Xu Jiayin

ភូមិគ្រឹះស្កឹមស្កៃ ២ខ្នងរបស់ប្រធានក្រុមហ៊ុន Evergrande ត្រូវបានរឹបអូសដោយម្ចាស់បំណុល
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក HKO1 បានរាយការណ៍កាលពីថ្ងៃទី២២ ខែវិច្ឆិកាថា វីឡា២ខ្នង របស់ប្រធានក្រុមហ៊ុន China Evergrande នៅទីក្រុងហុងកុង ត្រូវបានរឹបអូសដោយម្ចាស់បំណុលហើយ។

ភូមិគ្រឹះដ៏ធំរបស់លោក Hui Ka Yan គឺស្ថិតនៅតំបន់ The Peak ជាប្លុកនៃក្រុមអ្នកមានរស់នៅ នៃទីក្រុងហុងកុង ដែលមានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារហុងកុង ឬប្រហែល ១៩២លានដុល្លារ នឹងត្រូវរឹបអូសដោយក្រុមម្ចាស់បំណុលជាផ្លូវការនាពេលឆាប់ៗ។

គួររំលឹកបន្តិចថា លោក Hui បានដាក់ប្លង់ផ្ទះ ២ខ្នងនេះ ទៅកាន់ក្រុមហ៊ុន Orix Asia Capital Ltd កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ជាទ្រព្យបញ្ចាំ សម្រាប់ទឹកប្រាក់ដ៏ច្រើន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួន​ជាក់លាក់ឡើយ។

ជម្រាបបន្ថែមថា ក្រៅពីផ្ទះ២ខ្នងនេះ កាលពីខែវិច្ឆិកាឆ្នាំទៅ លោក Hui ក៏ធ្លាប់ត្រូវបានធនាគារ China Construction Bank រឹបអូសផ្ទះមួយខ្នងទៀតផងដែរ ដែលស្ថិតនៅតំបន់ជាមួយគ្នានេះ៕

The post ភូមិគ្រឹះស្កឹមស្កៃ ២ខ្នងរបស់ប្រធានក្រុមហ៊ុន Evergrande ត្រូវបានរឹបអូសដោយម្ចាស់បំណុល appeared first on .

ស្ថាបនិកក្រុមហ៊ុន China Evergrande បាត់បង់ងារជាមហាសេដ្ឋី ក្រោយរបូតលុយ ៩៨%
ស្ថាបនិកក្រុមហ៊ុន China Evergrande លោក Hui Ka Yan ហាក់កំពុងជួបទុក្ខផ្ទួនៗ ពោលក្រុមហ៊ុន​កំពុងជាប់បំណុលវ័ណ្ឌក ខណៈលោកក៏បាត់បង់ងារជាមហាសេដ្ឋីថែមទៀត ក្រោយទ្រព្យសម្បត្តិ​របស់មេធំ Evergrande មានការថយចុះអស់ជាច្រើន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Fortune បានរាយការណ៍ថា រយៈពេល ៣ឆ្នាំកន្លងមកនេះ តម្លៃហ៊ុនរបស់ Evergrande បានធ្លាក់ចុះរហូតដល់ ៩៩% បណ្ដាលឲ្យទ្រព្យសម្បត្តិរបស់លោក Hui បាត់បង់ប្រមាណ ៩៨%។

ជាមួយគ្នានេះ គេហទំព័រ Bloomberg Billionaires Index បានបង្ហាញទៀតថា បច្ចុប្បន្នលោក Hui មានទ្រព្យសម្បត្តិប្រមាណ ៩៧៩លានដុល្លារ ខណៈកាលពីឆ្នាំ២០១៧ លោកមានទ្រព្យសម្បត្តិ​ដល់ទៅ ៤២ពាន់លានដុល្លារឯណោះ។

គួររំលឹកដែរថា ក្រុមហ៊ុន China Evergrande បានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាប់បំណុលច្រើនបំផុតលើលោក ប្រមាណ ៣០០ពាន់លានដុល្លារ ហើយរដ្ឋាភិបាលចិន​បានទទូចឲ្យលោក Hui លក់អចលនទ្រព្យផ្ទាល់ខ្លួន ដើម្បីយកប្រាក់ទៅដោះបំណុលខ្លះ៕

The post ស្ថាបនិកក្រុមហ៊ុន China Evergrande បាត់បង់ងារជាមហាសេដ្ឋី ក្រោយរបូតលុយ ៩៨% appeared first on .

មេធំ Evergrande កំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីក្រុមប៉ូលិស
មហាសេដ្ឋីចិន Hui Ka Yan ដែលជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ China Evergrande កំពុងស្ថិតក្រោមការឃ្លាំមើលពីក្រុមប៉ូលិស យ៉ាងយកចិត្តទុកដាក់បំផុត។ នេះបើតាមការចុះផ្សាយពីគេហទំព័រ The Edge Malaysia។

ប្រភពជិតស្និទ្ធនឹងបញ្ហាមួយនេះបានទម្លាយថា លោក Hui ត្រូវបានឃាត់ខ្លួនពីក្រុមប៉ូលិសចិន​កាលពីដើមខែនេះ ហើយកំពុងត្រូវបានតាមដាននៅទីតាំងសំងាត់មួយកន្លែង។

មកទល់នឹងពេលនេះ មិនទាន់មានព័ត៌មានអ្វីបញ្ជាក់ច្បាស់លាស់ពីការឃាត់ខ្លួនរបស់មហាសេដ្ឋី​ចិនម្នាក់នេះឡើយ ខណៈគេគ្រាន់តែដឹងថា មេធំ Evergrande កំពុងស្ថិតក្រោមការតាមដាន​ពីក្រុមប៉ូលិសប៉ុណ្ណោះ។

សូមជម្រាបដែរថា កន្លងមករដ្ឋាភិបាលចិនធ្លាប់បន្ទោសលោក Hui ដែលធ្វើឲ្យវិស័យអចលនទ្រព្យនៅចិនធ្លាក់ក្នុងរណ្ដៅ ដោយសារតែការគ្រប់គ្រងក្រុមហ៊ុន មិនច្បាស់លាស់ និងការពង្រីកអាជីវកម្មគ្មានគោលដៅ បណ្ដាលឲ្យក្រុមហ៊ុនជំពាក់បំណុលវ័ណ្ឌក៕

The post មេធំ Evergrande កំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ពីក្រុមប៉ូលិស appeared first on .

ភូមិគ្រឹះរបស់មេធំ Evergrande ដែលត្រូវបានរឹបអូស ដាក់លក់តម្លៃជាង ១០០លានដុល្លារ
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg នាថ្ងៃទី២២ ខែកញ្ញានេះ បានឲ្យដឹងថា​ ភូមិគ្រឹះរបស់មហាសេដ្ឋី Hui Ka Yan ដែលជាប្រធានក្រុមហ៊ុន Evergrande នៅទីក្រុងហុងកុង ដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលចិនកាលពីឆ្នាំមុន ត្រូវបានដាក់លក់លើទីផ្សារហើយ។

ភូមិគ្រឹះមួយនេះត្រូវបានដាក់លក់ក្នុងតម្លៃប្រហែល ១១២លានដុល្លារ នៅចំកណ្ដាលទីក្រុងហុងកុង គឺមានទំហំ ៤៦៥ម៉ែត្រការ៉េ ស្ថិតនៅតំបន់ 10B Black’s Link គឺជា​អចលនទ្រព្យមួយ ក្នុងចំណោមអចលនទ្រព្យធំៗ ៣ របស់មហាសេដ្ឋីចិនរូបនេះ ដែលបានដាក់​ជាវត្ថុបញ្ចាំ ទៅកាន់ធនាគារចិន។

សូមជម្រាបដែរថា China Evergrande បានជួបគ្រោះធំ ដោយសាររដ្ឋាភិបាលបានបង្ក្រាបទៅលើ​អំពើពុករលួយក្នុងវិស័យអចលនទ្រព្យ និងធ្វើឲ្យក្រុមហ៊ុនជាប់បំណុលប្រមាណជាង ៣០០ពាន់លានដុល្លារ។

ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះ ស្ថាបនិកក្រុមហ៊ុន លោក Hui បានចាប់ផ្ដើមប្រមែប្រមូល លក់អចលនទ្រព្យ ភាគហ៊ុន និងបានដាក់បញ្ចាំផ្ទះ ដើម្បីយកប្រាក់ពីធនាគារដោះស្រាយ​បញ្ហាខ្លះៗ ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកមានប្រមាណ ២ពាន់លានដុល្លារ ថយចុះប្រមាណ ៩៥% ពីឆ្នាំ២០១៧ ដែលលោកធ្លាប់មានរហូតដល់ ៤២ពាន់លានដុល្លារ៕

The post ភូមិគ្រឹះរបស់មេធំ Evergrande ដែលត្រូវបានរឹបអូស ដាក់លក់តម្លៃជាង ១០០លានដុល្លារ appeared first on .

Evergrande បរាជ័យក្នុងកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលក្រៅប្រទេស
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់បំណុលច្រើនបំផុតលើលោក Evergrande បានបរាជ័យ​ក្នុងកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលអន្តរជាតិ បន្ទាប់ពីមេធំក្រុមហ៊ុន Hui Ka Yan អះអាង​ថា នឹងសងប្រាក់ប្រមាណ ៣០០ ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពី Forbes បានឲ្យដឹងថា Evergrande បានជួបចរចាជាមួយ​ម្ចាស់បំណុលកាលពីចុងខែមករា ប៉ុន្តែភាគីទាំងសងខាងនៅមិនទាន់អាច​សម្រេចកិច្ចព្រមព្រៀង​នៃ​រចនាសម្ព័ន្ធសងបំណុលបាននៅឡើយ។

កន្លងមក Evergrande ធ្លាប់មានក្ដីសង្ឃឹមថា នឹងទទួលបានការគាំទ្រពីម្ចាស់បំណុលជុំវិញ​ការ​រៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន ប៉ុន្តែក្រុមម្ចាស់បំណុលបរទេសដែល Evergrande ជំពាក់​លុយប្រហែល ២០ពាន់លានដុល្លារ ចង់ទទួលបានប្រាក់របស់ពួកគេវិញលឿនបំផុត បន្ទាប់ពី​វិស័យអចលនទ្រព្យនៅចិន​រាងងើបឡើងបន្តិច។

ទាក់ទងនឹងបញ្ហាខាងលើ Evergrande ទំនងមិនអាចសម្រេចតាមឡើយ ដ្បិតក្រុមហ៊ុនចង់សង​បំណុលជា​ចំណែកភាគហ៊ុនបន្តិចម្ដងៗ រហូតដល់រយៈពេល ១២ឆ្នាំឯណោះ។

មូលហេតុដែល Evergrande ចង់សងបំណុលជាចំណែកភាគហ៊ុន ដោយសារក្រុមហ៊ុនចង់ទុក​លុយ​ដើម្បីបញ្ចប់គម្រោងដែលមិនទាន់សាងសង់រួច និងទុកលុយខ្លះដើម្បី​ដោះទាល់​បញ្ហាចាំបាច់នានា។

ដំណោះស្រាយចុងក្រោយរវាង Evergrande និងម្ចាស់បំណុលបរទេស ទំនងនឹងត្រូវអូស​បន្លាយ​យូរទៀត ហើយស្ថាបនិកក្រុមហ៊ុនអាចនឹងត្រូវដកលុយពីហោប៉ៅផ្ទាល់ខ្លួន បង់រំលោះម្ចាស់បំណុលខ្លះ។

សូមជម្រាបដែរថា បន្ទាប់ពីប្រើប្រាស់ទឹកប្រាក់ផ្ទាល់ខ្លួនប្រមាណ ១ពាន់លានដុល្លារ សងបំណុលខ្លះ បច្ចុប្បន្ន​ទ្រព្យសម្បត្តិរបស់ស្ថាបនិក Evergrande នៅសល់ប្រមាណ ៣ ពាន់លានដុល្លារ៕

The post Evergrande បរាជ័យក្នុងកិច្ចព្រមព្រៀងជាមួយម្ចាស់បំណុលក្រៅប្រទេស appeared first on .

ស្ដេចត្រាញ់ Evergrande ធ្លាប់ជាអ្នកមានបំផុតស្រុកចិន តែបច្ចុប្បន្នរបូតទ្រព្យសម្បត្តិសឹងអស់ពីខ្លួន
ក្រុមហ៊ុនវិនិយោគអចលនទ្រព្យធំបំផុតមួយប្រចាំប្រទេសចិន China Evergrande ​បច្ចុប្បន្ន​កំពុង​ជាប់បំណុលវ័ណ្ឌក រហូតទទួលបាន​ងារ​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​បំណុលច្រើន​បំផុត​លើលោក​ថែមទៀត។

ក្រឡេក​ទៅ​មើល​មេធំ​ប្រចាំ​ក្រុមហ៊ុន លោក Hui Ka Yan ដែល​ពីមុន​ធ្លាប់ជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រទេសចិន ក៏ជា​បុគ្គល​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​ប្រចាំ​សង្គម ប៉ុន្តែ​ពេលនេះ​លោក​របូត​ទ្រព្យសម្បត្តិ​រហូត​ដល់​ជាង ៩០% ឯណោះ។

យោងតាម​ការចុះផ្សាយពី Bloomberg Billionaires Index បាន​បង្ហាញថា ទ្រព្យសម្បត្តិ​របស់​ប្រធាន​ក្រុមហ៊ុន China Evergrande Group បាន​ថយចុះ​សឹង​មិន​គួរ​ឲ្យជឿ ពោល​ធ្លាក់តាំងពី​ជាង ៤២ ពាន់​លានដុល្លារ មកសល់ត្រឹម ៣ ពាន់លានដុល្លារ​ប៉ុណ្ណោះ។

ការធ្លាក់ចុះ​ដ៏​សំបើម​នៃ​ទ្រព្យសម្បត្តិ​របស់​ស្ដេចត្រាញ់​ខាងលើ គឺ​បណ្ដាល​មកពី​គោលនយោបាយ “វិបុលភាពរួម” ដែលចាប់ផ្ដើម​រឹតបន្តឹង​លើ​វិស័យឧស្សាហកម្ម​មួយចំនួន ហើយក្នុងនោះ រដ្ឋាភិបាលបាន​អនុម័ត​វិធានការ​យ៉ាងតឹងរ៉ឹងចំពោះវិស័យអចលនទ្រព្យ គឺ “ខ្សែបន្ទាត់ក្រហម ៣” ដើម្បីទប់ស្កាត់ការកើនឡើងបំណុល តែវាបាន​ធ្វើ​ឲ្យ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ និងប៉ះពាល់​ដល់​ធនាគារ ក្រុមហ៊ុនផ្សេងៗ និង​ម្ចាស់ផ្ទះរាប់លាន​នាក់។

គួររំលឹកដែរថា រយៈពេល ២ ឆ្នាំចុងក្រោយនេះ មហាសេដ្ឋី​មានបំផុត ៥ រូប​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅចិន របូតលុយសរុប​ប្រហែល ៦៥ ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការ​ចុះផ្សាយពី Bloomberg៕

The post ស្ដេចត្រាញ់ Evergrande ធ្លាប់ជាអ្នកមានបំផុតស្រុកចិន តែបច្ចុប្បន្នរបូតទ្រព្យសម្បត្តិសឹងអស់ពីខ្លួន appeared first on .

មេធំ Evergrande ប្រកាសលក់អចលនទ្រព្យថ្លៃបំផុតនៅទីក្រុងឡុងដ៍ សងបំណុលក្រុមហ៊ុន
មហាសេដ្ឋីចិន Hui Ka-yan ឬត្រូវគេស្គាល់​ថា Xu Jiayin ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Evergrande ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ជាប់​បំណុលច្រើន​បំផុត​លើលោក បាន​ប្រកាស​លក់​ផ្ទះ​នៅ​ទីក្រុងឡុងដ៍។ នេះ​បើតាម​ការ​ចុះផ្សាយពី The Financial Times។

ដោយឡែក SCMP បានបន្ថែមថា ផ្ទះ​ដែល​មហាសេដ្ឋី​ចិន​បាន​ប្រកាស​លក់​ គឺ​ជា​អចលនទ្រព្យ​មាន​តម្លៃ​ថ្លៃបំផុតនៅ​រដ្ឋធានីនៃចក្រភពអង់គ្លេស ពោល​គឺ​មាន​តម្លៃ​រហូត​ដល់ ២២៧ លាន​ដុល្លារអាមេរិក។

មូលហេតុដែល​ធ្វើ​ឲ្យ ម្ចាស់ភាគហ៊ុន​ធំ​បំផុត​នៃ Evergrande ប្រកាស​លក់​អចលនទ្រព្យ​ដ៏​មហាសាល​មួយ​នេះ ក៏ដូចជា​លក់​ភាគហ៊ុន ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​មួយ​ចំណែកធំ គឺ​ដើម្បី​ត្រូវ​ដោះ​បំណុល​ខ្លះៗ​នៃ​ក្រុមហ៊ុន បន្ទាប់​ពី​រដ្ឋាភិបាល​ចិន​បដិសេធ​មិន​ព្រម​ចេញមុខជួយ​ក្រុមហ៊ុននេះ។

សូមជម្រាបដែរថា ទ្រព្យសម្បត្តិ​របស់​លោក Hui គឺ​បាន​ធ្លាក់​រហូត ៨៣% តាំងពី​ខែកក្កដា ២០២០ ហើយ​បច្ចុប្បន្នទ្រព្យសម្បត្តិ​របស់​លោក​នៅ​សល់​ប្រមាណ ៦ ពាន់​លាន​ដុល្លារ។ នេះបើតាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ Bloomberg Billionaires’ Index៕

The post មេធំ Evergrande ប្រកាសលក់អចលនទ្រព្យថ្លៃបំផុតនៅទីក្រុងឡុងដ៍ សងបំណុលក្រុមហ៊ុន appeared first on .

ស្ថាបនិក Evergrande ពីកម្មករតូចតាច ក្លាយជាស្ដេចត្រាញ់អចលនទ្រព្យប្រចាំប្រទេសចិន
ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សរបស់ចិន Evergrande កំពុងផុងខ្លួនចូលទៅក្នុងវិបត្តិបំណុលជាង ៣០០ ពាន់លានដុល្លារអាមេរិក ដែលខ្លួនបានយកទៅវិនិយោគក្នុងការសាងសង់គម្រោង ដែលមិនអាចលក់ចេញបាន ។

ហើយជាមួយនឹងគម្រោងអចលនទ្រព្យជាង ១៣០០ ការក្ស័យធុន ដែលអាចកើតមានទៅលើក្រុមហ៊ុន Evergrande កំពុងតែទាញសេដ្ឋកិច្ចរបស់ប្រទេសចិនទាំងមូល ឱ្យមានការធ្លាក់ចុះយ៉ាងឆាប់រហ័សផងដែរ ។

មុនពេលប្រឈមមុខជាមួយវិបត្តិ Evergrande  ដែលជាក្រុមហ៊ុនអចលនលទ្រព្យធំបំផុត ឈរជើងរកស៊ីនៅក្នុងប្រទេសចិនមួយនេះ បង្កើតឡើងដំបូងដោយនរណា?

Evergrande Group ត្រូវបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ១៩៩៦ នៅក្រោមស្នាដៃរបស់លោក Hui Ka Yan ឬស្គាល់យ៉ាងទូលំទូលាយថា Xu Jiayin ហើយមុនពេលពេលបង្កើតក្រុមហ៊ុននេះ លោកក៏ធ្លាប់ជាផ្នែកមួយនៃក្រុមហ៊ុនធំផ្សេងទៀត ដូចជា Wuyan Iron & Steel Corporation Limited និង Guangzhou Penngda Group Company Limited ផងដែរ ។

ទន្ទឹមនឹងនោះ ជាមួយនឹងបទពិសោធ ក៏ដូចជាភាពជោគជ័យលើមុខជំនួញ លោក Xu ក៏ត្រូវបានតែងតាំងជាអនុប្រធានសមាគមអចលនទ្រព្យចិន , សមាគមនាយកសហគ្រាសចិន និងសហព័ន្ធសហគ្រាសចិនផងដែរ ។

លោក Xu បានកើតនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ១៩៥៨ នៅក្នុងភូមិជនបទមួយ ក្នុងខេត្ត Henan ប្រទេសចិន ដោយលោកមានឪពុក ជាទាហានចូលនិវត្តន៍ ប៉ុន្តែមិនមានព័ត៌មានច្រើន និយាយអំពីម្តាយរបស់លោកនោះឡើយ ។

បន្ទាប់ពីបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ក្នុងខេត្ត លោក Xu បានចូលបម្រើការងារនៅក្នុងរោងចក្រស៊ីម៉ងត៍ មុនពេលចាប់ផ្តើមបន្តការសិក្សានៅសកលវិទ្យាល័យ Wuhan Institute of Iron and Steel ក្នុងឆ្នាំ ១៩៧៨ ដែលជាកន្លែងគាត់បានសិក្សាទៅលើជំនាញផ្នែកលោហធាតុ ។

ក្រោយពីបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ លោក Hui ត្រូវបានគេចាត់ឱ្យទៅធ្វើការនៅកន្លែងស្លដែក ក្នុងក្រុមហ៊ុន Wuyang Iron and Steel ហើយជាមួយសមត្ថភាព លោកបានឡើងតំណែងយ៉ាងឆាប់រហ័ស និងត្រូវបានគេតែងតាំងជានាយកក្រុមហ៊ុន ក្នុងឆ្នាំ ១៩៨៥ ។

បន្ទាប់ពីបម្រើការអស់រយ:ពេល ១០ ឆ្នាំ លោក Xu បានលាលែងពីតំណែង នៅក្នុងឆ្នាំ ១៩៩២ ហើយបានផ្លាស់ទៅនៅទីក្រុង Shenzhen វិញ ដោយលោកបានកាន់តំណែងជាអ្នកដឹកនាំក្រុមហ៊ុនពាណិជ្ជកម្មធំមួយ នៅទីនោះ ។ លុះដល់ឆ្នាំ ១៩៩៦ លោកបានបន្តផ្លាស់មកនៅទីក្រុង Guangzhou ហើយបានបង្កើតក្រុមហ៊ុន Evergrande Group នៅចំពេលប្រទេសចិន បានចាប់ផ្តើមធ្វើកំណែទម្រង់ផ្នែកនគរូបនីយកម្មយ៉ាងឆាប់រហ័ស ហើយទីផ្សារលំនៅដ្ឋាន បានចាប់ផ្តើមរីកដុះដាលខ្លាំង ។

ចាប់តាំងពីឆ្នាំ ១៩៩៦ នោះមក លោក Xu បានពន្យល់ថា ភាគជោគជ័យ មិនមែនកើតឡើងត្រឹមតែមួយយប់នោះឡើយ ខណ:ភាពជោគជ័យរបស់លោក គឺជាការបំផុសគំនិតសម្រាប់មហាជនគ្រប់រូប។ អំឡុងឆ្នាំ ២០០៩-២០១០ Evergrande Group មានការរីកចម្រើន ឥតឈប់ឈរ ខណ:លោក Xu បានប្រកាសទិញយកក្លិបបាត់ទាត់ Gaungzhou FC បន្ថែមទៀត​។

ក្រោយភាពជោគជ័យលើវិស័យអចលនទ្រព្យ ក្រុមហ៊ុនរបស់លោក Xu បានងាកទៅវិនិយោគលើមុនជំនួញផ្សេងទៀត ដូចជាការផលិត ទឹកដោះគោ គ្រប់ធញ្ញជាតិ និងវិស័យប្រេងជាដើម។ ហើយនៅក្រោយមកទៀត បានបង្កើតក្រុមហ៊ុនរថយន្តអគ្គិសនី ដែលនេះជាចំណុចនៃចាប់ផ្តើម នៃការខ្ចីបំណុលរហូតជំពាក់វ័ណ្ឌករបស់ Evergrande ផងដែរ ។

រំលងបាន ៧ ឆ្នាំ លោក Xu បានក្លាយជាមហាសេដ្ឋីមានបំផុតនៅតំបន់អាស៊ី ហើយបើតាមទស្សនាវដ្តី Forbes បានចុះផ្សាយថា ទ្រព្យសម្បត្តិរបស់លោក បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៤៣ ពាន់លានដុល្លារ នៅឆ្នាំ ២០១៧ ។

បើទោះពីជាបច្ចុប្បន្ន Evergrande កំពុងជាប់បំណុលកើនឡើងដល់ជាង ៣០០ ពាន់លានដុល្លារក៏ដោយ ប៉ុន្តែវាត្រូវបានគេរាយការណ៍ថា លោក Hui នៅតែទទួលបានចំណូលពីភាគលាភរបស់ក្រុមហ៊ុន ដែលបានធ្វើឱ្យរូបលោក បច្ចុប្បន្នស្ថិតនៅក្នុងចំណោមមហាសេដ្ឋីមានបំផុតទាំង ១០០ នៅក្នុងប្រទេសចិន ៕

The post ស្ថាបនិក Evergrande ពីកម្មករតូចតាច ក្លាយជាស្ដេចត្រាញ់អចលនទ្រព្យប្រចាំប្រទេសចិន appeared first on .