គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង (ពីអាលុយមីញ៉ូម និងដែក) តម្លៃទុន ប្រមាណ ១៨,៧លានដុល្លារអាម៉េរិក នឹងមានវត្តមាននៅក្នុងខេត្តកំពង់ស្ពឺ ក្នុងពេលឆាប់ខាងមុខនេះ។នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៨ ខែគុម្ភៈ ឆ្នាំ២០២៦។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង (ពីអាលុយមីញ៉ូម និងដែក) ក្នុងទំហំទុនវិនិយោគប្រមាណ ១៨,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២៧កន្លែង។
សូមជម្រាបដែរថា គម្រោងវិនិយោគបង្កើត រោងចក្រផលិតសំបកកំប៉ុង និងគម្របកំប៉ុង (ពីអាលុយមីញ៉ូម និងដែក) ដែលមានទីតាំងស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នឹងវិនិយោគដោយក្រុមហ៊ុន GAO SEN PACKAGING (CAMBODIA) CO., LTD.៕ អត្ថបទ៖ហ្សាលីន


