Wang Chuanfu

មេធំ BYD ថារថយន្តអគ្គិសនីចិន ​អភិវឌ្ឍ​លឿនជាងដៃគូប្រជែងលើពិភពលោក ៣-៥ឆ្នាំ ឯណោះ
លោក Wang Chuanfu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BYD បាននិយាយនៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ជាតិរបស់ប្រទេសចិន CCTV ថា រថយន្តអគ្គិសនីរបស់ប្រទេសចិន គឺមានការអភិវឌ្ឍលឿនជាងដៃគូប្រជែងនានានៅលើពិភពលោក ៣-៥ឆ្នាំឯណោះ ទាក់ទងទៅនឹងផលិតផល បច្ចេកវិទ្យា និងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំដ៏កម្របំផុតមួយ រវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ជាមួយនឹងមេដឹកនាំក្រុមហ៊ុនកំពូលៗ នៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន កាលពីដើមសប្តាហ៍នេះ។ ស្របពេលលោក Wang Chuanfu ក៏ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ក្រុមហ៊ុនអាជីវកម្ម​ផ្សេងទៀតដែល​បានចូលរួមនៅ​ក្នុង​កិច្ច​ប្រជុំនេះ​ ផងដែរ។

ជាការកត់សម្គាល់ នៅឆ្នាំ២០២៣ កន្លងទៅ ប្រទេសចិន បានវ៉ាដាច់ប្រទេសជប៉ុន ដើម្បីក្លាយជាអ្នកនាំចេញរថយន្តធំជាងគេបំផុតលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញរថយន្តអគ្គិសនីរបស់ចិន ហាក់បានប្រឈមនឹងការរឹតបន្តឹងពន្ធយ៉ាងខ្លាំង ពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ជាពិសេស EU បានដាក់ពន្ធរហូតដល់ទៅ ១៧% ទៅលើរថយន្តអគ្គិសនី BYD ។

ប៉ុន្តែទោះជាយ៉ាង ដោយថ្លែងប្រាប់ទៅកាន់ Yuyuan Tantian ដែលជាគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានទំនាក់ទំនងជាមួយទូរទស្សន៍រដ្ឋចិន CCTV លោក Wang បាននិយាយថា គោលនយោបាយគាំពារនិយមមិនមែនជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់ផលិតផលដែលមានគុណភាពនោះទេ។ លោក​បាន​បន្ថែម​ទៀតថា មតិរបស់​អ្នក​ប្រើប្រាស់​ជា​វិជ្ជមាន គឺជាកម្លាំង​ជំរុញ​ចិត្ត​ដ៏ធំសម្រាប់ក្រុមហ៊ុន ​ឲ្យយកជ័យជម្នះ​រាល់​ការ​លំបាកផ្សេងៗ។

ជម្រាបជូនផងដែរថា នៅឆ្នាំ២០២៤ ក្រុមហ៊ុន BYD អាចបំបែកកំណត់ត្រាលក់របស់ខ្លួន ហើយស្ទើតែអាចវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិក Tesla ផងដែរ ទាក់ទងនឹងការលក់រថយន្ត EV ប្រចាំឆ្នាំ។ ការលក់សរុបរបស់ BYD ក្នុងឆ្នាំ២០២៤ បានឈានដល់កំណត់ត្រា ៤,២៧ លានគ្រឿង ពោលគឺបានកើនឡើង ៤១,២% ធៀបទៅនឹងឆ្នាំ២០២៣។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនផ្សេងទៀត ក៏ធ្វើបានល្អផងដែរ ទោះបីជាពួកគេប្រឈមមុខនឹងផលវិបាកនៃសង្គ្រាមតម្លៃក៏ដោយ។ ឧទាហរណ៍ ដូចជាក្រុមហ៊ុន Geely Group បានបង្កើនការលក់របស់ខ្លួន ៣២% ដល់ចំនួនសរុប ២,១៨ លានគ្រឿង ខណ:ក្រុមហ៊ុន Leapmotor បង្កើនការលក់ទ្វេដង៕

The post មេធំ BYD ថារថយន្តអគ្គិសនីចិន ​អភិវឌ្ឍ​លឿនជាងដៃគូប្រជែងលើពិភពលោក ៣-៥ឆ្នាំ ឯណោះ appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីចិន ទាញទម្លាក់ Tesla នាមជាក្រុមហ៊ុនរថយន្តអគ្គិសនីពេញនិយមបំផុត
លោក Wang Chuanfu គឺជាស្ថាបនិក និងជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេ នៅក្នុងប្រទេសចិន ក៏ដូចជាកំពុងវាយលុយទៅក្នុងទីផ្សារសកលលោកផងដែរ ។ ដោយមានមូលដ្ឋាននៅទីក្រុង Shenzhen ក្រុមហ៊ុន BYD មានបុគ្គលោកសរុបប្រហែល ២៨៨ ០០ នាក់ ហើយមានប្រាក់ចំណូល ២១១ ពាន់លានយ៉ន់ (៣២,៨ ពាន់លានដុល្លារ) នៅក្នុងឆ្នាំ ២០២១ ។

សព្វថ្ងៃនេះ ក្រុមហ៊ុន BYD របស់លោក Wang បានទាញទម្លាក់ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីអាមេរិក Elon Musk ក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ពេញនិយមបំផុត នៅលើទីផ្សារពិភពលោក ។ នេះបើយោងតាមការចុះផ្សាយពីកាសែត Financial Times ។

កាលពីខែកក្កដា ទស្សនាវដ្តី Forbes ក៏បានរាយការណ៍ផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន BYD បានកើនឡើងដល់ ៩០% បើទោះពីជាមានវិបត្តិកូវីដ ១៩ ដែលកំពុងបន្ត នៅក្នុងប្រទេសចិនក្តី ដែលបានធ្វើឱ្យលោក Wang ទទួលបានប្រាក់ចំណូលដល់ទៅ ៧ ពាន់លានដុល្លារ ផ្សេងទៀត ពីការកើនឡើងនេះ ។

ប្រភពដដែលបានបង្ហាញទៀតថា បច្ចុប្បន្ន ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Wang មានជាង ២៥ ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឱ្យលោក ក្លាយជាអ្នកមានបំផុតទី ២២ នៅក្នុងប្រទេសចិន ។

ដោយកើតនៅ Wuwei ក្នុងខេត្ត Anhui ក្នុងគ្រួសារកសិករក្រីក្រ មហាសេដ្ឋីជំនួញវ័យ ៥៦ ឆ្នាំរូបនេះ ត្រូវបានចិញ្ចឹមបីបាច់ដោយបងប្អូនបង្កើតរបស់គាត់ បន្ទាប់ពីឪពុកម្តាយរបស់លោក បានចែកឋានទៅ។

បន្ទាប់មក លោក Wang បានសិក្សាផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យ Central South ហើយទទួលបានសញ្ញាប័ត្រអនុបណ្ឌិតពីវិទ្យាស្ថានស្រាវជ្រាវ នៅទីក្រុងប៉េកាំង ដែលនាំឱ្យរូបលោក បានចូលធ្វើការនៅកន្លែងស្រាវជ្រាវរបស់រដ្ឋាភិបាល មុនពេលបង្កើតក្រុមហ៊ុន BYD ក្នុងទសវត្សរ៍ទី ៩០ ។

រហូតដល់ឆ្នាំ ២០០៣ BYD បានប្រែពីក្រុមហ៊ុនផលិតថ្ម​ទូរស័ព្ទ​ចល័តធំជាងគេរបស់ពិភពលោក ទៅជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យរថយន្តអគ្គិសនី ហើយមហាសេដ្ឋីអាមេរិក លោក Warren Buffett ត្រូវបានគេដឹងថាអ្នកគាំទ្រដ៏ធំមួយ នៅពីក្រោយភាពជោគជ័យរបស់ BYD ។

នៅក្នុងឆ្នាំ ២០០២ លោក Buffett បានទិញយក ១០% នៃភាគហ៊ុនរបស់ BYD ក្នុងតម្លៃ ២៣២ លានដុល្លារ ហើយរហូតដល់ខែកក្កដា ឆ្នាំ ២០២២ នេះ គាត់អាចទទួលប្រាក់ចំណេញ ៣៣ ដងឯណោះ បន្ទាប់ពីការវិនិយោគរយ:ពេល ១៣ ឆ្នាំ ។

ទោះបីជាមានភាពជោគជ័យខ្លាំង នៅក្នុងប្រទេសក្តី ប៉ុន្តែ BYD ត្រូវបានទទួលស្គាល់តិចតួចប៉ុណ្ណោះ ពីទីផ្សារក្រៅប្រទេស។ តែនៅក្រោយមក កេរ្តិ៍ឈ្មោះរបស់ BYD ចាប់ផ្តើមសាយភាយយ៉ាងខ្លាំង នៅទូទាំងពិភពលោក តាមរយ:ការបង្កើតអាគុយរថយន្ត ដែលប្រើប្រាស់បានយូរ និងរថយន្តអគ្គិសនី ដែលមានតម្លៃទាបជាងក្រុមហ៊ុនអាមេរិក និងជប៉ុន ដោយក្រុមហ៊ុនរបស់លោក Wang អាចលក់រថយន្តបានច្រើនជាង ៦៤១ ០០០ គ្រឿង នៅក្នុងឆមាសទី ១ នៃឆ្នាំ ២០២២ ។

ជុំវិញភាពល្បីល្បាញនេះហើយ ទើបនៅឆ្នាំនេះ BYD បានយកឈ្នះទៅលើក្រុមហ៊ុន Tesla ក្នុងការលក់ បន្ទាប់ពីពួកគេបានលក់រថយន្តអគ្គិសនីថ្មី បានរហូតដល់ ៦៤១ ៣៥០ គ្រឿង នៅឆមាសទីមួយនៃឆ្នាំ ២០២២ ខណ: Tesla លក់បានត្រឹមតែ ៥៦៤ ៧៤០ គ្រឿងប៉ុណ្ណោះ ។

ក្រៅពីមុនជំនួញលើវិស័យយានយន្ត BYD ក៏ជាក្រុមហ៊ុនផលិតម៉ាស់ដ៏បំផុតរបស់ពិភពលោកផងដែរ ជាមួយនឹងការផលិតបានប្រហែលប្រាំលានម៉ាស់ ក្នុងមួយថ្ងៃ ខណ:លោក Wang ត្រូវបានគេរាយការណ៍ថា ក្លាយជាពាណិជ្ជករដំបូងគេ ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការបំពេញតាមតម្រូវការ ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ៕

The post ក្រុមហ៊ុនមហាសេដ្ឋីចិន ទាញទម្លាក់ Tesla នាមជាក្រុមហ៊ុនរថយន្តអគ្គិសនីពេញនិយមបំផុត appeared first on .