Xavier Niel

ក្រុមហ៊ុនមេ TikTok ចាត់តាំងមហាសេដ្ឋីបារាំងម្នាក់ ជាសមាជិកក្រុមប្រឹក្សាភិបាលថ្មី
ក្រុមហ៊ុនមេ TikTok គឺក្រុមហ៊ុន ByteDance បានចាត់តាំងមហាសេដ្ឋីបារាំង Xavier Niel ជាសមាជិកក្រុមប្រឹក្សាភិបាលថ្មីរបស់ខ្លួន ក្រោយការចាកចេញរបស់លោក Philippe Laffont កាលពីពេលកន្លងទៅ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Technode បានបង្ហាញថា ខុសប្លែកពីសមាជិកក្រុមប្រឹក្សាភិបាលដទៃទៀត លោក Niel មិនមានកាន់កាប់ចំណែកភាគហ៊ុន នៅក្នុងក្រុមហ៊ុនឯកជនដ៏ធំបំផុតមួយ ប្រចាំប្រទេសចិននេះឡើយ។

គួររំលឹកបន្តិចថា លោក Xavier Niel គឺជាមហាសេដ្ឋីជនជាតិបារាំង ដែលមានទ្រព្យសម្បត្តិប្រហែល ១០ពាន់លានដុល្លារ និងម្ចាស់ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំ មានឈ្មោះថា Free នៅប្រទេសបារាំង។

បច្ចុប្បន្ន លោកគឺមានតំណែងជាសមាជិកក្រុមប្រឹក្សាចំនួន២ សម្រាប់ក្រុមអន្តរជាតិ គឺក្រុមហ៊ុនចិន ByteDance និងក្រុមហ៊ុនវិនិយោគអាមេរិក KKR ដែលលោកបានកាន់តួនាទីមួយនេះ តាំងពីឆ្នាំ២០១៨៕

The post ក្រុមហ៊ុនមេ TikTok ចាត់តាំងមហាសេដ្ឋីបារាំងម្នាក់ ជាសមាជិកក្រុមប្រឹក្សាភិបាលថ្មី appeared first on .

មហាសេដ្ឋីបារាំង គ្រោងចាយលុយជាង ៤ពាន់លានដុល្លារ ទិញក្រុមហ៊ុនទូរគមនាគមន៍នៅអឺរ៉ុបមួយ
មហាសេដ្ឋីបារាំង Xavier Niel បានដាក់សំណើសុំទិញភាគហ៊ុនទាំងអស់ នៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ Millicom International Cellular SA ដែលមានមូលដ្ឋាន នៅប្រទេសលុចសំបួរ ក្នុងតម្លៃប្រហែល ៤,១ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន MSN បានបង្ហាញថា ក្រុមហ៊ុន Atlas Luxco Sarl របស់លោក Niel បានដាក់សំណើជាសាច់ប្រាក់សុទ្ធ ក្នុងមួយហ៊ុនតម្លៃ ២៤ដុល្លារ ទាបជាងហាងឆេងផ្សារហ៊ុន ដែលមានតម្លៃ ២៤,៥៥ដុល្លារ។

យ៉ាងណា សំណើរបស់មហាសេដ្ឋីរូបនេះ ត្រូវបានច្រានចោលដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Millicom ក្រោមហេតុផលថា តម្លៃដែលក្រុមហ៊ុនមហាសេដ្ឋីបារាំង ផ្ដល់ឲ្យ គឺមានទាបជាងហាងឆេងទីផ្សារខ្លាំងពេក។

សូមជម្រាបដែរថា បច្ចុប្បន្ន ក្រុមហ៊ុន Atlas របស់មហាសេដ្ឋីរូបនេះ គឺជាម្ចាស់ភាគហ៊ុនធំមួយស្រាប់ហើយ នៅក្នុងក្រុមហ៊ុន Millicom ហើយក្រុមហ៊ុននេះ ក៏ព្យាយាមទិញភាគហ៊ុនសេសសល់ រយៈពេលរាប់ខែ ក្នុងបំណងចង់គ្រប់គ្រងក្រុមហ៊ុនទាំងមូលផងដែរ ក៏ប៉ុន្តែមិនដែលទទួលបានជោគជ័យ៕

The post មហាសេដ្ឋីបារាំង គ្រោងចាយលុយជាង ៤ពាន់លានដុល្លារ ទិញក្រុមហ៊ុនទូរគមនាគមន៍នៅអឺរ៉ុបមួយ appeared first on .

មហាសេដ្ឋីបារាំងចាយលុយ ៥០០លានដុល្លារ ទិញក្រុមហ៊ុនខ្នាតយក្សអ៊ុយក្រែនមួយ
មហាសេដ្ឋីបារាំង លោក Xiavier Niel ដែលជាអ្នកជំនួញរកស៊ីលើវិស័យទូរគមនាគមន៍​បានបង្ហើបថា លោកបានទិញក្រុមហ៊ុន Lifecell ដែលជាប្រតិបត្តិករបណ្ដាញទូរស័ព្ទចល័ត​ធំបំផុតទី៣ នៅប្រទេសអ៊ុយក្រែន ក្នុងតម្លៃប្រហែល ៥០០លានដុល្លារ តាមរយៈក្រុមហ៊ុនវិនិយោគ NJJ Capital។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Kyivpost បានបង្ហាញថា កិច្ចព្រមព្រៀងមួយនេះ ត្រូវបានមហាសេដ្ឋីបារាំងចាត់ទុកថា ចំណាយលុយតិចមែនទែន បើធៀបនឹងអត្រាប្រាក់ចំណេញ ដែលក្រុមហ៊ុនអ៊ុយក្រែនមួយនេះទទួលបានក្នុងមួយឆ្នាំៗ។

បើទោះជាកុងត្រាមួយនេះ មានតម្លៃសមរម្យត្រឹម ៥០០លានដុល្លារក្ដី ប៉ុន្តែវាត្រូវចំណាយពេលយូរ ដើម្បីអាចបញ្ចប់កិច្ចព្រមព្រៀងមួយនេះបាន ពោលត្រូវរង់ចាំរហូតដល់ ៦ខែឯណោះ ដែលមានន័យថា ក្នុងរយៈពេលនេះ កិច្ចព្រមព្រៀងមួយនេះអាចនឹងមានការប្រែប្រួលគ្រប់ពេល។

សូមជម្រាបដែរថា មហាសេដ្ឋីបារាំង Xavier Niel គឺជាម្ចាស់ក្រុមហ៊ុនបណ្ដាញទូរគមនាគមន៍ខ្នាតយក្ស Iliad ដែលមានប្រតិបត្តិការណ៍នៅប្រទេស​បារាំង អ៊ីតាលី និងប៉ូឡូញ ខណៈបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៧ពាន់លានដុល្លារ៕

The post មហាសេដ្ឋីបារាំងចាយលុយ ៥០០លានដុល្លារ ទិញក្រុមហ៊ុនខ្នាតយក្សអ៊ុយក្រែនមួយ appeared first on .

មហាសេដ្ឋី​បារាំង​ចាយ​លុយ​ជាង ២០០លាន​ដុល្លារ​ទិញ​សណ្ឋាគារ​ពី​ព្រះអង្គម្ចាស់​នៃ​ប្រទេស​កាតា
កាលពី​ពេលថ្មីៗនេះ សណ្ឋាគារ​​ The Hotel Lambert ដែល​ធ្លាប់​ស្ថិត​នៅ​ក្រោម​ការ​កាន់កាប់​របស់​ព្រះអង្គម្ចាស់ Abdullah bin Khalifa al-Thani ត្រូវបាន​ទិញ​ដោយ​មហាសេដ្ឋី​បារាំង Xavier Niel ជាមួយ​ទំហំ​ទឹកប្រាក់​ច្រើនជាង ២០០ លាន​អឺរ៉ូ ឬ​ប្រហែល​ជាង ២៣០ លាន​ដុល្លារ។

ការ​បញ្ជាទិញ​នេះ​ផងដែរ គឺ​ជា​កំណត់ត្រា​ធំ​បំផុត​មួយ​នៅ​ទីក្រុង​ប៉ារីស សម្រាប់​អចលនទ្រព្យ​ឯកជន ខណៈ​កាលពី​ជាង ១០ ឆ្នាំ​មុន​ធ្លាប់​កើត​មាន​ម្ដង ពោល​នៅ​ឆ្នាំ ២០១១ ដោយ​សណ្ឋាគារ Hotel de Soyecourt បាន​លក់​នៅ​ក្នុង​តម្លៃ​ ១០០ លាន​អឺរ៉ូ។

ថ្វីបើ​ចំណាយ​លុយ​អស់​ជាង ២០០ លាន​ដុល្លារ​ក៏​ពិត​មែន តែ​ស្ថាបនិក​ក្រុមហ៊ុន​ទូរគមនាគមន៍ Iliad មិនមាន​បំណង​នឹង​រស់នៅ​ភូមិគ្រឹះ​ទំហំ​ជិត ៤ ០០០ ម៉ែត្រការ៉េ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​លោក​មាន​បំណង​ចង់​កែប្រែ​សណ្ឋាគារ​មួយ​នេះ​ទៅជា​សារមន្ទីរ​តាំង​វត្ថុ​បុរាណ និង​វប្បធម៌​វិញ។

ក្រៅពី​អចលនទ្រព្យ​មហាសាល​ខាងលើ លោក Niel ក៏​មាន​អចលនទ្រព្យ​ជាច្រើន​ទៀត​នៅ​ក្នុងដៃ​នៅ​ទីក្រុង​ប៉ារីស ស្របពេល​ប្រធានាធិបតី​បារាំង Emmanuel Macron ក៏​បាន​បន្ធូរបន្ថយ​ការ​យក​ពន្ធ​សម្រាប់​ក្រុម​អ្នកមាន ដើម្បី​អូសទាញ​ពួកគេ​ងាក​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​បារាំង។​

បញ្ជាក់​ដែរ​ថា យោង​តាម​ការ​ចុះផ្សាយ​ពី Bloomberg’s Index ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​បារាំង​រូបនេះ គឺ​មាន​ប្រមាណ ៨,៤ ពាន់​លាន​ដុល្លារ៕

ប្រភព: straitstimes

The post មហាសេដ្ឋី​បារាំង​ចាយ​លុយ​ជាង ២០០លាន​ដុល្លារ​ទិញ​សណ្ឋាគារ​ពី​ព្រះអង្គម្ចាស់​នៃ​ប្រទេស​កាតា appeared first on .