ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនឧកញ៉ា ហុង ឆេងឈុន អគ្គនាយកក្រុមហ៊ុន ឈុន ស៊ីង គ្រុប

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ ឧកញ៉ា ហុង ឆេងឈុន នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អ្នកឧកញ៉ា ហុង ឆេងឈុន

អ្នកឧកញ៉ា ហុង ឆេងឈុន គឺជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ឈុន ស៊ីង គ្រុប (CHHUN XING GROUP) ដែលរួមមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ដូចជា៖ បុរី ឈុនទីន, ឈុនស៊ីង ស៊ីធី និងឈុនស៊ីង ខុនស្ត្រាក់សិន ។ អ្នកឧកញ៉ា ហុង ឆេងឈុន បានឈានជើងចូលប្រឡូកក្នុងវិស័យសំណង់ អស់រយៈពេលប្រមាណជិត ២០ ឆ្នាំ នៅកម្ពុជា និងបានផ្ដល់ឱកាសការងារដល់បុគ្គលិក កម្មករ ប្រជាពលរដ្ឋខ្មែរ រាប់ពាន់ រាប់មុឺននាក់។  

អ្នកឧកញ៉ា  ហុង ឆេងឈុន ត្រូវជាកូនប្រុសរបស់ អ្នកឧកញ៉ា តុល លន ដែលមានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា, ជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន 5 អិលអេច លន ស៊ីធី ឌីវេឡុបម៉ិន ឯ.ក. (5LH Lorn City Development Co., Ltd.) ដែលជាក្រុមហ៊ុនវិនិយោគលើ វិស័យអចលនទ្រព្យ លើការអភិវឌ្ឍន៍លំនៅឋាន។

ការងារជួយសង្គមជាតិ អ្នកឧកញ៉ា ហុង ឆេងឈុន ក៏ជាសហគ្រិនក្នុងស្រុកមួយរូប ដែលសកម្មក្នុងការងារសប្បុរសធម៌ ធ្វើអំណោយមនុស្សធម៌ ជាច្រើននាពេលកន្លងមក ផងដែរ។

បច្ចុប្បន្ន អ្នកឧកញ៉ា ហុង ឆេងឈុន ក៏មានតួនាទីជាប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដែលជានិច្ចកាលតែងតែ ចូលរួមបរិច្ចាគថវិកា និងធនធានផ្ទាល់ខ្លួនជួយដល់សង្គម និងរាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបថា គោរមងារ «អ្នកឧកញ៉ា» ជាងារកិត្តិយសដ៏ខ្ពង់ខ្ពស់នៅព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រទ្រង់ប្រោសព្រះរាជទានដោយព្រះរាជក្រឹត្យ ជូនដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណសម្បត្តិ និងស្នាដៃ ក្នុងការចូលរួមអភិវឌ្ឍនិងកសាងជាតិ៕

អ្នកឧកញ៉ា តុល លន