Top Glove

ក្រុមហ៊ុន​ផលិត​ស្រោមដៃ Top Glove ម៉ាឡេស៊ី គ្រោង​ដាក់​លក់​ភាគហ៊ុន​តម្លៃ​ជិត ៥០០ លាន​ដុល្លារ​នៅ​ផ្សារហ៊ុន​ហុងកុង
​ក្រុមហ៊ុន​ផលិត​ស្រោមដៃ Top Glove របស់​ប្រទេស​ម៉ាឡេស៊ី​បាន​ទទួល​ការ​អនុញ្ញាត​ពី​ម្ចាស់ភាគហ៊ុន​ធំៗ​សម្រាប់​ការ​ពង្រីក​អាជីវកម្ម​នៅ​ហុងកុង។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ផ្ទាល់​នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ។

បើ​តាម​របាយការណ៍​ពី​ក្រុមហ៊ុន​ ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន និង​ក្រុម​ម្ចាស់​ភាគហ៊ុន​ធំៗ​បាន​ជួប​ប្រជុំ​ជុំវិញ​ការ​អនុម័ត​ឲ្យ​ Top Glove ដាក់​លក់​ភាគហ៊ុន​របស់​ពួកគេ​នៅ​ទីផ្សារហ៊ុន​ហុងកុង ហៅ​កាត់ HKEX ខណៈ​ការ​ប្រជុំ​បញ្ចប់​ទៅ​យ៉ាង​រលូន ហើយ​បច្ចុប្បន្ន​រង់ចាំ​ការ​សម្រេច​ពី​ភាគី HKEX សិន។

កាលពី​ខែ​តុលា​កន្លង​ទៅ Top Glove បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​បាន​កាត់​បន្ថយ​គម្រោង​បង្កើន​ប្រាក់​ចំណូល​ជាង​ពាក់កណ្ដាល​ ដើម្បី​ចូល​ខ្លួន​មក​លើ​ទីផ្សារ​ហ៊ុន​ហុងកុង ដែល​គម្រោង​បច្ចុប្បន្ន​ចង់​បាន​ប្រាក់​ពី​ការ​លក់​ហ៊ុន​ប្រមាណ ៣,៦៨ ពាន់​លាន​ដុល្លារ​ហុងកុង ឬ ៤៧៣ លាន​ដុល្លារ​អាមេរិក។

ចំនួន​នេះ​ផង​ដែរ គឺ​តិច​ជាង​ពាក់​កណ្ដាល​នៃ​ផែនការ​ដើម​ដែល Top Glove មាន​បំណង​ចង់​បង្កើន​ប្រាក់​ចំណូល​ជិត ២ ពាន់​លាន​ដុល្លារ តែ​ត្រូវបាន​រាំងស្ទះ​នៅ​ខែ​មេសា បន្ទាប់​ពី​បែកធ្លាយ​ព័ត៌មាន​អាស្រូវ​ផ្សេងៗ។

ជាក់ស្ដែង​កាល​ពី​មួយ​រយៈ​មុន ​ក្រុមហ៊ុន​ម៉ាឡេស៊ី​មួយ​នេះ ធ្លាប់​បាន​ទទួល​រង​ការ​ពិន័យ​ហាម​មិន​ឲ្យ​មាន​ការ​នាំ​ចូល​ស្រោមដៃ​ទៅ​កាន់​សហរដ្ឋអាមេរិក ១ ​ឆ្នាំ ​ក្រោយ​រកឃើញ​ថា​មាន​ការ​ប្រើ​កម្លាំង​ពលកម្ម​ហួស​កម្រិត តែ​វា​ត្រូវបាន​លើកលែង​កាលពី​ខែ​កញ្ញា បន្ទាប់​ពី​ Top Glove ចេញ​មុខ​ដោះស្រាយ​រាល់​បញ្ហា​អស់​ទាំងនេះ​ដោយ​ផ្ទាល់៕

ប្រភព: Kelo

The post ក្រុមហ៊ុន​ផលិត​ស្រោមដៃ Top Glove ម៉ាឡេស៊ី គ្រោង​ដាក់​លក់​ភាគហ៊ុន​តម្លៃ​ជិត ៥០០ លាន​ដុល្លារ​នៅ​ផ្សារហ៊ុន​ហុងកុង appeared first on .