Zong Qinghou

ស្ដេចត្រាញ់លើវិស័យជំនួញចិនម្នាក់ ទទួលមរណភាពក្នុងវ័យ ៧៩ឆ្នាំ
កាលពីថ្ងៃទី២៥ ខែកុម្ភៈ សារព័ត៌មាន CNN បានចុះផ្សាយថា មហាសេដ្ឋីចិន លោក Zong Qinghou បានទទួលមរណភាពនៅក្នុងវ័យ ៧៩ឆ្នាំ ដោយសាររោគាពាធ ក៏ប៉ុន្តែមិនបានបញ្ចេញ​ព័ត៌មានលំអិតទាក់ទងនឹងជំងឺនោះឡើយ។

កាលនៅរស់ លោក Zong គឺជាស្ដេចត្រាញ់មួយរូបនៅលើវិស័យជំនួញ ដោយលោកគឺជាស្ថាបនិកក្រុមហ៊ុន Wahaha ដែលជាអ្នកផលិតភេសជ្ជៈធំជាងគេបំផុតមួយ នៅប្រទេសចិន។

មហាសេដ្ឋីម្នាក់នេះ ត្រូវបានធុរកិច្ចជនល្បីៗដូចជា លោក Jack Ma សហស្ថាបនិកក្រុមហ៊ុន Alibaba និងលោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi ចាត់ទុកជាអាយដល និងជានិមិត្តរូប ហើយបុណ្យសពរបស់លោក ត្រូវបានប្រជាជនចិនកាន់ទុក្ខសឹងពេញផ្ទៃប្រទេស។

រំលឹកពីប្រវត្តិចេញរកស៊ីរបស់មហាសេដ្ឋីរូបនេះបន្តិច ដោយចាប់ផ្ដើមដំបូងលោកលក់ភេសជ្ជៈ​នៅតាមរទេះក្បែររបងសាលារៀន ហើយដោយសារការតស៊ូ និងភាពវៃឆ្លាត លោកបានពង្រីកខ្លួនម្ដងបន្តិចៗ រហូតបង្កើតបានជាក្រុមហ៊ុនខ្នាតយក្ស ដែលជំនាញលើ​ការផលិតភេសជ្ជៈគ្រប់ប្រភេទ និងអាហារកំប៉ុងថែមទៀត។

ប្រជាជនចិនគ្រប់រូបបានចាត់ទុកលោក Zong ជាវីរបុរស និងជានិមិត្តរូប ដោយសារលោកគឺជា​សហគ្រិនជំនាន់ទីមួយនៅប្រទេសចិន ដែលជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសមហាអំណាច​មួយនេះ ក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ ក្រោយមានការរៀបចំកំណែទម្រង់ទីផ្សារចិនឡើងវិញ។

លោក Zong ក៏ធ្លាប់ក្លាយជាកំពូលអ្នកមានដាច់គេនៅប្រទេសចិន ២លើកផងដែរ ពោលគឺកាលពីឆ្នាំ២០១០ និងឆ្នាំ២០១២ បន្ទាប់ពីយកឈ្នះក្ដីលើក្រុមហ៊ុនបារាំង Danone ជុំវិញការប្ដឹងផ្ដល់ ដណ្ដើមសិទ្ធគ្រប់គ្រងក្រុមហ៊ុន Wahaha ពេញលេញ។

បើទោះជាមានលុយច្រើនហូរហៀរក្ដី ក៏ប៉ុន្តែលោក Zong រស់នៅតាមបែបជីវិតសាមញ្ញបំផុត ដោយស្លៀកសម្លៀកបំពាក់ថោកៗ គ្មានគ្រឿងអលង្ការ និងសម្ភារៈនិយមច្រើនដូចជា​មហាសេដ្ឋីដទៃទៀតឡើយ។

បន្ថែមពីនោះ លោកគឺជាមនុស្សម្នាក់ដែលងប់ងុលជាមួយការងារ ពោលជារៀងរាល់ថ្ងៃ លោកតែងតែចាប់ផ្ដើមការងារនៅម៉ោង ៧ព្រឹក ហើយចេញពីការិយាល័យនៅម៉ោង ១១យប់។

សូមជម្រាបដែរថា គិតនៅត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោក Zong Qinghou មានទ្រព្យសម្បត្តិសរុបប្រមាណ ៦ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Forbes៕

The post ស្ដេចត្រាញ់លើវិស័យជំនួញចិនម្នាក់ ទទួលមរណភាពក្នុងវ័យ ៧៩ឆ្នាំ appeared first on .