Visa

ក្រសួងមហាផ្ទៃម៉ាឡេស៊ី ត្រៀមកញ្ចប់ទិដ្ឋាការពិសេសជូនវិនិយោគិនអន្តរជាតិធំៗ
ក្រសួងមហាផ្ទៃ​ម៉ាឡេស៊ី នឹង​បញ្ចេញ​កញ្ចប់​ទិដ្ឋាការ​ពិសេស Malaysia Premium Visa Programme ហៅកាត់ PVIP ដើម្បី​អូសទាញ​វិនិយោគិន​អន្តរជាតិ​មក​កាន់​ប្រទេស​នៅ​អាស៊ាន​មួយ​នេះ ខណៈ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ Datuk Seri Hamzah Zainudin បាន​អះអាង​ថា កម្មវិធី​មួយ​នេះ​នឹង​ដំណើរការ​នៅខែតុលា។ នេះ​បើតមា​ការ​ចុះផ្សាយ​ពី Malaymail។

រដ្ឋមន្ត្រី​ខាងលើ​បាន​អះអាង​ទៀត​ថា PVIP នឹង​សហការ​ជាមួយ​នាយកដ្ឋាន​អន្តោប្រវេសន៍​ ក្នុង​ការ​ផ្ដល់​ជូន​នូវ​សិទ្ធ​ “រស់នៅតាមរយៈការវិនិយោគក្នុងស្រុក” ដែល​នេះ​ជា​កត្តា​ចំបង​មួយ​តម្រូវ​ឲ្យ​វិនិយោគិន​ទាំងអស់​ត្រូវ​មាន​ប្រាក់​តម្កល់​ក្នុង​កុង​ធនាគារ​ក្នុង​ស្រុក​យ៉ាងហោចណាស់ ១ លានរីងហ្គីត ឬ​ជាង ២២ ម៉ឺន​ដុល្លារ។

បន្ថែម​ពី​នោះ​លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា កម្មវិធី​ផ្ដល់​ទិដ្ឋាការ​ពិសេស​នេះ​គឺ​នឹង​ធ្វើឡើង​សម្រាប់​ប្រជាជន​ទាំងអស់​មក​ពី​គ្រប់ប្រទេស លើកលែង​តែ​ប្រទេស​អ៊ីស្រាអែល​ និង​ប្រទេស​ដែល​មាន​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ម៉ាឡេស៊ី​ប៉ុណ្ណោះ ដែល​មិនអាច​ទទួល​បាន​ទិដ្ឋាការ​ពិសេស​នេះ៕

The post ក្រសួងមហាផ្ទៃម៉ាឡេស៊ី ត្រៀមកញ្ចប់ទិដ្ឋាការពិសេសជូនវិនិយោគិនអន្តរជាតិធំៗ appeared first on .

រុស្ស៊ីបង្ខំចិត្តប្តូរទៅប្រើប្រាស់កាតរបស់ចិនវិញ ខណ: Visa , Mastercard កំពុងកាត់ផ្តាច់ប្រតិបត្តិការ
ធនាគារកណ្តាលរបស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ប័ណ្ណឥណទានចេញដោយធនាគាររុស្ស៊ី ដែលប្រើប្រព័ន្ធទូទាត់ Visa និង Mastercard នឹងត្រូវឈប់ដំណើរការ។

ជាក់ស្តែងធនាគារកណ្តាលរបស់រុស្ស៊ី បានបញ្ជាក់ទៀតថា Visa និង Mastercard ក៏នឹងផ្អាកដំណើរការ នៅខាងក្រៅប្រទេសផងដែរ ចំពោះកាតដែលចេញដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្នុងស្រុក ដែលជារបស់ធនាគារបរទេសបរទេសនោះ ។

យ៉ាងណាចំពោះការហាមឃាត់នេះ បានកើតឡើង បន្ទាប់ពីក្រុមហ៊ុនទូទាត់របស់សហរដ្ឋអាមេរិក Visa Inc និង Mastercard Inc បាននិយាយថា ពួកគេកំពុងផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ដោយបានចូលរួមក្នុងចំណោមក្រុមហ៊ុនបរទេសជាច្រើនទៀត ដែលកំពុងដាក់ទណ្ឌកម្ម និងព្យាយាមកាត់ផ្តាច់ទំនាក់ទំនងអាជីវកម្មជាមួយប្រទេសរុស្ស៊ី ចំពោះការរំលោភបំពានលើអ៊ុយក្រែន ។

ហើយទន្ទឹមនឹងបញ្ហានេះផងដែរ ធនាគារកណ្តាលរបស់រុស្ស៊ី បាននិយាយថាខ្លួនគ្រោងនឹងចេញកាតថ្មី សម្រាប់ប្រជាជនរបស់ខ្លួន ដោយងាកមកប្រើប្រាស់ប្រព័ន្ធទូទាត់ UnionPay របស់ប្រទេសចិនវិញ ខណ:ដែលកាតនេះ គឺអាចប្រើប្រាស់បាន នៅក្នុងប្រទេសចំនួន ១៨០ ។

គួរបញ្ជាក់ផងដែរថា UnionPay បានដំណើរការជាមួយធនាគារធំៗ នៅក្នុងប្រទេសរុស្ស៊ីរួចទៅហើយ ដូចជា Sberbank និង Tinkoff ហើយនៅក្នុងពេលឆាប់ៗនេះ ធនាគារកណ្តលរបស់រុស្ស៊ី នឹងចាប់ផ្តើមចេញប័ណ្ណ UnionPay រួមជាមួយប្រព័ន្ធទូទាត់ក្នុងស្រុក Mir ផងដែរ ៕

ប្រភព: Usnews

The post រុស្ស៊ីបង្ខំចិត្តប្តូរទៅប្រើប្រាស់កាតរបស់ចិនវិញ ខណ: Visa , Mastercard កំពុងកាត់ផ្តាច់ប្រតិបត្តិការ appeared first on .

Visa ហៅអាជីវកម្ម​បង្កើត​ថ្មីថ្មោង​​នៅកម្ពុជា និង​តំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួមកម្មវិធី ពន្លឿនអាជីវកម្ម​ឌីជីថល​ជំនាន់ក្រោយ
Visa អញ្ជើញអាជីវកម្មដែលទើប បង្កើតថ្មី (Startups) នៅអាស៊ី ប៉ាស៊ីហ្វិករួមទាំងកម្ពុជាដើម្បីចូលរួមកម្មវិធី ពន្លឿនអាជីវកម្មបង្កើតសមត្ថភាពទូទាត់ឌីជីថលជំនាន់ក្រោយ។

Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក កំពុងជ្រើសរើសបណ្តាម្ចាស់អាជីវកម្មវដែលទើបបង្កើតថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងកម្ពុជាផងដែរ ដើម្បីចូលរួមក្នុង “កម្មវិធី ពន្លឿនអាជីវកម្ម” សម្រាប់ឆ្នាំទីពីររបស់ខ្លួន។

សម្រាប់កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ផ្តោតលើការបង្កើតឱកាសពាណិជ្ជកម្មសម្រាប់ធុរកិច្ចបង្កើតថ្មី (Startups) ដែលមានគោលបំណងពង្រីកប្រតិបត្តិការរបស់ខ្លួនចូលទៅក្នុងទីផ្សារថ្មី ដើម្បីសហការជាមួយ Visa និងបណ្តាញធនាគារ រដ្ឋាភិបាល ព្រមទាំងដៃគូជំនួញជាច្រើននៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Visa។

លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ «នៅពេលដែលជំងឺរាតត្បាតមានការផ្លាស់ប្តូរស្ថានភាពឆ្លងនៅក្នុងពិភពលោក តម្រូវការដ៏អស្ចារ្យសម្រាប់បទពិសោធន៍ឌីជីថលដំបូងដែលបង្កើតការគិតថ្មីជុំវិញរូបិយប័ណ្ណឌីជីថល និងទិន្នន័យបើកចំហគ្រប់វិស័យក៏មានការកើនឡើងដែរ។ ធុរកិច្ចបង្កើតថ្មី (Startups) ជាច្រើនបានបង្កើតការច្នៃប្រឌិតថ្មីៗ ដើម្បីទាញយកឱកាសទាំងនេះ» ។ លោកបន្តទៀតថា៖ «សម្រាប់ Visa យើងចង់គាំទ្រដល់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) នេះ ដោយជួយពួកគាត់នាំយកអាជីវកម្មដែលជោគជ័យក្នុងតំបន់របស់គាត់ ឆ្លងចូលទៅក្នុងទីផ្សារថ្មីមួយទៀត ដោយផ្តល់ជូននូវដំណោះស្រាយ និងបណ្តាញទំនាក់ទំនង ដើម្បីដោះស្រាយនូវភាពស្មុគស្មាញក្នុងការបោះជំហានចូលទៅកាន់ភូមិសាស្ត្រថ្មី»។

កម្មវិធីពន្លឿនអាជីវកម្ម របស់ Visa ត្រូវបានរចនាឡើងសម្រាប់ប្រភេទអាជីវកម្មដែលទើបបានបង្កើតថ្មី (Startups) ជាមួយដំណោះស្រាយដែលទទួលបានជោគជ័យរួចទៅហើយនៅក្នុងទីផ្សាររបស់ខ្លួន ប៉ុន្តែកំពុងតែសម្លឹងឆ្ពោះទៅរកដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍអាជីវកម្ម។ ក្នុងនាមជាក្រុមហ៊ុនពាណិជ្ជកម្មឈានមុខគេមួយនៅក្នុងពិភពលោក Visa ឈរនៅក្នុងតួនាទីដ៏ពិសេសមួយ ក្នុងការជួយដល់ធុរកិច្ចបង្កើតថ្មី (Startups) ធ្វើយ៉ាងណាឲ្យពួកគេអាចឈានជើងចូលទៅកាន់ភូមិសាស្ត្រថ្មី និងអាចចាប់យកក្រុមអតិថិជនថ្មីៗផងដែរ។

ដើម្បីជួយម្ចាស់អាជីវកម្មដែលទើបបង្កើតថ្មី (Startups) ពង្រីកអាជីវកម្មរបស់ពួកគេ Visa បានណែនាំនូវ កម្មវិធីពន្លឿនអាជីវកម្ម នៅអាស៊ីប៉ាស៊ីហ្វិកកាលពីខែធ្នូ ឆ្នាំ២០២០។ ការចាប់ផ្តើមពីឆ្នាំដំបូងរួមមាន ក្រុមហ៊ុន Brankas ជាក្រុមហ៊ុន Fintech ដែលផ្តល់ជូននូវកម្មវិធីដំណោះស្រាយហិរញ្ញវត្ថុ ក្រុមហ៊ុន Curlec ជាវេទិកាគ្រប់គ្រងការទិញ ជួយសម្រួលដល់ការទូទាត់ និងប្រតិបត្តិការដែលកើតឡើងដដែលៗ ក្រុមហ៊ុន DigitSecure ជាវេទិកាទទួលយក omnichannel ក្រុមហ៊ុន ModusBox ជាវេទិកាប្រភពបើកចំហសម្រាប់ការទូទាត់តាមពេលវេលាជាក់ស្តែង និងក្រុមហ៊ុន Open ជាវេទិកាធនាគារថ្មីសម្រាប់អាជីវកម្មខ្នាតតូច។

ចំពោះការចូលរួមជាមួយកម្មវិធីវិញ គឺនឹងចាប់បើកទទួលពាក្យនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ និងបិទទទួលនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ដោយសារតែកម្មវិធីនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលខែមេសា ឆ្នាំ២០២២។ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa គឺជាផ្នែកថ្មីមួយនៃវេទិកា និងសកម្មភាព សម្រាប់សហគមន៍ធុរកិច្ចបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាមួយនឹងការយកចិត្តទុកដាក់របស់ខ្លួនក្នុងការគាំទ្រដល់ការអភិវឌ្ឍជាលក្ខណៈអន្ដរជាតិ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ក្លាយទៅជាកម្មវិធីមួយដ៏សមស្របសម្រាប់ប្រភេទធុរកិច្ចបង្កើតថ្មី ស៊េរីA និងខ្ពស់ជាងនេះ ដែលមានការប្តេជ្ញាចិត្តរយៈពេលវែងឆ្ងាយ ចំពោះការកើនឡើង ក៏ដូចជាប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមាន សុពលភាព និងដំណោះស្រាយដែលបានអះអាង។ សម្រាប់ព័ត៌មានបន្ថែម និងរបៀបដាក់ពាក្យស្នើសុំ សូមចូលទៅកាន់គេហទំព័រ៖https://www.visa.com.sg/apaccelerator

គួរបញ្ជាក់ថា Visa Inc. គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់Visaគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។

The post Visa ហៅអាជីវកម្ម​បង្កើត​ថ្មីថ្មោង​​នៅកម្ពុជា និង​តំបន់អាស៊ីប៉ាស៊ីហ្វិកចូលរួមកម្មវិធី ពន្លឿនអាជីវកម្ម​ឌីជីថល​ជំនាន់ក្រោយ appeared first on .