Unilever

ក្រុមហ៊ុនយក្សអង់គ្លេសមួយ ចាកចេញពីរុស្ស៊ីដោយលក់អាជីវកម្មទាំងស្រុង ក្នុងតម្លៃជាង ៥០០លានដុល្លារ
ក្រុមហ៊ុនលក់ទំនិញប្រើប្រាស់ដ៏ធំបំផុតមួយរបស់ពិភពលោក Unilever កាលពីពេលថ្មីៗនេះ បានប្រកាសលក់អាជីវកម្មរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសរុស្ស៊ី ទៅឲ្យក្រុមហ៊ុនក្នុងស្រុក Arnest Group កាន់កាប់ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Unilever ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានក្លាយជាក្រុមហ៊ុនបរទេសចុងក្រោយមួយ ដែលប្រកាសដើរចេញពីរុស្ស៊ី ចាប់តាំងពីមានការលុកលុយទៅលើប្រទេសអ៊ុយក្រែនមក។

ការលក់នេះរួមបញ្ចូលទាំងអាជីវកម្មទាំងអស់របស់ខ្លួន និងរោងចក្រចំនួនបួន នៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាអាជីវកម្មមួយចំនួនផ្សេងទៀត នៅក្នុងប្រទេសបេឡារុស្ស ផងដែរ។ ស្របពេលលក្ខខណ្ឌនៃប្រតិបត្តិការលក់នេះ ត្រូវបានសារព័ត៌មាន FT រាយការណ៍ថាមានតម្លៃប្រហែល ៥៦៨លានដុល្លារ។

ជម្រាបជូនថា ក្រុមហ៊ុនខ្នាតយក្សរបស់រុស្ស៊ី Arnest Group ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្តោបក្តាប់យកអាជីវកម្មរបស់ក្រុមហ៊ុនលោកខាងលិចជាច្រើន ចាប់តាំងពីមានសង្គ្រាមផ្ទុះឡើង និងជាពិសេសបានទិញយកក្រុមហ៊ុនស្រាបៀរហូឡង់ Heineken នៅក្នុងតម្លៃត្រឹមតែ ១អឺរ៉ូ ប៉ុណ្ណោះ កាលពីឆ្នាំ២០២៣ កន្លងទៅ៕

The post ក្រុមហ៊ុនយក្សអង់គ្លេសមួយ ចាកចេញពីរុស្ស៊ីដោយលក់អាជីវកម្មទាំងស្រុង ក្នុងតម្លៃជាង ៥០០លានដុល្លារ appeared first on .

GSK បដិសេធ​កុងត្រា​តម្លៃ​ជិត ៧០ ពាន់​លាន​ដុល្លារ តែ Unilever នៅ​ត្រៀម​ដាក់​សំណើ​ថ្មី​មួយ​ទៀត
ក្រុមហ៊ុនមេ Unilever បាន​ផ្ដល់​សញ្ញា​មក​ថា ពួកគេ​នឹង​នៅ​បន្ត​តាម​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន GlaxoSmithKline នៅ​លើ​វិស័យ​ថែទាំសុខភាពដោយ​ជឿ​ជាក់​ថា ការ​ចុះ​កុងត្រា​មួយ​នេះ​នឹង​អាច​ផ្ដល់​ផលប្រយោជន៍​ធំ​នា​ថ្ងៃខាងមុខ។

ការ​បង្ហើប​ពី​ផែនការ​មួយ​នេះ ធ្វើឡើង​បន្ទាប់​ពី GSK បញ្ជាក់​កាលពី​ចុងសប្ដាហ៍​​បដិសេធ​សំណើ​ចាប់ដៃ​គូ​សហការ​ពី​ Unilever នៅ​លើ​វិស័យ​ថែទាំ​សុខភាព​ដូចជា ការ​ផលិត​ថ្នាំ​ដុសធ្មេញ Sensodyne និង​អាហារ​បំប៉ន Emergen-C ជាដើម ខណៈ​សំណើ​ដែល Unilever បាន​ផ្ដល់​ឲ្យ GSK គឺ​មាន​តម្លៃ​ប្រមាណ​ ៦៨,៤ ពាន់​លាន​ដុល្លារ។

បើ​តាម​ការ​ចុះផ្សាយ​ពី Bloomberg News បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា Unilever បាន​ជួប​ពិភាក្សា​ជាមួយ​ធនាគារ​ជាច្រើន​អំពី​បញ្ហា​ហិរញ្ញ​វត្ថុ ដើម្បី​ត្រៀម​ដាក់​សំណើ​ធំ​ជាងមុន​ទៅ​កាន់ GSK ម្ដង​ទៀត។

បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ចក្រភពអង់គ្លេស​មួយ​នេះ​មាន​ទំហំ​មូលធនទីផ្សារ​បច្ចុប្បន្ន​ប្រមាណ ១៣៩,៣២ ពាន់​លាន​ដុល្លារ ស្របពេល GSK មាន​មូលធន​ទីផ្សារ​ចាញ់ Unilever តិចតួច​ប៉ុណ្ណោះ ពោល ១១៤,៤ ពាន់​លាន​ដុល្លារ៕

ប្រភព: Kelo

The post GSK បដិសេធ​កុងត្រា​តម្លៃ​ជិត ៧០ ពាន់​លាន​ដុល្លារ តែ Unilever នៅ​ត្រៀម​ដាក់​សំណើ​ថ្មី​មួយ​ទៀត appeared first on .