Thai Beverage

មហាសេដ្ឋីថៃ ប្រកាសចាកចេញពីវិស័យអចលនទ្រព្យ ងាកមកផ្ដោតលើវិស័យចំណីអាហារវិញ
ម្ចាស់ក្រុមហ៊ុន Thai Beverage មហាសេដ្ឋី Charoen Sirivadhanabhakdi បានប្រកាសថា ក្រុមហ៊ុនរបស់លោក នឹងលក់នូវភាគហ៊ុនទាំងអស់ដែលមាននៅក្នុងក្រុមហ៊ុនអចលនទ្រព្យ Fraser Property នៅក្នុងសិង្ហបុរី ដោយងាកមកផ្ដោតតែលើអាជីវកម្មភេសជ្ជៈ និងចំណីអាហារតែមួយមុខគត់។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុន ThaiBev នឹងធ្វើការផ្ទេរភាគហ៊ុន ២៨,៨% ឬសរុបជាទឹកប្រាក់ប្រហែល ១,៦ពាន់លានដុល្លារ ទៅកាន់ក្រុមហ៊ុនអចលនទ្រព្យ TCC Assets នៅក្នុងប្រទេសថៃ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន TCC Assets នឹងធ្វើការផ្ទេរចំណែកភាគហ៊ុនរបស់ខ្លួន ដែលមាននៅក្នុងក្រុមហ៊ុនភេសជ្ជៈ Fraser and Neave (F&N) នៅក្នុងប្រទេសសិង្ហបុរី ទៅឲ្យក្រុមហ៊ុនមហាសេដ្ឋីថៃរូបនេះវិញ ដើម្បីបញ្ចប់កិច្ចកុងត្រារវាងភាគីទាំងសងខាង។

បច្ចុប្បន្ន តំណាងក្រុមហ៊ុន ThaiBev បានបង្ហើបថា កិច្ចព្រមព្រៀងមួយនេះ គឺកំពុងរង់ចាំការអនុញ្ញាតពីម្ចាស់ភាគហ៊ុនដទៃ ក៏ប៉ុន្តែបើសិនជាវាអាចសម្រេចទៅបាន ក្រុមហ៊ុន ThaiBev នឹងក្លាយជាម្ចាស់ភាគហ៊ុនធំក្នុងក្រុមហ៊ុន F&N ដោយនឹងមានភាគហ៊ុនក្នុងដៃប្រហែល ៧០% កើនឡើងពីភាគហ៊ុនដែលមានបច្ចុប្បន្នត្រឹម ២៨% ប៉ុណ្ណោះ៕

The post មហាសេដ្ឋីថៃ ប្រកាសចាកចេញពីវិស័យអចលនទ្រព្យ ងាកមកផ្ដោតលើវិស័យចំណីអាហារវិញ appeared first on .

កូនប្រុសមហាសេដ្ឋីថៃ ឡើងកាន់តំណែងជាអនុប្រធានក្រុមហ៊ុនខ្នាតយក្ស ThaiBev
ក្រុមហ៊ុនភេសជ្ជៈខ្នាតយក្ស Thai Beverage Plc ហៅកាត់ ThaiBev បានរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ ដោយក្នុងនោះកូនប្រុសស្ថាបនិក និងជាមហាសេដ្ឋី Charoen Sirivadhanabhakdi គឺលោក Thapana Sirivadhanabhakdi នឹងឡើងកាន់តំណែងជា​អនុប្រធានក្រុមហ៊ុន មានអំណាចខ្លាំងបំផុតបន្ទាប់ពីឪពុក។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Nationthailand។

ការកាន់តំណែងថ្មីនេះ នឹងអនុញ្ញាតិឲ្យ CEO វ័យ ២៧ឆ្នាំ មានសិទ្ធគ្រប់គ្រងលើក្រុមហ៊ុនទាំងមូល ស្របពេលមហាសេដ្ឋីថៃ លោក Charoen នៅតែជាប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកសម្រេចចិត្តចុងក្រោយនៅក្រុមហ៊ុនដដែល។

រំលឹកបន្តិចថា ក្រុមហ៊ុន ThaiBev ជាក្រុមហ៊ុនផលិតភេសជ្ជៈធំបំផុតនៅប្រទេសថៃ និងមានបណ្ដាញចែកចាយពាសពេញសកលលោក ដោយក្នុងនោះមានសាខាច្រើនជាង ២១៨ក្រុមហ៊ុន នៅច្រើនជាង ៩០ប្រទេសឯណោះ។

បន្ថែមពីនោះ ការផ្លាស់ប្ដូរក្បាលម៉ាស៊ីនថ្មីៗនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ThaiBev ប្រកាសពី​មហិច្ឆតា ពង្រីកអាជីវកម្មរបស់ខ្លួនឲ្យបានពាសពេញនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយគោលដៅក្លាយជាអ្នកផ្គត់ផ្គង់ភេសជ្ជៈធំបំផុត នៅតំបន់អាស៊ានថែមទៀត៕

The post កូនប្រុសមហាសេដ្ឋីថៃ ឡើងកាន់តំណែងជាអនុប្រធានក្រុមហ៊ុនខ្នាតយក្ស ThaiBev appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីថៃម្នាក់ បង្ហើបគម្រោងវិនិយោគរាប់រយលានដុល្លារ សង់រោងចក្រនៅកម្ពុជា
ក្រុមហ៊ុនអាហារ និងភេសជ្ជ:ខ្នាតយក្ស Thai Beverage (ThaiBev) របស់ប្រទេសថៃ គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៧ពាន់លានបាត (១៨៩លានដុល្លារ) ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post។

លោក Thapana Sirivadhanabhakdi នាយកប្រតិបត្តិក្រុមហ៊ុន បាននិយាយថា ក្នុងនោះទឹកប្រាក់ចំនួន ៤ពាន់លានបាត​ នឹងត្រូវបែងចែកសម្រាប់ការសាងសង់រោងចក្រផលិតភេសជ្ជៈថ្មីមួយ នៅក្នុងប្រទេសកម្ពុជា ខណ:ទឹកប្រាក់ ៣ពាន់លានបាត ផ្សេងទៀត និងត្រូវយកទៅសាងសង់កន្លែងដឹកជញ្ជូន រោងចក្រជីវឧស្ម័ន និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រផ្សេងៗទៀត ។

លោក Thapana សង្កត់ធ្ងន់ទៀតថា ជាមួយនឹងការងើបឡើងវិញនៃវិស័យទេសចរណ៍ និងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រុមហ៊ុន ThaiBev បាននិងកំពុងចាត់វិធានការ ដើម្បីពង្រឹងម៉ាកយីហោ និងទីតាំងទីផ្សារ នៅគ្រប់ផ្នែកទាំងអស់នៃអាជីវកម្មរបស់ក្រុមហ៊ុន ដើម្បីបង្កើនការប្រកួតប្រជែង។

លោក Michael Chye Hin Fah ប្រធានផ្នែកផលិតផលស្រាបៀររបស់ក្រុមហ៊ុន ThaiBev បាននិយាយផងដែរថា ក្រុមហ៊ុនរបស់ខ្លួន កំពុងសាងសង់រោងចក្រផលិតស្រាបៀរដំបូង នៅក្នុងប្រទេសកម្ពុជា ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

លោក Michael  បានមានប្រសាសន៍ថា ៖ “នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុន ThaiBev នឹងសាងសង់រោងចក្រផលិតស្រាបៀរដំបូងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដោយសារតែបានមើលឃើញពីកំណើនទីផ្សារយ៉ាងឆាប់រហ័សរបស់ប្រទេស និងសក្តានុពល ដែលមិនទាន់អាចទាញយកមកប្រើប្រាស់បាន” ៕

The post ក្រុមហ៊ុនមហាសេដ្ឋីថៃម្នាក់ បង្ហើបគម្រោងវិនិយោគរាប់រយលានដុល្លារ សង់រោងចក្រនៅកម្ពុជា appeared first on .