មេធំ​ Dell ឡើងតំណែងជាអ្នកមានដាច់គេទី៣ លើលោកជាលើកដំបូង ជាមួយទ្រព្យសរុប ២៦៧ពាន់លានដុល្លារ

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Dell Technologies លោក Michael Dell បានក្លាយជាបុគ្គលមានបំផុតទី៣ លើពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានកើនឡើងជិត ១២៧ពាន់លានដុល្លារបន្ថែមទៀត នៅក្នុងឆ្នាំនេះ ដោយសារភាគហ៊ុនក្រុមហ៊ុនរបស់លោកបានហក់ឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បានរាយការណ៍ថា លោក Dell បានបង្កើនទ្រព្យសម្បត្តិ ៤,៦ពាន់ដុល្លារបន្ថែមទៀត ទៅក្នុងចំនួនទ្រព្យសម្បត្តិសរុបរបស់លោក កាលពីថ្ងៃអង្គារ នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនផលិតកុំព្យូទ័រខ្នាតយក្សអាមេរិកមួយនេះបានកើនឡើង ១,៩% រហូតដល់កម្រិតកំណត់ត្រាខ្ពស់បំផុត ៥៣៣,៨៨ដុល្លារក្នុងមួយភាគហ៊ុន។

គួរឲ្យដឹងផងដែរថា ទ្រព្យសម្បត្តិសរុបរបស់លោក Dell បានកើនឡើងដល់ ២៦៧,៧ពាន់លានដុល្លារ ដែលធ្វើឱ្យរូបលោកស្ថិតនៅពីក្រោយតែស្ថាបនិក Google លោក Larry Page ដែលមានទ្រព្យសម្បត្តិសរុប ២៧៧,៩ពាន់លានដុល្លារ និងនាយកប្រតិបត្តិ Tesla លោក Elon Musk ដែលមានទ្រព្យសរុប ៩៤២ពាន់លានដុល្លារ ប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ ស្ថាបនិកក្រុមហ៊ុនយក្ស Amazon លោក Jeff Bezos បានធ្លាក់ទៅចំណាត់ថ្នាក់ទី៤ វិញ ជាមួយនឹងទ្រព្យសម្បត្តិ ២៦៥,២ពាន់លានដុល្លារ បន្ទាប់ពីខាតបង់លុយអស់ ១,៤ពាន់លានដុល្លារ ដោយសារភាគហ៊ុនរបស់ Amazon ធ្លាក់ចុះ ០,៦%៕​