Uniqlo

Uniqlo ក្លាយជាក្រុមហ៊ុនបរទេសចុងក្រោយបង្អស់ ប្រកាសដើរចេញពីរុស្ស៊ី
យោងតាមកាសែត Izvestia បានចុះផ្សាយថាម៉ាកយីហោធំបំផុតមួយរបស់ជប៉ុន Uniqlo បានសម្រេចចិត្តថានឹងចាកចេញពីប្រទេសរុស្ស៊ី បន្ទាប់ពីបានផ្អាកអាជីវកម្មរបស់ខ្លួននៅទីនោះ កាលពីឆ្នាំមុនមក ជាមួយនឹងការប្រកាសស្វែងរកម្ចាស់ថ្មី ផងដែរ។

ក្រុមហ៊ុន Fast Retailing ដែលជាម្ចាស់ប្រេន Uniqlo បានសម្រេចផ្អាកអាជីវកម្មលក់សម្លៀកបំពាក់របស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី នៅក្នុងខែមីនា ឆ្នាំ ២០២២ ពោលគឺពួកគេបានចូលរួមជាមួយក្រុមហ៊ុនបរទេសជាច្រើនទៀត ដើម្បីបញ្ឈប់ការឈរជើងរកស៊ីនៅទីនោះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងមូស្គូ បានបើកការឈា្លនពាន ទៅលើប្រទេសអ៊ុយក្រែន ។

មិនតែប៉ុណ្ណោះ ប្រភពពី Izvestia បានរាយការណ៍ទៀតថា អនុរដ្ឋមន្ត្រីក្រសួងឧស្សាកម្ម និងពាណិជ្ជកម្មរុស្ស៊ី លោក Viktor Yevtukhov បាននិយាយថា ក្រុមហ៊ុន Fast Retailing ឥឡូវនេះ បានសម្រេចចិត្តចាកចេញពីរុស្ស៊ីទាំងស្រុងហើយ ប៉ុន្តែនៅមិនទាន់បានដាក់ពាក្យស្នើសុំទៅកាន់រដ្ឋាភិបាលនៅឡើយទេ ដែលនោះមានន័យថាអាជីវកម្មរបស់ពួកគេ នៅមិនទាន់រកបានម្ចាស់ថ្មីនៅឡើយ ។

ជម្រាបជូនផងដែរថា លោក Tadasshi Yania ដែលជាស្ថាបនិកក្រុមហ៊ុន Fast Retailing បានប្រាប់ទៅកាន់អ្នកសារព័ត៌មានជប៉ុនថាម៉ាកយីហោ Uniqlo របស់ខ្លួន កំពុងដំណើរការហាងចំនួន ៥០ នៅក្នុងប្រទេសរុស្ស៊ី ៕

The post Uniqlo ក្លាយជាក្រុមហ៊ុនបរទេសចុងក្រោយបង្អស់ ប្រកាសដើរចេញពីរុស្ស៊ី appeared first on .

មេធំ Uniqlo រំពឹងទទួលបានប្រាក់ចំណេញច្រើនជាងឆ្នាំទៅ ៣០%
ក្រុមហ៊ុនមេ Fast Retailing ដែលមានបុត្រសម្ព័ន្ធជាច្រើនដូចជា Uniqlo មានក្ដីរំពឹងថា ​ប្រាក់ចំណេញ​ប្រចាំត្រីមាស នឹងមានការ​កើនឡើងប្រមាណ ៣០%។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ​ក្រុមហ៊ុន Fast Retailing នឹងបញ្ចេញទិន្នន័យប្រាក់​ចំណេញប្រចាំត្រីមាស ដែលបិទបញ្ជីត្រឹមខែកុម្ភៈ និងមានការកើនឡើង ៣០% ទៅដល់ ៩១ពាន់លានយ៉េន ឬប្រមាណ ៦៨២លានដុល្លារ។

ដោយឡែក ចំពោះការព្យាករប្រាក់ចំណេញប្រចាំឆ្នាំវិញ មានការរំពឹងថាអាចកើនដល់ ៣៤៧ពាន់លានយ៉េន ឬច្រើនជាងកាលឆ្នាំទៅ ១៧%។

មូលហេតុដែល Fast Retailing រំពឹងការកើនឡើងនៃប្រាក់ចំណេញ ដោយសារ​ចិនទើបនឹង​លុបចោល​វិធានការណ៍ទប់ស្កាត់កូវីដ ១៩ និងជំរុញវិស័យអាជីវកម្មឯកជន ដូចជា​បន្ធូរបន្ថយពន្ធ និងព្យាយាមអូសទាញវិនិយោគិនត្រឡប់មកវិញជាដើម។

ដូច្នេះហើយ Uniqlo ដែលមានសាខាជិត ៩០០ កន្លែងទូទាំងប្រទេសចិន មានក្ដីសង្ឃឹមថាអាចកើប​លុយធំ​ឡើងវិញ ​ក្រោយ​រងការខាតបង់​ ដោយសារជំងឺរាតត្បាត​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ៕

The post មេធំ Uniqlo រំពឹងទទួលបានប្រាក់ចំណេញច្រើនជាងឆ្នាំទៅ ៣០% appeared first on .

Uniqlo ប្រកាសតំឡើងប្រាក់ឈ្នួលជូនបុគ្គលិក រហូតដល់ ៤០%
ក្រុមហ៊ុនលក់សម្លៀកបំពាក់រាយធំ​បំផុតនៅ​ជប៉ុន Uniqlo បាន​បង្ហើបឲ្យដឹងថា ក្រុមហ៊ុនមេ Fast Retailing Co Ltd នឹងតំឡើង​ប្រាក់ឈ្នួល​ដល់​បុគ្គលិក​រហូតដល់ ៤០% ខណៈប្រាក់ឈ្នួលបុគ្គលិក​នៅជប៉ុន គឺ​កំពុង​មាន​តម្លៃទាប​ជាងគេ​ បើធៀបនឹង​ប្រទេសជឿនលឿន​ដទៃ។

យោងតាម​ការ​ចុះផ្សាយពី Reuters បាន​បង្ហាញថា សេចក្ដីប្រកាសនេះ​ធ្វើឡើងមុន​ កិច្ចចរចា​ប្រាក់ឈ្នួល​បុគ្គលិក ចំពេល​វិបត្តិ​អតិផរណា ហើយក៏​មាន​ការ​សំណូមពរ​ពី​នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងការ​តំឡើង​ប្រាក់ឈ្នួល​ដូចគ្នា។

ដោយឡែក Fast Retailing ដែលមាន​សាខាច្រើនជាង ៣ ៥០០ កន្លែង​ទូទាំងពិភពលោក​បាន​និយាយថា ពួកគេ​នឹង​រៀបចំប្រព័ន្ធប្រាក់បំណាច់ឆ្នាំ​ពីខែមីនា​ទៅ ហើយការកែប្រែនោះ​នឹង​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច​ប្រទេសជប៉ុនខ្លាំង។

បន្ថែមពីនោះ​ក្រុមហ៊ុនបាន​ទម្លាយទៀតថា កាលពីឆ្នាំទៅ​ពួកគេ​បាន​ចំណាយ​ប្រាក់​លើ​បុគ្គលិក ច្រើនជាង​រាល់ដង ១៥% ដោយតំឡើង​ប្រាក់​ម៉ោងសម្រាប់​បុគ្គលិកក្រៅម៉ោង និង​ការចំណាយ​ដើម្បី​បង្កើនគុណភាពផលិតផល៕

The post Uniqlo ប្រកាសតំឡើងប្រាក់ឈ្នួលជូនបុគ្គលិក រហូតដល់ ៤០% appeared first on .

ប្រាក់​ចំណេញ Uniqlo កើនឡើងខ្ពស់បំផុត បើទោះជាស្ថិតិលក់នៅចិនធ្លាក់ចុះខ្លាំង
កាលពី​ពេលថ្មីនេះ ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ខ្នាតយក្ស Uniqlo បាន​បង្ហោះ​ពី​របាយការណ៍​ប្រាក់ចំណេញប្រចាំឆ្នាំ ជាមួយ​នឹង​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន បើ​ទោះជា​កន្លង​មក​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​ធ្លាប់​បង្ហាញ​ក្ដី​ព្រួយបារម្ភ ជុំវិញ​ការ​លក់​នៅ​ទីផ្សារ​ប្រទេសចិន​មាន​ការ​ធ្លាក់ចុះ​ជា​ខ្លាំង។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​ឲ្យ​ដឹង​ថា របាយការណ៍​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​គិត​ត្រឹម​ខែសីហា គឺ​មាន ២៩៧,៣ ពាន់​លាន​យ៉េន ឬ​ប្រហែល ២,០២ ពាន់​លាន​ដុល្លារ ខណៈ​កាលឆ្នាំទៅ​ពួកគេ​រក​បាន ២៤៩ ពាន់​លាន​យ៉េន។

ទិន្នន័យ​ដែល​ក្រុមហ៊ុន​ទទួល​បាន​ឆ្នាំ​នេះ ក៏​មាន​លើស​ការព្យាករណ៍​ទុក​មុន ពី​សំណាក់​ Refinitiv ផងដែរ ដោយ​ពួកគេ​ព្យាករ​ថា Uniqlo អាច​នឹង​ទទួល​ប្រាក់​ចំណេញ​ត្រឹម ២៩១ ពាន់​លាន​យ៉េន ប៉ុន្តែ​វាបាន​ហក់ឡើង​ដល់ជាង ២៩៧ ពាន់​លាន​យ៉េន​ឯណោះ។

ដោយឡែក ​សម្រាប់​ទីផ្សារ​អន្តរជាតិ​ធំ​បំផុត​របស់ Uniqlo គឺ​ប្រទេសចិន ទទួល​បាន​ប្រាក់​ចំណេញ​តិចជាង​ឆ្នាំទៅ ១៧% ដោយសារ​ការ​រឹតបន្តឹង​វិធានការ​ទប់ស្កាត់កូវីដ ១៩ នៅក្នុង​ប្រទេស ប៉ុន្តែ​ក្រុមហ៊ុន​រំពឹងថា កំណើន​នៃ​ការ​លក់​នឹង​កើនឡើង​វិញ​នៅ​ត្រីមាសទី ៤ បើសិនជា​ស្ថានការណ៍​កូវីដ ១៩ នៅ​ចិន មាន​សភាព​ស្ងប់ស្ងាត់​វិញ៕

The post ប្រាក់​ចំណេញ Uniqlo កើនឡើងខ្ពស់បំផុត បើទោះជាស្ថិតិលក់នៅចិនធ្លាក់ចុះខ្លាំង appeared first on .

មហាសេដ្ឋី​មាន​បំផុត​នៅ​ជប៉ុន ចាប់ផ្ដើម​ដំបូង​ពី​ការ​លក់​ខោអាវ​តាម​ចិញ្ចើម​ផ្លូវ​ជាមួយ​ឪពុក
លោក Tadashi Yanai គឺជា​បុគ្គល​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​ប្រចាំ​ប្រទេស​ជប៉ុន និង​ជា​ស្ថាបនិក​ Fast Retailing ដែល​ជា​ក្រុមហ៊ុនមេ​នៃ​ក្រុមហ៊ុន​លក់​ខោអាវ​ដ៏​ល្បី Uniqlo ដែល​​មាន​សាខា​រាប់​ពាន់​ទូទាំង​ពិភពលោក។

យោង​តាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes បាន​ឲ្យ​ដឹង​ថា លោក Tadashi មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ជិត ២៦ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ថ្ងៃទី ០៨ ​កក្កដា និង​ជា​បុគ្គល​មាន​បំផុត​លើ​លោក​ទី ៥៤។

មុន​នឹង​ឈាន​មក​ដល់​ចំណុច​នេះ បុរស​វ័យ ៧៣ ឆ្នាំ​ធ្លាប់​មាន​អាជីព​ជា​អ្នក​លក់​សម្ភារៈ​ផ្ទះបាយ និង​សម្លៀកបំពាក់​បុរស​នៅ​ផ្សារ​ទំនើប JUSCO ក្នុង​ឆ្នាំ ១៩៧១ ហើយ​រំលង​បាន​មួយ​ឆ្នាំ​ លោក​ក៏​ចូលរួម​ជាមួយ​ឪពុក​បើក​ហាង​កាត់ដេរ​តាម​ចិញ្ចើមផ្លូវ​វិញ។

ហាង Uniqlo ដំបូង

លុះ​ដល់​ឆ្នាំ ១៩៨៤ លោក​បាន​បើក​ហាង Uniqlo ដំបូង​នៅ​ទីក្រុង Hiroshima និង​បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ឪពុក​ពី Ogori Shoji ទៅ​ជា Fast Retailing នៅ​ឆ្នាំ ១៩៩១។

“​ខ្ញុំ​មើល​មក​ដូចជា​ជោគជ័យ​សំបើម​ណាស់ ប៉ុន្តែ​ខ្ញុំ​បាន​បង្ក​កំហុស​រាប់​ភ្លេច។ គ្រប់គ្នា​តែងតែ​ចាត់ទុក​កំហុស​ជាធំ រហូត​ស្ទើរ​បោះបង់​ក្ដី​ស្រមៃ។ អ្នក​ត្រូវតែ​រក្សា​ភាព​វិជ្ជមាន​ជានិច្ច ហើយ​ត្រូវ​តែ​ជឿជាក់​លើ​ខ្លួនឯង​ថា នៅពេលក្រោយ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ”។ នេះ​គឺជា​ដំបូន្មាន​របស់​បុគ្គល​មាន​បំផុត​នៅ​ជប៉ុន៕

The post មហាសេដ្ឋី​មាន​បំផុត​នៅ​ជប៉ុន ចាប់ផ្ដើម​ដំបូង​ពី​ការ​លក់​ខោអាវ​តាម​ចិញ្ចើម​ផ្លូវ​ជាមួយ​ឪពុក appeared first on .

មហាសេដ្ឋី​មាន​បំផុត​នៅ​ជប៉ុន​របូត​ទ្រព្យសម្បត្តិ​អស់​ជិត​ពាក់​កណ្ដាល​ ដោយសារ​ចិន
លោក Tadashi Yanai ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​លក់​សម្លៀកបំពាក់​ Uniqlo និង​ជា​អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​ជប៉ុន បាន​នឹង​កំពុង​សំងំ​ពិបាក​ចិត្ត​ ដោយសារ​ទ្រព្យសម្បត្តិ​របស់​លោក​បាន​ធ្លាក់ចុះ​ស្ទើរ​តែ​ពាក់កណ្ដាល​ពោល​គឺ ៤៤% បើ​ធៀប​នឹង​ឆ្នាំទៅ។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Forbes។

យោងតាម​សារព័ត៌មាន​អាមេរិកាំង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ទ្រព្យសម្បត្តិ​របស់​បុរស​ជនជាតិ​ជប៉ុន​គឺ​មាន​ប្រមាណ ២៣,៦ ពាន់​លាន​ដុល្លារ ខណៈ​ឆ្នាំទៅ​គឺ​មាន​ដល់​ប្រហែល ៥០ ពាន់​លាន​ដុល្លារ។

ការ​ធ្លាក់ចុះ​នៃ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ មិនមែន​កើតមាន​តែ​ចំពោះ​លោក​ឡើយ ពោល​ស្ទើរ​គ្រប់​បុគ្គល​អ្នកមានៗ​នៅ​ជប៉ុន​ទាំងអស់​សុទ្ធតែ​ជួប​ប្រទះ​បញ្ហា​នេះ​ដូចៗគ្នា ដោយសារ​ការ​ឡើង​ថ្លៃ​ទំនិញ ប្រេង ស្របពេល​សង្វាក់ផ្គត់ផ្គង់​មាន​បញ្ហា​រអាក់រអួល។

យ៉ាងណា បញ្ហា​ធំ​ដែល​ធ្វើ​ឲ្យ​មហាសេដ្ឋី​មាន​បំផុត​នៅ​ជប៉ុន​ខាតបង់​ធ្ងន់ធ្ងរ គឺ​ដោយសារ​ការ​នាំចេញ​ទំនិញ​ទៅ​កាន់​ប្រទេសចិន​មាន​ភាព​យឺតយ៉ាវ និង​ចំណូល​បាន​មក​ពី​ប្រទេស​មហាអំណាច​មួយ​នេះ​មាន​ការ​ថយ​ចុះ ដោយសារ​រដ្ឋាភិបាលចិន​ប្រកាន់​ខ្ជាប់​វិធានការ​ទប់ស្កាត់​កូវីដ ១៩ តឹងតែង​ខ្លាំង​ពេក។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Reuters។

ទន្ទឹម​នឹង​នោះ លោក Yanai ក៏​ធ្លាប់​បាន​ប្រាប់​នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ The Financial Times កាលពី​ខែ​មេសា​ដែរ​ថា៖ “​ពួក​យើង​កំពុង​មាន​បញ្ហា​ទាំង​ផ្នែក​ចំណូល និង​ការ​រស់នៅ​របស់​បុគ្កលិក​ដោយសារ​វិធានការ​ទប់ស្កាត់​ Covid Zero របស់​ចិន។ សាខា​នៅ​ទីក្រុង​សៀងហៃ​ត្រូវ​បាន​បង្ខំ​ចិត្ត​បិទ ហើយ​ការ​ដឹក​ជញ្ជូន​ពី​កំពង់ផែ​រឹតតែ​ពិបាក​ថែម​ទៀត”។

សូមជម្រាប​ដែរ​ថា ប្រទេស​ចិន​គឺ​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន Uniqlo ដោយសារ​នៅ​ទីនោះ​មាន​សាខា​រហូត​ដល់ ៨៦៥ សាខា ខណៈ ៩០ សាខា​មាន​ទីតាំង​នៅ​ទីក្រុង​សៀងហៃ ហើយ​វិធានការ​បិទខ្ទប់​របស់​ចិន​​ពិតជា​បាន​បង្ក​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​មួយ​នេះ៕

The post មហាសេដ្ឋី​មាន​បំផុត​នៅ​ជប៉ុន​របូត​ទ្រព្យសម្បត្តិ​អស់​ជិត​ពាក់​កណ្ដាល​ ដោយសារ​ចិន appeared first on .

ហាង​ Uniqlo របស់​មហាសេដ្ឋី​ជប៉ុន ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ហាង​សម្លៀកបំពាក់​ធំ​បំផុត​ទាំង ១០ លើ​លោក
ដូច​ធ្លាប់​បាន​ដឹង​រួចមក​ហើយ​ថា ហាង​សម្លៀកបំពាក់​ដ៏​ពេញនិយម​នៅ​ជប៉ុន ក៏​ដូចជា​ជុំវិញ​សកលលោកគឺ Uniqlo គឺជា​អាជីវកម្ម​​របស់​លោក Tadashi Yanai ដែល​ជា​អ្នកមាន​ដាច់គេ​ទី ២ នៅ​ជប៉ុន។

មិនត្រឹម​តែ​ជា​ Brand ​សម្លៀកបំពាក់​ធំ​ប្រចាំ​ប្រទេស​ឡើយ តែ Uniqlo ថែម​ទាំងជាប់​ជា Brand ល្បី​ទូទាំង​ពិភពលោក ដែល​មាន​សាខា​ជាច្រើន​កន្លែង ពោល​គិត​ត្រឹម​ចុងខែ​វិច្ឆិកា ២០២១ Uniqlo មាន​សាខា ២ ៣៥៨ កន្លែង​រាប់​ទាំង​នៅ​ជប៉ុន​ និង​អន្តរជាតិ។

ផ្អែក​តាម​ការ​ចុះផ្សាយ​ពី​ Thevou ហាង​របស់​មហាសេដ្ឋី​ជប៉ុន​មួយ​នេះ​បាន​ជាប់​ចូល​ក្នុង​បញ្ជី​ហាង​សម្លៀកបំពាក់​ធំ​បំផុត​លើ​លោក​ទាំង ១០ ដោយ​ផ្អែក​លើ​មូលធន​ទីផ្សារ​ប្រចាំឆ្នាំ ២០២១ និង​ភាព​ល្បីល្បាញ​របស់​ម៉ាក​យីហោ​មួយ​នេះ។

ហាង​ Brand ​សម្លៀកបំពាក់​ធំៗ​ទាំង ១០ លើ​លោក​ទាំងនោះ​មាន​ដូចជា៖

ហាង NIKE មាន​ទីស្នាក់ការ​កណ្ដាល​នៅ​សហរដ្ឋអាមេរិក មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ៣០,៥ ពាន់​លាន​ដុល្លារ

ហាង GUCCI មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អ៊ីតាលី មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៥,៦ ពាន់​លាន​ដុល្លារ

ហាង Louis Vuitton មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៤,៨ ពាន់​លាន​ដុល្លារ

ហាង Adidas មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អាល្លឺម៉ង់ មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៤,៣ ពាន់​លាន​ដុល្លារ

ហាង Chanel មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៣,២ ពាន់​លាន​ដុល្លារ

ហាង ZARA មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អេស្ប៉ាញ មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៣,១ ពាន់​លាន​ដុល្លារ

ហាង UNIQLO មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ជប៉ុន មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៣,១ ពាន់​លាន​ដុល្លារ

ហាង H&M មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ស៊ុយអែត​ មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១២,៤ ពាន់​លាន​ដុល្លារ

ហាង Cartier មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១២ ពាន់​លាន​ដុល្លារ

ហាង Hermes មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១១,៦ ពាន់​លាន​ដុល្លារ៕

ប្រភព: thevou

The post ហាង​ Uniqlo របស់​មហាសេដ្ឋី​ជប៉ុន ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ហាង​សម្លៀកបំពាក់​ធំ​បំផុត​ទាំង ១០ លើ​លោក appeared first on .