Thai Airways

ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះ Thai Smile ប្រកាសបិទទ្វារ ក្រោយទប់ការខាតបង់លែងជាប់
ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Thai Smile Airways ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Thai Airways International (THAI) បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុង បន្ទាប់ពីរងការខាតបង់ជាបន្តបន្ទាប់ អស់រយ:ពេលជាង ១០ឆ្នាំកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Thaiger។

ក្រុមហ៊ុន Thai Airways បានបញ្ជាក់ទៀតថា ដំណើរការផ្លូវច្បាប់ក្នុងការបិទអាជីវកម្មរបស់ក្រុមហ៊ុន Thai Smile Airways ដែលខ្លួនកាន់កាប់ភាគហ៊ុនសរុប ៩៩,៩៩% នោះ ត្រូវបានបញ្ចប់ទៅ ជាមួយនឹងនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្មថៃ (DBD) ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម។ ហើយការបិទទ្វារក្រុមហ៊ុន Thai Smile នេះ ក៏ត្រូវបានប្រកាសជាផ្លូវការទៅកាន់ទីផ្សារហ៊ុនថៃ (SET) ផងដែរ។

គួរឲ្យដឹងផងដែរថា ដោយបានបើកដំណើរការក្នុងឆ្នាំ២០១៣ Thai Smile ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ Thai Airways ដើម្បីផ្តល់ជូនមកនូវក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប សម្រាប់ជើងហោះហើរក្នុងស្រុក និងក្នុងតំបន់។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងរយ:ពេលជាង ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Thai Smile បានរងនូវការខាតបង់អស់ច្រើនជាង ២០,៩ពាន់លានបាត ដោយសារតែប្រកួតប្រជែងខ្លាំង និងការធ្លាក់ចុះនៃចំនួនភ្ញៀវ​ទេសចរ។

ជម្រាបជូនផងដែរថា យោងតាមរបាយការណ៍ពី Travel Trade Journal បានបង្ហាញឲ្យដឹងថា ការខាតបង់ធំបំផុតរបស់ Thai Smile រួមមាន ក្នុងឆ្នាំ២០១៦ ខាតបង់អស់ប្រមាណ ២,០៨ពាន់បាត នៅក្នុងឆ្នាំ២០២០ ខាតបង់អស់ ៣,២៧ពាន់លានបាត និងក្នុងឆ្នាំ២០២២ ខាតបង់អស់ ៤,២៥ពាន់លានបាត៕ ​

The post ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះ Thai Smile ប្រកាសបិទទ្វារ ក្រោយទប់ការខាតបង់លែងជាប់ appeared first on .

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បញ្ជាទិញយន្តហោះពីក្រុមហ៊ុន Boeing ក្នុងតម្លៃ ១០ពាន់លានដុល្លារ
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International កាលពីពេលថ្មីៗនេះ បានបញ្ជាក់ពីការបញ្ជាទិញយន្តហោះយ៉ាងហោចណាស់ ៤៥ គ្រឿងបន្ថែមទៀត ពីក្រុមហ៊ុន Boeing ដែលជាផ្នែកមួយនៃផែនការក្នុងការបង្កើនបទពិសោធអស្ចារ្យសម្រាប់អតិថិជន និងបង្កើនប្រាក់ចំណូលនៅក្នុងវិស័យអាកាសចរណ៍របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញផែនការបញ្ជាទិញយន្តហោះរយ:ពេលវែងរបស់ក្រុមហ៊ុន Thai Airways នេះ ត្រូវបានគេប៉ាន់ស្មានថានឹងមានតម្លៃសរុបប្រមាណ ១០ពាន់លានដុល្លារ ដែលគ្រោងយកមកជំនួសយន្តហោះចាស់ៗ និងយន្តហោះដែលត្រូវបានជួលពីក្រុមហ៊ុនផ្សេង ដោយការដឹកជញ្ជូនយន្តថ្មីៗដែលបញ្ជាទិញនេះ ត្រូវបានរំពឹងថានឹងធ្វើឡើងចន្លោះឆ្នាំ ២០២៧ ដល់ឆ្នាំ២០៣៣។

គួរឲ្យដឹងផងដែរថា ការបញ្ជាទិញនេះ ត្រូវបានកើតឡើង បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Thai Airways នាពេលថ្មីៗនេះ បានរាយការណ៍ពីប្រាក់ចំណេញដ៏ច្រើន ស្របពេលមានការងើបឡើងវិញនៃវិស័យទេសចរណ៍ ដែលនេះបានធ្វើឲ្យវាក្លាយជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីពង្រីក និងធ្វើទំនើបកម្មសេវាកម្មហោះហើររបស់ខ្លួន។

យន្តហោះថ្មីៗនេះ ត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលយ៉ាងសំខាន់ និងបន្ថែមចំនួនយន្តហោះរបស់ក្រុមហ៊ុន Thai Airways រហូតដល់ ៩៦ គ្រឿង ខណ:ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់ប្រទេសមួយនេះ គ្រោងនឹងបង្ហាញពីព័ត៌មានលម្អិតបន្ថែម អំពីប្រភេទយន្តហោះជាក់លាក់ដែលខ្លួនបានបញ្ជាទិញ នៅក្នុងកម្មវិធីពិព័រណ៌អាកាសចរណ៍សិង្ហបុរី នាពេលខាងមុខ៕

The post ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បញ្ជាទិញយន្តហោះពីក្រុមហ៊ុន Boeing ក្នុងតម្លៃ ១០ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុន Thai Airways គ្រោងបញ្ជាទិញយន្តហោះជាច្រើនគ្រឿង ក្រោយវិស័យទេសចរណ៍ងើបឡើងវិញ
ក្រុមហ៊ុនកាសចរណ៍ Thai Airways International PCL បាននិយាយថា ខ្លួននឹងចាប់ផ្តើមបើកការពិភាក្សាជាមួយក្រុមហ៊ុនផលិតយន្តហោះ ដើម្បីបញ្ជាទិញយន្តហោះធុនធំថ្មីៗចំនួន ៣០ គ្រឿងបន្ថែម នៅពេលពួកគេកំពុងសម្លឹងឃើញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយជំងឺរាតត្បាតកូវីដ-១៩ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ។

នាយកប្រតិបត្តិក្រុមហ៊ុន Thai Airways លោក Chai Eamsiri បាននិយាយនៅក្នុងបទសម្ភាសមួយថា ក្រុមហ៊ុនរបស់ខ្លួន នឹងដាក់សំណើជាផ្លូវការមួយ ទៅកាន់ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្ស Airbus SE និង Boeing Co នៅសប្តាហ៍នេះ ជុំវិញការបញ្ជាទិញយន្តហោះថ្មី ដែលខ្លួនរំពឹងថានឹងទទួលបាន ចាប់ពីឆ្នាំ ២០២៦។

គួរឱ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍ Thai Airways កំពុងដាក់គម្រោងពង្រីកសេវាកម្មហោះហើររបស់ខ្លួនបន្ថែមទៀត ជាមួយនឹងការទិញយន្តហោះថ្មី និងការជំនួសយន្តហោះចាស់ៗរបស់ខ្លួន ជាមួយនឹងយន្តហោះថ្មី ដែលមានសមត្ថភាពផ្ទុកប្រេងកាន់តែច្រើន នៅចំពេលតម្រូវការធ្វើដំណើរកំពុងកើនឡើងខ្លាំង ។

ជម្រាបជូនផងដែរថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់ប្រទេសថៃមួយនេះ មានយន្តហោះសរុបចំនួន ៦៥ គ្រឿង បើធៀបនឹងចំនួន ១០៣ គ្រឿង នៅមុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ យ៉ាងណាមិញ លោក Chai បាននិយាយទៀតថា ការបញ្ជាទិញយន្តហោះថ្មី រួមជាមួយនឹងយន្តហោះដែលខ្លួនមានស្រាប់ អាចនឹងធ្វើឱ្យក្រុមហ៊ុនរបស់ខ្លួន កើនឡើងចំនួនហោះយន្តលើសពី ១១៣ គ្រឿង នៅឆ្នាំ ២០២៧ ខាងមុខ ៕

The post ក្រុមហ៊ុន Thai Airways គ្រោងបញ្ជាទិញយន្តហោះជាច្រើនគ្រឿង ក្រោយវិស័យទេសចរណ៍ងើបឡើងវិញ appeared first on .

ក្រុមហ៊ុន Thai Airways ដាក់លក់កៅអីដឹកអ្នកដំណើរ បានជាង ៣ ម៉ឺនដុល្លារ ក្នុងពេលមិនដល់មួយនាទី
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International ទទួលបានទឹកប្រាក់ជាង ១ លានបាត ឬជាង ៣ ម៉ឺនដុល្លារ ក្នុងរយ:ពេលតិចជាងមួយនាទី ជាមួយនឹងការលក់កៅអីអ្នកដំណើរ ដែលដកចេញពីយន្តហោះឈប់ដំណើរការរបស់ខ្លួន ខណ:ក្រុមហ៊ុន កំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ។

គួឱ្យដឹងថាកៅអីចំនួន ៣០ គូ ដែលមានព័ណ៌ផ្សេងៗគ្នា ត្រូវបានគេ​កម្ម៉ង់​ទិញយកគ្មានសល់ បន្ទាប់ពីក្រុមហ៊ុន បានធ្វើការផ្សាយផ្ទាល់លក់ នៅលើប្រព័ន្ធអ៊ីនធឺណិត តាមរយ:គេហទំព័រហ្វេសប៊ុក TG Warehouse Sale ។

ជាក់ស្តែង កៅអីដែលបំពាក់នៅប្រភេទ Economy Class ត្រូវបានដាក់លក់ក្នុងតម្លៃ ៣៥ ០០០ បាត ក្នុងមួយគូ ហើយត្រូវបានលក់អស់គ្មានសល់ នៅពេលមិនដល់មួយនាទីផង ខណ:ការលក់នេះ ធ្វើឱ្យក្រុមហ៊ុន អាចប្រមូលបានប្រាក់សរុប រហូតដល់ទៅ ១ ០៥០ ០០០ បាតឯណោះ ។

បញ្ជាក់ផងដែរថា កៅអីទាំងនេះ ត្រូវបានយកចេញពីយន្តហោះប្រភេទ Airbus A330-300 ដែលលែងដំណើរការ ចំពេលក្រុមហ៊ុនរបស់ថៃមួយនេះ កំពុងដំណើរការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញ នៅក្នុងតុលាការក្ស័យធនកណ្តាល ។

បន្ថែមពីនេះ​ ក្រុមហ៊ុន Thai Airways បានប្រកាសអំពីប្រាក់ចំណេញសុទ្ធ ៥៥,១១ ពាន់លានបាត កាលពីឆ្នាំមុន លើប្រាក់ចំណូលប្រមាណ ៨១,៥២ ពាន់លានបាត និងរួមទាំងការខាតបង់ទឹកប្រាប់ប្រមាណ ១៩,៧០ លានបាតផងដែរ ៕

ប្រភព: Bangkok Post

The post ក្រុមហ៊ុន Thai Airways ដាក់លក់កៅអីដឹកអ្នកដំណើរ បានជាង ៣ ម៉ឺនដុល្លារ ក្នុងពេលមិនដល់មួយនាទី appeared first on .

ស៊ីសាំងខ្លាំងពេក ក្រុមហ៊ុន Thai Airways គ្រោងលក់យន្តហោះ ចំនួន ៤២ គ្រឿង ដើម្បីចៀសពីការក្ស័យធន
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International នឹងលក់យន្តហោះរបស់ខ្លួន ចំនួន ៤២ គ្រឿង និងកាត់បន្ថយកម្លាំងពលកម្ម ជិតមួយភាគបី ដែលជាផ្នែកមួយនៃផែនការ ក្នុងការកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុន។ នេះបើតាមប្រធានគណ:កម្មាធិការរៀបចំរចនាសម្ព័ន្ធ បានប្រកាសកាលពីថ្ងៃចន្ទ ។

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់ប្រទេសថៃមួយនេះ កំពុងប្រឈមមុខជាមួយវិបត្តិយ៉ាងធ្ងន់ធ្ងរ នៅមុនពេលមានជំងឺរាតត្បាតកូវីដ ១៩ ការដាក់ចេញនូវគោលារណ៍ថ្មី គឺដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីបង្កាពីការក្ស័យធន ។

លោក Piysvasti Amranand ដែលកំពុងដឹកនាំ កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារក្រុមហ៊ុនឡើងវិញនេះ បាននិយាយថា យន្តហោះដែលត្រូវបានលក់ គឺមានសភាពចាស់ៗទៅហើយ និងស៊ីសាំងខ្លាំង ។ លោកបានបន្ថែមទៀតថា យន្តហោះចំនួន ១៦ គ្រឿង ដែលបានជួលយកមកប្រើប្រាស់ និងត្រូវប្រគល់ឲ្យម្ចាស់ដើមគេវិញផងដែរ ។

យ៉ាងណា បន្ទាប់ពីការលក់នេះ ក្រុមហ៊ុន Thai Airways នឹងនៅសល់យន្តហោះ ចំនួន ៥៨ គ្រឿង ជាមួយ ៤ ប្រភេទផ្សេងៗគ្នា ។ ជាមួយគ្នានេះ ក្រុមហ៊ុនបានខាតបង់ប្រាក់ស្ទើតែរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១២ មក ។

លើសពីនេះ​ លោក Piyasvasti បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន មានគម្រោងបន្ថែមជើងហោះហើរបន្ថែមទៀត ជាពិសេសនៅក្នុងតំបន់អឺរ៉ុប ក្នុងរយ:ពេលប៉ុន្មានខែខាងមុខ នៅពេលស្ថានភាពក្នុងការធ្វើដំណើរ បានធូរស្បើយឡើងវិញ ។

លោក Piyasvasti បន្ថែមទៀតថា ក្រុមហ៊ុន Thai Airways នឹងកាត់បន្ថយបុគ្គលិកពីចំនួន ២១ ៣០០ នាក់ ទៅ ១៤ ៥០០  នាក់ នៅត្រឹមខែធ្នូ ឆ្នាំ ២០២២ ខាងមុខ ។

លោកបញ្ជាក់ទៀតថា ដើម្បីជួយដល់លំហូរសាច់ប្រាក់ ក្រុមហ៊ុនអាកាសចរណ៍ នឹងបំពេញកិច្ចព្រមព្រៀងឥណទានចំនួន ២៥ ពាន់លានបាត ( ៧៤៩,១៨ លានដុល្លារ) ជាមួយស្ថាប័នហិរញ្ញវត្ថុនៅឆ្នាំក្រោយ ហើយក្រុមហ៊ុន ក៏កំពុងពិភាក្សាជាមួយរដ្ឋាភិបាល សម្រាប់ឥណទាន ២៥ ពាន់លានបាត បន្ថែមទៀតផងដែរ ៕

​ ប្រភព: CNA

The post ស៊ីសាំងខ្លាំងពេក ក្រុមហ៊ុន Thai Airways គ្រោងលក់យន្តហោះ ចំនួន ៤២ គ្រឿង ដើម្បីចៀសពីការក្ស័យធន appeared first on .