Titanic

គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់នាវាមុជទឹក Titan ប្តឹងទារសំណង ៥០លានដុល្លារពីក្រុមហ៊ុន OceanGate
សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយថា ក្រុមគ្រួសាររបស់បុរសសញ្ជាតិបារាំងលោក Paul-Henri Nargeolet ដែលជាជនរងគ្រោះម្នាក់ បានស្លាប់ក្នុងហេតុការណ៍លិចនាវាមុជទឹកទេសចរណ៍ Titan របស់ក្រុមហ៊ុន OceanGate បានប្តឹងមកកាន់ក្រុមហ៊ុនមួយនេះ ទាមទារសំណងជំងឺចិត្តចំនួន ៥០លានដុល្លារ។

ក្រុមគ្រួសារលោក Nargeolet បានដាក់ពាក្យបណ្តឹងទៅតុលាប្រចាំ King County រដ្ឋ Washington ក្នុងកម្មវត្ថុទាមទារសំណងជំងឺចិត្ត ដ្បិតកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ក្រុមហ៊ុន OceanGate បានប្រើប្រាស់នាវាឈ្មោះ Titan ដឹកអ្នកដំណើរប្រាំនាក់ ជ្រមុជទឹកចុះទៅទស្សនាខ្មោចកប៉ាល់ Titanic ស្ថិតនៅក្រោមបាតមហាសមុទ្រអាត្លង់តិចខាងជើង។ ជាអកុសល នាវាបានរងនូវកម្រិតសម្ពាធទឹកខ្ពស់ ផ្ទុះបែកជាបំណែក និងបណ្តាលឲ្យអ្នកដំណើរទាំងអស់នៅក្នុងនោះ បាត់បង់ជីវិតមួយរំពេច។

គួរឲ្យដឹងថា បើរំលឹកកាលពីពេលលោកនៅមានជីវិត Nargeolet ត្រូវបានគេដាក់រហស្សនាមឲ្យថាជា Mr. Titanic ព្រោះអីលោកបានជ្រមុជទឹកទៅកាន់នាវា Titanic ដល់់ទៅ ៣៧លើក ច្រើនជាងគេបំផុតនៅលើពិភពលោក ហើយមួយវិញទៀតលោកក៏ជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុន OceanGate ផងដែរ។

សូមជម្រាបបន្ថែមថា នៅក្នុងហេតុការណ៍ជាមួយគ្នានេះ មានជនរងគ្រោះចំនួន ៤នាក់ផ្សេងទៀត តួយ៉ាងមហាសេដ្ឋីអង់គ្លេសលោក Hamish Harding, លោក Shahzada Dawood អនុប្រធានក្រុមហ៊ុន Engro Corporation Limited រួមជាមួយកូនប្រុសឈ្មោះ Suleman Dawood និងម្នាក់ទៀតមានឈ្មោះថា Stockton Rush ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន OceanGate តែម្តង៕

The post គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់នាវាមុជទឹក Titan ប្តឹងទារសំណង ៥០លានដុល្លារពីក្រុមហ៊ុន OceanGate appeared first on .

នាវា Titanic ទី២ គ្រោងចាប់ផ្ដើមធ្វើដំណើរទេសចរណ៍ក្នុងឆ្នាំ២០២៧
នាវា Titanic ទី២ នឹងចាប់ផ្ដើមបើកការធ្វើដំណើរទេសចរណ៍តាមផ្លូវទឹក នាឆ្នាំ២០២៧ ស្របពេលគម្រោងផលិតនាវាមួយនេះ គឺបង្កើតឡើងដោយមហាសេដ្ឋីអូស្ត្រាលី Clive Palmer។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​អន្តរជាតិជាច្រើន។

មហាសេដ្ឋីវ័យ ៦៩ឆ្នាំរូបនេះ បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា នាវា Titanic ទី២ ផលិតឡើងតាមលំនាំនាវា Titanic ដើម ក៏ប៉ុន្តែរចនាបទខាងក្នុង នឹងមានលក្ខណៈទំនើប ប្រណីត និងស៊ីវិល័យដាច់នាវាដើម ហើយក៏ធានានូវប្រព័ន្ធសុវត្ថិភាពល្អបំផុតផងដែរ។

លោក Palmer បានជំនឿចិត្តថា លោកនឹងអាចស្វែងរកចំណតនាវាខ្នាតយក្សមួយនេះបាន ហើយដំណើរការសាងសង់ នឹងចាប់ផ្ដើមពីឆ្នាំ ២០២៥ ស្របពេលមានការសន្និដ្ឋានថា នាវា Titanic ទី២ ដែលមានទម្ងន់ ៥៦ ០០០តោន នឹងត្រូវចំណាយប្រាក់ប្រហែល ១ពាន់លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។

បើទោះជានាវា Titanic ទី២ មិនទាន់លេចចេញជារូបរាងក្ដី ក៏ប៉ុន្តែមហាសេដ្ឋីមានលុយជាង ៤ពាន់លានដុល្លាររូបនេះអះអាងថា បច្ចុប្បន្នមានមនុស្សជាច្រើនពាន់នាក់ បានកក់កៅអី​សម្រាប់ដំណើរទេសចរណ៍ខ្នាតធំ លើនាវាដែលអាចផ្ទុកមនុស្សបាន ២ ៥០០នាក់រួចស្រេចហើយ។

គួររំលឹកបន្តិចថា ផែនការផលិតនាវា Titanic ទី២ របស់មហាសេដ្ឋី Clive Palmer គឺមានតាំងពីឆ្នាំ២០១២ ហើយគ្រោងផលិតនៅឆ្នាំ២០១៨ ក៏ប៉ុន្តែដោយសារពេលនោះមានផ្ទុះ​ជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យគ្រោងការណ៍មួយនេះ ត្រូវពន្យារពេលដល់ឆ្នាំ២០២៥វិញ៕

The post នាវា Titanic ទី២ គ្រោងចាប់ផ្ដើមធ្វើដំណើរទេសចរណ៍ក្នុងឆ្នាំ២០២៧ appeared first on .