Xiaomi

ទ្រព្យសម្បត្តិអ្នកមានដាច់គេរបស់វៀតណាម បន្តកើនឡើងលើសមេធំក្រុមហ៊ុនយក្សចិន Xiaomi
លោក Pham Nhat Vuong ដែលជាមហាសេដ្ឋីមានបំផុតនៅវៀតណាម និងជាអ្នកមានដាច់គេទីពីរនៅតំបន់អាស៊ីអាគ្នេយ៍ ឥឡូវនេះ បានបន្តកើនទ្រព្យសម្បត្តិរហូតដល់ ៣២,៣ពាន់លានដុល្លារ វ៉ាដាច់លោក Lei Jun ដែលជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Xiaomi។

យោងតាមទស្សនាវដ្តី Forbes របស់អាមរិក បានរាយការណ៍ថា ទ្រព្យសម្បត្តិសរបស់លោក Vuong បានកើនឡើង ១,៨ពាន់លានដុល្លារ បន្ថែមទៀត គិតនៅត្រឹមថ្ងៃទី៧ ខែមករា បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup របស់លោក បានកើនឡើង ៣,៤% ។

យ៉ាងណាមិញ លោក Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup ឥឡូវនេះកំពុងជាប់ចំណាត់ថ្នាក់ទី៦៥ ក្នុងបញ្ជីអ្នកមានបំផុតនៅលើពិភពលោក ខណៈលោក Lei ស្ថិតនៅចំណាត់ថ្នាក់ទី៧៣ ជាមួយទ្រព្យសម្បត្តិសរុប ៣០,២ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ទស្សនាវដ្តី Forbes បានចុះបញ្ជីលោក Vuong ជាមហាសេដ្ឋីជាលើកដំបូងក្នុងឆ្នាំ២០១៣ ពេលនោះលោកជាប់លេខរៀងទី៩៧៤ ជាមួយនឹងទ្រព្យសម្បត្តិចំនួន ១,៥ពាន់លានដុល្លារ។ តែចាប់តាំងពីពេលនោះមក ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងជាងម្ភៃដង ដោយឥឡូវនេះ ឈរពីក្រោយតែមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu ក្នុងនាមជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍៕​

The post ទ្រព្យសម្បត្តិអ្នកមានដាច់គេរបស់វៀតណាម បន្តកើនឡើងលើសមេធំក្រុមហ៊ុនយក្សចិន Xiaomi appeared first on .

Xiaomi ប្រកាសកើនប្រាក់ចំណូលជាង ៣០% ក្នុងត្រីមាសទី២ ជំរុញដោយការលក់ស្មាតហ្វូន
ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលរបស់ប្រទេសចិន Xiaomi ថ្មីៗនេះ​ បានប្រកាសពីារកើនឡើងប្រាក់ចំណូលក្នុងត្រីមាសទី២ របស់ខ្លួនដល់ ៣០,៥% ដោយសារតែត្រូវបានជំរុញដោយការកើនឡើងនៃការលក់ស្មាតហ្វូន ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រាក់ចំណូលសម្រាប់ត្រីមាសដែលត្រូវបានបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា របស់ក្រុមហ៊ុន Xiaomi មានចំនួនសរុប ១១៦ពាន់លានយ៉ន់ (១៦,១៦ពាន់លានដុល្លារ) ស្របពេលប្រាក់ចំណេញសុទ្ធវិញ មានការកើនឡើង ៧៥,៤% ដល់ចំនួន ១០,៨ពាន់លានយ៉ន់។

Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងទី៣ របស់ពិភពលោក បានក្លាយជាម៉ាកយីហោស្មាតហ្វូនដែលលក់ដាច់បំផុត នៅអាស៊ីអាគ្នេយ៍ ក្នុងត្រីមាសទី២ ហើយបានជាប់ចំណាត់ថ្នាក់លេខ២ ជាស្មាតហ្វូននាំចេញច្រើនបំផុតទៅកាន់តំបន់អឺរ៉ុប ផងដែរ។

ទន្ទឹមនឹងនេះដែរ ចំពោះអាជីវកម្មលើរថយន្តអគ្គិសនីវិញ Xiaomi អាចរកប្រាក់ចំណូលបាន ២០,៦ពាន់លានយ៉ន់ ក្នុងអំឡុងត្រីមាសទី២ ពោលគឺបានកើនឡើង ១៨,១% ធៀបទៅនឹងត្រីមាសទី១។ គិតក្នុងត្រីមាសខែមិថុនា ក្រុមហ៊ុនចែកចាយរថយន្តសរុប ៨១ ៣០២ គ្រឿង សម្រាប់ម៉ូដែល SU7 ដ៏ពេញនិយមរបស់ខ្លួន៕

The post Xiaomi ប្រកាសកើនប្រាក់ចំណូលជាង ៣០% ក្នុងត្រីមាសទី២ ជំរុញដោយការលក់ស្មាតហ្វូន appeared first on .

តម្រូវការខ្ពស់ពេក! តម្លៃរថយន្ត Xiaomi YU7 មួយតឹក កើនឡើងលើសតម្លៃរថយន្តថ្មី ជាង ៨​ពាន់ដុល្លារ
រថយន្ត SUV អគ្គិសនីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Xiaomi គឺម៉ូដែល YU7 បច្ចុប្បន្នកំពុងត្រូវបានដាក់លក់បន្ត នៅក្នុងប្រទេសចិន ៦០ ០០០យ៉ន់ (៨ ៣៥០ដុល្លារ) លើសពីតម្លៃរថយន្តថ្មី ដែលកំណត់ឡើងដោយក្រុមហ៊ុន ដោយសារតែតម្រូវការច្រើនលើសលប់ និងការផ្តល់ជូនមានកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

YU7 គឺជារថយន្តអគ្គិសនីទីពីរ របស់ក្រុមហ៊ុន Xiaomi បន្ទាប់ពីម៉ូដែលដំបូង SU7 ដែលបានចាប់ផ្តើមចែកចាយទៅក្នុងទីផ្សារ កាលពីថ្ងៃទី៦ ខែកក្កដានេះ។

យ៉ាងណាមិញ យោងតាមការចុះផ្សាយពី CarsNewsChina ដោយដកស្រង់ទិន្នន័យពី Dongchedi បានរាយការណ៍ថា បច្ចុប្បន្ននេះ រថយន្តអគ្គសនី​ SU7 ជាង ៨០ គ្រឿង ត្រូវបានចុះបញ្ចីលក់បន្ត នៅទូទាំងប្រទេស។

យ៉ាងណាមិញ ជុំវិញតម្លៃលក់ចេញបន្តនេះ ត្រូវបានគេរាយការណ៍ទៀតថា ចន្លោះពី ៣៥០ ០០០យ៉ន់ ដល់ ៣៩០ ០០០យ៉ន់ ក្នុងមួយគ្រឿង ពោលគឺខ្ពស់ជាងតម្លៃលក់រាយផ្លូវការដែលកំណត់ដោយក្រុមហ៊ុន ២៥៣ ៥០០យ៉ន់ សម្រាប់ម៉ូដែលស្តង់ដារ ២៧៩ ៩០០យ៉ន់ សម្រាប់ម៉ូដែល Pro និង ៣២៩ ៩០០យ៉ន់ សម្រាប់ម៉ូដែល Max។

ជម្រាបជូនផងដែរថា យោងតាមគេហទំព័រ Business Insider បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Xiaomi បានទទួលការបញ្ជាទិញច្រើនជាង ២០០ ០០០ គ្រឿង សម្រាប់រថយន្ត YU7 របស់ខ្លួន ក្នុងរយ:ពេលត្រឹមតែ ៣ នាទីដំបូង នៃការដាក់លក់ជាផ្លូវការ នៅខែមិថុនា នៅទីក្រុងប៉េកាំង៕​

The post តម្រូវការខ្ពស់ពេក! តម្លៃរថយន្ត Xiaomi YU7 មួយតឹក កើនឡើងលើសតម្លៃរថយន្តថ្មី ជាង ៨​ពាន់ដុល្លារ appeared first on .

YU7 រថយន្ត EV ថ្មីរបស់ Xiaomi ទទួលបានការបញ្ជាទិញជិត ៣ សែនគ្រឿង ត្រឹមមួយម៉ោងដំបូង
ក្រុមហ៊ុន Xiaomi ថ្មីៗនេះ ហាក់ទទួលបានភាពជោគជ័យថ្មីមួយ បន្ទាប់ពីរថយន្តស្ព័រអគ្គិសនី YU7 ថ្មីរបស់ខ្លួន ទទួលបានការបញ្ជាទិញយ៉ាងច្រើនលើសពីការរំពឹងទុក ពោលគឹត្រឹមតែមួយម៉ោងដំបូង ក្រោយម៉ូដែលថ្មីនេះ ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនផលិតរថយន្ត EV និងស្មាតហ្វូនលំដាប់កំពូលរបស់ប្រទេសចិន Xiaomi កាលពីថ្ងៃទី២៦ ខែមិថុនា បានកំណត់តម្លៃរថយន្ត YU7 SUV ថ្មីរបស់ខ្លួន ចាប់ពី ២៥៣ ៥០០ យ៉ន់ (៣៥ ៣៦៤ដុល្លារ) ដែលជាតម្លៃទាបជាង ៤% បើធៀបទៅនឹងរថយន្តអគ្គិសនី Model Y របស់ក្រុមហ៊ុនយក្សអាមេរិក Tesla។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍មួយ Xiaomi បាននិយាយថា YU7 ទទួលបានការបញ្ជាទិញរហូតដល់ទៅ ២៨៩ ០០០ គ្រឿង ឯណោះ ក្នុងរយ:ពេលត្រឹមតែមួយម៉ោងដំបូង នៃការដាក់លក់។ ចំនួននេះគឺច្រើនជាងបីដង បើធៀបទៅនឹងកម្រិតដែលអាចសម្រេចបាន សម្រាប់រថយន្ត EV ដំបូងរបស់ក្រុមហ៊ុន គឺ SU7 ដែលត្រូវបានប្រកាសដាក់លក់ កាលពីខែមីនា ឆ្នាំមុន។

ទន្ទឹមនឹងនេះ បើតាមអ្នកវិភាគមកពីស្ថាប័ន Jefferies បាននិយាយថារថយន្តអគ្គិសនី YU7 នេះ ទំនងជាអាចយកចំណែកទីផ្សារពីរថយន្តអគ្គិសនី Model Y ដែលជាប្រភេទ SUV ដែលលក់ដាច់បំផុតរបស់ប្រទេសចិន ដូចដែលក្រុមហ៊ុន Xiaomi បានកំណត់គោលដៅទុក ដោយសារតម្លៃរបស់ YU7 គឺទាបជាង Tesla Model Y បន្តិច ប៉ុន្តែវាផ្តល់នូវលក្ខណៈពិសេស និងដំណើរការល្អជាង។

ជម្រាបជូនផងដែរថា ក្រោយការប្រកាសដាក់លក់ YU7 នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានហក់ឡើងដល់ ៨% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ៕

The post YU7 រថយន្ត EV ថ្មីរបស់ Xiaomi ទទួលបានការបញ្ជាទិញជិត ៣ សែនគ្រឿង ត្រឹមមួយម៉ោងដំបូង appeared first on .

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Xiaomi គ្រោងបោះទុនជិត ៧ពាន់លានដុល្លារ វិនិយោគលើបន្ទះឈីប
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Xiaomi គ្រោងនឹងបោះទុនវិនិយោគប្រមាណ ៥០ពាន់លានយ៉ន់ (ឬស្មើ ៦,៩ពាន់លានដុល្លារ) នៅក្នុងការអភិវឌ្ឍបន្ទះឈីបស្មាតហ្វូនកម្រិតខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ដោយសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម WeChat ដើម្បីប្រារព្ធខួបលើកទី១៥ ចាប់តាំងពីការបង្កើតឡើងរបស់ក្រុមហ៊ុន លោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិបាននិយាយថា ៖”បន្ទះឈីបគឺជាផ្លូវស្នូលសម្រាប់ Xiaomi ដើម្បីបំបែកចូលទៅក្នុងបច្ចេកវិទ្យាទំនើប ដូច្នេះហើយយើងនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍវាឲ្យបានល្អបំផុត” ។

លោក Lei បានបន្ថែមទៀតថា ដើម្បីអាចសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ក្នុងការអភិវឌ្ឍបន្ទះឈីប Semiconductor របស់ Xiaomi ក្រុមហ៊ុនបានបង្កើតផែនការវិនិយោគដែលពាក់ព័ន្ធទៅនឹងគម្រោងនេះ យ៉ាងហោចណាស់ ៥០ពាន់លានយ៉ន់ ក្នុងរយ:ពេល ១០ឆ្នាំខាងមុខ។

រំឭកផងដែរថា Xiaomi ធ្លាប់បានបោះជំហានដំបូងចូលទៅក្នុងវិស័យបន្ទះ semiconductors សម្រាប់ស្មាតហ្វូនម្តងរួចហើយ ជាមួយនឹងការចេញនូវបន្ទះឈីបដំបូងបង្អស់របស់ក្រុមហ៊ុនមានឈ្មោះថា Surge S1 ក្នុងឆ្នាំ២០១៧។ ប៉ុន្តែ​ក្រោយក្រុមហ៊ុន ​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​ការ​ផលិត​បន្ទះ​ឈីប​នេះវិញ ដោយ​សារ​តែ​មាន​ឧបសគ្គ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ ហើយ​ចាប់​តាំង​ពី​នោះ​មក​ ពួកកេបាន​ងាកមកផ្តោត​លើ​ផ្នែក​ផ្សេង​ទៀត​ ដូច​ជា​ការ​ផ្លាស់​ប្តូរ​ទៅ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី ជាដើម។

ជម្រាបជូនផងដែរថា ជុំវិញការប្រកាសអំពីផែនការអភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួនរបស់ Xiaomi នេះ ត្រូវធ្វើឡើង នៅចំពេលកំពុងភាពតានតឹងផ្នែកបច្ចេកវិជ្ជាដែលកើនឡើងឥតឈប់ឈរ រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ខណៈដែលប្រទេសទាំងពីរ ស្វែងរកការធានានូវការចូលទៅប្រើប្រាស់សមាសធាតុទំនើបបំផុត៕

The post ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សចិន Xiaomi គ្រោងបោះទុនជិត ៧ពាន់លានដុល្លារ វិនិយោគលើបន្ទះឈីប appeared first on .

Xiaomi កំពុងដឹកនាំបដិវត្តន៍ “រោងចក្រងងឹត” នៅចិន ដោយមិនត្រូវការកម្លាំងមនុស្ស និងពន្លឺ
រោងចក្រមួយនៅក្នុងប្រទេសចិន បានបង្ហាញពីដំណាក់កាលថ្មីមួយនៃឧស្សាហកម្មដោយស្វ័យប្រវត្តិ ពោលគឺជាកន្លែងមួយដែលមិនចាំបាច់ត្រូវការកម្មករធ្វើការនោះឡើយ។ ហើយឧស្សាហកម្មបែបនេះ ត្រូវបានគេដាក់ឈ្មោះថា “រោងចក្រងងឹត” ដោយសារតែវាដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តទាំងស្រុង និងមិនចាំបាច់ត្រូវបើកភ្លើងបំភ្លឺ មនុស្សធ្វើការងារ ការសម្រាកញុំអាហារថ្ងៃត្រង់ ឬច្បាប់ការងារអ្វីនោះឡើយ។

គួរឲ្យដឹងផងដែរថា Dark Factory ឬរោងចក្រងងឹតនេះ គឺអាចដំណើរការក្នុងស្ថានភាពងងឹតទាំងស្រុង ដោយប្រើមនុស្សយន្តស្វ័យប្រវត្តិ និងមិនចាំបាច់ត្រូវការពន្លឺនោះឡើយ។ ហើយរោងចក្រដំបូងគេបំផុតដែលកំពុងអនុវត្ត Dark Factory នេះ គឺមានទីតាំងនៅទីក្រុង Changping ប្រទេសចិន ដែលជាមជ្ឈមណ្ឌលផលិតកម្មជំនាន់ក្រោយ ប្រើប្រាស់បច្ចេកវិទ្យា AI និងការផ្ទុកទិន្នន័យទ្រង់ទ្រាយធំ ដើម្បីសម្រួលដល់ការផលិត 24/7 ។ មិនដូចរោងចក្រប្រពៃណីទេ រោងចក្រនេះគឺពឹងផ្អែកតែលើកម្លាំងម៉ាស៊ីនសម្រាប់អ្វីៗគ្រប់យ៉ាង ដោយរាប់ចាប់ពីការគ្រប់គ្រងសម្ភារៈ រហូតដល់ការផ្គុំរូបរាងផលិតផលចុងក្រោយ។

យ៉ាងណាមិញ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សរបស់ចិន Xiaomi បានដឹកនាំបដិវត្តន៍ Dark Factory នេះ ដោយបានបើកដំណើរការឧបករណ៍ស្វ័យប្រវត្តិពេញលេញនៅក្នុងរោងចក្រដែលមានសមត្ថភាពអាចផលិតស្មាតហ្វូនបានមួយគ្រឿងក្នុងមួយវិនាទី។ រោងចក្រនេះរួមបញ្ចូលទាំងប្រព័ន្ធកែសំរួលខ្លួនឯងដោយ AI ដែលជួយបង្កើនប្រសិទ្ធភាពផលិតកម្មបន្ថែម និងកាត់បន្ថយកំហុស។ លើសពីនេះទៀត Xiaomi ក៏បានអនុវត្តប្រព័ន្ធបោសសម្អាតដោយស្វ័យប្រវត្តិយ៉ាងពេញលេញ ដោយពុំចាំបាច់តម្រូវឲ្យមានបុគ្គលិកសម្អាតនោះឡើយ។

ទន្ទឹមនឹងនេះ ដើម្បីបន្តគាំទ្រដល់ទស្សនវិស័យនៃការដំណើរការរោងចក្រងងឹតនេះ ក្រុមហ៊ុន Xiaomi បាននោះទុនវិនិយោគចំនួន ២,៤ពាន់លានយ៉ន់ (៣៣០លានដុល្លារ) នៅក្នុងរោងចក្រដែលមានទំហំ ៨១ ០០០ ម៉ែត្រការ៉េ ដែលអាចមានសមត្ថភាពផលិតស្មាតហ្វូនបានចំនួនរហូតដល់ទៅ ១០ លានគ្រឿងក្នុងមួយឆ្នាំ។

ជម្រាបជូនផងដែរថា ក្រៅតែពី Xiaomi ក្រុមហ៊ុនខ្នាតយក្សរបស់ចិនផ្សេងទៀត ក៏កំពុងបន្តបោះទុនវិនិយោគលើគ្រឿងបរិក្ខារដែលដំណើរការដោយ AI ស្រដៀងគ្នានេះផងដែរ ដោយកំណត់និន្នាការមួយដែលអាចផ្លាស់ប្តូរកម្លាំងពលកម្មពិភពលោក នាពេលអនាគត៕

The post Xiaomi កំពុងដឹកនាំបដិវត្តន៍ “រោងចក្រងងឹត” នៅចិន ដោយមិនត្រូវការកម្លាំងមនុស្ស និងពន្លឺ appeared first on .

ស្ងាត់ៗ មេធំក្រុមហ៊ុនស្មាតហ្វូន Xiaomi ឡើងតំណែងជាអ្នកមានដាច់គេទី០៥ របស់ប្រទេសចិន
លោក Lei Jun ដែលជាប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Xiaomi ឥឡូវនេះ បានហក់ឡើងមកគ្រងតំណែងជាអ្នកមានដាច់គេទី០៥ របស់ប្រទេស ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៣៥,៣ពាន់លានដុល្លារ។

លោក Lei ដែលបានបង្កើតក្រុមហ៊ុន Xiaomi ដំបូងក្នុងឆ្នាំ២០១០ ជាមួយដៃគូជាច្រើន បានឃើញទ្រព្យសម្បត្តិសរុបរបស់ខ្លួន ហក់ឡើងយ៉ាងខ្លាំងពោលគឺដល់ទៅបីដង ពីចំនួន ១០,៩ពាន់លានដុល្លារ គិតនៅក្នុងខែមេសា ឆ្នាំ២០២៤​ កន្លងទៅ។ នេះបើយោងតាមទស្សនាវដ្តី Forbes ។

ជុំវិញការកើនឡើងទ្រព្យដ៏ច្រើនរបស់លោក Lei នេះ ត្រូវបានកើតឡើង បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi កើនឡើងដល់ទៅ ២៥០% ក្នុងរយ:ពេលត្រឹម ១២ខែចុងក្រោយ។

ទន្ទឹមនឹងនេះ ការទទួលបានភាពជឿជាក់ពីសំណាក់វិនិយោគិនទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងផ្នែកផលិតរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនរបស់ Xiaomi ក៏ត្រូវបានចាត់ទុកថាជាផ្នែកដ៏ធំមួយដែលបានជំរុញឲ្យមានការកើនឡើងនៃតម្លៃភាគហ៊ុន និងទ្រព្យសម្បត្តិរបស់លោក Lei ផងដែរ។

ជម្រាបជូនផងដែរថា តំណែងជាអ្នកមានបំផុតដាច់គេនៅក្នុងប្រទេសចិន គឺធ្លាក់ទៅលើលោក Zhong Shanshan ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនទឹកសុទ្ធ Nongfu Spring ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៥៤,៩ពាន់លានដុល្លារ និងតាមពីក្រោយដោយប្រធានក្រុមហ៊ុន Tencent Holdings លោក Ma Huateng ,សហស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming និងស្ថាបនិកក្រុមហ៊ុន PDD Holdings លោក​ Colin Huang ៕

The post ស្ងាត់ៗ មេធំក្រុមហ៊ុនស្មាតហ្វូន Xiaomi ឡើងតំណែងជាអ្នកមានដាច់គេទី០៥ របស់ប្រទេសចិន appeared first on .

CEO ក្រុមហ៊ុន Xiaomi ដើរតាមគន្លងមេធំ Tesla គេងនៅរោងចក្រ ដើម្បីសម្រេចការផលិតរថយន្ត EV ១០មុឺនគ្រឿង
ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បានបង្ហាញភាពជោគជ័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណ:ការផលិតរថយន្ត SU7 ដែលជារថយន្តអគ្គិសនីដំបូងរបស់ខ្លួន បានឈានដល់ចំនួន ១ សែនគ្រឿង នៅត្រឹមតែរយ:ពេលដ៏ខ្លីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CEOWorld។

តាមរយ:ការបង្ហោះសារនៅក្នុងបណ្តាញសង្គម X កាលពីពេលថ្មីៗនេះ មេធំរបស់ក្រុមហ៊ុន Xiaomi បានចែករំលែករូបភាពមួយកន្លឹកដែលលោកកំពុងគេងនៅលើកម្រាលឥដ្ឋក្នុងរោងចក្រ ដោយបានសរសេរថា៖”អ្នកនិយមលេងអ៊ីនធឺណិត បានជំរុញឲ្យខ្ញុំទៅរោងចក្រដើម្បីពន្លឿនការផលិត។ តាមពិតទៅ ខ្ញុំឧស្សាហ៍ទៅទីនោះញឹកញាប់ណាស់។ ពេលមួយ ខ្ញុំបានទៅដល់រោងចក្រនៅពេលព្រឹកព្រលឹមពេក ហើយបានបន្តគេងនៅកម្រាលឥដ្ឋក្នុងរោងចក្រតែម្តង។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់ ពេលដែលខ្ញុំភ្ញាក់ឡើង រថយន្តចំនួន ១សែនគ្រឿង ត្រូវបានផលិតបញ្ចប់រួចរាល់ទៅហើយ”។

ទន្ទឹមនឹងនេះ លោក Lei បានកត់សម្គាល់ថា វាចំណាយពេលត្រឹមតែ ២៣០ថ្ងៃប៉ុណ្ណោះ សម្រាប់ Xiaomi នៅក្នុងការផលិតរថយន្តអគ្គិសនីបានក្នុងចំនួនដ៏ច្រើនបែបនេះ ដែលអាចរាប់បានថាជាការផលិតដ៏លឿនបំផុតមួយសម្រាប់ក្រុមហ៊ុនចំណូលថ្មី ដែលទើបចាប់ផ្តើមប្រឡូកចូលនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តរបស់ Lei ក្នុងការគេងនៅរោងចក្រ បានធ្វើឲ្យមានការប្រៀបធៀបគ្នា ទៅនឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk ដែលធ្លាប់បានបង្ហាញសកម្មភាពស្រដៀងគ្នានេះ ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួន។

លោក Musk ធ្លាប់បានលើកឡើងនៅក្នុងបទសម្ភាសជាមួយ Bloomberg កាលពីឆ្នាំ២០១៨ ថា លោកបានសម្រេចចិត្តទៅរស់នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Tesla នៅរដ្ឋ Fremont និង Nevada អស់រយៈពេល ៣ឆ្នាំជាប់ៗគ្នា ដើម្បីរៀនយល់ពីភាពលំបាករបស់កម្មករនៅក្នុងរោងចក្រ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទៅលើស្មាតហ្វូនរបស់ខ្លួននោះ ថ្មីៗនេះ បានចាប់ផ្តើមហក់ចូលទីផ្សាររថយន្តអគ្គិសនី ជាមួយនឹងការដាក់បង្ហាញម៉ូដែលជាច្រើន រួមទាំង SU7, SU7 Pro, SU7 Max និង SU7 Ultra ខណ:រថយន្តចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនគ្រឿងត្រូវបានលក់ចេញប្រចាំខែ៕

The post CEO ក្រុមហ៊ុន Xiaomi ដើរតាមគន្លងមេធំ Tesla គេងនៅរោងចក្រ ដើម្បីសម្រេចការផលិតរថយន្ត EV ១០មុឺនគ្រឿង appeared first on .

មេធំក្រុមហ៊ុន Xiaomi ជាប់ឈ្មោះក្នុងបញ្ជីកំពូល CEO ទាំង១០ នៅក្នុងប្រទេសចិន
នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi Corp លោក Lei Jun បានលេចជាប់ឈ្មោះនៅក្នុងបញ្ជីកំពូល CEO ទាំង១០ នៅក្នុងប្រទេសចិន បន្ទាប់ពីរថយន្តអគ្គិសនីរបស់ Xiaomi ទទួលបានការគាំទ្រខ្លាំងនឹកស្មានមិនដល់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

រថយន្តអគ្គិសនីរបស់ Xiaomi ដែលមានឈ្មោះថា SU7 បញ្ចេញលក់កាលពីខែចុងខែមីនា ទទួលបានការគាំទ្រខ្លាំងនៅក្នុងស្រុក ដោយត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ក្រុមហ៊ុនទទួលបានការបញ្ជាទិញរហូតដល់ជិត ៨៩ ០០០គ្រឿង។

ហេតុនេះហើយទើបធ្វើឲ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះកើនឡើងខ្លាំង ស្របពេលប្រាក់ចំណូលវិញក៏ងើបស្ទុះដូចគ្នា និងបានធ្វើឲ្យទស្សនាវដ្ដី Forbes ចាត់ទុកលោក Lei Jun ជាក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនល្អបំផុតមួយរូបនៅប្រទេសចិន។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Xiaomi ទើបតែបង្កើតឡើងកាលពីឆ្នាំ២០១០ ប៉ុណ្ណោះ ក៏ប៉ុន្តែពួកគេបានដណ្ដើមចំណែកទីផ្សារស្មាតហ្វូននៅចិនយ៉ាងលឿន ដោយសារតែផលិតផលរបស់ពួកគេមានតម្លៃទាប តែគុណភាពល្អ។

សូមជម្រាបបន្ថែមថា លោក Lei Jun បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រហែល ១៣ពាន់លានដុល្លារ និងជាមហាសេដ្ឋីមានលុយច្រើនបំផុតទី១១ នៅប្រទេសចិនផងដែរ៕

The post មេធំក្រុមហ៊ុន Xiaomi ជាប់ឈ្មោះក្នុងបញ្ជីកំពូល CEO ទាំង១០ នៅក្នុងប្រទេសចិន appeared first on .

Xiaomi ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីធំបំផុតនៅចិនទី០៨ ក្រោយទទួលជោគជ័យធំ
ក្រុមហ៊ុនចិន Xiaomi បានក្លាយជាអ្នកផលិតរថយន្តអគ្គិសនីធំបំផុតទី០៨ នៅក្នុងប្រទេសចិន បន្ទាប់ពីទទួលបានជោគជ័យធំធេង ក្នុងការបញ្ចេញលក់រថយន្តម៉ូដែល SU7 បានច្រើនជាង ៧០០០គ្រឿង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បន្ទាប់ពីទទួលបានជោគជ័យធំនៅទីផ្សារក្នុងស្រុក Xiaomi កំពុងពិចារណាបោះជំហានចូលក្នុងទីផ្សារអន្តរជាតិម្ដង ដែលជាកន្លែងប្រមូលផ្ដុំគូប្រជែងខ្លាំងៗ ដូចជា BYD និង Tesla ជាដើម។

គួររំលឹកដែរថា Xiaomi ទើបប្រឡូកចូលក្នុងវិស័យរថយន្តអគ្គិសនីថ្មីថ្មោងប៉ុណ្ណោះ ដោយរថយន្តដំបូងរបស់ពួកគេ គឺមានឈ្មោះថា SU7 ដែលបញ្ចេញលក់កាលពីចុងខែមីនា ហើយគិតត្រឹមខែមេសា ពួកគេលក់បាន ៧ ០៥៨គ្រឿង ជាមួយផែនការលក់ឲ្យបាន ១០ម៉ឺនគ្រឿងនៅក្នុងឆ្នាំនេះ។

ជម្រាបបន្ថែមថា ក្រុមហ៊ុន Xiaomi ក៏បានបង្ហើបទៀតថា រយៈពេល ៧ខែទៀត ក្រុមហ៊ុនអាចនឹងនាំចេញរថយន្តអគ្គិសនីបានប្រហែលជាង ១ម៉ឺនគ្រឿងក្នុងមួយខែ ខណៈបច្ចុប្បន្នរថយន្តម៉ូដែល SU7 កំពុងទទួលបានការគាំទ្រខ្លាំងនៅក្នុងប្រទេសចិន៕

The post Xiaomi ក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីធំបំផុតនៅចិនទី០៨ ក្រោយទទួលជោគជ័យធំ appeared first on .