WTO

ចិន គ្រោងប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញផែនការពន្ធគយថ្មីរបស់លោក ត្រាំ
ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសថាខ្លួននឹងដាក់ពាក្យបណ្តឹងទៅកាន់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជាតិ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសចេញបទបញ្ជាស្តីពីការយកពន្ធគយថ្មី ទៅលើទំនិញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅថ្ងៃទី២ ខែកុម្ភៈនេះថា ខ្លួននឹងដាក់ពាក្យបណ្តឹងទៅកាន់ WTO​ ប្រឆាំងនឹងផែនការយកពន្ធ ១០% បន្ថែមដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក ត្រាំ លើទំនិញចិនទាំងអស់។ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា ខ្លួននឹងចាត់វិធានការតបតដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជាតិ។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានរិះគន់យ៉ាងខ្លាំងទៅលើអាមេរិកចំពោះការដាក់ពន្ធគយជាឯកតោភាគី និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ WTO ។ សកម្មភាពនេះ ត្រូវបានគេដឹងថា នឹងមិនអាចជួយដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកបាននោះទេ ប៉ុន្តែវានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលចិនបានអំពាវនាវឲ្យសហរដ្ឋអាមេរិកព្រមទទួលស្គាល់ និងដោះស្រាយបញ្ហាប្រឈមផ្ទៃក្នុងរបស់ខ្លួន រួមទាំងវិបត្តិលំហូរសារធាតុញៀនហ្វែលតានីល (Fentanyl) ដោយមានគោលបំណង និងហេតុផល ជំនួសឲ្យការប្រើវិធានការបង្ខិតបង្ខំ ដូចជាការដាក់ពន្ធលើប្រទេសផ្សេងទៀត ។

មិនតែប៉ុណ្ណោះទីក្រុងប៉េកាំងបាននិយាយទៀតថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគួរតែកែតម្រូវកំហុសរបស់ខ្លួន និងការសម្របសម្រួល ក៏ដូចជាចូលរួមក្នុងកិច្ចសន្ទនាដោយស្មោះត្រង់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នាដោយផ្អែកលើសមភាព ការគោរពគ្នា និងរក្សាផលប្រយោជន៍ទៅវិញទៅមក។

ជម្រាបជូនផងដែរថា ការប្រកាសរបស់ប្រទេសចិននេះ ត្រូវបានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាម បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ៣ ដាច់ដោយឡែកពីគ្នា ស្តីពីការ​យកពន្ធ ២៥% លើទំនិញប្រទេសកាណាដា និងម៉ិកស៊ិក និង ​១០% បន្ថែមទៀត លើទំនិញប្រទេសចិន ដែលត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១ ខែកុម្ភ:ម្សិលមិញនេះ៕

The post ចិន គ្រោងប្តឹងទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញផែនការពន្ធគយថ្មីរបស់លោក ត្រាំ appeared first on .

មន្ត្រីជាន់ខ្ពស់៖ ក្រោយចូលជាសមាជិកអាស៊ាន និង WTO កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា គូសបញ្ជាក់ថា បន្ទាប់ពីចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអមដោយកំណើនទេសចរ អភិវឌ្ឍធនធានមនុស្ស តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបែបរូបវ័ន្ត និងការរៀបចំតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តនានាជាច្រើន។

ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី “ការចូលរួមរបស់និសិ្សតក្នុងការសិក្សាស្រាវជ្រាវវិស័យពាណិជ្ជកម្មនៅកម្ពុជា” នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២២ លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោយចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និង សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ កម្ពុជាទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មអមដោយកំណើនទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបែបរូបវ័ន្ត និងការរៀបចំតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ដែលធានាសង្គតិភាព និងស្តង់ដារបទប្បញ្ញត្តិអន្តរជាតិ។

លោកស្រីគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ ៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ទោះបីជា សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ក៏កំណើននេះបានកើនឡើងវិញប្រមាណ ៣% នៅឆ្នាំ២០២១ និងត្រូវបានគេព្យាករថានឹងមានកំណើនប្រមាណ ៥,៦% នៅឆ្នាំ២០២២។

លោកស្រីរដ្ឋលេខាធិការបន្តថា ក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់ប្រកបដោយបុរេសកម្មឈានមុខ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។
ទោះបីក្នុងវិបត្តិជំងឺកូវីដ-១៩ក្ដី ក្រសួងពាណិជ្ជកម្មក៏បានខិតខំធ្វើពិពិធកម្មផលិតផល និងទីផ្សារតាមរយៈគោលនយោបាយគាំទ្រសហគ្រាសនិងធុរកិច្ច កំណែទម្រង់បទដ្ឋានគតិយុត្ត និងការចរចាបើកច្រកទីផ្សារ។

គួររំឭកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មក៏បាន និងកំពុងបង្កើតនូវបទប្បញ្ញត្តិ និងច្បាប់មួយចំនួន មានដូចជា ច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីម្ហូបអាហារ ព្រមទាំងបានធ្វើវិសោធនកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ជាដើម៕

The post មន្ត្រីជាន់ខ្ពស់៖ ក្រោយចូលជាសមាជិកអាស៊ាន និង WTO កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម appeared first on .

កម្ពុជា បង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី
ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលនឹងជួយជំរុញឱ្យមានការចូលរួមដើម្បីពង្រឹងប្រព័ន្ធពាណិជ្ជកម្មនេះឱ្យកាន់តែរឹងមំាំ តាមរយៈការធ្វើកំណែទម្រង់ជាមួយអង្គការ WTO យ៉ាងមានប្រសិទ្ធភាពថែមទៀត។

នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងកិច្ចពិភាក្សាការងារជាមួយ លោកស្រី អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) តាមប្រព័ន្ធវីដេអូ កាលពីពេលថ្មីៗនេះ។

នាឱកាសនោះ លោកជំទាវ Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានឱ្យដឹងថា សន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ (MC12) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១២-១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពេលខាងមុខនេះ។

ក្នុងនោះ លោកស្រី បានឱ្យដឹងថា បញ្ហា និងប្រធានបទសំខាន់ៗមួយចំនួននៃសន្និសីទថ្នាក់រដ្ឋមន្ដ្រីលើកទី១២ មានដូចជា៖ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងឧបត្ថម្ភធនជលផល ការឆ្លើយតបនៃកិច្ចព្រមព្រៀង TRIPS ទៅនឹងជំងឺរីករាលដាល ការចរចាកសិកម្ម សន្ដិសុខស្បៀង និង កំណែទម្រង់អង្គការ WTO។

ជាកិច្ចឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានគាំទ្រចំពោះ សន្និសីទ MC12 នាពេលខាងមុខ ។ឯកឧត្តម បានលើកឡើងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការចូលរួមដើម្បីពង្រឹងប្រព័ន្ធនេះឱ្យកាន់តែរឹងមំាំ តាមរយៈការធ្វើកំណែទម្រង់អង្គការ WTO យ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តមបន្តថា កម្ពុជាចង់ឃើញលទ្ធផលសំខាន់ៗក្នុងសន្និសីទ MC12 ដូចជា៖ ការលើកលែងក្នុងកិច្ចព្រមព្រៀង TRIPS (TRIPS waiver), ការឆ្លើយតបរបស់ WTO ទៅនឹងជំងឺរីករាលដាល -ល- ដើម្បីបញ្ជាក់ថា អង្គការ WTO និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅតែអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពាណិជ្ជកម្មពិភពលោក និងអាចបង្កើតនូវសមិទ្ធផលដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចពិភពលោក។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចពិភាក្សាខាងលើ ទាំងកម្ពុជា-អង្គការ WTO មានជំនឿជឿជាក់ដែរថា សន្និសីទ MC12 នាខាងមុខនេះ នឹងមានការចូលរួមយ៉ាងសកម្មពីបណ្ដាសមាជិក ព្រមទាំងទទួលបានលទ្ធផល និងអត្ថប្រយោជន៍យ៉ាងច្រើនដល់សមាជិកទាំងមូល៕

The post កម្ពុជា បង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី appeared first on .

មន្រ្តីជាន់ខ្ពស់ ៥ ក្រសួង ចូលរួមកិច្ចពិភាក្សាជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប លើគោលនយោបាយពាណិជ្ជកម្ម ក្នុងការធ្វើកំណែទម្រង់អង្គការ WTO
ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះ គឺមានការចូលរួមពីតំណាងមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងបរិស្ថាន ដើម្បីជួបពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ ជាមួយគណៈប្រតិភូជាន់ខ្ពស់ សហភាពអឺរ៉ុប (EU)។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

អង្គប្រជុំពិភាក្សាលើវឌ្ឍនភាពនៃពាណិជ្ជកម្មអន្តរជាតិក្រោមក្របខ័ណ្ឌអង្គការ WTO គោលនយោបាយពាណិជ្ជកម្មថ្មីរបស់ EU ក្នុងការធ្វើកំណែទម្រង់អង្គការ WTO និងទិសដៅអាទិភាព មួយចំនួនសម្រាប់កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្រ្តីលើកទី១២ នៃអង្គការ WTO (MC12) ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០២១ ខាងមុខ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

មន្រ្តីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មនៃគណៈកម្មការ EU លោក Ignacio Garcia Bercero និងលោក Petros Sourmelis ប្រធានផ្នែកពាណិជ្ជកម្មនិងសេដ្ឋកិច្ច EU បាននិយាយ អំពីទិសដៅអាទិភាពនៃគោលនយោបាយពាណិជ្ជកម្មថ្មីរបស់ EU ដោយផ្តោតសំខាន់លើការដោះស្រាយបញ្ហាជាប់គាំងប្រព័ន្ធដោះស្រាយវិវាទនៃអង្គការ WTO ការកំណត់និងសម្រេចបាននូវសមិទ្ធផលវិជ្ជមានពីកិច្ចប្រជុំ MC12 រួមមានជាអាទិ៍ ការបញ្ចប់ការចរចាកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនវិស័យជលផល (Fisheries Subsidies) និងការជំរុញការចរចាពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក (E-Commerce) ជាដើម និងការធ្វើកំណែទម្រង់អង្គការ WTO ឱ្យឆ្លើយតបទៅនឹងបរិការណ៍នៃវិបត្តិជំងឺឆ្លងសកល និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដំណាងឲ្យភាគីកម្ពុជា បានបង្ហាញ អំពីគោលជំហរកម្ពុជាក្នុងការគាំទ្រការស្តារទ្បើងវិញនូវដំណើរការពេញលេញរបស់ប្រព័ន្ធដោះស្រាយវិវាទអង្គការ WTO ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការប្រើប្រាស់យន្តការឯកតោភាគី និងគោលនយោបាយគាំពារនិយម។

លោកបន្តថា កម្ពុជាគាំទ្រនូវការធ្វើកំណែទម្រង់អង្គការ WTO ទាំងក្របខ័ណ្ឌច្បាប់ និងដំណើរការ ស្ថាប័ន ក៏ប៉ុន្តែការធ្វើកំណែទម្រង់នេះ ត្រូវផ្តោតនិងគិតគូរជាសំខាន់ផងដែរ ចំពោះរាល់បញ្ហាជាការព្រួយបារម្ភរបស់គ្រប់សមាជិក ជាពិសេសសមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច (LDCs)។

ជាការឆ្លើយតបលើបញ្ហាវិបត្តិជំងឺឆ្លងរាតត្បាតជាសកល លោក សុខ សុភ័ក្រ្ត បានបញ្ជាក់ អំពីសារៈសំខាន់នៃការបន្តផ្តល់នូវភាពបត់បែន (Flexibilites) និងប្រព្រឹត្តិកម្មពិសេសនិងដាច់ដោយឡែក (Special and Differential Treatment – SDT) ផ្សេងទៀត ដល់ប្រទេស LDCs រួមទាំង    កម្ពុជាផងដែរ ក្នុងពាណិជ្ជកម្មអន្តរជាតិ។

លោកបបន្ថែមថា ផែនការគោលនយោបាយស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ ឆ្នាំ២០២១-២០២៣ សំដៅរក្សានិងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធានារក្សាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក។

ពាក់ព័ន្ធនឹងការចរចាលើកិច្ចព្រមព្រៀង ស្តីពីការឧបត្ថម្ភធនវិស័យជលផល (Fisheries Subsidies) លោករដ្ឋលេខាធិការរូបនេះ គូសបញ្ជាក់ថា អំពីគោលជំហររបស់កម្ពុជាក្នុងគាំទ្របញ្ចប់ការចរចាលើការឧបត្ថម្ភធនវិស័យជលផលឱ្យបានចប់មុន កិច្ចប្រជុំ MC12 ក៏ប៉ុន្តែស្នើសុំឱ្យសមាជិកទាំងអស់ ពិចារណាផ្ដល់ភាពបត់បែនពេញលេញដល់ប្រទេស LDCs ជាពិសេសការឧបត្ថម្ភធនវិស័យជលផលសម្រាប់ការនេសាទខ្នាតតូច ខ្សត់ឧបករណ៍ និងការនេសាទសម្រាប់បម្រើជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃការចរចា E-Commerce ក្រោមក្របខ័ណ្ឌអង្គការ WTO ផងដែរ ហើយបានកត់សម្គាល់ពីការចូលរួមរបស់កម្ពុជា ក្នុងនាមជាអ្នកអង្កេតការណ៍ក្នុងកិច្ចចរចានេះ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងអភិវឌ្ឍច្បាប់ បទដ្ឋានគតិយុត្ត និងយុទ្ធសាស្រ្តក្នុងការលើកកម្ពស់វិស័យ E-Commerce នៅកម្ពុជា ផងដែរ៕

The post មន្រ្តីជាន់ខ្ពស់ ៥ ក្រសួង ចូលរួមកិច្ចពិភាក្សាជាមួយតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប លើគោលនយោបាយពាណិជ្ជកម្ម ក្នុងការធ្វើកំណែទម្រង់អង្គការ WTO appeared first on .