Tharman Shanmugaratnam

ប្រធានាធិបតីសិង្ហបុរី ចាយលុយជាងកន្លះលានដុល្លារ ក្នុងយុទ្ធនាការឃោសនារកសន្លឹកឆ្នោត
យោងតាមរបាយការណ៍ពីនាយកដ្ឋានការបោះឆ្នោតរបស់សិង្ហបុរី បានបង្ហាញថា ប្រធានាធិបតី លោក Tharman Sanmugaratnam បានចាយលុយ ៧៣៨ ៧១៧ដុល្លារសាំងហ្គាពួរ ឬប្រហែល ៥៤០ ០០០ដុល្លារអាមេរិក ក្នុងយុទ្ធនាការឃោសនារកសន្លឹកឆ្នោត កាលពីពេលកន្លងទៅ។

យុទ្ធនាការឃោសនារកសន្លឹកឆ្នោតរបស់លោក Tharman គឺមានចាយលុយច្រើនជាងគេបំផុត ក្នុងចំណោមបេក្ខភាពទាំង ៣រូប ពោលលោក Ng Kok Song ចាយអស់ ៣១២ ១៣១ដុល្លារសាំងហ្គាពួរ ខណៈលោក Tan Kin Lian ចាយអស់តែ ៧១ ៣៦៦ដុល្លារសាំងហ្គាពួរ​ប៉ុណ្ណោះ។

សូមជម្រាបដែរថា គណៈកម្មការរៀបចំការបោះឆ្នោតសិង្ហបុរី បានកំណត់ឲ្យបេក្ខភាពនីមួយៗ អាចចំណាយលុយច្រើនបំផុត ៨១២ ៨២២,១០ដុល្លារសាំងហ្គាពួរ សម្រាប់ការឃោសនារកសន្លឹកឆ្នោត។

រំលឹកបន្តិចថា លោក Tharman ទទួលបានសម្លេងគាំទ្រច្រើនបំផុត នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសិង្ហបុរី ដោយទទួលបានសម្លេងគាំទ្ររហូតដល់ ៧០,៤% ខណៈលោក Ng ទទួលបាន ១៥,៧២% និងលោក Tan Kin Lian ទទួលបាន ១៣,៨៨%៕

The post ប្រធានាធិបតីសិង្ហបុរី ចាយលុយជាងកន្លះលានដុល្លារ ក្នុងយុទ្ធនាការឃោសនារកសន្លឹកឆ្នោត appeared first on .

មកដឹង​សាវតា​ខ្លះៗរបស់ប្រធានាធិបតីទី៩ របស់ប្រទេសសិង្ហបុរី
យោងតាមនាយកដ្ឋានបោះឆ្នោតសិង្ហបុរី នៅថ្ងៃសៅរ៍នេះ បានប្រកាសថា លោក Tharman Shanmugaratnam ដែលជាអតីតសមាជិកនៃគណបក្សកាន់អំណាចរបស់ប្រទេសសិង្ហបុរី បានយកឈ្នះការប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតី ជាមួយសំឡេងគាំទ្រ ៧០,៤% ។

ជុំវិញការឡើងកាន់តំណែងនេះ ឧកញ៉ាញូវ សូមលើកយកប្រវត្តិទាក់ទងខ្លះៗអំពីលោក Tharman ដូចតទៅ ៖

លោក Tharman បានកើតនៅថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ១៩៥៧ ដែលបច្ចុប្បន្នមានវ័យ ៦៦ ឆ្នាំ ដោយលោកជាកូនម្នាក់ ក្នុងចំណោមបងប្អូនបីនាក់របស់សាស្រ្តាចារ្យ Emeritus K. Shanmugaratnam ដែលជាអ្នកវិទ្យាសាស្ត្រវេជ្ជសាស្រ្ត និងត្រូវគេស្គាល់ថាជា “បិតានៃរោគវិទ្យានៅប្រទេសសិង្ហបុរី” ។

​លោក Tharman បានបញ្ចប់ការសិក្សាពីសាលាសេដ្ឋកិច្ចពីទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ដោយទទួលបានសញ្ញាបត្រផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ហើយក្រោយមក លោកបានបន្តការសិក្សានៅមហាវិទ្យាល័យ Wolfson នៃសាកលវិទ្យាល័យ Cambridge ដែលជាកន្លែងលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតទស្សនវិជ្ជាផ្នែកសេដ្ឋកិច្ច។

ក្រោយបញ្ចប់ការសិក្សា លោក Tharman​ បានចូលបម្រើការជាប្រធាននាយកដ្ឋានសេដ្ឋកិច្ចនៃ MAS។ លុះក្រោយមក លោកបានចូលរួមនៅក្នុងឆាកនយោបាយជាលើកដំបូង នៅក្នុងការបោះឆ្នោតសកល ឆ្នាំ ២០០១ ដោយទទួលបានភាពជោគជ័យ និងបន្តជាប់ឆ្នោតនៅក្នុងសភា ក្នុងការបោះឆ្នោតសកលជាបន្តបន្ទាប់ ក្នុងឆ្នាំ ២០០៦, ២០១១, ២០១៥ និង ២០២០ ។

លោក Tharman​ បានកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងអប់រំចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៨ ជារដ្ឋមន្ត្រីហិរញ្ញវត្ថុចន្លោះឆ្នាំ ២០០៧ ដល់ ២០១៥ ជារដ្ឋមន្ត្រីធនធានមនុស្សចន្លោះឆ្នាំ ២០១១ ដល់ឆ្នាំ ២០១២ និងរដ្ឋមន្ត្រីគោលនយោបាយសង្គម ចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៣។

ទន្ទឹមនឹងនោះ លោក Tharman​ ក៏បានធ្វើជាប្រធានគណៈកម្មាធិការរូបិយវត្ថុ និងហិរញ្ញវត្ថុអន្តរជាតិ ដែលជាគណៈកម្មាធិការប្រឹក្សាគោលនយោបាយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពីឆ្នាំ ២០១១ ដល់ ២០១៤។

នៅចន្លោះឆ្នាំ ២០១១ ដល់ ២០១៩ លោកក៏បានបម្រើការជាឧបនាយករដ្ឋមន្ត្រីសិង្ហបុរី និងបន្តធ្វើជារដ្ឋមន្ត្រីជាន់ខ្ពស់ ក្នុងគណៈរដ្ឋមន្ត្រី ចន្លោះឆ្នាំ ២០១៩ ដល់ ២០២៣។ ក្នុងពេលជាមួយគ្នានោះ លោកក៏​បាន​ដឹក​នាំ​ក្រុម​ប្រឹក្សារដ្ឋ និង​ក្រុម​ប្រឹក្សា​អន្តរជាតិ​កម្រិត​ខ្ពស់​នានា​ផង​ដែរ។

ជម្រាបជូនផងដែរថា លោក Tharman នឹង​ក្លាយ​ជា​ប្រធានាធិបតី​ទី​ប្រាំបួន​របស់​សិង្ហបុរី និង​ជា​មនុស្ស​ទី​បី​ដែល​មាន​ដើម​កំណើត​ពី​ឥណ្ឌា ដែលនឹងត្រូវដឹកនាំរដ្ឋដីកោះនេះ បន្តពីលោកស្រី Halimah Yacob ដែលនឹងបញ្ចប់អាណត្តិរយៈពេលប្រាំមួយឆ្នាំរបស់លោកស្រី នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខ៕

The post មកដឹង​សាវតា​ខ្លះៗរបស់ប្រធានាធិបតីទី៩ របស់ប្រទេសសិង្ហបុរី appeared first on .