សភាថៃ​​​នឹងប្រជុំ​​បោះឆ្នោត​​​​គាំទ្រ​ អានុទីន ឲ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ពេញសិទ្ធ​ក្នុង​អាណត្តិថ្មី​​​​នៅថ្ងៃនេះ​​

អន្តរជាតិ

​បើ​គ្មា​ន​អ្វី​ប្រែប្រួល​ទេ សភា​​​​ប្រទេសថៃនឹង​ប្រជុំ​បោះឆ្នោត​​ជ្រើស​រើស​លោក អនុទីន ជានាយករដ្ឋមន្ត្រីថៃ​​សម្រាប់អាណត្តិថ្មី​នៅថ្ងៃទី​​១៩ខែ​មីនា​នេះ បន្ទាប់​ពីវិបត្តិ​នយោបាយ​របស់ប្រទេសមួយនេះ​​កាលពីអាណត្តិមុន បានបង្កជម្លោះ​ជាមួយ​កម្ពុជា​ ​រហូតដល់​ផ្ទុះ​អាវុធ​​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អានុទីន​​​ ឆានវីរៈគុល​ ជាមេដឹកនាំ​​​​គណបក្ស​​ភូមិចៃ​ថៃ​ បានឈ្នះការបោះឆ្នោត​​​​កាលពីខែ​កុម្ភៈ និង​​បាន​កៀរគ​​​រគណបក្ស​ផ្សេង​ៗ​​ចូលរួម​ក្នុងរដ្ឋាភិបាលចម្រុះ​ដែលមាន​​អាសនៈសភា​សរុប​​២៩០​ ហើយ​​ទទួលបានការគំាទ្រ​ពីសមាជិកសភា​​ថៃ​ ឲ្យ​ដឹកនាំរដ្ឋាភិបាល​​ថៃ​​​សម្រាប់អាណត្តិថ្មី​។​

តាមការសន្និដ្ឋាន ការទទួលបានសន្លឹកឆ្នោតគាំទ្រពីប្រជាពលរដ្ឋថៃបែបនេះ ព្រោះលោក អា​​នុទីន ​បាន​​​បំផុសគំនិត​​ជាតិនិយម​បង្ក​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា រហូតវាយបានតំបន់មួយចំនួនពីកម្ពុជា ដែលខ្លួនអះអាងថាជាទឹកដីរបស់ខ្លួន ស្របពេលកម្ពុជាបានប្រកាសប្រាប់ពិភពលោកថាយោធាថៃបានរំលោភបំពានចូលជ្រៅក្នុងដែនអធិបតេយ្យភាព និងគ្រប់គ្រងទឹកដីកម្ពុជាដោយខុសច្បាប់ដោយសាងសង់សំណង់រឹងមាំ ដាក់បន្លាលួស និងទូរកង់តឺន័រ។

តាមសេចក្តី​រាយការណ៍​របស់​រ៉យទ័រ លោក អានុទីន នឹងស្វែងរកការបោះឆ្នោតជ្រើសរើសលោកឱ្យឡើងកាន់អំណាច​​​ពេញ​លេញ​ជាថ្មី​​​នៅថ្ងៃទី១៩ ខែមីនា​នេះ​ ក្នុងការបោះឆ្នោតសភា​ជ្រើស​រើស​​នាយករដ្ឋមន្ត្រី ដែលអាចនាំមកនូវស្ថិរភាពដ៏កម្រមួយសម្រាប់ប្រទេសដែលរងទុក្ខវេទនាជាយូរមកហើយដោយវិបត្តិ​និងភាពចលាចលនយោបាយ៕