សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ បញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរស័ក្តិ ពលទោ ដល់សមាជិកគ្រួសារ សាច់ញាតិ វីរកងទ័ពពលី និងរបួសធ្ងន់នៅក្នុងសមរភូមិ ចំនួន ៤១ (សែសិបមួយ)នាក់ ឱ្យតាមបណ្ដាកងឯកភាព ចំណុះកងទ័ពជើងគោក។ នេះបើយោងតាមសេចក្ដីសម្រេច ស្ដីពីការបញ្ចូលក្របខ័ណ្ឌ ពលទាហាន ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីសម្រេចនេះ សម្ដេចធិបតី បានណែនាំដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕



