Threads

កម្មវិធីថ្មីរបស់ Meta ទទួលបានអ្នកប្រើប្រាស់ ១០០លាននាក់ ត្រឹម ៥ថ្ងៃប៉ុណ្ណោះ
កម្មវិធីថ្មីរបស់ក្រុមហ៊ុន Meta គឺ Threads ទទួលបានអ្នកប្រើប្រាស់រហូតដល់ ១០០លាននាក់ ត្រឹមរយៈពេល ៥ថ្ងៃដំបូង បន្ទាប់ពីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមការចុះផ្សាយពី The Washington Post។

ដោយឡែក បើតាមការចុះផ្សាយពី Insider Intelligence បានបង្ហាញថា Threads គឺជា​កម្មវិធីបណ្ដាញសង្គម​មួយ​ទទួល​បាន​ការ​គាំទ្រខ្លាំងបំផុត នៅសហរដ្ឋអាមេរិកក្នុងខែឧសភា។

មូលហេតុដែលធ្វើឲ្យ Threads ទទួលបានប្រជាប្រិយភាពបែបនេះ គឺដោយសារតែ​វា​ត្រូវភ្ជាប់​ជាមួយ​នឹង Instagram ដែលមាន​ការគាំទ្រខ្លាំងស្រាប់ ខណៈ​បណ្ដាញសង្គម​ដែលមាន​អ្នកប្រើប្រាស់​ច្រើនបំផុតនៅអាមេរិកកាលពីខែឧសភា គឺ Facebook ដែលមានអ្នកប្រើប្រាស់​ដល់​ជិត ១៧៨លាននាក់ ខណៈ Instagram មាន ១៣៥,២លាននាក់ ស្របពេល TikTok មាន ១០២,៣លាននាក់៕

The post កម្មវិធីថ្មីរបស់ Meta ទទួលបានអ្នកប្រើប្រាស់ ១០០លាននាក់ ត្រឹម ៥ថ្ងៃប៉ុណ្ណោះ appeared first on .

ឌឺដងខាងក្រៅមិនអស់ចិត្ត មេធំ Facebook បង្កើតកម្មវិធីថ្មី ប្រជែងជាមួយ Twitter ទៀត
មេធំរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បាននិយាយថា អ្នកប្រើប្រាស់ប្រមាណ ១០ លាននាក់ហើយ ដែលបានចុះឈ្មោះប្រើប្រាស់កម្មវិធីថ្មីរបស់ខ្លួន ឈ្មោះថា Threads ដែលទើបតែនឹងដាក់ឱ្យដំណើរការត្រឹមតែប៉ុន្មានម៉ោងដំបូងប៉ុណ្ណោះ។

បើតាមការបង្ហោះជាផ្លូវការនៅលើផេករបស់លោក Zuckerberg បានបង្ហាញឱ្យដឹងថា Threads ជាកម្មវិធីថ្មីមួយរបស់ខ្លួន ដោយវានឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់រក្សាគណនីរបស់ខ្លួនពីកម្មវិធី Instagram និងរក្សាគោត្តនាមឱ្យនៅដដែល ខណ:កម្មវិធីថ្មីនេះ និងរួមបញ្ចូលទាំងមុខងារថ្មីៗដូចជា ការធ្វើបច្ចុប្បន្នភាពអត្ថបទ និងការសន្ទនាជាសាធារណ: ស្រដៀងទៅនឹង Twitter ដែរ ។

មិនតែប៉ុណ្ណោះ អ្នកជំនាញបាននិយាយថា Threads អាចនឹងក្លាយជាគូប្រជែងជាមួយ Twitter ក្រោយប្រធានក្រុមហ៊ុន Twitter លោក Elon Musk បានធ្វើឱ្យមានការរិះគន់ជាច្រើន តាមរយ:កំណែទម្រង់ថ្មី ចំពោះការដាក់កម្រិតបណ្តោះអាសន្នទៅលើចំនួននៃការបង្ហោះ ដែលអ្នកប្រើប្រាស់ អាចមើលបាន នៅលើបណ្តាញទំនាក់ទំនងសង្គមមួយនេះ ។

យ៉ាងណាមិញ នៅពេលត្រូវបានគេសួរថា Threads អាចនឹងក្លាយជាកម្មវិធីធំជាង Twitter ដែរឬទេ ខណ:លោក Zuckerberg បាននិយាយថា ៖ ” វានឹងចំណាយពេលខ្លះ ប៉ុន្តែខ្ញុំគិតថាយើងគួរតែមានកម្មវិធីសន្ទនាសាធារណ:មួយ ដែលអាចឱ្យមនុស្សច្រើនជាង ១ ពាន់លាននាក់ ប្រើប្រាស់វា ” ។

ជម្រាបជូនផងដែរថា ចំពោះការមកដល់របស់ Threads នេះ គឺបានកើតឡើង បន្ទាប់ពីលោក Zuckerberg និងលោក Musk បានធ្វើការឌឺដងគ្នាអស់ជាច្រើនខែមកហើយ និងថែមទាំងបានណាត់វាយគ្នា នៅក្នុងការប្រកួតក្បាច់គុនចម្រុះក្នុងទ្រុង ថែមទៀតផង ៕

The post ឌឺដងខាងក្រៅមិនអស់ចិត្ត មេធំ Facebook បង្កើតកម្មវិធីថ្មី ប្រជែងជាមួយ Twitter ទៀត appeared first on .