ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះក្រោម ៧៥ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីចុងខែកុម្ភៈ ដោយសារតែការមានការរំពឹងទុកថាច្រកសមុទ្រ Hormuz នឹងវិលត្រលប់មកដំណើរការធម្មតាវិញក្នុងពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅពេលបិទការជួញដូរនៅថ្ងៃទី២៤ ខែមិថុនា តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះជិត ៤% មកនៅក្រោម ៧៥ដុល្លារក្នុងមួយបារ៉ែល។ នេះជាកម្រិតទាបបំផុត គិតចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់នៅចុងខែកុម្ភៈមក។
ទន្ទឹមនឹងនេះ ប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក ក៏បានធ្លាក់ចុះ ៣,៥% ផងដែរ ដោយឥឡូវនេះកំពុងជួញដូរនៅតម្លៃប្រហែល ៧១ដុល្លារក្នុងមួយបារ៉ែល។ នេះគឺផ្ទុយពីមួយខែមុន នៅពេលដែលតម្លៃប្រេងឆៅសំខាន់ទាំងពីរ ត្រូវបានជួញដូរលើសពី ១០០ដុល្លារក្នុងមួយបារ៉ែល។
គួរជម្រាបជូនផងដែរថា ទីផ្សារប្រេងឆៅបានធ្លាក់ចុះវិញក្នុងអំឡុងពេលចាប់ផ្តើមនៃការចរចាសន្តិភាពរយៈពេល ៦០ថ្ងៃរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាមួយនឹងការរំពឹងទុកថាថាមពលដែលហូរកាត់តាមច្រកសមុទ្រ Hormuz នឹងវិលត្រឡប់មករកភាពធម្មតាវិញ៕

