Wang Wenbin

ភាគីចិន កោតសរសើរកម្ពុជា និងថៃ ដែលបានបង្ហាញគំនិតវិជ្ជមានក្នុងការឈប់បាញ់ភ្លាមៗ
ឯកឧត្តម Wang Wenbin ឯកអគ្គរាជទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ភាគីចិនកោតសរសើរកម្ពុជា និងថៃ ដែលបានបង្ហាញគំនិតវិជ្ជមានក្នុងការឈប់បាញ់ភ្លាមៗ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាប្រទេសជិតខាងដ៏ល្អរបស់កម្ពុជា និងថៃ ប្រទេសចិនតែងតែប្តេជ្ញាចិត្តក្នុងការជម្រុញកិច្ចសន្ទនានិងសន្តិភាព ហើយនឹងបន្តខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីជួយភាគីទាំងពីក្នុងការផ្សារភ្ជាប់ភាពខុសគ្នា និងស្ដារកិច្ចសហប្រតិបត្តិការឡើងវិញ។

សូមជម្រាបថា នៅយប់ថ្ងៃទី២៦ ខែកក្កដា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានពិភាក្សាតាមទូរស័ព្ទជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ ដើម្បីសម្របសម្រួលឱ្យមានការឈប់បាញ់។ ជាលទ្ធផល ភាគីកម្ពុជា-ថៃ បានឯកភាពជាមួយសំណើរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ស្តីពីការឈប់បាញ់ ដោយឥតលក្ខខណ្ឌរវាងកងទ័ពទាំងពីរ៕

The post ភាគីចិន កោតសរសើរកម្ពុជា និងថៃ ដែលបានបង្ហាញគំនិតវិជ្ជមានក្នុងការឈប់បាញ់ភ្លាមៗ appeared first on .

លោក Wang Wenbin បម្រើការទូតអស់ជាង ៣០ឆ្នាំ មុនត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតចិននៅកម្ពុជា
អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ Wang Wenbin ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា ជំនួសតំណែងរបស់លោក Wang Wentian ដែលទើបនឹងត្រូវបញ្ចប់តួនាទីរបស់លោកកាលពីពេលកន្លងទៅ។

លោក Wang កើតនៅក្នុងខែមេសា ឆ្នាំ១៩៧១ នៅខេត្ត Anhui ប្រទេសចិន។ លោកបានចូលរៀននៅវិទ្យាល័យ Nanjing Jinling និងបន្តចូលរៀននៅសាកលវិទ្យាល័យកិច្ចការបរទេសចិន ជាកន្លែងដែលលោកបានចាប់យកមុខវិជ្ជាភាសាបារាំង នៅឆ្នាំ១៩៨៩។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា លោក Wang ​ត្រូវ​បាន​ចាត់​ឲ្យ​ចូលបម្រើការនៅក្នុងក្រសួង​ការ​បរទេស ​នៅក្នុងមុខតំណែងការទូតជាច្រើន រួមមាននាយករង និងជាប្រធានការិយាល័យស្រាវជ្រាវគោលនយោបាយ ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំសាធារណរដ្ឋម៉ូរីស ទីប្រឹក្សានាយកដ្ឋានផែនការគោលនយោបាយ និងជាអនុប្រធាននាយកដ្ឋានផែនការគោលនយោបាយ ផងដែរ។

ដោយសារតែមានបទពិសោធច្រើន លោក Wang ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសទុយនេស៊ី ជំនួសលោក Bian Yanhua ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ទី១៣ នៃសភាប្រជាជនជាតិ នៅក្នុងខែឧសភា ឆ្នាំ២០១៨។

រហូតដល់នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោក Wang ក៏ត្រូវបានបន្តតែងតាំងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេស ជំនួសលោក Geng Shuang ។

ដោយធ្លាប់បានបម្រើការក្នុងបេសកកម្មការទូតអស់រយៈពេលជាង ៣០ឆ្នាំមកហើយ លោក Wang ទទួលបានតំណែងថ្មីក្នុងនាមជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា ដែលត្រូវបានបញ្ជាក់ជាផ្លូវការដោយទីភ្នាក់ងារសហប្រតិបតិ្តការអភិវឌ្ឍអន្តរជាតិចិន ក្នុងអំឡុងកិច្ចប្រជុំដ៏សំខាន់មួយ ជាមួយប្រធានទីភ្នាក់ងារ លោក Luo Zhaohui កាលពីខែមិថុនាកន្លងទៅ។

សូមជម្រាបដែរថា លោក Wang Wenbin នឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជា នាថ្ងៃទី០៥ ខែកក្កដាខាងមុខ ដើម្បីចាប់ផ្ដើមបំពេញបេសកកម្មការទូត ក្នុងនាមជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា៕

The post លោក Wang Wenbin បម្រើការទូតអស់ជាង ៣០ឆ្នាំ មុនត្រូវតែងតាំងជាឯកអគ្គរដ្ឋទូតចិននៅកម្ពុជា appeared first on .