អ្នកឧកញ៉ា លី ឃុនថៃ ដឹកនាំសមាគមស្បែកជើងកម្ពុជា សហការជាមួយក្រសួងចំនួន៣ រៀបចំសិក្ខាសាលា​ពាក់ព័ន្ធនឹងបែបបទ និងនីតិវិធីនៃការស្នើសុំ e-Visa សម្រាប់ជនបរទេស តាមប្រព័ន្ធអនឡាញ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំ​ក្រុមការងារសមាគមស្បែកជើងកម្ពុជា (CFA) សហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍​នៃក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកម្មវិធីសិក្ខាសាលាមួយ ក្រោមប្រធានបទ បែបបទ និងនីតិវិធីនៃការស្នើសុំ e-Visa សម្រាប់ជនបរទេស តាមប្រព័ន្ធអនឡាញ នៅអគារ Gateway ដោយមានអ្នកចូលរួម ២១២នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ថែមលើនេះ ក៏មានប្រធានបទ បែបបទ និងនីតិវិធីនៃការស្នើសុំទិដ្ឋាការពេលមកដល់ (Arrival Visa), បែបបទ និងនីតិវិធីនៃការស្នើសុំការពន្យារទិដ្ឋាការស្នាក់នៅជនបរទេស និងការប្រើប្រាស់ប្រព័ន្ធ FPCS និងកាតព្វកិច្ច​ពាក់ព័ន្ធ​នឹង​ជនបរទេសដែលមកធ្វើការ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា សមាគមស្បែកជើងកម្ពុជា (CFA) គឺជាឧស្សាហកម្មដ៏សំខាន់មួយនៅកម្ពុជា ដែលមានរោងចក្រ​ចំនួន ១២០ និងកម្មករជាង ១៥ម៉ឺននាក់ ក្នុងនោះ ៨៥% ជាស្ត្រី។ សមាគមនេះបានដើរតួនាទីយ៉ាងសំខាន់​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបង្កើតការងារ បង្កើនប្រាក់ឈ្នួល និងជួយប្រជាជនរាប់សែននាក់​ឲ្យរួចផុតពីភាពក្រីក្រ។ សមាគមស្បែកជើងកម្ពុជា តែងតែចូលរួមសហការជាមួយស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់វិស័យនេះ។