាល់ជាខ្លាំង ប្រមាណ​ជាង ១ទ្រីលានដុល្លារឯណោះ។

យោងតាមការចុះផ្សាយពី​សារព័ត៌មាន CNA បានបង្ហាញថា រយៈពេលជាង ២ឆ្នាំមកនេះ វិស័យ​បច្ចេកវិទ្យានៅចិន ទទួលរង​ការខាតបង់​ប្រហែល ១,១ទ្រីលានដុល្លារ ខណៈក្រុមហ៊ុន​ដែល​រងការ​ខាតបង់ខ្លាំងបំផុតនោះគឺ Alibaba Group, Tencent, Meituan, Baidu Inc និង JD.com។

យ៉ាងណាមួយរយៈកាលចុងក្រោយនេះ រដ្ឋាភិបាលចិន​បានចេញវិធានការ​ថ្មី ដោយ​បន្ធូរបន្ថយ​លើ​ការ​រឹតបន្តឹង និងងាកមក​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ក្រុមហ៊ុនឯកជន​នានាឡើងវិញ ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច ដែល​បាន​ខាតបង់​អំឡុងពេល​មាន​ជំងឺរាតត្បាត។

SHENZHEN, CHINA – 2020/10/06: Chinese multinational technology conglomerate holding company Tencent logo seen at its global headquarters in Shenzhen. (Photo by Alex Tai/SOPA Images/LightRocket via Getty Images)

តួយ៉ាង កាលពីពេលថ្មីៗនេះ ទីភ្នាក់ងាររៀបចំគម្រោងរដ្ឋចិន​បាន​បើកកិច្ចពិភាក្សា​ ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗដូចជា Tencent Holdings និង Alibaba Group ជាដើម ហើយថែម​ទាំង​បាន​សរសើរ​ក្រុមហ៊ុន​ទាំងនោះ ដែល​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យា​ចិន​នាពេលកន្លង​មក៕

The post ការបង្ក្រាបវិស័យបច្ចេកវិទ្យានៅចិន ធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សខាតបង់ជាង ១ទ្រីលានដុល្លារ appeared first on .

ពីសត្រូវក្លាយជាមិត្ត ក្រុមហ៊ុនយក្សចិន ២ ចុះកិច្ចព្រមព្រៀង ជាដៃគូសហការផលិតវីដេអូរួមគ្នា
ក្រុមហ៊ុន Douyin ដែលគ្រប់គ្នាហៅថា TikTok ចិន និងក្រុមហ៊ុនយក្ស Tencent បានព្រមព្រៀងគ្នា​ចុះកិច្ចព្រមព្រៀង ភាពជាដៃគូសហការ​ផ្សព្វផ្សាយវីដេអូខ្នាតខ្លី និងវែង ខណៈក្រុមហ៊ុនទាំង ២ ធ្លាប់មានទំនាក់ទំនងល្អក់កករជាមួយគ្នា ទាំងលើផ្នែកច្បាប់ និងសាធារណៈ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ByteDance មានសិទ្ធគ្រប់គ្រាន់ក្នុងការ​ប្រើប្រាស់ Tencent ក្នុងការផ្សព្វផ្សាយវីដេអូរបស់ខ្លួន ខណៈអ្នកបង្កើតមាតិកា​នៅ​ Douyin Group រាប់បញ្ចូល​ទាំង Douyin, Xigua Video និង Toutiao អាចបង្កើតវីដេអូខ្លីៗ យកទៅផ្សាយនៅលើបណ្ដាញសង្គម Tencent បាន។

គួររំលឹកដែរថា កន្លងមកក្រុមហ៊ុន Tencent ធ្លាប់មានការអាក់អន់ស្រពន់ចិត្ត ជាមួយអ្នកប្រើប្រាស់ Douyin ដែលផលិតវីដេអូខ្លីៗ បានប្រើប្រាស់សម្ភារៈ Copyrighted ដោយមិនមានការ​អនុញ្ញាតិ​ត្រឹមត្រូវ។

សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ និយតករចិនបានស្ដីបន្ទោសក្រុមហ៊ុនបច្ចេកវិទ្យា​ចិន​ជាខ្លាំង ជុំវិញការបង្កើត “របាំងការពារ” រារាំងតំណភ្ជាប់ និងសេវាកម្មរបស់គូប្រជែងពីការចែករំលែកនៅលើវេទិការបស់ពួកគេ៕

The post ពីសត្រូវក្លាយជាមិត្ត ក្រុមហ៊ុនយក្សចិន ២ ចុះកិច្ចព្រមព្រៀង ជាដៃគូសហការផលិតវីដេអូរួមគ្នា appeared first on .

Tencent ប្រកាសបណ្ដេញបុគ្គលិករាប់រយនាក់ ដោយសារពាក់ព័ន្ធករណីពុករលួយ
ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាតយក្ស​ប្រចាំ​ប្រទេសចិន Tencent បាន​ប្រកាស​កាលពី​ថ្ងៃច័ន្ទ​ថា ពួកគេ​បាន​បណ្ដេញ​បុគ្គលិក​ច្រើនជាង ១០០ នាក់​ បន្ទាប់​ពី​រក​ឃើញ​ថា​មាន​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ពុក​រលួយ និង​ស៊ីសំណូកសូកប៉ាន់។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បង្ហាញថា តាំងពី​រដ្ឋាភិបាល​ចុះ​បង្ក្រាប​វិស័យ​បច្ចេកវិទ្យា​ក្នុងស្រុក គេ​រកឃើញ​ថា​មាន​ករណី​ពុក​រលួយ​ជាច្រើន​នៅក្នុង​វិស័យ​មួយនេះ ហើយ​វា​ក៏​បណ្ដាល​ឲ្យ​ក្រុមហ៊ុន​រក​ស៊ី​លើ​វិស័យ​បច្ចេកវិទ្យា​ជាច្រើន​ បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ផងដែរ។

តួយ៉ាង Tencent ធ្លាប់​ប្រកាស​ម្ដងដែរ​កាលពី​ខែវិច្ឆិកា​ថា ប្រាក់ចំណូល​ប្រចាំត្រីមាស​របស់​ពួកគេ​បាន​បន្ត​ដាំក្បាលចុះ ២ ត្រីមាស​ជាប់ៗគ្នា ហើយ​ក៏​បាន​បន្ត​រក​ឃើញ​បុគ្គលិក​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ច្រើនជាង ១០០ នាក់ ដែល​នេះ​ក៏​ល្មើស​នឹង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​របស់​ក្រុមហ៊ុន​ផងដែរ។

សូមជម្រាបដែរថា Tencent ទទួល​រង​ការ​ខាតបង់ជាច្រើន​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល ហើយក្នុង​នោះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាតតូចជាច្រើន​បាន​តវ៉ា នឹង​រដ្ឋាភិបាល ដោយអះអាងថា ផលិតផល​របស់​ពួកគេ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ឡើយ៕

The post Tencent ប្រកាសបណ្ដេញបុគ្គលិករាប់រយនាក់ ដោយសារពាក់ព័ន្ធករណីពុករលួយ appeared first on .

មេធំ Tencent កោះហៅបុគ្គលិកមកដុះក្អែលចេញ ស្របពេលក្រុមហ៊ុនចាប់ផ្ដើមមានបញ្ហា
កាលពី​ពេលថ្មីៗនេះ មេធំ​ក្រុមហ៊ុន Tencent Holdings មហាសេដ្ឋី Pony Ma បាន​ប្រកាស​ហៅ​បុគ្គលិក​ជាន់ខ្ពស់​ជាច្រើន​នាក់មកដុះក្អែលចេញ​ម្ដង ក្រោយ​ក្រុមហ៊ុន​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន។

បុគ្គលិក​ម្នាក់​ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​មានរយៈពេលជាង ១០ នាទី បានទម្លាយថា សហស្ថាបនិក​ក្រុមហ៊ុន​មាន​ការ​ខឹងសម្បារ​ជាខ្លាំង ជាមួយ​បុគ្គលិក​ជាន់ខ្ពស់​ជាច្រើន​រូប ដែល​មិនគោរព​តួនាទី និង​លួចកិបកេង​ផលប្រយោជន៍ ស្របពេល​ផ្នែក​ខ្លះ​នៃ Tencent កំពុង​ប្រឈម​នឹង​ការ​បិទទ្វារ។ នេះ​បើតាម​ការ​ចុះផ្សាយពី​ The Business Times។

ប្រភពដដែល​ថែមទាំង​បាន​ដកស្រង់​សម្ដី​ដែល​មហាសេដ្ឋី​ Pony Ma និយាយ​ថា៖ “​អ្នកឯង​មិន​ទាំង​ដឹងច្បាស់​ថា អាជីវកម្មមួយនេះ​អាច​ដើរ​បាន​ដល់​ពេលណាផង ប៉ុន្តែ​បែរជា​មាន​ពេល​ទៅទាត់បាល់​នៅចុងសប្ដាហ៍​យ៉ាង​រំភើយ”។

សូមជម្រាបដែរថា ក្រុមហ៊ុន Tencent កំពុង​មាន​បញ្ហា​ផ្ទៃក្នុង ខណៈ​ចំណូល​របស់​ក្រុមហ៊ុន​ក៏​កំពុង​ថយចុះ​ឥតស្រាកស្រាន្ត​មួយ​រយៈកាលចុងក្រោយ បន្ទាប់​ពី​មានការ​បង្ក្រាប​ការ​ធ្វើពាណិជ្ជកម្ម​អនឡាញ​ ពី​សំណាក់​រដ្ឋាភិបាល ស្របពេល​សេដ្ឋកិច្ច​សកល​ក៏​រាង​យ៉ាប់យ៉ឹន គួបផ្សំ​នឹង​ការ​ផ្ទុះ​កូវីដ ១៩ នៅចិន​ជាថ្មី​ទៀត។

កត្តានេះ​បាន​ជម្រុញ​ឲ្យ​ Tencent បង្ខំចិត្ត​បញ្ឈប់​បុគ្គលិក​រាប់ពាន់​នាក់​ក្នុង​ឆ្នាំ​នេះ ដែល​ធ្វើឲ្យ​កម្លាំងពលកម្ម​របស់​ក្រុមហ៊ុន​ធ្លាក់ចុះ​មិនធ្លាប់​មាន​ក្នុង​រយៈពេល​ជិត ១ ទសវត្សចុងក្រោយ៕

The post មេធំ Tencent កោះហៅបុគ្គលិកមកដុះក្អែលចេញ ស្របពេលក្រុមហ៊ុនចាប់ផ្ដើមមានបញ្ហា appeared first on .

មហាសេដ្ឋីចិន របូតលុយរាប់ពាន់លានដុល្លារ ក្រោយរដ្ឋាភិបាលរឹតបន្តឹងគោលនយោបាយ
ប្រធានាធិបតីចិន Xi Jinping នៅតែបន្តរឹតបន្តឹងគោលនយោបាយថ្មី ដែលបានធ្វើ​ឲ្យ​មហាសេដ្ឋី​ស្រុកចិន​ជាច្រើន​រូប របូត​លុយ​អស់​រាប់ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការ​ចុះផ្សាយពី Bloomberg។

ប្រភពដដែល​បាន​បន្ថែមថា មេធំ​ក្រុមហ៊ុន Tencent Holdings លោក Pony Ma និងមហាសេដ្ឋីមានបំផុតនៅចិន Zhong Shanshan បានរបូតលុយអស់ម្នាក់​ ប្រហែល ២ ពាន់​លាន​ដុល្លារ បន្ទាប់​ពី​តម្លៃ​ហ៊ុន​របស់​ពួកគេធ្លាក់ចុះ ក្រោយ​ការ​រឹតបន្តឹង​គោលនយោបាយ​រដ្ឋាភិបាល។

សូមជម្រាបដែរ​ថា ឆ្នាំនេះ​ហាក់​ដូចជា​ឆ្នាំ​អាក្រក់​បំផុត​របស់​មហាសេដ្ឋី​ចិន ពោល​ដោយសារ​ការរឹតបន្តឹង​វិធានការ​កូវីដ ១៩ ធ្វើ​ឲ្យ​សេដ្ឋកិច្ច និង​ទំហំ​ទ្រព្យសម្បត្តិ​មហាសេដ្ឋី​ក្នុង​ស្រុក​ខាតបង់​ស្ទើរ​គ្រប់គ្នា។

ទ្រព្យសម្បត្តិ​មហាសេដ្ឋី​ចិន ៧៦ នាក់​ក្នុង​ចំណោម​មហាសេដ្ឋី​មាន​បំផុត​លើ​លោក ៥០០ នាក់ គឺ​មាន​ប្រមាណ ៧៨៣ ពាន់​លាន​ដុល្លារ តិចជាង​ឆ្នាំ​ទៅ​ដែល​ចិន​មាន​មហាសេដ្ឋី ៧៩ នាក់​មាន​ទ្រព្យសម្បត្តិ​សរុប ១,១ ទ្រីលាន​ដុល្លារ៕

The post មហាសេដ្ឋីចិន របូតលុយរាប់ពាន់លានដុល្លារ ក្រោយរដ្ឋាភិបាលរឹតបន្តឹងគោលនយោបាយ appeared first on .

ក្រុមហ៊ុនចិនខ្នាតយក្សជាច្រើនកំពុងបារម្ភ ក្រោយវិនិយោគិនចាស់វស្សាប្រកាសលក់ហ៊ុន
ក្រុមហ៊ុន​ចិន​ដូចជា Tencent និង Alibaba ជាដើម គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាតយក្ស​លំដាប់​ពិភពលោក និង​ធ្លាប់​បាន​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ​កំពូលជាច្រើន​មក​បណ្ដាក់​ទុន​រាប់​ឆ្នាំ​ផងដែរ។

យ៉ាងណា ថ្មីៗនេះ​ដោយសារ​តែ​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិសេដ្ឋកិច្ច​ផង ក្រុម​វិនិយោគិន​ដែល​ធ្លាប់​រកស៊ី​ជាមួយ​ក្រុមហ៊ុន​លំដាប់​កំពូលៗ​នៅ​ចិន ចាប់ផ្ដើម​ប្រកាស​លក់​ភាគហ៊ុន​របស់​ពួកគេ​បណ្ដើរៗ​ ក្រោម​ហេតុផល​ត្រៀម​ទប់ទល់​បញ្ហា​នៅ​ក្រុមហ៊ុន​ផ្ទាល់ខ្លួន។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Forbes។

តួយ៉ាង ក្រុមហ៊ុន Naspers ដែល​មាន​មូលដ្ឋាន​នៅ​អាហ្វ្រិកខាងត្បូង គឺជា​វិនិយោគិន​តំបូង​ដែល​បាន​បណ្ដាក់ទុន​ជាមួយ Tencent កាលពី​ជាង ២០ ឆ្នាំ​មុន ប៉ុន្តែ​កាលពី​សប្ដាហ៍មុន​ពួកគេ​បាន​លក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន​ចិន​ប្រមាណ ១,១ លាន​ហ៊ុន។

ក្រៅពី Naspers ក៏​នៅ​មាន​ក្រុមហ៊ុន​ខ្នាតយក្ស​ផ្សេងៗ​ដូចជា SoftBank បាន​កាត់​បន្ថយ​ចំណែក​ភាគហ៊ុន​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន Alibaba ស្របពេល Berkshire Hathaway បាន​កាត់បន្ថយ​ហ៊ុន​របស់​ពួកគេ​នៅ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី BYD៕

The post ក្រុមហ៊ុនចិនខ្នាតយក្សជាច្រើនកំពុងបារម្ភ ក្រោយវិនិយោគិនចាស់វស្សាប្រកាសលក់ហ៊ុន appeared first on .

ក្រុមហ៊ុនធំបំផុតនៅចិន ជួបការខាតបង់មិនធ្លាប់មានប្រចាំត្រីមាសទី ២
ក្រុមហ៊ុន Tencent Holdings បាន​រាយការណ៍​កាលពីថ្ងៃទី ១៧ សីហា​កន្លង​ទៅ​ថា ពួកគេ​បាន​ជួប​ប្រទះ​ការ​ខាតបង់​ប្រចាំ​ត្រីមាស​មិន​ធ្លាប់​មាន​តាំងពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ មក។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី CNA។

ជាការពិត តាំងពី​ក្រុមហ៊ុន​លេច​វត្តមាន​ជា​សាធារណៈ​ពី​ឆ្នាំ ២០០៤ ដល់ ២០២០ ប្រាក់​ចំណូល​ប្រចាំ​ត្រីមាស​របស់​ពួកគេ​ គឺ​តែងតែ​មាន​ការ​កើនឡើង​មិនថា​តិច ឬ​ច្រើន​ឡើយ ប៉ុន្តែ​សម្រាប់​របាយការណ៍​ប្រាក់ចំណូល​ត្រីមាស​ទី ២​ នៃ​ឆ្នាំ ២០២២ នេះ​វិញ គឺ​មាន​ការ​ធ្លាក់ចុះ។

យោង​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា របាយការណ៍​ប្រចាំ​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២២ នេះ គឺបាន​ធ្លាក់ចុះ ៣% បើ​ធៀប​នឹង​ឆ្នាំ​ទៅ ពោល​ចំណូល​ដែល​ធ្លាប់​រក​បាន​ប្រមាណ ១៣៨,២៥៩ ពាន់​លាន​យ័ន បែរ​ជា​មក​សល់​ត្រឹម ១៣៤ ពាន់​លាន​យ័ន ឬ​ប្រមាណ ១៩,៧៨ ពាន់​លាន​ដុល្លារ។

បន្ថែម​ពីនោះ ក្រុមហ៊ុន​ធំ​បំផុត​នៅ​ចិន​មួយ​នេះ​បាន​ប្រកាស​ថា មាន​គម្រោង​លក់​ភាគហ៊ុន​នៅ​ក្រុមហ៊ុន Meituan ទាំងអស់ បើសិនជា​ស្ថានភាព​ទីផ្សារ​ហ៊ុន​នៅ​មាន​ស្ថិរភាព ហើយបើសិនជា​​ Tencent លក់​ភាគហ៊ុន​នៅ Meituan ចេញ​ទាំងអស់​ ពួកគេ​នឹង​ទទួល​បាន​ទឹកប្រាក់​ប្រមាណ ២៤ ពាន់​លាន​ដុល្លារ ពី​ការ​បណ្ដាក់ទុន​រយៈពេល ៨ ឆ្នាំ៕

The post ក្រុមហ៊ុនធំបំផុតនៅចិន ជួបការខាតបង់មិនធ្លាប់មានប្រចាំត្រីមាសទី ២ appeared first on .

ក្រុមហ៊ុនធំបំផុតនៅចិន គ្រោងលក់ភាគហ៊ុននៅ Meituan ទាំងអស់ ក្រោយវិនិយោគ ៨ ឆ្នាំ
ក្រុមហ៊ុន​ធំ​បំផុត​ប្រចាំ​ប្រទេស​ចិន Tencent Holdings មាន​បំណង​ចង់​​លក់ភាគហ៊ុន​របស់​ពួកគេ​នៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ Meituan ទាំងអស់ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​និយតករ​ក្នុង​ស្រុក ក៏​ដូចជា​ប្រមែប្រមូល​ប្រាក់ចំណេញ​ពី​ការ​បណ្ដាក់ទុន​អស់​រយៈពេល ៨ ឆ្នាំ​ផង​ដែរ។

យោង​តាម​ការ​ចុះផ្សាយ​ពី Reuters បាន​ឲ្យ​ដឹង​ថា Tencent បាន​ក្ដោបក្ដាប់​ភាគហ៊ុន​ប្រមាណ ១៧% សរុប​នៃ​ក្រុមហ៊ុន Meituan ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ២៤,៣ ពាន់​លាន​ដុល្លារ ហើយ​សម្រាប់​ប៉ុន្មាន​ខែ​ក្រោយ​នេះ ក្រុមហ៊ុន​ហាក់​កំពុង​រិះរក​វិធីក្នុង​ការ​លក់​ភាគហ៊ុន​មួយ​ចំណែកធំ។

សូមជម្រាប​ដែរ​ថា ប្រភព​ជាច្រើន​សុទ្ធតែ​អះអាង​ថា Tencent មាន​បំណង​លក់​ភាគហ៊ុន​នៅ Meituan ចេញ​ទាំងអស់​នៅ​ឆ្នាំ​នេះ បើសិន​ជា​ស្ថានភាព​ទីផ្សារ​មិនមាន​ការប្រែប្រួល។

The post ក្រុមហ៊ុនធំបំផុតនៅចិន គ្រោងលក់ភាគហ៊ុននៅ Meituan ទាំងអស់ ក្រោយវិនិយោគ ៨ ឆ្នាំ appeared first on .