វិស័យកសិកម្មកម្ពុជា បានចូលរួមចំណែកប្រមាណជិត១៤% នៃផលិតផលសរុបក្នុងស្រុកឆ្នាំ ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

វិស័យកសិកម្មកម្ពុជា បានចូលរួមចំណែកប្រមាណ ១៣.៦% នៃផលិតផលសរុបក្នុងស្រុកឆ្នាំ ២០២៥។ បើទោះបីជាការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពីមួយឆ្នាំ ទៅមួយឆ្នាំយ៉ាងនេះក្តី។នេះបើយោងតាមកម្មវិធី វេទិកាកសិកម្មកម្ពុជា កាលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ក” និង ក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីវេទិកាកសិកម្មកម្ពុជា មានគោលបំណង ដើម្បីពិគ្រោះ ពិភាក្សា និងរួមគ្នាដោះស្រាយ និងត្រៀមវិធានការសម្រាប់ជំរុញ និងគាំទ្រដល់វិស័យកសិកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្មផងដែរ។

តាមរយៈកម្មវិធីខាងលើ បានបង្ហាញដែរថា ក្នុងឆ្នាំ ២០២៥ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦.១% (គិតជាតម្លៃបច្ចុប្បន្ន)​ ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ មកឆ្នាំ ២០១៤។ គិតជាតម្លៃថេរ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៣.៦% នៃផលិតផលសរុបក្នុងស្រុកឆ្នាំ ២០២៥។

ជាងនេះទៀត បើទោះបីជាការចូលរួមចំណែករបស់វិស័យកសិកម្ម មានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ។ យ៉ាងនេះក្តី តែតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) មានការកើនឡើងជារៀងរាល់ឆ្នាំពី ២០,៣៨០ ពាន់លានរៀល នៅឆ្នាំ ២០១៦ ដល់ ៣៣,១៤៩ ពាន់លានរៀល នៅឆ្នាំ ២០២៥ (គិតជាតម្លៃបច្ចុប្បន្ន)។

សូមជម្រាបដែរថា កម្មវិធី វេទិកាកសិកម្មកម្ពុជានេះ គឺជាវេទិកាលើកដំបូង ហើយក៏គ្រោងនឹងបន្តធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ៕ អត្ថបទ៖ ហ្សាលីន