អ្នកឧកញ៉ា លី ឃុនថៃ និងក្រុមគ្រួសារ ចុះទស្សនកិច្ចរោងចក្រផលិតរថយន្តដោយស្វ័យប្រវត្តិ នៅខេត្តសានស៊ី ប្រទេសចិន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំក្រុមគ្រួសារ អញ្ជើញចុះទស្សនកិច្ចរោងចក្រផលិតរថយន្ត ដោយស្វ័យប្រវត្តិ នៅខេត្តសានស៊ី ប្រទេសចិន ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទំនើប និងការអភិវឌ្ឍឧស្សាហកម្មចិន ព្រមទាំងផ្តល់បទពិសោធន៍ថ្មីៗដល់កូនៗ តាមពាក្យស្លោកចិន «ការអានសៀវភៅ​មួយម៉ឺនក្បាល មិនស្មើនឹងការធ្វើដំណើរមួយម៉ឺនម៉ាយល៍ទេ»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះ អ្នកឧកញ៉ាបានផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ព្រមទាំងអញ្ជើញវិនិយោគិនចិនឱ្យមកសិក្សា និងបណ្ដាក់ទុននៅកម្ពុជា ដោយសង្កត់ធ្ងន់លើសក្តានុពលទេសចរណ៍ដ៏សម្បូរបែប រួមមានតំបន់ប្រាសាទនៅខេត្តសៀមរាប និងតំបន់ឆ្នេរនៅខេត្តព្រះសីហនុ។

សូមជម្រាបផងដែរថា កាលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងលោកជំទាវ បានអញ្ជើញទៅទស្សនកិច្ច រោងចក្រមនុស្សយន្ត ស្ថិតនៅក្នុងខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន។ ការទស្សនកិច្ចនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយ ពីសក្ដានុពលរបស់កម្ពុជា ដោយរួមមានទាំង វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ក៏ដូចជាទាក់ទាញវិនិយោគិនចិនអោយវិនិយោគបន្ថែមនៅប្រទេសកម្ពុជា។