Toshiba

ក្រុមហ៊ុនខ្នាតយក្ស Toshiba បាត់ឈ្មោះពីផ្សារហ៊ុនតូក្យូ ក្រោយចុះបញ្ជីរយៈពេល ៧៤ឆ្នាំ
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយកប្រទេសជប៉ុន Toshiba ត្រូវបានដកចេញពីបញ្ជីផ្សារហ៊ុនតូក្យូ បន្ទាប់ពីចុះបញ្ជីពាណិជ្ជកម្មជួញដូរភាគហ៊ុនរយៈពេល ៧៤ឆ្នាំ ដោយសាររឿងអាស្រូវ និងភាពចលាចលរបស់ក្រុមហ៊ុនរយៈពេលមួយទសវត្សចុងក្រោយ។

Toshiba គឺជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយនៅប្រទេសជប៉ុន ដែលជំនាញលើការផលិតសម្ភារៈ​ប្រើប្រាស់ទំនើបៗជាច្រើនប្រភេទ ប៉ុន្តែរយៈពេលមួយទសវត្សចុងក្រោយនេះ ក្រុមហ៊ុនមានបញ្ហា​មិនចេះចប់ ទាក់ទងនឹងអំពើពុករលួយ និងការកិបកេងផ្សេងៗ មានបញ្ហាជាមួយក្រុមវិនិយោគិនប្ដឹងផ្ដល់គ្នា ដែលធ្វើឲ្យពួកគេខាតបង់ចំណូល​រាប់សិបពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនកំពូលមួយនេះ​ត្រូវបានទិញយកដោយក្រុមហ៊ុនឯកជនចំនួន៤ គឺមានដូចជាក្រុមហ៊ុន Japan Industrial Partners ហៅកាន់ JIP ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Orix ក្រុមហ៊ុនឧបករណ៍ប្រើប្រាស់ Chubu Electric Power និងក្រុមហ៊ុនផលិតបន្ទះឈីប Rohm ស្របពេលការទិញយកនេះគឺមានតម្លៃ ១៤ពាន់លានដុល្លារ។

ចំពោះថ្ងៃអនាគត នៅមិនទាន់ដឹងច្បាស់ថា Toshiba នឹងនៅតែប្រកបអាជីវកម្មចាស់ ឬផ្លាស់ប្ដូរឡើយ ប៉ុន្តែមានការសន្និដ្ឋានខ្ពស់ថា ពួកគេនឹងផ្ដោតលើការផ្ដល់សេវាកម្មឌីជីថល ដើម្បីទទួលបានប្រាក់ចំណេញខ្ពស់។

FILE PHOTO: The logo of Toshiba Corporation is displayed at the company’s building in Kawasaki, Japan, April 5, 2023. REUTERS/Androniki Christodoulou/File Photo

ជាមួយគ្នា ក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់ក្រុមហ៊ុនក៏នឹងមានការផ្លាស់ប្ដូរផងដែរ ដោយក្នុងនោះប្រធានជាន់ខ្ពស់ក្រុមហ៊ុន JIP នឹងចូលកាន់តំណែងចំនួន ៤រូប និងមកពីក្រុមហ៊ុន Orix និង Chubu Electric ម្នាក់មួយរូបផងដែរ។

បន្ថែមពីនោះ ក្រុម​អ្នក​គ្រប់​គ្រង​ថ្មី​នឹង​ត្រូវ​ចូល​រួម​ដោយ​ទីប្រឹក្សា​ជាន់​ខ្ពស់​មក​ពី​អ្នក​ផ្តល់​កម្ចី​ធំ​របស់ Toshiba គឺ Sumitomo Mitsui Financial Group ថែមទៀត។

គួររំលឹកបន្តិចថា ដ្បិតក្រុមហ៊ុន Toshiba ត្រូវបានដកចេញពីបញ្ជីផ្សារហ៊ុន ក្នុងនាមជាក្រុមហ៊ុនសាធារណៈមែន ប៉ុន្តែពួកគេនឹងអាចប្ដូរទៅជាក្រុមហ៊ុនឯកជនវិញ ក្រោមការគ្រប់គ្រងពីម្ចាស់ថ្មី

The post ក្រុមហ៊ុនខ្នាតយក្ស Toshiba បាត់ឈ្មោះពីផ្សារហ៊ុនតូក្យូ ក្រោយចុះបញ្ជីរយៈពេល ៧៤ឆ្នាំ appeared first on .

Toshiba នឹងបាត់មុខពីទីផ្សារហ៊ុនជប៉ុន ក្រោយប្រកាសលក់ក្រុមហ៊ុនក្នុងតម្លៃ ១៤ពាន់លានដុល្លារ
Toshiba ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនមានវ័យចំណាស់ជាងគេ និងធំបំផុតរបស់ប្រទេស គ្រោងនឹងបញ្ចប់ប្រវត្តិសាស្រ្តរយ:ពេល ៧៤ ឆ្នាំរបស់ខ្លួន ពីទីផ្សារភាគហ៊ុនជប៉ុន បន្ទាប់ពីត្រូវបានអ្នកវិនិយោគឯកជនមួយក្រុម ទិញយកភាគហ៊ុន ក្នុងចំនួនដ៏ច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC ។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ជប៉ុនមួយនេះ បានធ្វើការប្រកាសថា សម្ព័ន្ធដែលដឹកនាំយកក្រុមហ៊ុនឯកជន Japan Industrial Partners (JIP) បានទិញភាគហ៊ុនក្នុងចំនួន ៧៨,៦៥% នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ។

ជុំវិញកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យ JIP ទទួលបានសិទ្ធិក្នុងការកាន់កាប់ភាគហ៊ុនច្រើនជាង ២ភាគ៣ នៅក្នុងក្រុមហ៊ុន Toshiba ជាមួយតម្លៃទិញយកនៅក្នុងចំនួន ១៤ពាន់លានដុល្លារ ។

បន្ថែមពីនេះ ក្រុមហ៊ុន Toshiba ដែលបានបង្កើតឡើងដំបូង តាំងពីឆ្នាំ ១៨៧៥ មកនោះ នឹងត្រូវដកភាគហ៊ុនចេញពីទីផ្សារហ៊ុនជប៉ុន យ៉ាងឆាប់នៅត្រឹមចុងឆ្នាំ ២០២៣ នេះ ។

ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Toshiba លោក Taro Shimada បានធ្វើការបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “ឥឡូវនេះ ក្រុមហ៊ុន នឹងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់អនាគតថ្មី ជាមួយនឹងម្ចាស់ភាគហ៊ុនថ្មី” ៕

The post Toshiba នឹងបាត់មុខពីទីផ្សារហ៊ុនជប៉ុន ក្រោយប្រកាសលក់ក្រុមហ៊ុនក្នុងតម្លៃ ១៤ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុន​យក្ស​ជប៉ុន Toshiba គ្រោង​បំបែក​ខ្លួន​ ដើរ​លើ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី
ក្រុមហ៊ុន​យក្ស​ជប៉ុន Toshiba គឺជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ធំ​បំផុត​មួយ​ប្រចាំ​ប្រទេស និង​ទូទាំង​ពិភពលោក​ផង ខណៈ​ថ្មីៗនេះ​ក្រុមហ៊ុន​ខ្នាតយក្ស​មួយនេះ​គឺ​បាន​ប្រកាស​ពី​យុទ្ធសាស្ត្រទីផ្សារ​ថ្មី។

គ្រោងការណ៍​ដែល​ Toshiba ប្រកាស​កាលពី​ពេល​កន្លង​នោះ គឺ​ពួកគេ​នឹង​បំបែក​ខ្លួន​ជា​ក្រុមហ៊ុន​ ៣ ផ្សេងៗ​គ្នា ដែល​ក្រុមហ៊ុន​នីមួយៗ​នឹង​ផ្ដោត​ទៅ​លើ​ផលិតផល​សំខាន់ៗ​រៀងៗខ្លួន ហើយ​ការ​បំបែក​ខ្លួន​នេះ​នឹង​ធ្វើឡើង​ដើមឆ្នាំ ២០២៣។

បើ​យោង​តាម​ប្រភព​សារព័ត៌មាន Nikkei បាន​រាយការណ៍​ថា ក្រុមហ៊ុន​ ៣ ដែល Toshiba មាន​គម្រោង​ចង់​ផ្ដាច់​ខ្លួនចេញ គឺ​នឹង​ងាក​ទៅ​ផ្ដោត​សំខាន់​ទៅ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍​អេឡិចត្រូនិក និង​រោងចក្រ​ផលិត​បន្ទះឈីប។

យ៉ាងណា កាលពី​ខែ​មេសា​កន្លងទៅ Toshiba ធ្លាប់​បាន​អះអាង​ថា បាន​ពិចារណា​សំណើ​ទិញ​ក្រុមហ៊ុន​ពី​ខាង​ក្រុមហ៊ុន​នៅ​អង់គ្លេស CVC Capital Partners ដែល​សំណើ​មួយនោះ​គឺ​ត្រូវបាន​សន្មត​ថា​អាចមានតម្លៃ​ដល់​ទៅ ២០ ពាន់​លាន​ដុល្លារ។

បញ្ជាក់​ដែរ​ថា បើ​តាម​ការ​អះអាង​ពី​ប្រភព​សារព័ត៌មាន​ដដែល​គឺ ការ​សម្រេចចិត្ត​ផ្ដាច់​ក្រុមហ៊ុន​នេះ គឺ​អាច​នឹង​ជា​ទីបញ្ចប់​នៃ​ស្ដេចត្រាញ់​អេឡិចត្រូនិក​ជប៉ុន Toshiba ដែល​ធ្លាប់​តែ​មាន​ក្រុមហ៊ុន​ក្រោមឱវាទ​ច្រើន​វិស័យ តែ​យុទ្ធសាស្ត្រ​ទីផ្សារ​ផ្ដាច់ខ្លួន​ក្រុមហ៊ុន​នេះ គឺ​អាច​ធានា​ផ្ដល់​នូវ​ការ​ផលិត​ផលិតផល​ដែល​មានគុណភាព​ជាងមុន ដោយសារ​មាន​ការ​យកចិត្តទុកដាក់​ច្រើនជាង​មុន៕

ប្រភព: CNA

The post ក្រុមហ៊ុន​យក្ស​ជប៉ុន Toshiba គ្រោង​បំបែក​ខ្លួន​ ដើរ​លើ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី appeared first on .