Xi Jinping

លោក ត្រាំ ថានឹងជួបលោក ស៊ី បើកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវសម្រេចបាន ​
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក កំពុងខិតជិតសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន ហើយថែមទាំងបាននិយាយទៀតថា លោកអាចនឹងជួយនិយាយផ្ទាល់ជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅមុនដំណាច់ឆ្នាំនេះ បើសិនកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវសម្រេចបាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្នុងបទសម្ភាសជាមួយសារព័ត៌មាន CNBC លោក ត្រាំ បាននិយាយថា ៖”​ លោក ស៊ី បានស្នើសុំឲ្យមានកិច្ចប្រជុំមួយ ហើយខ្ញុំនឹងបញ្ចប់ការប្រជុំមុនដំណាច់ឆ្នាំនេះ ប្រសិនបើយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយគ្នានោះ”។

ទន្ទឹមនឹងនេះ​ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Scott Bessent បាននិយាយ កាលពីសប្តាហ៍មុនថា ដោយបង្ហាញការជឿជាក់ថា សហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសចិន បន្ទាប់ពីមន្រី្តជាន់ខ្ពស់នៃប្រទេសទាំងពីរ បានជួបប្រជុំគ្នា នៅទីក្រុង Stockholm ក្នុងគោលបំណងដោយស្រាយជម្លោះពាណិជ្ជកម្ម ។

គួរបញ្ជាក់ផងដែរថា ចិន កំពុងប្រឈមមុខទៅនឹងថ្ងៃផុតកំណត់ នៅថ្ងៃទី១២ ខែសីហា ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ នៅក្នុងខែឧសភា​ និងខែមិថុនា ដើម្បីផ្អាកការដំឡើងពន្ធសងសឹកគ្នា។

ជម្រាបជូនថា ប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមិនអាចសម្រេចបានពេញលេញទេនោះ ប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោកទាំងពីរ អាចនឹងត្រលប់ទៅកាក់ពន្ធសងសឹកគ្នាវិញម្តងទៀត៕​

The post លោក ត្រាំ ថានឹងជួបលោក ស៊ី បើកិច្ចព្រមព្រៀងពាណិជ្ជកម្មត្រូវសម្រេចបាន ​ appeared first on .

បុរសខ្លាឃ្មុំទឹកកក ត្រៀមបំពេញទស្សនកិច្ចទៅកាន់មហាអំណាចចិននាពេលឆាប់ៗ
លោក វ៉្លាឌីមៀ ពូទីន ត្រៀមបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ដើម្បីជួបជជែកការងារជាមួយមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង ក្រោយលោក ពូទីន ប្រកាសចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីអាណត្តិទី៥។

យោងតាមការចុះផ្សាយពីគេហទំព័រ CNN បានបង្ហាញថា លោក ពូទីន នឹងធ្វើដំណើរទៅដល់ប្រទេសចិននាថ្ងៃទី១៦ ហើយគ្រោងបញ្ចប់ដំណើរទស្សនកិច្ចនៅថ្ងៃទី១៧ ខែឧសភានេះ។

គួររំលឹកបន្តិចថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកទី២ របស់លោកពូទីន ក្នុងការធ្វើដំណើរទៅប្រទេសចិន ក្នុងរយៈពេលតិចជាងមួយឆ្នាំ ខណៈការបំពេញទស្សនកិច្ចមួយនេះ គឺកើតឡើងតាមការអញ្ជើញពីសម្ព័ន្ធមិត្តត្បូងពេជ្រ មហាអំណាចចិន។

សូមជម្រាបបន្ថែមថា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោក ពូទីន និងលោក ស៊ី ជិនពីង គ្រោងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាច្រើនរួមមាន វិស័យឧស្សាហកម្ម បច្ចេកវិទ្យាទំនើប ការរុករកនៅទីអវកាស ការប្រើប្រាស់ដោយសន្តិវិធីនៃថាមពលនុយក្លេអ៊ែរ បញ្ញាសិប្បនិម្មិត ថាមពលកកើតឡើងវិញ និងវិស័យច្នៃប្រឌិតផ្សេងទៀត៕

The post បុរសខ្លាឃ្មុំទឹកកក ត្រៀមបំពេញទស្សនកិច្ចទៅកាន់មហាអំណាចចិននាពេលឆាប់ៗ appeared first on .

ក្នុងជំនួបជាមួយមេដឹកនាំចិន ប្រធាន EU ស្នើសុំឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌
ប្រធានគណៈកម្មាការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនាថ្ងៃទី០៦ ខែឧសភាថា លោកស្រីនឹងស្នើឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌បំផុតជាមួយចិន អំឡុងពេលជួបប្រជុំជាមួយប្រធានាធិបតី ស៊ី ជិនពីង ដែលកំពុងស្ថិតនៅប្រទេសបារាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

មុនជួបជជែកតទល់ជាមួយមេដឹកនាំកំពូលចិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រមុខ EU បានសង្កត់ធ្ងន់ថា៖ ពួកយើងត្រូវតែធ្វើឲ្យប្រាកដថា ការប្រកួតប្រជែងគឺធ្វើឡើងដោយយុត្តិធម៌ និងមិនឲ្យខូចសណ្ដាប់ធ្នាប់ទីផ្សារជាដាច់ខាត។

ការលើកឡើងបែបនេះពីប្រមុខ EU កើតឡើង បន្ទាប់ពីក្រុមហ៊ុននៅអឺរ៉ុបជាច្រើនមានការរអ៊ូរទាំ ទាក់ទងនឹងការនាំចូលផលិតផលពីចិន ដែលមានតម្លៃទាប និងច្រើនលើសលុប ចូលក្នុងទីផ្សារអឺរ៉ុប ដែលធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកជាច្រើន ជួបភាពលំបាកក្នុងប្រជែងជាមួយក្រុមហ៊ុនចិន។

គួរជម្រាបដែរថា កន្លងមកលោកស្រី Ursula von der Leyen ធ្លាប់បានបញ្ជាក់ថា បច្ចុប្បន្នទីផ្សារសហភាពអឺរ៉ុប កំពុងមានអតុល្យភាពជាខ្លាំង ដោយសារការនាំចូលទំនិញពីចិនជាច្រើន ហើយបញ្ហាមួយនេះត្រូវតែដោះស្រាយឲ្យបានឆាប់រហ័សបំផុត៕

The post ក្នុងជំនួបជាមួយមេដឹកនាំចិន ប្រធាន EU ស្នើសុំឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ appeared first on .

មេដឹកនាំកំពូលចិន ចាប់ផ្ដើមបំពេញទស្សនកិច្ចដ៏កម្រនៅតំបន់អឺរ៉ុប
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានធ្វើដំណើរទៅដល់ប្រទេសបារាំងកាលពីថ្ងៃទី០៥ ខែឧសភា ដើម្បីចាប់ផ្ដើមដំណើរទស្សនកិច្ចនៅតំបន់អឺរ៉ុបពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១០ ខែឧសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាន់ដីបារាំងភ្លាម លោក ស៊ី បានប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal ថា ទំនាក់ទំនងរវាងចិន និងបារាំង គឺជាគំរូដល់សមាគមន៍អន្តរជាតិនៃការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រវាងប្រទេសដែលមានប្រព័ន្ធសង្គមផ្សេងៗគ្នា។

មេដឹកនាំកំពូលចិន ត្រៀមជួបប្រជុំជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃទី០៦ ស្របពេលថ្នាក់ដឹកនាំបារាំង គ្រោងជជែកពីការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងបារាំង និងចិន។

សូមជម្រាបដែរថា បន្ទាប់ពីបញ្ចប់ភារកិច្ចនៅប្រទេសបារាំង បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជិនពីង នឹងបន្តដំណើរទៅកាន់ប្រទេសហុងគ្រី និងសែប៊ី ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ីនាថ្ងៃទី ០៧ ខែឧសភាខាងមុខ៕

The post មេដឹកនាំកំពូលចិន ចាប់ផ្ដើមបំពេញទស្សនកិច្ចដ៏កម្រនៅតំបន់អឺរ៉ុប appeared first on .

បុរសខ្លាំងរដ្ឋចិន គ្រោងបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំ
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបនាសប្ដាហ៍​ក្រោយ ខណៈវាគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីនោះ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសបារាំង សែប៊ី និងប្រទេសហុងគ្រី ចំពេលដែលសហភាពអឺរ៉ុប កំពុងគម្រាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើការនាំចូលរថយន្តអគ្គិសនីចិន។

ជាមួយគ្នា អ្នកនាំពាក្យក្រសួងការបរទសចិនក៏បានបង្ហើបដែរថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលចិន គឺមានបំណងរឹតបន្តឹងចំណងមិត្តភាពរវាងចិន និងសហភាពអឺរ៉ុបឲ្យមានស្ថិរភាពជាងមុន។

គួររំលឹកបន្តិចថា បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជិនពីង នឹងបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុបនាសប្ដាហ៍ក្រោយ ដោយចាប់ផ្ដើមពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤៕

The post បុរសខ្លាំងរដ្ឋចិន គ្រោងបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុបជាលើកដំបូង ក្នុងរយៈពេល ៥ឆ្នាំ appeared first on .

មេដឹកនាំកំពូលចិន ត្រៀមជួបអ្នកជំនួញគ្រាក់ៗអាមេរិកនាថ្ងៃស្អែក
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង គ្រោងជួបជាមួយធុរកិច្ចជនកំពូលៗអាមេរិកជាច្រើនរូប នៅទីក្រុងប៉េកាំងនាថ្ងៃទី២៧ ខែមីនា ដើម្បីជជែកពីការងារមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កិច្ចប្រជុំមួយនេះត្រូវបានស្នើឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Chubb លោក Evan Greenberg ស្របពេលបុគ្គលដែលចូលរួមកិច្ចប្រជុំមួយនេះគឺមានដូចជា ប្រធានគណៈកម្មាការទំនាក់ទំនងអាមេរិកចិន លោក Stephen Orlins និងប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន លោក Craig Allen។

គួសរំលឹកបន្តិចថា កិច្ចប្រជុំនេះនឹងក្លាយជាជំនួបទី២ រវាងមេដឹកនាំកំពូលចិន និងធុរកិច្ចជនគ្រាក់ៗអាមេរិក ពោលកាលពីខែវិច្ឆិកាឆ្នាំមុន លោក ស៊ី ជិនពីង បានប្រាប់ទៅកាន់​ក្រុមធុរកិច្ចជនអាមេរិក នៅទីក្រុង San Francisco ថា ចិនបានត្រៀមខ្លួនរួចរាល់ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអ្នកជំនួញអាមេរិករួចស្រេចហើយ៕

The post មេដឹកនាំកំពូលចិន ត្រៀមជួបអ្នកជំនួញគ្រាក់ៗអាមេរិកនាថ្ងៃស្អែក appeared first on .

បុរសខ្លាំងរដ្ឋចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេសបារាំងនាពេលឆាប់ៗ
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា មេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង គ្រោងបំពេញទស្សនកិច្ចនៅប្រទេសបារាំងនាខែឧសភាខាងមុខ ដើម្បីជួបជជែកជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង។

ក្នុងដំណើរទស្សនកិច្ចទៅតំបន់អឺរ៉ុបដំបូង ក្នុងរយៈពេល ៥ឆ្នាំ បុរសខ្លាំងរដ្ឋចិន នឹងជជែកស៊ីជម្រៅជាមួយដៃគូបារាំង ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ ចំពេលទំនាក់ទំនងរវាងអឺរ៉ុប និងចិន ហាក់កំពុងជួបប្រទះភាពជាប់គាំងនាពេលសព្វថ្ងៃ។

គួររំលឹកបន្តិចថា ចាប់តាំងពីលោក ម៉ាក្រុង បានបំពេញទស្សនកិច្ចនៅចិនកាលពីឆ្នាំមុន ទំនាក់ទំនងរវាងប្រទេសទាំង២ ហាក់ជួបផលវិបាកលើការធ្វើពាណិជ្ជកម្ម ពោលបន្ទាប់ពីបារាំង​ប្រកាសគាំទ្រចំណាត់ការ EU លើការរឹតបន្តឹងការនាំចូលរថយន្តអគ្គិសនីចិន ទៅកាន់ទីផ្សារតំបន់អឺរ៉ុប។

ជាការឆ្លើយតប កាលពីខែមករា រដ្ឋាភិបាលចិនក៏បានបើកការរឹតបន្តឹងទ្រង់ទ្រាយធំ លើការនាំចូលស្រាពីសហភាពអឺរ៉ុប ដែលត្រូវបានគេមើលឃើញថា ផែនការមួយនេះគឺមានបំណង​វាយប្រហារបារាំង ដែលជាអ្នកនាំចេញស្រាសឹងតែ ១០០% នៅ EU។

សូមជម្រាបបន្ថែមថា សម្រាប់ជំនួបរវាងមេដឹកនាំបារាំង និងចិន នាខែឧសភាខាងមុខ មានក្ដីរំពឺងទុកខ្ពស់ថា រនាំងពាណិជ្ជកម្មរវាងប្រទេសទាំង២ នឹងអាចត្រូវបានដកចេញ ដ្បិតការរឹតចំណងនៃការធ្វើពាណិជ្ជកម្មទ្វេភាគីឡើងវិញ គឺត្រូវបានចាត់ទុកថា ជាអាទិភាពនៃគោលបំណងក្នុងការបំពេញទស្សនកិច្ចក្នុងតំបន់អឺរ៉ុប របស់លោក ស៊ី ជិនពីង៕

The post បុរសខ្លាំងរដ្ឋចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេសបារាំងនាពេលឆាប់ៗ appeared first on .

ដំណើរទស្សនកិច្ចលោក ស៊ី ជិនពីង សម្រេចចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗ៣៦ ជាមួយវៀតណាម
អគ្គលេខាបក្សវៀតណាមលោក Nguyen Phu Trong និងសមភាគីចិនលោក Xi Jinping បានធ្វើជាសាក្សីកាលពីថ្ងៃអង្គារក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣៦ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរួមទាំងសន្តិសុខ និងការអភិវឌ្ឍន៍ផ្លូវដែក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

ក្នុងនោះ មានកិច្ចព្រមព្រៀងចំនួន ៤ ទាក់ទងនឹងបញ្ហានយោបាយ និងកិច្ចការបរទេស ដែលបានចុះហត្ថលេខារវាង​ក្រសួងការបរទេសនៃប្រទេសទាំង២ ខណៈ ៤កិច្ចព្រមព្រៀងទៀត ពាក់ព័ន្ធលើផ្នែកសន្តិសុខ និងការពារជាតិ បទប្រឆាំងឧក្រិដ្ឋកម្ម កិច្ចសហប្រតិបត្តិការដែនសមុទ្រ និងផ្នែកតុលាការជាដើម។

ចំណែកឯ កិច្ចព្រមព្រៀងចំនួន ២៤ទៀត គឺជាកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន នៅថ្នាក់រដ្ឋាភិបាល និងក្រសួងរវាងប្រទេសទាំង២ ស្របពេលកិច្ចព្រមព្រៀងដែលសេសសល់ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនចិន និងវៀតណាម។

បន្ថែមពីនោះ ប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើការកសាងស្ពានឆ្លងទន្លេក្រហមនៅតំបន់ Bat Xat, Lao Cai, Vietnam-Basa, Yunnan, China ខណៈក្រសួងដឹកជញ្ជូនវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈជាមួយគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការផ្លូវដែក ក៏ដូចជាអនុស្សរណៈជាមួយអគ្គនាយកដ្ឋានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសចិន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ ជំនួយសម្រាប់ការអភិវឌ្ឍផ្លូវដែកឆ្លងកាត់ព្រំដែនផងដែរ។

មិនតែប៉ុណ្ណោះ ពួកគេក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ធ្វើឱ្យវាក្លាយជាសសរស្តម្ភមួយនៃទំនាក់ទំនងទ្វេភាគី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគលើកម្រិតនិរន្តរភាពទៀតផង៕

The post ដំណើរទស្សនកិច្ចលោក ស៊ី ជិនពីង សម្រេចចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗ៣៦ ជាមួយវៀតណាម appeared first on .

ក្នុងដំណើរទស្សនកិច្ចដ៏កម្រ តើមេដឹកនាំកំពូលចិន ត្រៀមជួបជាមួយមន្ត្រីជាន់ខ្ពស់វៀតណាមរូបណាខ្លះ?
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ដែលជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេស​នៅតំបន់អាស៊ានមួយនេះ ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា មេដឹកនាំកំពូលចិន នឹងមានជំនួបពិភាក្សាការងារជាមួយ​មន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់រដ្ឋាភិបាលវៀតណាម ដោយក្នុងនោះ​ក៏រួមមានទាំងប្រធានរដ្ឋ លោក Vo Van Thuong នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជាដើម។

ប្រភពដដែលបន្ថែមថា លោក ស៊ី នឹងធ្វើដំណើរទៅដល់ទីក្រុងហាណូយ នាពេលរសៀលថ្ងៃទី១២ ខែធ្នូ រដ្ឋាភិបាលវៀតណាម នឹងរៀបចំបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ដោយត្រៀមរៀបចំក្បួនកាំភ្លើង ២១ដើម ត្រៀមទទួលមេដឹកនាំចិន។

រដ្ឋាភិបាលវៀតណាមក៏បានគួសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី នាពេលនេះ នឹងបង្កើតជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំង២ ឲ្យកាន់តែមានភាពរឹងមាំថែមទៀត៕

The post ក្នុងដំណើរទស្សនកិច្ចដ៏កម្រ តើមេដឹកនាំកំពូលចិន ត្រៀមជួបជាមួយមន្ត្រីជាន់ខ្ពស់វៀតណាមរូបណាខ្លះ? appeared first on .

មេដឹកនាំកំពូលចិន៖ ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន កំពុងស្ថិតក្នុងដំណាក់កាលសំខាន់
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអះអាងថា ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន គឺកំពុងស្ថិតនៅក្នុងដំណាក់កាលសំខាន់ ខណៈតម្រូវការក្នុងស្រុក និងវិស័យអចលនទ្រព្យ កំពុងជាបញ្ហាសំខាន់ ដែលបង្អាក់កំណើនសេដ្ឋកិច្ចចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

មេដឹកនាំកំពូលចិនបាននិយាយថា៖ បច្ចុប្បន្ននេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស កំពុងស្ថិតក្នុងដំណាក់កាលសំខាន់។ វាគឺជារឿងសំខាន់ណាស់ ដែលយើងត្រូវផ្ដោតលើការពន្លឿនការសាងសង់ប្រព័ន្ធឧស្សាហកម្មទំនើប ពង្រីកតម្រូវការក្នុងស្រុក ការពារ និងកាត់បន្ថយហានិភ័យ។

រំលឹកបន្តិចថា សេដ្ឋកិច្ចចិនកំពុងបង្ហាញពីសញ្ញានៃការងើបឡើងវិញបណ្ដើរៗ ពោលកាលពីត្រីមាសទី៣ កំណើនសេដ្ឋកិច្ចចិនមានការកើនឡើង ៤,៩% ខណៈកាលពីខែវិច្ឆិកា ការនាំចេញរបស់ពួកគេ ក៏មានកំណើនឡើងវិញជាលើកដំបូង ក្នុងរយៈពេល ៧ខែចុងក្រោយ​ថែមទៀត។

ជម្រាបបន្ថែមថា សម្រាប់ឆ្នាំ២០២៣ នេះ មហាអំណាចសេដ្ឋកិច្ចធំបំផុតទី២លើលោក បានដាក់គោលដៅ ទាញយកកំណើនសេដ្ឋកិច្ចឲ្យបាន ៥% បន្ទាប់ពីរងផលប៉ះពាល់ខ្លាំង អំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩ ខណៈសេដ្ឋកិច្ចវិទូជាច្រើនបានសន្និដ្ឋានថា ផែនការមួយនេះនឹងសម្រេចបានដោយងាយ៕

The post មេដឹកនាំកំពូលចិន៖ ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន កំពុងស្ថិតក្នុងដំណាក់កាលសំខាន់ appeared first on .