Ursula von der Leyen

​ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen មានប្រវត្តិមិនធម្មតាលើឆាកនយោបាយ
សភាអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ លោកស្រី Ursula von der Leyen ឲ្យធ្វើជាប្រធានគណ:កម្មការសហភាពអឺរ៉ុប សម្រាប់អាណត្តិលើកទី២ របស់លោកស្រី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការបន្តកាន់តំណែងធំនៅក្នុងសហភាពអឺរ៉ុបនេះ តើលោកស្រី Ursula von der Leyen មានប្រវត្តិបែបណាខ្លះ?

លោកស្រី Ursula von der Leyen កើតថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៥៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក លោកស្រីគឺជាអ្នកនយោបាយអាល្លឺម៉ង់ ដើមកំណើតបែលហ្ស៊ិក ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាល្លឺម៉ង់ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩។

ឪពុកលោកស្រី ជាអ្នកនយោបាយជើងចាស់អាល្លឺម៉ង់ គឺលោក Ernst Albrecht ដែលបានបម្រើការជាប្រធានគណៈរដ្ឋមន្ត្រី នៅគណៈកម្មការសហគមន៍សេដ្ឋកិច្ចអឺរ៉ុប និងធ្លាប់ជានាយករដ្ឋមន្ត្រីអាល្លឺម៉ង់ ក្នុងរដ្ឋមួយភាគខាងជើងប្រទេស​ ផងដែរ។

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Gottingen និង Munster ក៏ដូចជានៅសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍ លោកស្រី ក៏បានបន្តចូលរៀនផ្នែកវេជ្ជសាស្ត្រ ហើយបានបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ Hanover ប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៨៧។

ក្រោយមកលោកស្រី បានទៅរស់នៅក្នុងសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៦ ហើយបានត្រឡប់មកប្រទេសអាល្លឺម៉ង់វិញ និងបានចូលបម្រើការជាសាស្ត្រាចារ្យនៅនាយកដ្ឋានរោគរាតត្បាត វេជ្ជសាស្ត្រសង្គម និងការស្រាវជ្រាវប្រព័ន្ធសុខភាពរបស់សាលា Hanover Medical School ។

លោកស្រី បានចូលរួមក្នុងសហភាពប្រជាធិបតេយ្យគ្រីស្ទាន (CDU) ក្នុងឆ្នាំ១៩៩០ ហើយបានចាប់ផ្តើមចូលប្រឡូកក្នុងឆាកនយោបាយនៃរដ្ឋ Lower Saxony ដែលជារដ្ឋសហព័ន្ធគ្រប់គ្រងដោយឪពុករបស់លោកស្រីនៅចន្លោះឆ្នាំ១៩៧៦ ដល់១៩៩០។ អំឡុងពេលនោះ លោកស្រីបានកាន់ការិយាល័យថ្នាក់ស្រុក និងរដ្ឋជាបន្តបន្ទាប់ ហើយនៅឆ្នាំ២០០៤ លោកស្រី ត្រូវបានជ្រើសរើសជាគណៈកម្មាធិការដឹកនាំរបស់ CDU ។

បន្ទាប់ពី CDU បានឈ្នះការបោះឆ្នោតសហព័ន្ធក្នុងឆ្នាំ២០០៥ លោកស្រីត្រូវបានបន្តតែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការគ្រួសារ ពលរដ្ឋវ័យចំណាស់ ស្ត្រី និងយុវជន នៅក្នុងជួរគណៈរដ្ឋមន្ត្រីដំបូងរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ។

លុះដល់ខែធ្នូ ឆ្នាំ២០១៣ លោកស្រីត្រូវបានបន្តតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអាឡឺម៉ង់ និងបានក្លាយជាស្ត្រីដំបូងគេកាន់ក្នុងតំណែងនោះ។ នៅខែកក្កដា ឆ្នាំ២០១៩ លោកស្រី បានជ្រើសរើសឲ្យបន្តតំណែងជាប្រធានគណៈកម្មការអឺរ៉ុប ជំនួសលោក Jean-Claude Juncker ហើយបានចូលកាន់តំណែងផ្លូវការនៅខែធ្នូ ឆ្នាំនោះ៕

The post ​ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen មានប្រវត្តិមិនធម្មតាលើឆាកនយោបាយ appeared first on .

លោកស្រី Ursula von der Leyen ទទួលបានសម្លេងគាំទ្រ ក្លាយជាប្រធានគណៈកម្មការ EU អាណត្តីទី២
លោកស្រី Ursula von der Leyen ទទួលបានសម្លេងគាំទ្រច្រើន នៅក្នុងការបោះឆ្នោតជ្រើសរើស​ប្រធានគណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃទី១៨ ខែកក្កដា ខណៈវានឹងក្លាយជាអាណត្តិទី២ ដែលលោកស្រីបានកាន់តំណែងមួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា សមាជិកសភាអឺរ៉ុប បានបង្ហាញការគាំទ្រ ចំពោះលោកស្រី von der Leyen ក្នុងការដឹកនាំសហភាពអឺរ៉ុប រយៈពេល ៥ឆ្នាំបន្ថែមទៀត ដោយបានបោះឆ្នោតគាំទ្រ ៤០១សម្លេង និងមានសម្លេងប្រឆាំង ២៨៤សម្លេង ក្នុងចំណោមសមាជិកសភាសរុប ៧២០នាក់។

ក្នុងនាមជាប្រធានគណៈកម្មការ EU អាណត្តិទី២នេះ លោកស្រី von der Leyen ក៏បានសន្យាដែរថា នឹងព្យាយាមពង្រឹងឲ្យកាន់តែខ្លាំងលើវិស័យការពារជាតិរបស់សហភាពអឺរ៉ុប ជាពិសេសការគម្រោងការពារដែនអាកាស និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។

បន្ថែមពីនោះ លោកស្រីក៏បានអះអាងទៀតថា សហភាពអឺរ៉ុប នឹងផ្ដោតកាន់តែខ្លាំងលើការវិនិយោគ ក្នុងវិស័យថាមពលបៃតង ដើម្បីកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកំពុងកើតមានទូទាំងសកលលោកសព្វថ្ងៃនេះ៕

The post លោកស្រី Ursula von der Leyen ទទួលបានសម្លេងគាំទ្រ ក្លាយជាប្រធានគណៈកម្មការ EU អាណត្តីទី២ appeared first on .

ក្នុងជំនួបជាមួយមេដឹកនាំចិន ប្រធាន EU ស្នើសុំឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌
ប្រធានគណៈកម្មាការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនាថ្ងៃទី០៦ ខែឧសភាថា លោកស្រីនឹងស្នើឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌បំផុតជាមួយចិន អំឡុងពេលជួបប្រជុំជាមួយប្រធានាធិបតី ស៊ី ជិនពីង ដែលកំពុងស្ថិតនៅប្រទេសបារាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

មុនជួបជជែកតទល់ជាមួយមេដឹកនាំកំពូលចិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រមុខ EU បានសង្កត់ធ្ងន់ថា៖ ពួកយើងត្រូវតែធ្វើឲ្យប្រាកដថា ការប្រកួតប្រជែងគឺធ្វើឡើងដោយយុត្តិធម៌ និងមិនឲ្យខូចសណ្ដាប់ធ្នាប់ទីផ្សារជាដាច់ខាត។

ការលើកឡើងបែបនេះពីប្រមុខ EU កើតឡើង បន្ទាប់ពីក្រុមហ៊ុននៅអឺរ៉ុបជាច្រើនមានការរអ៊ូរទាំ ទាក់ទងនឹងការនាំចូលផលិតផលពីចិន ដែលមានតម្លៃទាប និងច្រើនលើសលុប ចូលក្នុងទីផ្សារអឺរ៉ុប ដែលធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកជាច្រើន ជួបភាពលំបាកក្នុងប្រជែងជាមួយក្រុមហ៊ុនចិន។

គួរជម្រាបដែរថា កន្លងមកលោកស្រី Ursula von der Leyen ធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្នទីផ្សារសហភាពអឺរ៉ុប កំពុងមានអតុល្យភាពជាខ្លាំង ដោយសារការនាំចូលទំនិញពីចិនជាច្រើន ហើយបញ្ហាមួយនេះត្រូវតែដោះស្រាយឲ្យបានឆាប់រហ័សបំផុត៕

The post ក្នុងជំនួបជាមួយមេដឹកនាំចិន ប្រធាន EU ស្នើសុំឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ appeared first on .

អ៊ុយក្រែនជំរុញឱ្យមានការចរចាចូលជាសមាជិកសហភាពអឺរ៉ុបពេលលេញនៅឆ្នាំនេះ
នាពេលដ៏ខ្លីខាងមុខ ប្រទេសអ៊ុយក្រែននឹងរៀបចំការប្រជុំសំខាន់មួយជាមួយ​សហភាពអឺរ៉ុប ដោយគោលដៅចំបងនោះ គឺជំរុញ​ឲ្យ​មាន​ការ​ក្លាយជា​សមាជិក EU ពេញលេញ​នាឆ្នាំនេះ។ នេះបើតាម​ការ​ចុះផ្សាយពី Bangkokpost។

គួររំលឹកថា កាលពីខែមិថុនាឆ្នាំទៅ សហភាពអឺរ៉ុប​បាន​ផ្ដល់​នូវ​បេក្ខភាព​ជា​សមាជិក​ EU ទៅកាន់​ប្រទេសអ៊ុយក្រែន បន្ទាប់ពី​រុស្ស៊ី​បើក​ការ​វាយលុក​ប៉ុន្មានខែ ប៉ុន្តែ​ដើម្បី​អាច​ក្លាយជា​សមាជិកពេញលេញ វា​ត្រូវចាយពេល​យូរ​ណាស់ រហូតដល់​រាប់ឆ្នាំ​ក៏មាន។

“​ខ្ញុំជឿថា វាគួរតែដល់ពេលហើយដែលអ៊ុយក្រែន​ត្រូវ​បើកកិច្ចចរចា​ក្នុងការ​ក្លាយជា​សមាជិក​ពេញសិទ្ធិ​នៃ​សហភាពអឺរ៉ុបនៅក្នុងឆ្នាំនេះ។ មានតែការ​រួមគ្នាជាធ្លុងមួយ​រវាង​អ៊ុយក្រែន និង​សហភាពអឺរ៉ុបប៉ុណ្ណោះ ទើបអាច​ការពារ​ជីវិត​របស់​ពួកយើងបាន”។ នេះ​បើតាម​សម្ដី​ប្រធានាធិបតីអ៊ុយក្រែន បាន​ជជែកជាមួយអ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប។

សូមជម្រាបដែរថា បច្ចុប្បន្ន​ប្រធានគណៈកម្មការអឺរ៉ុប បានធ្វើដំណើរទៅដល់​ទីក្រុង Kyiv ជាមួយ​រដ្ឋមន្ត្រីជាន់ខ្ពស់ EU លោក Joseph Borrell រួចរាល់ហើយ រង់ចាំ​តែ​ពេលចូលរួមប្រជុំជាមួយ​ថ្នាក់ដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ៕

The post អ៊ុយក្រែនជំរុញឱ្យមានការចរចាចូលជាសមាជិកសហភាពអឺរ៉ុបពេលលេញនៅឆ្នាំនេះ appeared first on .

ប្រធានាធិបតីឥណ្ឌូណេស៊ី ស្នើគណៈកម្មការអឺរ៉ុប និង G7 ជួយរឿងមួយ សម្រាប់កិច្ចប្រជុំ G20
កិច្ចប្រជុំកំពូល G20 លើកទី ១៧ នឹងធ្វើឡើងនៅកោះបាលី ពីថ្ងៃទី ១៥ ដល់ទី ១៦ វិច្ឆិកា​ខាងមុខ ដោយមាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាច្រើន​ទូទាំង​ពិភពលោក។

មុនកិច្ចប្រជុំខាងលើចាប់ផ្ដើមជាផ្លូវការនៅថ្ងៃស្អែក ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បាន​ស្នើសុំ​ឲ្យ​គណៈកម្មការ​អឺរ៉ុប និង​ក្រុម G7 ជួយ​ផ្ដល់​នូវ “ការគាំទ្រ និងភាពបន់បែន” ​សម្រាប់​កិច្ច​ប្រជុំ​ខាងលើ ដើម្បី​ជំរុញ​ឲ្យ​សមិទ្ធផល​នៃ​ការ​ប្រជុំ​កាន់តែ​ទទួល​បាន​ផ្លែផ្កា។ នេះបើតាម​ការចុះផ្សាយពី Reuters។

“​ខ្ញុំ​ចង់​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ច្បាស់លាស់​មួយ​ពី​កិច្ចប្រជុំ G20 ដែល​ពិភពលោក​កំពុង​រង់ចាំ ថា​នឹង​សម្រេច​បាន​នា​ពេលឆាប់ៗ”។ នេះ​បើតាម​សម្ដី​របស់​ថ្នាក់ដឹកនាំ​ឥណ្ឌូណេស៊ី​ សំណេះសំណាល​ជាមួយ​ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen មុន​ការប្រជុំ​ចាប់ផ្ដើម៕

The post ប្រធានាធិបតីឥណ្ឌូណេស៊ី ស្នើគណៈកម្មការអឺរ៉ុប និង G7 ជួយរឿងមួយ សម្រាប់កិច្ចប្រជុំ G20 appeared first on .