ឧកញ៉ា ជា ធីឡាយ ប្រកាសសម្ពោធជាផ្លូវការ សាលាកុមារប៉ាស៊ីហ្វិក ទីតាំងចំការដូង

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ សាលាកុមារប៉ាស៊ីហ្វិក ទីតាំងចំការដូង ត្រូវបានប្រកាសសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ព្រមទាំង លោកជំទាវ យូរ ឃីម ធីឡាយ និង លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ រួមជាមួយវត្តមានថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ជា ធីឡាយ បានជឿជាក់ថា ការអប់រំគឺជាឧបករណ៍ដ៏មានអំណាចបំផុតក្នុងការកសាងអនាគតដ៏រុងរឿង។ តាមរយៈការអភិវឌ្ឍកុមារតូចៗនៅថ្ងៃនេះ គឺយើងកំពុងរួមចំណែកកសាងអនាគតគ្រួសារដ៏រឹងមាំ សហគមន៍ដ៏រុងរឿង និងប្រទេសជាតិដ៏ខ្លាំងក្លាប្រកដោយចីរភាព។

គួរបញ្ជាក់ផងដែរថា សាលាកុមារប៉ាស៊ីហ្វិក គឺជាមជ្ឈមណ្ឌលកុមារតូចអន្ដរជាតិ ដែលកម្មវិធីសិក្សាទទួលស្គាល់ដោយស្ថាប័នអប់រំចក្រភពអង់គ្លេស (𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐄𝐚𝐫𝐥𝐲 𝐘𝐞𝐚𝐫 𝐂𝐞𝐧𝐭𝐫𝐞) ផ្សារភ្ជាប់ជាមួយនឹងវិធីសាស្ដ្របង្រៀនបែបម៉ុនតេសូរីទំនើប ដែលជំរុញឱ្យកុមារមានភាពក្លាហាន ឯករាជ្យ ច្នៃប្រដិត្ឋ ការគោរព ឥរិយាបថល្អ សីលធម៌ខ្ពស់ រួមទាំងការប្រើប្រាស់ភាសាជាតិ និងភាសាអង់គ្លេសបានយ៉ាងល្អ។

📱Facebook (https://www.facebook.com/PacificKidsSchool)  

📱Telegram (https://t.me/PacificKidsSchool)

📱YouTube (https://www.youtube.com/@PacificKidsSchool)    

🌐Website (https://www.pacifickidsschool.edu.kh/)

📱App (IOS (https://apps.apple.com/kh/app/sovannaphumi-kids/id6477804031)) 

📱App (Android (https://play.google.com/store/apps/details?id=com.ocsolution.sovannaphumi_kid))