Tesla

មហាសេដ្ឋី Elon Musk ចេញមុខបដិសេធរឿង Tesla ចង់លក់អាជីវកម្មចេញពីប្រទេសចិន
មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បានចេញមុខច្រានចោលជុំវិញរបាយការណ៍ចុងក្រោយមួយដែលនិយាយថាថ្នាក់ដឹកនាំកំពូលៗនៃក្រុមហ៊ុន Tesla កំពុងរៀបចំសម្រាប់ការបំបែកអាជីវកម្មនៅក្នុងប្រទេសចិន មុនពេលមានការរួមបញ្ចូលរវាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស និងក្រុមហ៊ុនអវកាស SpaceX។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

នៅមុននេះ យោងតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីប្រឹក្សារបស់ក្រុមហ៊ុន Tesla បានពិភាក្សាអំពីជម្រើសដែលអាចធ្វើទៅបានសម្រាប់ការបំបែក រួមទាំងការលក់ ឬការបិទអាជីវកម្មទាំងស្រុងតែម្តង នៅក្នុងប្រទេសចិន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Musk ដែលជាអ្នកមានបំផុតរបស់ពិភពលោក បាននិយាយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ទាំងនេះវិញថា រឿងទាំងនេះនឹងមិនអាចកើតឡើងក្នុងការពិភាក្សាណាមួយឡើយនោះឡើយ។ ហើយវាជាព័ត៌មានក្លែងក្លាយទាំងស្រុង និងមិនសមហេតុផល។

គួរឲ្យដឹងផងដែរថា កន្លងមកមានព័ត៌មានជុំវិញការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Tesla និង SpaceX របស់លោក Musk នឹងបង្កើនឧបសគ្គភូមិសាស្ត្រនយោបាយ និងបទប្បញ្ញត្តិ ជាពិសេសនៅក្នុងប្រទេសចិន ពីព្រោះ SpaceX គឺជាអ្នកម៉ៅការលើវិស័យការពារជាតិដ៏សំខាន់របស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងកម្មវិធីសន្តិសុខជាតិ និងផ្កាយរណប ខណៈពេលដែលក្រុមហ៊ុន Tesla ដំណើរការរោងចក្រផលិតដែលគ្រប់គ្រងដោយម្ចាស់ភាគហ៊ុនទាំងស្រុងនៅក្នុងប្រទេសចិន។

គួរជម្រាបជូនថា រោងចក្រ Gigafactory របស់ក្រុមហ៊ុន Tesla នៅសៀងហៃនៅតែជារោងចក្រធំបំផុត និងមានផលិតភាពបំផុតរបស់ខ្លួននៅទូទាំងពិភពលោក ដោយបម្រើជាមជ្ឈមណ្ឌលនាំចេញសំខាន់របស់ខ្លួនសម្រាប់តំបន់អឺរ៉ុប កាណាដា និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រោងចក្រនេះធ្លាប់មានចំនួនជាងពាក់កណ្តាលនៃការដឹកជញ្ជូនរថយន្តទូទាំងពិភពលោករបស់ក្រុមហ៊ុន Tesla ដោយមានសមត្ថភាពផលិតប្រចាំឆ្នាំជាង ៩៥០ ០០០ គ្រឿង៕​

The post មហាសេដ្ឋី Elon Musk ចេញមុខបដិសេធរឿង Tesla ចង់លក់អាជីវកម្មចេញពីប្រទេសចិន appeared first on .

អ្នកមានដាច់គេលើលោក Elon Musk ថយទ្រព្យសម្បត្តិមកនៅក្រោម ៧០០ពាន់លានដុល្លារ ក្រោយភាគហ៊ុន Tesla ធ្លាក់ចុះ
ទ្រព្យសម្បត្តិសរុបរបស់កំពូលមហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានធ្លាក់ចុះមកនៅក្រោម ៧០០ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះ ៤,៥% កាលពីថ្ងៃចន្ទ ដែលជាការបន្តធ្លាក់ចុះអស់ ៥០% ហើយ គិតចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។

ជុំវិញការធ្លាក់ចុះនេះផងដែរ បានកាត់បន្ថយចំនួនទ្រព្យសម្បត្តិសរបស់លោក Musk ជិត ៣០ពាន់លានដុល្លារ មកនៅត្រឹម ៦៩៥,៧ពាន់លានដុល្លារ ទោះបីជាលោកនៅតែបន្តកាន់តំណែងជាអ្នកមានដាច់គេរបស់ពិភពលោក ដោយនាំមុខលើសហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ដែលមានទ្រព្យសម្បត្តិសរុបប្រមាណជាង ២៦៨ពាន់លានដុល្លារក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

គួរឲ្យដឹងផងដែរថា កន្លងមក លោក Musk ធ្លាប់បានឡើងតំណែងជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងគេរបស់ពិភពលោក បន្ទាប់ពីការបោះផ្សាយលក់ IPO លើកដំបូងរបស់ក្រុមហ៊ុន SpaceX កាលពីដើមខែនេះ ខណៈពេលដែលទ្រព្យសម្បត្តិសរុបរបស់លោក បានកើនឡើងដល់ប្រមាណជាង ១,៣ទ្រីលានដុល្លារឯណោះ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការធ្លាក់ចុះជាបន្តបន្ទាប់នៃភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX និង Tesla បានបង្ហាញពីការប្រែប្រួលយ៉ាងខ្លាំងនៃទ្រព្យសម្បត្តិសរបស់លោក Musk ដែលជាប់ទាក់ទងទៅនឹងដំណើរការនៃទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនដែលលោកកាន់កាប់៕​

The post អ្នកមានដាច់គេលើលោក Elon Musk ថយទ្រព្យសម្បត្តិមកនៅក្រោម ៧០០ពាន់លានដុល្លារ ក្រោយភាគហ៊ុន Tesla ធ្លាក់ចុះ appeared first on .

លោក Musk បើកភ្លើងខៀវចំពោះការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Tesla និង SpaceX
មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla កាលពីពេលថ្មីៗនេះ បានបើកចំហរចំពោះលទ្ធភាពដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សមួយនេះ អាចនឹងរួមបញ្ចូលគ្នាតែមួយ​ជាមួយក្រុមហ៊ុនអវកាស SpaceX ដោយអះអាងថាក្រុមហ៊ុនទាំងពីរនេះ ហាក់មានមានភាពស៊ីមេទ្រីគ្នាខ្លាំង ទាំងលើផ្នែកប្រតិបត្តិការ និងចក្ខវិស័យ។ នេះបើតាមកការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ជុំវិញការប្រកាសនេះ បានធ្វើឲ្យវិនិយោគិន និងក្រុមអ្នកវិនិយោគ កាន់តែមានជំនឿអំពីលទ្ធភាពនៃការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនរថយន្តអគ្គិសនី និងក្រុមហ៊ុនអវកាសរបស់លោក Musk ពោលគឺចាប់តាំងពីមានការបោះផ្សាយលក់ IPO ជាសាធារណៈលើកដំបូងរបស់ SpaceX មក។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងខ្នាតយក្សទាំងពីររបស់លោក Musk មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នារួចស្រេចទៅហើយ ដោយក្រុមហ៊ុន Tesla ផ្គត់ផ្គង់ថ្ម និងបច្ចេកវិទ្យាផលិតកម្មសម្រាប់គម្រោង SpaceX មួយចំនួន ខណៈពេលដែលក្រុមហ៊ុនទាំងពីរក៏កំពុងអភិវឌ្ឍរួមគ្នាទៅលើ Terafab ដែលជារោងចក្រផលិតឧបករណ៍អេឡិចត្រូនិកដែលត្រូវបានរចនាឡើងដើម្បីផលិតបន្ទះឈីប AI ជំនាន់ថ្មី។

ជម្រាបជូនផងដែរថា ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនទាំងពីរ ត្រូវបានគេមើលឃើញថានឹងធ្វើឱ្យអាណាចក្រសាជីវកម្មរបស់លោក Musk កាន់តែមានភាពសាមញ្ញ និងបង្កើតក្រុមហ៊ុនរួមបញ្ចូលគ្នាកាន់តែច្រើន ដែលគ្របដណ្តប់លើបញ្ញាសិប្បនិម្មិត AI មនុស្សយន្ត ការផលិត ថាមពល និងហេដ្ឋារចនាសម្ព័ន្ធអវកាស ជាដើម៕

The post លោក Musk បើកភ្លើងខៀវចំពោះការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Tesla និង SpaceX appeared first on .

Tesla លក់រថយន្តក្នុងចំនួនបំបែកកំណត់ត្រា នៅក្នុងប្រទេសកូរ៉េខាងត្បូង
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់សហរដ្ឋអាមេរិក Tesla លក់រថយន្តសរុបបានជាង ១០ ០០០ គ្រឿងនៅក្នុងទីផ្សារកូរ៉េខាងត្បូង កាលពីខែមីនា ដែលនេះជាលើកដំបូងហើយដែលក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk លក់បានចំនួនដ៏ច្រើនបែបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសមាគមអ្នកនាំចូល និងអ្នកចែកចាយរថយន្តកូរ៉េ (KAIDA) បានរាយការណ៍ឲ្យដឹងថា ក្រុមហ៊ុន Tesla កូរ៉េខាងត្បូង បានលក់រថយន្តសរុបចំនួន ១១ ១៣០ គ្រឿងនៅក្នុងស្រុកកាលពីខែមុន ដែលជាការលក់ប្រចាំខែលើសពីចំនួន ១០ ០០០ គ្រឿងជាលើកដំបូងបំផុត។

ជម្រាបជូនថាចំពោះការលក់រថយន្តសរុបរបស់កូរ៉េខាងត្បូង ចាប់ពីខែមករាដល់ខែមីនាឆ្នាំនេះ បានឈានដល់ ២០ ៩៦៤ គ្រឿង ដោយក្នុងនោះរថយន្ត Tesla Model Y នាំមុខគេជាមួយនឹងការលក់ចំនួន ៦ ៧៤៩ គ្រឿង បន្ទាប់មកគឺ Tesla Model 3 ដែលមានចំនួន ៣ ៧០២ គ្រឿង ខណៈ Mercedes-Benz E-Class មានចំនួន ២ ៣២៣ គ្រឿង និង BMW 5 Series មានចំនួន ១ ៩០០ គ្រឿង៕​

The post Tesla លក់រថយន្តក្នុងចំនួនបំបែកកំណត់ត្រា នៅក្នុងប្រទេសកូរ៉េខាងត្បូង appeared first on .

Elon Musk ថា SpaceX និង Tesla នឹងចាប់ផ្តើមផលិតបន្ទះឈីបកំពូលរបស់ខ្លួន
មហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk កាលពីពេលថ្មីៗនេះ បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន SpaceX និង Tesla របស់ខ្លួន នឹងសាងសង់រោងចក្រផលិតបន្ទះឈីបទំនើបចំនួនពីរ នៅក្នុងទីក្រុង Austin រដ្ឋ Texas ដោយមួយដើម្បីផ្គត់ផ្គត់ថាមពលដល់រថយន្ត និងមនុស្សយន្ត និងមួយទៀតសម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្ននន័យ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការលើកឡើងរបស់លោក Musk បែបនេះ​ គឺត្រូវបានធ្វើឡើងបនញទាប់ពីមានការប្រកាសអំពីផែនការនៃការសាងសង់រោងចក្រ Terafab ដែលផ្តោតសំខាន់ទៅលើបន្ទះឈីប AI កម្រិតខ្ពស់ទំនើបបំផុតមួយ នៅក្នុងទីក្រុង Austin ។

មិនតែប៉ុណ្ណោះ លោក Musk បានសរសេរនៅក្នុងសារមួយនៅលើបណ្តាញសង្គម X របស់ខ្លួនថា៖ “Terafab នឹងចែកចេញជារោងចក្រពីរ ដែលរោងចក្រនីមួយៗ នឹងផ្តោតតែលើការផលិតបន្ទះឈីបប៉ុណ្ណោះ”។

កាលពីមុន លោក Musk ធ្លាប់បាននិយាយថា Tesla នឹងត្រូវសាងសង់រោងចក្រផលិតបន្ទះឈីប AI ផ្ទាល់ខ្លួន ចំពេលកំពុងមានចចាមអារ៉ាមថាអាចនឹងរួមបញ្ចូលជាមួយក្រុមហ៊ុន SpaceX ផងដែរ។

ជម្រាបជូនផងដែរថា SpaceX ថ្មីៗនេះបានរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X និងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI រួចទៅហើយ ចំពេលមានការព្យាករថាតម្លៃមូលធនទីផ្សារនៃក្រុមហ៊ុននេះ​ អាចនឹងហក់ឡើងដល់ ១,៧៥ទ្រីលានដុល្លារ៕​

The post Elon Musk ថា SpaceX និង Tesla នឹងចាប់ផ្តើមផលិតបន្ទះឈីបកំពូលរបស់ខ្លួន appeared first on .

Tesla ចាប់ដៃសហការជាមួយ LG សាងសង់រោងចក្រផលិតអាគុយតម្លៃជាង ៤ពាន់លានដុល្លារ
យោងតាមរដ្ឋាភិបាលអាមេរិក បាននិយាយកាលពីថ្ងៃទី១៦ ខែមីនាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla និងក្រុមហ៊ុន LG Energy Solution របស់កូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសាងសង់រោងចក្រផលិតអាគុយលីចូមផូស្វាត (LFP) ដែលមានតម្លៃ ៤,៣ពាន់លានដុល្លារនៅទីក្រុង Lansing រដ្ឋ Michigan ដោយរំពឹងទុកថានឹងចាប់ផ្តើមផលិតកម្មដំបូង នៅឆ្នាំ២០២៧។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកិច្ចព្រមព្រៀងដ៏ធំនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលបានបង្ហាញដោយរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងអំឡុងកិច្ចប្រជុំកំពូលសន្តិសុខថាមពលឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីពេលកន្លងទៅ។

គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន LG Energy Solution បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ៤,៣ពាន់លានដុល្លារដើម្បីផ្គត់ផ្គង់ Tesla ជាមួយនឹងអាគុយដែលសមត្ថភាពផ្ទុកថាមពលខ្ពស់របស់ខ្លួន ខណៈពេលដែលក្រុមហ៊ុនគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេនៅលើលោក Elon Musk កំពុងព្យាយាមបន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចូលពីចិន ដោយសារតែពន្ធគយខ្ពស់។

ជម្រាបជូនថា ក្រុមហ៊ុន LG Energy Solution គឺជាក្រុមហ៊ុនផលិតអាគុយ LFP ដ៏ធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនផលិតអាគុយធំៗផ្សេងទៀត នៅសហរដ្ឋអាមេរិក។ អាគុយប្រភេទ LFP នេះ ត្រូវបានប្រើប្រាស់ជាយូរមកហើយដោយក្រុមហ៊ុនគូប្រជែងចិន ដែលមានវត្តមានតិចតួចប៉ុណ្ណោះនៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕​

The post Tesla ចាប់ដៃសហការជាមួយ LG សាងសង់រោងចក្រផលិតអាគុយតម្លៃជាង ៤ពាន់លានដុល្លារ appeared first on .

មេធំផ្នែក IT របស់ Tesla ប្រកាសលាលែងចេញពីតំណែង ក្រោយរួមរស់អស់ពេល ១៣ឆ្នាំ
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កាលពីពេលថ្មីៗនេះ បានប្រកាសអំពីការចាកចេញរបស់លោក Raj Jegannathan ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មានបទពិសោធ ១៣ឆ្នាំ នៅក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk មួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម LinkedIn លោក Jegannathan បានរៀបរាប់អំពីពេលវេលារបស់លោកនៅក្នុងក្រុមហ៊ុន Tesla ថាជាការវិវត្តន៍ឥតឈប់ឈរមួយ ប៉ុន្តែលោកហាក់មិនបានផ្តល់ព័ត៌មានលម្អិតអំពីជំហានបន្ទាប់របស់លោក ឬមូលហេតុនៃការសម្រេចចិត្តដើរចេញពីក្រុមហ៊ុនឡើយ។

គួរឲ្យដឹងផងដែរថា លោក Raj Jegannathan នៅក្នុងក្រុមហ៊ុនបានបម្រើការងារជាអនុប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ AI កម្មវិធីអាជីវកម្ម និងសន្តិសុខព័ត៌មាន ផងដែរ។

យ៉ាងណាមិញ ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំនេះ បានកើតឡើងនៅពេលដែលក្រុមហ៊ុន Tesla កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកមួយ ដោយបានរាយការណ៍អំពីការធ្លាក់ចុះ ៣% នៃប្រាក់ចំណូលសម្រាប់ឆ្នាំ២០២៥ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំលើកដំបូងបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

លើសពីនេះ ក្រុមហ៊ុន Tesla ក៏កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ផងដែរ ដើម្បីបំពេញតាមការសន្យាយូរអង្វែងរបស់ខ្លួន ជុំវិញប្រព័ន្ធបើកបរស្វ័យប្រវត្តិពេញលេញ និងរថយន្តដែលមានសមត្ថភាពដំណើរការដោយគ្មានមនុស្សបើក៕​

The post មេធំផ្នែក IT របស់ Tesla ប្រកាសលាលែងចេញពីតំណែង ក្រោយរួមរស់អស់ពេល ១៣ឆ្នាំ appeared first on .

ការលក់រថយន្ត Tesla ផលិតនៅចិន កើនឡើងជិត ១០% នៅក្នុងខែមករា
ការលក់រថយន្តរបស់ក្រុមហ៊ុន Tesla ដែលផលិតនៅក្នុងប្រទេសចិន មានចំនួនសរុប ៦៩ ១២៩ គ្រឿង នៅក្នុងខែមករា ពោលគឺបានកើនឡើង ៩,៣% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញចំនួននេះ មានន័យថាការលក់របស់ក្រុមហ៊ុន Tesla បានបន្តកើនឡើងសម្រាប់ខែទីបីជាប់ៗគ្នាហើយ បើទោះបីជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិកមួយនេះ បានប្រឈមមុខទៅនឹងចំណែកទីផ្សារដែលកំពុងធ្លាក់ចុះទាំងនៅក្នុងប្រទេសចិន និងអឺរ៉ុបក៏ដោយ។

ប៉ុន្តែទោះជាយ៉ាងក៏ដោយ ក្រុមហ៊ុន Tesla បានតស៊ូជាមួយនឹងការធ្លាក់ចុះនៃការលក់ពេញមួយឆ្នាំចុងក្រោយនៅក្នុងទីផ្សារសំខាន់របស់អឺរ៉ុប ជាកន្លែងដែលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ុន BYD របស់ចិន។

គួរឲ្យដឹងផងដែរថា នៅក្នុងប្រទេសចិន ចំណែកទីផ្សាររថយន្តអគ្គិនសីដែលមានការប្រកួតប្រជែងខ្លាំងរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះមកនៅត្រឹម ៨% កាលពីឆ្នាំមុន ពីចំនួន ១០% នៅក្នុងឆ្នាំ២០២៤ បើទោះបីជាការលក់នៅខែធ្នូ បានឈានដល់ចំនួនកំណត់ត្រា ៩៣ ៨៤៣ គ្រឿងក៏ដោយ។

ជម្រាបជូនថា ក្រុមហ៊ុន BYD ដែលជាដៃគូប្រកួតប្រជែងចិនដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla បានរាយការណ៍ពីការធ្លាក់ចុះ ៣០% នៃការលក់ទូទាំងពិភពលោកក្នុងខែមករា ខណៈពេលដែលគម្រោងរបស់រដ្ឋាភិបាលដែលបានកែសម្រួលឡើងវិញនៃការឧបត្ថម្ភធនសម្រាប់ការដោះដូររថយន្តបានជះឥទ្ធិពលដល់ម៉ាកយីហោរថយន្តលំដាប់ថវិកាជាច្រើន៕​

The post ការលក់រថយន្ត Tesla ផលិតនៅចិន កើនឡើងជិត ១០% នៅក្នុងខែមករា appeared first on .

ការលក់រថយន្តរបស់ Tesla នៅចក្រភពអង់គ្លេស ធ្លាក់ដាំក្បាលចុះជិត ៣០% ក្នុងខែធ្នូ
យោងតាមទិន្នន័យផ្លូវការពីឧស្សាហកម្មរថយន្ត បង្ហាញឲ្យដឹងនៅថ្ងៃទី៦ ខែមករាថា ការចុះបញ្ជីរថយន្តនៅចក្រភពអង់គ្លេសរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ២៩% នៅក្នុងខែធ្នូ ដែលបានបង្ហាញពីការប្រកួតប្រជែងខ្លាំងដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិក កំពុងប្រឈមមុខទៅក្នុងទីផ្សារធំបំផុតរបស់ខ្លួននៅអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទិន្នន័យពី New AutoMotive បានបង្ហាញថា ការលក់រថយន្តរបស់ក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋី Elon Musk នៅអង់គ្លេស បានធ្លាក់ចុះមកនៅត្រឹម ៦ ៣២៣ គ្រឿង កាលពីខែមុន។ សម្រាប់ឆ្នាំ២០២៥ ការលក់រថយន្តនៅក្នុងចក្រភពអង់គ្លេសរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះអស់ ៨,៩% បើធៀបទៅនឹងឆ្នាំ២០២៤។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះបានឆ្លុះបញ្ចាំងពីនិន្នាការដែលបានឃើញនៅក្នុងទីផ្សារអឺរ៉ុបផ្សេងទៀតដូចជាប្រទេសបារាំង និងស៊ុយអែត ជាកន្លែងដែលការលក់របស់ Tesla ជួបប្រទះផលលំបាកយ៉ាងខ្លាំង ដោយសារតែការប្រកួតប្រជែងខ្ពស់ និងជំហរលើឆាកនយោបាយរបស់លោក Musk នៅអឺរ៉ុប។

ផ្ទុយទៅវិញ ការលក់រថយន្តនៅក្នុងចក្រភពអង់គ្លេសសម្រាប់ក្រុមហ៊ុនគូប្រជែងចិន BYD បានកើនឡើងជិតប្រាំដង ដល់ ៥ ១៩៤ គ្រឿងនៅក្នុងខែធ្នូ។ តែទោះជាយ៉ាងណាក៏ដោយ Tesla នៅតែរក្សាតំណែងរបស់ខ្លួនជាម៉ាកយីហោរថយន្តអគ្គិសនីលក់ដាច់បំផុតនៅក្នុងប្រទេសអង់គ្លេសដដែល កាលពីខែមុន៕​

The post ការលក់រថយន្តរបស់ Tesla នៅចក្រភពអង់គ្លេស ធ្លាក់ដាំក្បាលចុះជិត ៣០% ក្នុងខែធ្នូ appeared first on .

Tesla របូតតំណែងជាក្រុមហ៊ុនផលិតឡានអគ្គិសនីធំបំផុតរបស់ពិភពលោក ជាលើកដំបូង
ក្រុមហ៊ុនខ្នាតយក្សរបស់ចិន BYD បានវ៉ាដាច់ក្រុមហ៊ុន Tesla ជាលើកដំបូង ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងការលក់រថយន្តបានជិត ២,៣ លានគ្រឿង នៅក្នុងឆ្នាំ២០២៥។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters និង CNBC បានរាយការណ៍អំពីការបាត់បង់តំណែងរបស់ Tesla ពីចំណាត់ថ្នាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេរបំផុតរបស់ពិភពលោក បន្ទាប់ពីការប្រកាសតួលេខនៃការលក់ប្រចាំឆ្នាំ២០២៥ របស់ខ្លួន។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀថា Tesla លក់រថយន្តសរុបបានចំនួន ១,៦៤ លានគ្រឿង កាលពីឆ្នាំមុន ដែលជាការថយចុះអស់ ៨,៦% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្រុមហ៊ុន BYD ត្រូវបានគេរំពឹងថានឹងលក់រថយន្តចំនួន ២,២៦ លានគ្រឿង ក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើង ២៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ការលក់របស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដោយសារតែការប្រកួតប្រជែងទីផ្សារខ្លាំង មតិប្រតិកម្មអវិជ្ជមានរបស់អ្នកប្រើប្រាស់ និងការដកចេញនូវការលើកទឹកចិត្តសម្រាប់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកជាដើម។

ទន្ទឹមនឹងនេះ BYD បន្តកំណើនយ៉ាងឆាប់រហ័សរបស់ខ្លួននៅអឺរ៉ុប ជាកន្លែងដែលមិនសូវអំណោយផលដល់ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ចាប់តាំងពីរូបលោកចូលប្រឡូកក្នុងឆាកនយោបាយមក។ យោងតាម ​​BYD ការលក់នៅក្នុងទីផ្សារនៅខាងក្រៅប្រទេសចិនត្រូវបានគេព្យាករថានឹងឈានដល់ចំនួនកំណត់ត្រា ១ លានគ្រឿងនៅឆ្នាំ២០២៥ ដែលជាការកើនឡើងប្រហែល ១៥០% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤៕​

The post Tesla របូតតំណែងជាក្រុមហ៊ុនផលិតឡានអគ្គិសនីធំបំផុតរបស់ពិភពលោក ជាលើកដំបូង appeared first on .