សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍យុទ្ធជនកម្ពុជាទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ

សង្គម​ និង​សេដ្ឋកិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសស្វាគមន៍យុទ្ធជនកម្ពុជាទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុ​ន ម៉ាណែត នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសស្វាគមន៍យុទ្ធជនកម្ពុជាទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញបានប្រកបដោយសុខសុវត្ថិភាព។

ការវិលនិវត្តន៍មកកាន់មាតុប្រទេសកម្ពុជាវិញនេះដែរ ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនច្រើនកុះករ ក៏បានឈរនៅតាមដងផ្លូវ ដើម្បីទទួលស្វាគមន៍ វីរកងទ័ពកម្ពុជា ១៨រូបដែលយោធាថៃបានដោះលែងឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃ៣១ខែធ្នូនេះ តាមច្រកព្រំដែនអន្តរជាតិព្រំនៃខេត្តប៉ៃលិនផងដែរ។

សូមជម្រាបដែរថា មិនមែនតែសម្តេចធិបតី និងពលរដ្ឋខេត្តប៉ៃលិនប៉ុណ្ណោះទេ ប្រជាជននៅទូទាំងប្រទេស ក៏បានបង្ហាញការស្វាគមន៍ ជាមួយក្តីរំភើប ត្រេកអរ ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបនាថ្ងៃនេះ។

ទន្ទឹមគ្នានេះ កម្ពុជា ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕ អត្ថបទ៖ហ្សាលីន