US Steel

លោក ចូ បៃដិន ត្រៀមរារាំងក្រុមហ៊ុនដែកខ្នាតយក្សជប៉ុន ពីការទិញយក US Steel ក្នុងតម្លៃជិត ១៥ពាន់លានដុល្លារ
រដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងត្រៀមខ្លួនរួចជាស្រេចហើយក្នុងការរារាំងក្រុមហ៊ុនដែកជប៉ុន Nippon Steel ពីការទិញយកក្រុមហ៊ុនដែកកំពូលរបស់សហរដ្ឋអាមេរិក US Steel នៅក្នុងកិច្ចព្រមព្រៀងដ៏ធំមួយដែលមានតម្លៃរហូតដល់ទៅជិត ១៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយកាលពីពេលថ្មីៗនេះថា គណៈកម្មាធិការកំពុងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតទៅលើកិច្ចព្រមព្រៀងទិញលក់ខាងលើនេះ ស្របតាមហេតុផលសន្តិសុខជាតិ ខណ:កន្លងមកប្រធានាធិបតី លោក បៃដិន ធ្លាប់បាននិយាយថាក្រុមហ៊ុនដែកអាមេរិក គឹត្រូវតែជាកម្មសិទ្ធិរបស់អាមេរិក។

ទន្ទឹមនឹងនេះ ខាងក្រុមហ៊ុន US Steel បានចេញមុខព្រមានកាលពីថ្ងៃពុធ ទី៤ ខែកញ្ញាកន្លងទៅថា ប្រសិនបើបរាជ័យក្នុងការបញ្ចូលគ្នាជាមួយក្រុមហ៊ុន Nippon Steel នោះវានឹងធ្វើឲ្យការងាររាប់ពាន់កន្លែងរបស់ពលរដ្ឋអាមេរិកប្រឈមនឹងហានិភ័យ ដោយសារតែការបិទកន្លែង​ស្ល​ដែកមួយចំនួន ហើយថែមទាំងអាចឈានដល់ការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនចេញពីរដ្ឋ Pennsylvania ដែលជាកន្លែងស្នូលសម្រាប់រដ្ឋាភិបាលក្នុងការធ្វើនយោបាយថែមទៀតផង។

គួរឲ្យដឹងថា គម្រោងទិញយកក្រុមហ៊ុនដែកថែបអាមេរិករបស់ Nippon បានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំង ទាំងពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដោយអនុប្រធានាធិបតី លោកស្រី Kamala Harris កាលពីថ្ងៃចន្ទ បាននិយាយថាលោកស្រីចង់ឲ្យ US Steel នៅតែជាកម្មសិទ្ធិ និងធ្វើប្រតិបត្តិការដោយអាមេរិក ខណ:គូប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​របស់លោក ដូណាល់ ត្រាំ វិញក៏បាន​សន្យា​រារាំង​កិច្ចព្រមព្រៀង​នេះដ៏ទីបញ្ចប់ ប្រសិនបើលោក​ជាប់ឆ្នោត។

ជម្រាបជូនថា រដ្ឋ Pennsylvania គឺជាសមរភូមិដ៏សំខាន់មួយ ដែលអាចបង្ហាញពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅឆ្នាំ២០២៤នេះ ខណ:បេក្ខភាពប្រធានាធិបតីរបស់បក្សទាំងពីរ គ្រោងមកធ្វើយុទ្ធនាការស្វែងរកសន្លឺកឆ្នោតរបស់ខ្លួនជាថ្មីម្តងទៀត នៅទីនោះ៕

The post លោក ចូ បៃដិន ត្រៀមរារាំងក្រុមហ៊ុនដែកខ្នាតយក្សជប៉ុន ពីការទិញយក US Steel ក្នុងតម្លៃជិត ១៥ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុនជប៉ុន គ្រោងទិញក្រុមហ៊ុនដែកខ្នាតយក្សអាមេរិក ក្នុងតម្លៃជិត ១៥ពាន់លានដុល្លារ
ក្រុមហ៊ុន Nippon Steel របស់ប្រទេសជប៉ុន កាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូកន្លងទៅ បានដាក់តម្លៃចរចាប្រមាណ ១៤,៩ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនផលិតដែករបស់សហរដ្ឋអាមេរិក US Steel ។ នេះបើមការចុះផ្សាយពីសារព័ត៌មាន Reuters ។

នៅក្នុងកិច្ចព្រមព្រៀងនេះដែរ ក្រុមហ៊ុន Nippon Steel នឹងត្រូវចំណាយ ៥៥ដុល្លារក្នុងមួយហ៊ុន ចំពោះការទិញយកនេះ ដែលជាការដេញថ្លៃខ្ពស់បំផុតមួយមិនធ្លាប់មាន ខណ:កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន US Steel ធ្លាប់បានបដិសេធសំណើពីដៃគូប្រជែង គឺក្រុមហ៊ុន Clevland-Cliffs រួចទៅហើយ មុនពេលឈានដល់ការចរចាជាមួយក្រុមហ៊ុនដែកខ្នាតយក្សរបស់ជប៉ុន។

លោក David B. Burritt ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុម US Steel បាននិយាយថា ៖ ” Nippon Steel មានកំណត់ត្រាច្បាស់លាស់ ក៏ដូចជាប្រតិបត្តិការ និងការវិនិយោគលើរោងចក្រផលិតដែកនៅទូទាំងពិភពលោក ដែលនេះធ្វើឲ្យយើងមានទំនុកចិត្តថា ការរួចបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយនេះ គឺពិតជាល្អបំផុតសម្រាប់យើងទាំងអស់គ្នា”។

គួរឲ្យដឹងផងដែរថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Nippon នឹងរក្សាកិច្ចសន្យា និងកិច្ចព្រមព្រៀងសហជីពទាំងអស់របស់ US Steel ដោយនឹងរក្សាឈ្មោះដើម និងរក្សាទីស្នាក់ការកណ្តាលនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania ឲ្យនៅដដែល។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន US Steel ធ្លាប់ជាក្រុមហ៊ុនផលិតដែកធំបំផុត និងមានតម្លៃបំផុតរបស់ពិភពលោក ជាមួយនឹងអាយុកាល ១២២ឆ្នាំមកហើយ ប៉ុន្តែដោយសារតែមានការធ្លាក់ចុះក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុមហ៊ុនរបស់អាមេរិកមួយនេះ ព្យាយាមស្វែងរកដៃគូ​សហការ​ថ្មី ក្នុងការធ្វើទំនើបកម្មដំណើរការផលិត និងរោងចក្ររបស់ខ្លួន៕

The post ក្រុមហ៊ុនជប៉ុន គ្រោងទិញក្រុមហ៊ុនដែកខ្នាតយក្សអាមេរិក ក្នុងតម្លៃជិត ១៥ពាន់លានដុល្លារ appeared first on .