World Bank ផ្តល់ឥណទាន ១៤៥ លានដុល្លារ ជួយស្តារ និងកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា

World Bank ផ្តល់ឥណទាន ១៤៥ លានដុល្លារ ជួយស្តារ និងកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា
ធនាគារពិភពលោក (World Bank) បានសម្រេចផ្តល់ឥណទានដល់កម្ពុជាចំនួន ១៤៥ លានដុល្លារ ដើម្បីជួយស្តារ និងកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជាឱ្យុកាន់តែប្រសើរឡើង។នេះបើយោងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ផ្សាយចេញកាលចុងសប្តាហ៍។

សេចក្តីប្រកាសរបស់ធនាគារពិភពលោក បានឱ្យដឹងថា ឥណទានចំនួន ១៤៥ លានដុល្លារនេះ គឺក្រោមជំនួយពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក។ ​គម្រោងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជានេះ ត្រូវបានគេរំពឹង​ថា នឹង​ផ្តល់​អត្ថប្រយោជន៍​​ដល់​​ប្រជាជនជាង ១១៣,០០០នាក់។

ជុំវិញរឿងនេះ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅ​កម្ពុជា បានថ្លែងថា គម្រោងនេះ​នឹង​ជួយប្រទេសកម្ពុជា ឱ្យ​មានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេច​បាន​ផលិតភាពកសិកម្មកាន់តែ​ច្រើន។លើសពីនេះ គម្រោងនេះដែរ ក៏ជួយទៅ​លើភាពធន់ទៅ​នឹងអាកាស​ធាតុ ការធ្វើផែនការ និងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធឱ្យ​កាន់តែប្រសើរដែលអាច​ឆ្លើយ​តប​បានភ្លាម​ៗ និងរយៈពេលវែង​​ទៅនឹងតម្រូវការទឹករបស់កសិករ និងគ្រួសារ​កម្ពុជា​។

គម្រោងនេះដែរ ក៏នឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ ការ​ធ្វើបច្ចុប្បន្ន​ភាព​គោលនយោបាយ និងបទប្បញ្ញត្តិ ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពី​អាកាសធាតុ និងការ​ពង្រឹង​ការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់​ជាតិ​ និងថ្នាក់​ខេត្តជាដើម។

គម្រោងនេះ ក៏នឹង​នឹង​ត្រូវ​បាន​ស្តារឡើងវិញ និងកែលម្អឱ្យ​ប្រសើរឡើង ហើយ​សហគមន៍កសិករ​អ្នកប្រើប្រាស់ទឹក​​នឹងទទួល​បាន​ការ​បណ្តុះបណ្តាល​ និង​ជំនួយបច្ចេកទេស​តាម​រយៈគម្រោង សម្រាប់ធ្វើ​ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែល​ត្រូវ​បាន​កែលម្អឡើងវិញ។

គួរបញ្ជាក់ដែរថា តាមរយៈឥណទានខាងលើ គឺសម្រាប់អនុវត្តន៍គម្រោងក្នុងរយៈពេល៥ឆ្នាំ ដោយមានក្រសួងធនធានទឹក និងក្រសួងកសិកម្ម ជាអ្នកអនុវត្តន៍ផ្ទាល់៕

The post World Bank ផ្តល់ឥណទាន ១៤៥ លានដុល្លារ ជួយស្តារ និងកែលម្អប្រព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា appeared first on .