Terry Gou

ស្ថាបនិកក្រុមហ៊ុន Foxconn ប្រកាសឈរឈ្មោះ ជាបេក្ខភាពមេដឹកនាំថ្មីរបស់តៃវ៉ាន់
ស្ថាបនិករបស់ក្រុមហ៊ុន Foxconn លោក Terry Gou បានប្រកាសនៅថ្ងៃចន្ទនេះថា លោកនឹងបន្តឈរឈ្មោះជាបេក្ខជន ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅក្នុងខែមករា ឆ្នាំ ២០២៤ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

លោក Gou ដែលមានវ័យ ៧១ ឆ្នាំ បានលាលែងចាញពីតំណែងជាប្រធានក្រុមហ៊ុន Foxconn នៅក្នុងឆ្នាំ ២០១៩ ហើយបានចូលរួមក្នុងការប្រកួតប្រជែង សម្រាប់តំណែងប្រធានាធិបតី នៅឆ្នាំនោះ។ ប៉ុន្តែលោកបរាជ័យ មិនត្រូវបានតែងតាំងជាបេក្ខភាព សម្រាប់គណបក្សប្រឆាំងដ៏ធំរបស់តៃវ៉ាន់ Kuomintang KMT ដែលមាន​ទំនោរ​ងាកទៅខាងចិន នោះឡើយ។

កាលពីដើមឆ្នាំ ២០២៣ នេះ លោក Gou បានចូលរួមប្រកួតប្រជែងសារជាថ្មីម្តងទៀត ដើម្បីក្លាយជាបេក្ខជនតំណាងឱ្យគណបក្ស KMT សម្រាប់ការបោះឆ្នោតជាប្រជាប្រធានាធិបតី ប៉ុន្តែនៅចុងបញ្ចប់គណបក្សនេះ បានសម្រេចជ្រើសរើសយកលោក Hou Yu-ih អភិបាលក្រុងតៃប៉ិ ជាបេក្ខភាព ប្រធានាធិបតីរបស់ខ្លួន ជំនួសវិញ។

យ៉ាងណាមិញ លោក Gou បានចំណាយពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីរៀបចំព្រឹត្តិការណ៍ស្រដៀងនឹងយុទ្ធនាការបោះឆ្នោត នៅជុំវិញកោះតៃវ៉ាន់ ដូចជាការប្រមូលផ្តុំគ្នានៅតាមទីក្រុងសំខាន់ៗផ្សេងៗ និងរំលឹកខួបដ៏សំខាន់ ក្នុងគោលបំណង ប្រមូលហត្ថលេខាឱ្យបានចំនួន ២៩០ ០០០ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឈរឈ្មោះជាបេក្ខជន។

ជម្រាបជូនផងដែរថា ប្រធានាធិបតីបច្ចុប្បន្ន គឺលោកស្រី Tsai Ing-wen កំពុងបញ្ចប់អាណត្តិទីពីរ និងចុងក្រោយរបស់លោកស្រី ហើយបានបដិសេធមិនទទួលយកតំណែងនេះទៀតនោះឡើយ ចំពេលរដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនសម្ពាធការទូត និងយោធាមកលើតៃវ៉ាន់ ចាប់តាំងពីលោកស្រីឡើងកាន់តំណែង ក្នុងឆ្នាំ ២០១៦៕

The post ស្ថាបនិកក្រុមហ៊ុន Foxconn ប្រកាសឈរឈ្មោះ ជាបេក្ខភាពមេដឹកនាំថ្មីរបស់តៃវ៉ាន់ appeared first on .

មហាសេដ្ឋីម្នាក់អះអាងថា បើខ្លួនក្លាយជាប្រធានាធិបតី ចិនគ្មានថ្ងៃវាយប្រហារតៃវ៉ាន់ឡើយ
ស្ថាបនិកក្រុមហ៊ុន Foxconn និងជាមហាសេដ្ឋីតៃវ៉ាន់ Terry Gou បាននិយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ចិននឹងមិនវាយប្រហារលើដីកោះមួយនេះឡើយ បើសិនជាលោកជាប់ឆ្នោតជា​ប្រធានាធិបតី។

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ភាពតានតឹងរវាង​ប្រទេសចិន និងតៃវ៉ាន់​កាន់តែ​យ៉ាប់យ៉ឹន ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់​ខិតកាន់តែកៀក ពោលគឺ​ខែមករា​ខាងមុខ។

“បើតាមការយល់ឃើញរបស់ខ្ញុំ ពួកគេមិនចង់បានសង្គ្រាមទេ ប៉ុន្តែវានឹងផ្ទុះសង្គ្រាម បើសិនជា​ចង់បាន​ឯករាជ្យភាព ដ្បិតពួកគេគិតថា តៃវ៉ាន់ជាផ្នែកមួយរបស់ពួកគេ”។ នេះបើតាមសម្ដី​មហាសេដ្ឋី​ម្នាក់នេះ​បាននិយាយ។

គួររំលឹកដែរថា បុរសដែលមានទ្រព្យសម្បត្តិ​ប្រមាណ ៧,៣ពាន់លានដុល្លារ កំពុងព្យាយាម​ឈរឈ្មោះ​ជាបេក្ខភាព​ប្រធានាធិបតី​ សម្រាប់ការបោះឆ្នោតខាងមុខ តំណាងឲ្យបក្សប្រឆាំង Kuomingtang ហៅកាត់​ KMT ដែលកន្លងមកធ្លាប់មានទំនាក់ទំនងស្អិតល្មួតជាមួយចិនដីគោក៕

The post មហាសេដ្ឋីម្នាក់អះអាងថា បើខ្លួនក្លាយជាប្រធានាធិបតី ចិនគ្មានថ្ងៃវាយប្រហារតៃវ៉ាន់ឡើយ appeared first on .