អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ចំណាយពេលមួយសប្តាហ៍ពេញ ចុះជួបដំបូងជាមួយភ្នាក់ងារ វិរ:ប៊ុនថាំ ទូទាំងប្រទេស ចំនួន ១៥០០សាខា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានចំណាយពេលដ៏មានតម្លៃមួយសប្តាហ៍ពេញ ចុះជួបសំណេះសំណាលជាមួយភ្នាក់ងារ វិរ:ប៊ុនថាំ ចំនួន ១៥០០សាខា ទូទាំងប្រទេសកម្ពុជា ដើម្បីពង្រឹង​សេវាកម្មដែលមានស្រាប់ និងសេវាកម្មថ្មីៗបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ាបណ្ឌិតអគ្គនាយក បានលើកឡើង​បែបនេះថា៖ “បេសកកម្មរយៈពេលពេញមួយសប្តាហ៍ ដែលជាជំនួបដំបូងជាមួយភ្នាក់ងារ វិរ:ប៊ុនថាំ ទូទាំងប្រទេស ចំនួន ១៥០០សាខា ដើម្បីពង្រឹងនូវសេវាកម្មដែលមានស្រាប់ និងសេវាកម្មថ្មីៗបន្ថែម ជូនដល់អតិថិជន វិរ:ប៊ុនថាំ ព្រមទាំងដោះស្រាយ និងបញ្ចប់រាល់បញ្ហាដែលមានការខ្វះខាតកន្លងមក។ វិរ:ប៊ុនថាំ នឹងនាំមកនូវអ្វីដែលថ្មីៗ​ឆាប់ៗនេះ។ #គ្រួសារវិរ:ប៊ុនថាំ ឈានមុខគេនៅកម្ពុជា”។

សូមជម្រាបថា ក្នុងឱកាសចុះជួបសំណេះសំណាលកន្លងមកនេះ អ្នកឧកញ៉ា បណ្ឌិត ក៏បានណែនាំអំពីផលិតផលថ្មី Vireak Buntham Food និងការចែកចាយ​តាមបណ្តាញភ្នាក់ងារ ព្រមទាំងបានស្តាប់សំណូមពរ មតិយោបល់ និងសំណួរពីភ្នាក់ងារ ដើម្បីរួមគ្នាពង្រឹង​កិច្ចសហការ និងអភិវឌ្ឍសេវាកម្មឱ្យកាន់តែប្រសើរ។ ក្រុមហ៊ុនបាន​គូសបញ្ជាក់ថា កិច្ចសំណេះសំណាលនេះ គឺជាឱកាសសំខាន់ក្នុងការពង្រឹងទំនាក់ទំនង​ជាមួយ​បណ្តាញភ្នាក់ងារ និងរួមគ្នាលើកកម្ពស់គុណភាពសេវាកម្ម ដើម្បីផ្តល់បទពិសោធន៍កាន់តែល្អជូនអតិថិជន៕