Yang Huiyan

ជាង ២ឆ្នាំចុងក្រោយ អតីតមហាសេដ្ឋីស្រីមានបំផុតនៅចិន របូតលុយជិត ២៩ពាន់លានដុល្លារ
លោកស្រី Yang Huiyan ធ្លាប់មានងារជា​មហាសេដ្ឋីស្រីមានបំផុតប្រចាំប្រទេសចិន ប៉ុន្តែ​គិត​តាំងពី​ខែមិថុនា ឆ្នាំ ២០២១ មកទល់ពេលនេះ មហាសេដ្ឋីរូបនេះរបូតទ្រព្យសម្បត្តិ​ប្រមាណ ២៨,៦ពាន់លានដុល្លារ និងបាត់បង់​តំណែងជា​មហាសេដ្ឋីស្រីមានបំផុតប្រចាំប្រទេសថែមទៀត។

យោងតាមការចុះផ្សាយពី​សារព័ត៌មាន Businessinsider បានបង្ហាញថា គិត​ចាប់ពីខែមិថុនា ឆ្នាំ ២០២១ មកទល់ខែតុលា ឆ្នាំ ២០២៣នេះ ទ្រព្យសម្បត្តិ​មហាសេដ្ឋីស្រីរូបនេះ របូតអស់​ប្រមាណ ៨៤% ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិ​របស់​លោកស្រីនៅសល់ប្រមាណ ៥,៥ពាន់លានដុល្លារ។

បន្ថែមពីនោះ ម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុន Country Garden Holdings រូបនេះ ក៏ទទួល​រងការ​ខាតបង់​មិនស្ទើរ​ផងដែរ ពោល​កាលពីថ្ងៃអង្គារ​កន្លងទៅ ក្រុមហ៊ុន​ទទួល​រងការពិន័យ​ប្រមាណ ៤៩០លានដុល្លារ ដោយសារ​ខកខាន​បង់ការប្រាក់។

មិនខុសពីក្រុមហ៊ុន​អចលនទ្រព្យនានា Country Garden Holdings ក៏មានបំណុលជុំទិស​ផងដែរ ស្របពេល​ការលក់ប្រចាំឆមាសទីមួយរបស់ក្រុមហ៊ុន ក៏បង្ហាញសញ្ញាមិនល្អទៀត ពោល​ទទួលបាន ១២៨,៧៦ពាន់លានយ៉ន់ ឬប្រមាណ ១៧,៨ពាន់លានដុល្លារ ធ្លាក់ចុះ ៣០% បើធៀបនឹងខែមុន។

សូមជម្រាបដែរថា បើទោះជារបូតលុយអស់ច្រើនសន្ធឹកក្ដី ប៉ុន្តែកាលពីចុងខែកក្កដា លោកស្រី Yang បានប្រកាសបរិច្ចាគចំណែកភាគហ៊ុនផ្ទាល់ខ្លួន នៅក្រុមហ៊ុន Country Garden ប្រមាណ ៥៥% ឬប្រមាណ ៨២៦លានដុល្លារ ទៅកាន់មូលនិធិដែលបង្កើតដោយប្អូនស្រីបង្កើតរបស់​ខ្លួន៕

The post ជាង ២ឆ្នាំចុងក្រោយ អតីតមហាសេដ្ឋីស្រីមានបំផុតនៅចិន របូតលុយជិត ២៩ពាន់លានដុល្លារ appeared first on .

អតីតមហាសេដ្ឋីស្រីមានបំផុតនៅអាស៊ី បរិច្ចាគទឹកប្រាក់ច្រើនជាង ៨០០លានដុល្លារ
បច្ចុប្បន្ន ក្រុមមហាសេដ្ឋីចិនជាច្រើនរូបហាក់បង្កើនការប្រុងប្រយ័ត្នជាខ្លាំង ចំពោះការវិនិយោគលុយ ក៏ដូចជាប្រើប្រាស់លុយរបស់ពួកគេ អំឡុងពេល​សេដ្ឋកិច្ចរបស់​មហាអំណាចអាស៊ី ជួបប្រទះវិបត្តិអលនទ្រព្យ។

យ៉ាងណា អតីតមហាសេដ្ឋីស្រី មានបំផុតនៅអាស៊ី Yang Huiyan បែរជាធ្វើផ្ទុយស្រឡះ ពីក្រុម​មហាសេដ្ឋីដទៃ ពោលគឺថ្មីៗនេះ លោកស្រីបានបរិច្ចាគចំណែកភាគហ៊ុនផ្ទាល់ខ្លួន​ ប្រហែល ៥៥% ដែលមានតម្លៃស្មើនឹង ៨២៦លានដុល្លារ ទៅកាន់មូលនិធិសប្បុរសធម៌មួយកន្លែង បង្កើតឡើងដោយប្អូនស្រីបង្កើតរបស់លោកស្រី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន MSN។

ដោយឡែក បើតាមរបាយការណ៍ផ្ទាល់ពីក្រុមហ៊ុនបានបង្ហាញថា លោកស្រី Huiyan បានបរិច្ចាគ​ចំណែកភាគហ៊ុនប្រមាណ ៦៧៥លានហ៊ុន នៃក្រុមហ៊ុន Country Garden Services ទៅកាន់​មូលនិធិ Guoqiang Foundation Hong Kong សម្រាប់គោលបំណងសប្បុរសធម៌។

សូមជម្រាបដែរថា លោកស្រី Yang គឺជាអតីតមហាសេដ្ឋីស្រីមានបំផុតនៅអាស៊ី ប៉ុន្តែទ្រព្យសម្បត្តិ​របស់លោកស្រី បានធ្លាក់ចុះយ៉ាងខ្លាំង រយៈពេល ២ឆ្នាំចុងក្រោយ ពោល​ធ្លាក់ចុះប្រមាណ ៨០% ពីទំហំទ្រព្យសម្បត្តិ​ ៣៤ពាន់លានដុល្លារ ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិ​របស់​លោកស្រីមានប្រហែល ៧ពាន់លានដុល្លារ៕

The post អតីតមហាសេដ្ឋីស្រីមានបំផុតនៅអាស៊ី បរិច្ចាគទឹកប្រាក់ច្រើនជាង ៨០០លានដុល្លារ appeared first on .

ស្ត្រីមេម៉ាយឥណ្ឌា ផ្ដួលស្ដេចត្រាញ់អចលនទ្រព្យចិន ក្លាយជាមហាសេដ្ឋីស្រីមានបំផុតនៅអាស៊ី
ដោយសារ​តែ​បច្ចុប្បន្ន​ វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​កំពុង​ជួប​ប្រទះ​វិបត្តិ​ហិរញ្ញវត្ថុ​ជាខ្លាំង បណ្ដាល​ឲ្យ​ក្រុម​វិនិយោគិន និង​អ្នក​អភិវឌ្ឍ​ជាច្រើន​រូប​ទទួល​ការ​ខាតបង់​ស្ទើរ​គ្រប់គ្នា ហើយ​ Yang Huiyan ក៏​បាន​របូត​តំណែង​មហាសេដ្ឋី​ស្រីមាន​បំផុត​នៅ​អាស៊ី ក៏​ព្រោះ​តែ​ហេតុផល​នេះ​ដូចគ្នា។

ជាមួយ​គ្នា​នោះ ស្ត្រី​ឥណ្ឌា​មួយ​រូប​ដែល​មាន​ឈ្មោះ​ថា Savitri Jindal បាន​ក្លាយ​ជា​អ្នក​ស្នង​តំណែង​បន្ត​របស់​ស្ត្រី​ជនជាតិ​ចិន ដោយ​បាន​ក្លាយ​ជា​មហាសេដ្ឋី​ស្រី​មាន​បំផុត​នៅ​អាស៊ី​ជាមួយ​ទ្រព្យសម្បត្តិ​ប្រមាណ ១៧,៤ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​ពី Forbes។

លោកស្រី Savitri គឺ​មាន​ដើមកំណើត​នៅ Tinsukia, Assam ហើយ​បាន​រៀបការ​ជាមួយ​ស្ថាបនិក​ក្រុមហ៊ុន Jindal លោក Om Prakash Jindal នៅ​ទសវត្ស​ឆ្នាំ ១៩៧០ ហើយ​បន្ទាប់ពី​ស្វាមី​បាន​ចែកឋាន​នៅ​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ឆ្នាំ ២០០៥ លោកស្រី​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ក្រុមហ៊ុន Jindal។

ក្រុមហ៊ុន Jindal គឺ​ជា​ក្រុមហ៊ុន​ឈាន​មុខគេ​មួយ​លើ​វិស័យ​ផលិត​ស៊ីម៉ងត៍​ ថាមពល និង​គ្រឿង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ដែកថែប​ជាដើម។

សូមជម្រាប​ដែរ​ថា លោកស្រី Jindal គឺ​ជា​បុគ្គល​ទី ០៦ នៃ​បញ្ជី​អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​ឥណ្ឌា និង​ជា​ស្ត្រីមាន​បំផុត​ប្រចាំ​ឥណ្ឌា និង​នៅ​អាស៊ី​ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ១៧,៤ពាន់​លាន​ដុល្លារ៕

The post ស្ត្រីមេម៉ាយឥណ្ឌា ផ្ដួលស្ដេចត្រាញ់អចលនទ្រព្យចិន ក្លាយជាមហាសេដ្ឋីស្រីមានបំផុតនៅអាស៊ី appeared first on .

មហាសេដ្ឋីអចលនទ្រព្យចិន លក់ភាគហ៊ុនបានលុយជាង ៦០០ លានដុល្លារ
វិបត្តិអចលនទ្រព្យនៅប្រទេសចិន កំពុង​មាន​ការ​ធ្លាក់ចុះជាខ្លាំង និង​បាន​ធ្វើឲ្យ​មហាសេដ្ឋី​ចិន​ជាច្រើនរូប​របូត​លុយ​រាប់ពាន់លានដុល្លារ រហូត​បុគ្គលខ្លះ​របូត​តំណែងមហាសេដ្ឋី​ក៏​មាន។​

ទន្ទឹម​នឹង​នោះ Yang Huiyan អតីត​មហាសេដ្ឋី​ស្រី​មាន​បំផុត​នៅអាស៊ី​ ក៏​ទទួល​រង​ឥទ្ធិពល​ជា​ខ្លាំង​ផងដែរ ហើយ​ថ្មីៗនេះ​លោកស្រី​បាន​ប្រកាស​លក់​ភាគហ៊ុន​ប្រមាណ ២៣៧ លានហ៊ុន​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍ Country Garden Services Holdings Co នៅ​តម្លៃ ២១,៣៣ ដុល្លារ​ហុងកុង​ ឬ​តម្លៃ​ ២,៧៤ ដុល្លារ/ហ៊ុន។

ការលក់​ភាគហ៊ុន​ជាង ២០០ លាន​នោះ គឺ​ធ្វើ​ឲ្យ​មហាសេដ្ឋី​ចិន​ទទួល​ទឹកប្រាក់​ប្រហែល ៦៥០ លាន​ដុល្លារ​ បើទោះជា​តម្លៃ​របស់​វា​បាន​ធ្លាក់ចុះ​ជិត ១១% បើធៀប​នឹង​ពេល​ផ្សារហ៊ុន​បិទចុងក្រោយ​បង្អស់។

សូមជម្រាប​ដែរថា អ្នកស្រី Yang គឺជា​សហប្រធាន​ក្រុមហ៊ុន Country Garden ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អលចនទ្រព្យ​ធំ​បំផុត​មួយ​នៅ​ចិន ដែល​មាន​ឪពុក​នាង​ជា​ស្ថាបនិក ហើយ​បើ​តាម​របាយការណ៍​ចុះផ្សាយ​ដោយ Bloomberg បាន​បង្ហាញ​ថា​ ស្ត្រី​វ័យ ៤១ ឆ្នាំ​រូបនេះ​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១២,១ ពាន់​លាន​ដុល្លារ៕

The post មហាសេដ្ឋីអចលនទ្រព្យចិន លក់ភាគហ៊ុនបានលុយជាង ៦០០ លានដុល្លារ appeared first on .

ប្រាក់ចំណូលក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតនៅចិន ធ្លាក់ចុះស្ទើរទាំងស្រុងនៅឆមាសទី ១
កាលពីថ្ងៃអង្គារ៍​កន្លង​ទៅ ក្រុមហ៊ុន Country Garden Holdings បានទម្លាយ​ថា ប្រាក់ចំណូលរបស់​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ ៩៦% នៅឆមាសទី១ ឆ្នាំ ២០២២ ដែលជា​តួលេខ​អាក្រក់​បំផុត​តាំងពី​ក្រុមហ៊ុន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​នៅ​ហុងកុង​ឆ្នាំ ២០០៧។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​បំផុត​នៅ​ចិន​ខាងលើ​បាន​រាយការណ៍​ថា ប្រាក់​ចំណូល​របស់​ពួកគេ​បាន​ធ្លាក់ចុះ​មក ៦១២ លានយ័ន ឬ​ជិត ៩០ លាន​ដុល្លារ​ក្នុង​រយៈពេល​ ៦ ខែ​តំបូង​នៃ​ឆ្នាំ​ ២០២២។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី​ Bloomberg។

ខុសពី​ដៃគូ​ប្រជែង​ឯទៀត អតិថិជន​គោលដៅ​របស់ Country Garden គឺ​ជា​គ្រួសារ​មាន​ជីវភាព​កម្រិត​មធ្យម​ ដែល​ភាគច្រើន​ជា​អ្នក​ចំណាកស្រុក​មក​ធ្វើការ​នៅ​ទីក្រុង ដូច្នេះ​អំឡុងពេល​សេដ្ឋកិច្ច​សកល​កំពុង​ធ្លាក់ចុះ ស្របពេល​វិស័យ​អចលនទ្រព្យ​នៅ​ចិន​កំពុង​រកាំរកូស​ផង ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខូចខាត​ជាខ្លាំង។

មិនតែប៉ុណ្ណោះ តម្លៃ​ហ៊ុន​របស់ Country Garden គឺ​បាន​ធ្លាក់ចុះ ៣,៩% កាលពី​រសៀលថ្ងៃអង្គារ៍​នៅ​លើ​ផ្សារហ៊ុន​ហុងកុង ខណៈ​បើគិត​នៅឆ្នាំ​នេះ គឺ​បាន​ធ្លាក់ចុះ​រហូត​ដល់ ៦៤% បើ​ធៀប​នឹង​ឆ្នាំ​ទៅ។

សូមជម្រាប​ដែរ​ថា ក្រុមហ៊ុន​មិនមែន​ជា​អ្នកខាតបង់​តែ​ម្នាក់​ឡើយ ពោល​សូម្បី​តែ Yang Huiyan ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​របស់​ក្រុមហ៊ុន​ក៏​ទទួល​រង​ឥទ្ធិពល​អាក្រក់​នេះ​ផងដែរ ពោល​លោកស្រី​បាន​របូត​លុយ​អស់​រាប់ពាន់​លាន​ដុល្លារ និង​ថែមទាំង​របូត​តំណែង​ជា​ស្ត្រីមាន​បំផុត​នៅ​អាស៊ី ដោយសារ​វិបត្តិ​អចលនទ្រព្យ​នៅ​ចិន​នេះ​ទៀត​ផង៕

The post ប្រាក់ចំណូលក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតនៅចិន ធ្លាក់ចុះស្ទើរទាំងស្រុងនៅឆមាសទី ១ appeared first on .

ស្ត្រី​មាន​បំផុត​នៅ​អាស៊ី របូត​ទ្រព្យសម្បត្តិ​អស់​ប្រហែល​ពាក់​កណ្ដាល​ ដោយសារ​វិបត្តិ​អចលនទ្រព្យ
នៅ​ក្នុង​ឆ្នាំ​នេះ វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ចិន​ហាក់​កំពុង​ដាំក្បាល​ចុះ​យ៉ាង​ខ្លាំង រហូត​ដល់​ថ្នាក់​អតិថិជន​មួយ​ចំនួន​ធំ ធ្វើ​កូដកម្ម​ឈប់​ចង់​បង់​លុយ​សម្រាប់​គម្រោង​ដែល​សាងសង់​មិន​រួចរាល់។

ទន្ទឹម​នឹង​នោះ មេធំ​ក្រុមហ៊ុន Country Garden ដែល​ធ្លាប់​ទទួល​រហស្សនាម​ជា​ស្ត្រី​មាន​បំផុត​នៅ​អាស៊ី បាន​របូត​តំណែង​មួយ​នេះ បន្ទាប់​ពី​ប្រទេស​ចិន​ជួប​វិបត្តិ​អចលនទ្រព្យ​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ទ្រព្យសម្បត្តិ​របស់​អ្នកស្រី​បាត់បង់​អស់​ប្រហែល​ពាក់​កណ្ដាល។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Bloomberg។

អ្នកស្រី Yang Huiyan ធ្លាប់​មាន​ទ្រព្យសម្បត្តិច្រើនជាង ២០ ពាន់​លាន​ដុល្លារ​កាលពី​ដើមឆ្នាំ ២០២២ ប៉ុន្តែ ៧ ខែ​ក្រោយ​មក ទ្រព្យសម្បត្តិ​របស់​អ្នកស្រី​បាន​ថយ​មក​សល់​ត្រឹម​ប្រហែល ១៣ ពាន់​លាន​ដុល្លារ របូត​អស់​ជាង​ពាក់កណ្ដាល​ឯណោះ។​

សូមជម្រាប​ដែរ​ថា វិស័យ​អចលនទ្រព្យ​នៅ​ប្រទេសចិន​កំពុង​ធ្លាក់​ក្នុង​សភាព​វឹកវរ​ជាខ្លាំង រហូត​ដល់​រដ្ឋាភិបាល​ស្នើសុំ​ឲ្យ​ធនាគារ​ជាច្រើន​ ចេញ​មុខ​ដោះស្រាយ​បញ្ហា​មួយ​នេះ ដូចជា​ការ​ផ្ដល់​មូលនិធិ និង​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប​ទៅ​កាន់​ក្រុម​អភិវឌ្ឍ​អចលនទ្រព្យ​ជាដើម៕

The post ស្ត្រី​មាន​បំផុត​នៅ​អាស៊ី របូត​ទ្រព្យសម្បត្តិ​អស់​ប្រហែល​ពាក់​កណ្ដាល​ ដោយសារ​វិបត្តិ​អចលនទ្រព្យ appeared first on .

សេដ្ឋីនី​មាន​បំផុត​នៅ​ចិន ​ចាយពេល​ត្រឹម ៤ ថ្ងៃ កើប​លុយ​បាន​ជាង ២ ពាន់​លាន​ដុល្លារ​
អ្នកស្រី Yang Huiyan បាន​ក្លាយ​ជា​សេដ្ឋីនី​មាន​បំផុត​ប្រចាំ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០២១ ដោយ​ស្ថិត​ត្រឹម​វ័យ ៣៩ ឆ្នាំ អ្នកស្រី​មាន​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៣២,៩ ពាន់​លាន​ដុល្លារ។ នេះបើ​តាម​ប្រភព​ពី Forbes។

បើ​ទោះបីជា​ ជាប់​ឈ្មោះ​ជា​ស្ត្រី​មាន​បំផុត​ប្រចាំ​ប្រទេស តែ​ជីវិត​ឯកជន​របស់ Huiyan មិន​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នោះ​ឡើយ ដោយ​គេ​គ្រាន់តែ​ដឹង​ថា អ្នកស្រី​គឺ​ជា​កូន​ស្រី​អ្នក​ជំនួញ​​ក្ដោបក្ដាប់​វិស័យ​អចលនទ្រព្យ​ធំ​ដាច់គេ​នៅ​ប្រទេស​ចិនគឺ​លោក Yang Guoqing។

បើ​តាម​ការ​ចុះផ្សាយ​ពី South China Morning Post លោក Guoqing គឺជា​ស្ថាបនិក​ក្រុមហ៊ុន Country Garden Holdings ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​បំផុត​នៅ​ចិន។

ដោយឡែក​សម្រាប់អ្នកស្រី Huiyan វិញ​ អាច​និយាយ​បាន​ថា​ ធំ​ដឹង​ក្ដី​ជាមួយ​គំនរ​ទ្រព្យសម្បត្តិ​ទៅ​ហើយ ដោយ​កាលពី​ឆ្នាំ ២០០៧ ឪពុក​របស់​អ្នកស្រី​បាន​ផ្ទេរ​ចំណែក​ភាគហ៊ុន​ ៧០% ទៅ​ឲ្យ​អ្នកស្រី ដែល​កាលនោះ​ទើប​មាន​វ័យ ២៥ ឆ្នាំ​ប៉ុណ្ណោះ។

ប្រភពព័ត៌មាន​មួយ​ទម្លាយ​ថា សេដ្ឋីនី​រូប​នេះ​អាច​​រកបាន​ដល់ទៅ​ ២ ពាន់​លាន​ដុល្លារ​ឯណោះ ក្នុង​រយៈពេល ៤ ​ថ្ងៃ ពោល​គឺ​ នៅពេល​ភាគហ៊ុន​ Country Garden ចាប់ផ្ដើម​ដាក់​លក់​នៅ​រយៈពេល ៤ ​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​ថ្មី​តែម្ដង។

បច្ចុប្បន្ន​ អ្នកស្រី​ Yang Huiyan គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​ប្រចាំ​ក្រុមហ៊ុន Country Garden ដែល​មាន ៥៧% នៃ​ភាគហ៊ុន​ទាំងមូល។ ក្រៅពី​នាម​ជា​សេដ្ឋីនី​មាន​បំផុត​ប្រចាំ​ប្រទេស​ចិន Huiyan ក៏​ជា​ស្ត្រី​មាន​បំផុត​ទី ៧ នៅ​លើ​ពិភពលោក​ផង​ដែរ៕

ប្រភព: nairametrics

The post សេដ្ឋីនី​មាន​បំផុត​នៅ​ចិន ​ចាយពេល​ត្រឹម ៤ ថ្ងៃ កើប​លុយ​បាន​ជាង ២ ពាន់​លាន​ដុល្លារ​ appeared first on .